Grand News Asia Close

សម្រង់ប្រសាសន៍សម្តេច​តេជោ ហ៊ុន សែន ថ្លែងក្នុងវេទិការាជរដ្ឋាភិបាល វិស័យឯកជន លើកទី ១៨

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 864

CNV:

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ១]

អរគុណលោក ឧកញ៉ា វ៉ាន់ ស៊ូអៀង ដែលបានធ្វើបទអន្តរាគមន៍ និងលើកជាសំណើ។ មុនចូលដល់ការបូកសរុបរបស់ខ្ញុំ ខ្ញុំចាប់អារម្មណ៍បន្តិច។ វាគ្មិនទាំង ៣ ឧកញ៉ា គិត ម៉េង ទាំងលោក ប្រ៊េដតុន ស្ការ៉ូនី និង លោក វ៉ាន់ ស៊ូអៀង សុទ្ធតែបានចាប់អារម្មណ៍ពាក់ព័ន្ធជាមួយនឹងដំណើរការឡើងវិញ ឲ្យទៀងទាត់ប្រចាំឆ្នាំ នូវ(វេទិកា)រាជរដ្ឋាភិបាល និងវិស័យឯកជន។ ខ្ញុំសុំទទួលយកនូវការពេញចិត្ត ជាមួយនឹងការរៀបចំបែបនេះ បើទោះបីជាក្រុមការងារ បានដោះស្រាយជា​មួយគ្នាហើយក៏ដោយ។ ក៏ប៉ុន្តែ ការជួបជុំប្រចាំឆ្នាំនៅតែមានការចាំបាច់ ដូច្នេះ សុំឲ្យឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឯកឧត្តម សុខ ចិន្តា ត្រូវធ្វើពិធីនេះ តាមទម្លាប់ធម្មតា។ យើងគួរត្រូវនៅខែ កុម្ភៈ ឬខែ មីនា ប៉ុន្តែ ខែ កុម្ភៈ គឺល្អ​ជាង។ យើងត្រូវគិតថា ខែ កុម្ភៈ ក៏ត្រូវមានបុណ្យទានមួយចំនួន សម្រាប់អ្នកវិនិយោគិនរបស់យើង។ ខ្ញុំទទួលយកនូវការពេញចិត្តជាមួយនឹងសំណូមពរនេះ។

ខ្ញុំចង់បញ្ជាក់ ជាមួយប្រវត្តិពាក់ព័ន្ធជាមួយនឹងវេទិកានេះ អម្បាញ់មិញលោក ប្រ៊េដតុន ស្ការ៉ូនី បានលើកឡើងអំពីបញ្ហានេះ ចំណាត់ថ្នាក់ដែលទទួលបាន នៅឯក្រៅប្រទេសថា វេទិកាបែបនេះ គឺកម្ពុជាទទួលលេខ ១។ នោះគឺជាអ្វីវាមានពិត ដោយសារតែយើងបានបង្កើតយន្តការមួយ ហើយកិច្ចការដែលសម្រេច នៅក្នុងការប្រជុំវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន មានតម្លៃស្មើនឹងការសម្រចរបស់គណៈរដ្ឋមន្ត្រី។ ដូច្នេះ វិស័យឯកជនរបស់យើង មានតួនាទីសំខាន់ណាស់ ដែលក្នុងនោះរាប់ទាំងសេចក្តីព្រៀងច្បាប់ និងគោលនយោបាយនានា ក៏ត្រូវបានពិគ្រោះយោបល់ជាមួយនឹងវិស័យឯកជន។ ព័ត៌មាននេះ គឺវាជាកាហ្វេដ៏ឆ្ងាញ់សម្រាប់យើងនៅទីនេះ ហើយនិងអ្នកដែលទទួលយកការពិត ប៉ុន្តែ វាក៏ជាថ្នាំពុលដែលគេយកទៅបំពុលនៅខាងក្រៅ អំពីខ្វះភាពសុចរិត ហើយអ្នកដែលទទួលជឿខ្វះភាពសុចរិតនោះទៀត ក៏ចេះតែជឿ នេះគឺជារឿងដែលគួរឲ្យឆ្ងល់ សម្រាប់ភាពជាអ្នកគិតគូរ ក្នុងក្របខណ្ឌយុទ្ធសាស្ត្រនយោបាយ។

