Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអណត្តិទី៧ ឱ្យតម្លៃទៅលើសមិទ្ធកម្មជាក់ស្តែង ព្រោះទ្រឹស្តីគ្មានន័យទេបើមិនមានការអនុវត្ត

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 249
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអណត្តិទី៧ ឱ្យតម្លៃទៅលើសមិទ្ធកម្មជាក់ស្តែង ព្រោះទ្រឹស្តីគ្មានន័យទេបើមិនមានការអនុវត្ត សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអណត្តិទី៧ ឱ្យតម្លៃទៅលើសមិទ្ធកម្មជាក់ស្តែង ព្រោះទ្រឹស្តីគ្មានន័យទេបើមិនមានការអនុវត្ត

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីឱ្យប្រទេសយើងឈានឆ្ពោះទៅសម្រេចគោលដៅ «កម្ពុជាឆ្នាំ២០៥០» កាតព្វកិច្ចនិងភារកិច្ចដែលរាជរដ្ឋាភិបាលត្រូវធ្វើ គឺ៖

១-ត្រូវធានារក្សាសុខសន្តិភាព សន្តិសុខ ស្ថិរភាពសង្គម

២-រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

៣-គាំទ្រដល់ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារតាមរយៈការធានាក្របខ័ណ្ឌច្បាប់ និងបទដ្ឋានគតិយុត្តដែលមានប្រសិទ្ធភាពច្បាស់លាស់ និងមានតម្លាភាព

៤-ដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយ និងផ្តល់ការលើកទឹកចិត្តផ្សេងៗដល់វិស័យឯកជន

៥-វិនិយោគទៅលើធនធានមនុស្ស ទាំងសុខភាព ទាំងចំណេះដឹង

៦-វិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំខាន់ៗ (ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា)

សម្តេចធិបតីបានគូសបញ្ជាក់ថា ចំណុចខាងលើនេះគឺជាទ្រឹស្តីដែលជួយដល់កំណើនសេដ្ឋកិច្ចដែលអាចធានាទៅបាន។ ប៉ុន្តែទ្រឹស្តីគ្មានន័យទេ បើមិនមានការអនុវត្ត ដូច្នេះរាជរដ្ឋាភិបាលអណត្តិទី៧ ឱ្យតម្លៃទៅលើសមិទ្ធកម្មជាក់ស្តែងតែម្ដង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «ប្រកាសបើកឱ្យដំណើរការជាផ្លូវការ» សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤៕

អត្ថបទទាក់ទង