Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យទេសចរណ៍មានកំណើនឡើងវិញ ប៉ុន្ដែមិនទាន់មានភាពល្អដូចពីមុនជំងឺកូវីដ-១៩នោះទេ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 182
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យទេសចរណ៍មានកំណើនឡើងវិញ ប៉ុន្ដែមិនទាន់មានភាពល្អដូចពីមុនជំងឺកូវីដ-១៩នោះទេ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យទេសចរណ៍មានកំណើនឡើងវិញ ប៉ុន្ដែមិនទាន់មានភាពល្អដូចពីមុនជំងឺកូវីដ-១៩នោះទេ

ក្នុងកម្មវិធី «វេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩» នៅព្រឹកថ្ងៃចន្ទទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្វីត្បិតនៅពេលនេះ យើងឃើញមានចំនួនតួលេខភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានការកើនឡើងបន្តិចវិញយ៉ាងណាក្តី ក៏ពុំទាន់ឈានដល់ចំនួនមួយល្អដូចមុនពេលកើតមានជំងឺកូវីដ-១៩នោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ជំរុញផែនការ ដើម្បីធ្វើយ៉ាងណាធ្វើឱ្យវិស័យទេសចរនៅខេត្ដរៀមរាបមានការកើនឡើងវិញដើម្បីចូលរួមក្នុងការស្តារនិងលើកស្ទួយវិស័យទេសចរណ៍ក្រោយពីរងផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺកូវីដ-១៩។

លើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល នឹងដាក់ចេញនូវផែនការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» ដើម្បីទាក់ទាញ និងជំរុញភ្ញៀវទេសចរជាតិនិងអន្តរជាតិឱ្យមកទស្សនានៅខេត្តសៀមរាប៕

 

អត្ថបទទាក់ទង