ខ្ញុំនៅចាំបានថា នៅចុងឆ្នាំ១៩៩៨ បន្ទាប់ពីការប្រជុំគណៈរដ្ឋមន្ត្រី លើកដំបូង នៅថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ១៩៩៨ នៅពេលនោះ ខ្ញុំបានដាក់ចេញជាយុទ្ធសាស្ត្រត្រីកោណ។ ដែលមុំទី ១ នៃត្រីកោណ គឺការធ្វើសន្តិភាវូបនីកម្ម ​នៅក្នុងប្រទេសកម្ពុជា ដោយសារពេលនោះ ខៀវ សំផន នួន ជា​ និងមេដឹកនាំដទៃទៀតមិនទាន់បានចុះចូលនៅឡើយទេ គេបានចុះចូលនៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ១៩៩៨។ ដូច្នេះ គោលដៅទី ១ របស់យើងគឺយើងបានដាក់ចេញ នូវការធ្វើសន្តិភាវូបនីយកម្មក្នុងប្រទេសរបស់យើង នេះគឺជាមុំទី ១ ក្នុងយុទ្ធសាស្រ្តត្រីកោណ។ ឯមុំទី ២ នៃយុទ្ធសាស្ត្រតី្រកោណ គឺការធ្វើសមាហរណកម្មឆាប់បំផុតរបស់កម្ពុជាទៅវេទិកាអន្តរជាតិទាំងអស់។ ក្នុងនោះ កម្ពុជាធ្លាប់តែដណ្ដើមគ្នានូវការកាន់កាប់អាសនៈ នៅក្នុងវេទិការអន្តរជាតិចាប់តាំងពីឆ្នាំ ១៩៧០ … ប៉ុ​ន្តែ បន្ទាប់ពីមានការឯកភាពទឹកដី គឺយើងមិនមានការដណ្ដើមគ្នាទេ គឺយើងធ្វើសមាហរណកម្មខ្លួនឆាប់បំផុត ទៅក្នុងគ្រប់វេទិកាអន្តរជាតិ ដែលក្នុងហ្នឹងយើងសម្រេចបានជោគជ័យ អាស៊ាន ចូលរួមអាស៊ី-អឺរ៉ុប ចូលរួមនៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការដទៃទៀត ដែលកម្ពុជាបានធ្វើសកម្មភាពយ៉ាងឆាប់រហ័ស។ ឯមុំទី ៣ នៃយុទ្ធសាស្ត្រត្រីកោណរបស់យើង ផ្អែកលើកត្តាអនុគ្រោះផ្ទៃក្នុង និងកត្តាអនុគ្រោះអន្តរជាតិ ត្រូវប្រមូលផ្ដុំការខិតខំទាំងអស់ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គម កាត់បន្ថយភាពក្រីក្រ។ ក្នុងស្ថានភាពបែបនេះការទាក់ទាញ អ្នកវិនិយោគ គឺជាការចាំបាច់។

ខ្ញុំនៅចាំបានថាខ្ញុំទៅប្រជុំនៅវត្តភ្នំ។ ពេលនោះភរិយាខ្ញុំ បានចូលដល់មន្ទីរពេទ្យបាត់ទៅហើយ រង់ចាំការចុះ​ហត្ថលេខារបស់ខ្ញុំ ដើម្បីធ្វើការវះកាត់ពោះវៀនដុះខ្នែង។ ប៉ុន្តែ មុននឹងចេញមក ខ្ញុំបានបញ្ជាក់ថាយើងចាំបាច់ ត្រូវធ្វើវេទិការរវាងរដ្ឋាភិបាល និងផ្នែកឯកជន ដែលខ្ញុំនៅចាំបានថា យើងហាក់ដូចជាបានធ្វើ ៣ ដង នៅឯសណ្ឋាគារ អាំងតែកុងទីណង់​តាល់។ ពេលនោះ មុននឹងយើងផ្ទេរមកធ្វើនៅវត្តភ្នំ ហើយពេលនោះសូមជម្រាប ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថារឿងច្រើនណាស់ ដោយសារវាមានទ្វារច្រើន វាមានបង្អួចច្រើន គឺមានរឿងឈឺក្បាលច្រើនយ៉ាង។ មិនដូចសព្វថ្ងៃនេះទេ។ ក៏ប៉ុន្តែ តាមរយៈយន្តការនៃវេទិកានេះ យើងបានកែលម្អបរិយាកាសរបស់យើង ពីការដែលដើរចូលតាមគ្រប់ក្រសួងស្ថាប័ន ឲ្យទៅជាចូលតាមច្រកចេញចូលតែមួយ។

នោះហើយជាប្រសិទ្ធភាពដែលវាសក្ដិសមនឹងទទួលចំណាត់ថ្នាក់ ដែលគេផ្ដល់ឲ្យយើងថា ចំណាត់ថ្នាក់ទី១។ តែយើងទាំងអស់គ្នាត្រូវខិតខំរក្សាចំណាត់ថ្នាក់ទី ១ នេះឲ្យបានកុំឲ្យធ្លាក់ទៅទី ២ ឬទី ៣ យើងនៅតែរក្សាប្រសិទ្ធភាព នៃវេទិការបស់យើង​ ដែលជាវេទិកាពិគ្រោះហើយសម្រចចិត្តតែម្ដង មិនមែនគ្រាន់តែពិគ្រោះ និងផ្ដល់យោបល់ទេ យើងពិគ្រោះហើយយើងសម្រេចបញ្ហាតែម្ដង។ ដូចជាថ្ងៃនេះ យើងត្រូវសម្រេចបញ្ហាមួយចំនួន ដែលយើងនឹងលើកយកមកដោះស្រាយជាមួយគ្នា សម្រាប់អនាគតសេដ្ឋកិច្ចរបស់យើង។

ថ្ងៃនេះ ដោយលោកជំទាវ អគ្គរដ្ឋទូតទួគី នៅទីនេះស្រាប់ ខ្ញុំសុំអរគុណលោកជំទាវ ដែលម្សិលមិញនេះបាន​ប្រឹងប្រែងពេញមួយថ្ងៃ នៅក្នុងការចរចា​រវាងក្រុមហ៊ុនទួគីសម្រាប់ផ្គត់ផ្គង់អគ្គិសនី។ ហើយឥឡូវ ពួកគេបានចរចាត្រូវគ្នាហើយ ខ្ញុំបានឲ្យក្រសួងការបរទេស និងក្រសួងឧស្សាហកម្ម ព្រៀងលិខិតឲ្យខ្ញុំដើម្បីឲ្យខ្ញុំចុះហត្ថលេខា ផ្ញើជូនទៅប្រធានាធិបតីទួគី អរគុណចំពោះការឧបត្ថមគាំទ្រ នៃក្រុមហ៊ុនទួគីមួយ ព្រោះយើងខ្ញុំកំពុងខ្វះខាតអគ្គិសនីក្នុងឆ្នាំនេះគឺមានបញ្ហា។ អញ្ចឹង ត្រូវនាំកប៉ាល់មួយ ដែលមានកម្លាំងជាង ២០០ មេហ្គាវ៉ាត់ ចូលមកកាន់ទីក្រុងភ្នំពេញ ដើម្បីផ្គត់ផ្គត់អគ្គិសនី។ អរគុណចំពោះលោកជំទាវដែលបានខិតខំធ្វើរឿងនេះ ហើយសុំលោកជំទាវជួយពាំនាំនូវលិខិតរបស់ខ្ញុំ ជូនប្រធានាធិបតីទួគី។ ខ្ញុំចុះហត្ថលេខានៅទីនេះតែម្ដង។ រឿងអគ្គិសនីនេះវាប៉ះពាល់រួម អញ្ចឹងសុំលោកជំទាវ មេត្តាពាំនាំនូវការគោរព ហើយអរគុណចំ​ពោះ​អ្នកដែលមកចរចានឹងក្រុមហ៊ុន ​ហើយពួកគេមកធ្វើការនៅទីនេះ ហើយផ្ដល់អគ្គិសនីសម្រាប់យើងមិនតិចជាង ៣ ឆ្នាំទេ ដែលយើងត្រូវពឹងពាក់ទៅលើរឿងនេះ។

មួយទៀត ក៏សូមជម្រាបជូន ឯកឧត្តមអគ្គរដ្ឋទូតជប៉ុនដែរថា ខ្ញុំហ្នឹងមានវត្តមាននៅទីក្រុងតូក្យូ ហើយឥឡូវនេះ តាមនៃការរៀបចំរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយនឹងធនាគារ Mizuho Bank ថ្ងៃ ២៩ ខែ ឧសភា ឆ្នាំ២០១៩ នៅទីក្រុងតូក្យូ សណ្ឋាគារ ញូអូតានី នឹងមានសិក្ខាសាលាទាក់ទងការវិនិយោគ​នៅ​កម្ពុជា​ ដែលមានអ្នកចូលរួម ៣០០ នាក់។ ខ្ញុំនឹងខិតខំទៅកាន់ទីនោះ ជាមួយនឹងកិច្ចការងារមួយចំនួន​។ ខ្ញុំនឹងចូលរួមមុនប្រជុំមកដល់។ ខ្ញុំនឹងធ្វើកិច្ចការងារទាក់ទងនឹងការវិនិយោគនេះមុន។ អញ្ចឹងសុំជម្រាបជូនឯកឧត្តម ទាក់ទិនជាមួយនឹងការរៀបចំ ដែលមានអ្នកវិនិយោគជប៉ុនមួយចំនួននៅទីនេះស្រាប់។

[ចប់សេចក្ដីអធិប្បាយ ១]

ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី

ខ្ញុំសុំយកឱកាសថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអ្នកសម្របសម្រួលវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន ដែលបានរាយការជូនវេទិកាយើងនាពេលនេះ និងសុំអរគុណចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារទាំង ១០ នាពេលកន្លងមក ក្នុងការដោះស្រាយបញ្ហាប្រឈមនានា របស់វិនិយោគិននឹងបាននាំមកលទ្ធផល គួរឲ្យកត់សម្គាល់ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការធ្វើឲ្យប្រសើរឡើង នៅបរិយាកាសវិនិយោគ និងធុរកិច្ច នៅកម្ពុជា។ ខ្ញុំសុំសម្ដែងនៅការកោតសរសើរចំពោះ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានបំពេញតួនាទីជា អគ្គលេខាធិការនៃវេទិការរាជរដ្ឋាភិបាល ផ្នែកឯកជនប្រកបដោយប្រសិទ្ធភាព ព្រមជាមួយនេះខ្ញុំសុំវាយតម្លៃខ្ពស់ផងដែរ ចំពោះរ​​បាយការណ៍និងសូមពរផ្សេងៗពីលោកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា​ និងលោក ប្រ៊េដតុន ស្ការ៉ូនី ប្រធានសមាគមធុរកិច្ចអន្តរជាតិ។ ខ្ញុំនឹងផ្ដល់ចម្លើយលើសំណូមពរទាំងអស់នេះ នៅក្នុងផ្នែកខាងក្រោមនៃបទអន្តរាគមន៍របស់ខ្ញុំ។

ឥឡូវនេះ ខ្ញុំឆ្លងចូលទៅក្នុងខ្លឹមសារគន្លឹះ ដែលខ្ញុំបានត្រៀមនឹងជម្រាបជូនដល់អង្គវេទិកាដូចខាងក្រោម៖

នៅក្នុងឆ្នាំ ២០១៨ កន្លងទៅនេះ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនលើសការរំពឹងទុក ក្នុងអត្រា ៧,៥%ដែលជាកំណើនមួយខ្ពស់បំផុត ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ ទន្ទឹមនេះអតិផរណាក៏ស្ថិតក្នុងកម្រិតទាប ក្នុងអត្រាប្រមាណ ២,៥% ទោះបីឆ្នាំ ២០១៨ ជាឆ្នាំបោះឆ្នោតជាតិក៏ដោយ កំណើននេះសម្រេចបាន មកលើមូលដ្ឋាននៃការកើនឡើង សកម្មភាពសេដ្ឋកិច្ចលើគ្រប់វិស័យរួមមាន ការវិនិយោគក្នុងស្រុក និងការវិនិយោគផ្ទាល់ពីបរទេស ការប្រើប្រាស់ក្នុងស្រុក និងពាណិជ្ជកម្មអន្តរជាតិ លើសពីនេះកំណើនដ៏ល្អប្រសើរនេះ ក៏សបញ្ជាក់ឲ្យឃើញពីការកើនឡើងនូវទំនុកចិត្ត របស់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ចំពោះភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា ទោះបីសេដ្ឋកិច្ចពិភពលោក បន្តប្រឈមនឹងហានិភ័យ ​កាន់តែច្រើនជាមុនក៏ដោយ ជាការពិត សមិទ្ធផលសេដ្ឋកិច្ចគួរឲ្យកោតសរសើរ ក្នុងឆ្នាំ ២០១៨ នេះអាចសម្រេចទៅបាន គឺដោយសារកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការធានានូវសុខសន្តិភាព និងស្ថេរភាពនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ដែលមានភាពអនុគ្រោះ សម្រាប់សកម្មភាពផុលផុស​ នៃការវិនិយោគធុរកិច្ចក្នុងគ្រប់វិស័យ។ ក្នុងន័យនេះ សមិទ្ធផលដ៏ល្អប្រសើរនេះ ក៏បានមកពីការចូលរួមចំណែកដ៏សកម្ម ពីសំណាក់វិនិយោគគិនទាំងអស់ ដែលមានវត្តមាននៅទីនេះ និងវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា​ទាំងមូល តាមរយៈការវិនិយោគ​និងការបង្តើតការងារច្រើន ដល់ប្រជាពលរដ្ឋកម្ពុជា។

ដូចបានជម្រាបជូន អង្គវេទិកាពីខាងដើម លើមូលដ្ឋានដ៏ធំធេង ដែលកម្ពុជាសម្រេចបាន​ក្នុងពេលកន្លងមក នឹងដោយសំឡឹងឆ្ពោះទៅមុខ ក្នុងស្មារតីនៃការធានាចីរភាព នៃកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន តាមរយៈការបន្តពង្រឹង និងពង្រីកភាពប្រកួតប្រជែង ក៏ដូចជាជម្រុញការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ នៅក្នុងល្បឿន និងជវភាពមួយកាន់តែខ្ពស់ថែមទៀត​ ថ្ងៃនេះ ខ្ញុំនឹងធ្វើការបូកសរុបព្រមទាំងនឹងប្រកាសដាក់ចេញនូវកញ្ចប់ជាវិធានការមុតស្រួចទម្រង់ជាកញ្ចប់ សំដៅដោះស្រាយដោយចំៗ នូវបញ្ហាជារចនាសម្ព័ន្ធធំៗ ក៏ដូចជាបញ្ហាប្រឈមជាក់ស្ដែងសំខាន់ៗផ្សេងទៀត ដែលបណ្ដាវិនិយោគិន និងធុរជន បាន និងកំពុងជួបប្រទះនៅក្នុងកិច្ចការអាជីវកម្មរបស់ខ្លួន នៅកម្ពុជា។ ច្បាស់ណាស់ថា ការដោះស្រាយបញ្ហាជារចនាសម្ព័ន្ធធំៗទាំងឡាយ ដែលកម្ពុជាកំពុងប្រឈម គឺមិនមែនជារឿងងាយស្រួលនោះទេ ដោយសារការដោះស្រាយនេះ មានផលប៉ះពាល់ជាច្រើនដល់ស្ថាប័ន មនុស្ស និងធនធានហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល ក៏ប៉ុន្តែ ដើម្បីសម្រេចនូវចក្ខុវិស័យអភិវឌ្ឍវែងឆ្ងាយរបស់ជាតិ ក៏ដូចជាបំណងប្រាថ្នា និងការទន្ទឹងចង់បានរបស់ប្រជាជន ខ្ញុំត្រូវតែប្រើនូវអភិក្រមចុងក្រោយ នៅក្នុងចំណោមអភិក្រមការងារទាំង ៥ ដែលខ្ញុំបានលើកឡើងពីខាងលើគឺការ វះកាត់។ វិធានការកែទម្រង់មុតស្រួចទាំងនេះ ពិតជានាំមកនូវផលប្រយោជន៍ជាច្រើន ដល់វិស័យឯកជន ទាំងផលប្រយោជន៍ក្នុងផ្នែកហិរញ្ញវត្ថុ និងកិច្ចសម្រួលពាណិជ្ជកម្ម។

អម្បាញ់មិញនេះ យើងបានស្ដាប់ពីការលើកឡើងពីតំណាងនៃវិស័យ​ឯកជន នូវសំណូមពរមួយចំនួនទៀត ជូនមករាជរដ្ឋាភិបាលដោះស្រាយ ដែលខ្ញុំនឹងជម្រាបជូនអង្គវេទិកា អំពីការកែទម្រង់ជាក់លាក់របស់រាជរដ្ឋាភិបាល ដែលរួមមានវិធានការត្រូវដាក់ចេញរួចមកហើយ វិធានដែលនឹងត្រូវដាក់ចេញបន្ថែម នៅពេលនេះ និងវិធានការ ដែលនឹងត្រូវបន្តសិក្សាជម្រុញដាក់ឲ្យអនុវត្តនាពេលអនាគត ខ្ញុំនឹងខិតខំបញ្ចូលនូវសំណូមពរទាំងឡាយ ដែលតំណាងវិស័យ​ឯកជនបានលើកឡើងមកនេះ នៅក្នុងកញ្ចប់នៃវិធានការកែទម្រង់ ដែលខ្ញុំនឹងអធិប្បាយជូនជាបន្តបន្ទាប់ដូចខាងក្រោម។ សម្រាប់សំណូមពរខ្លះដែលអាចធ្វើបាន ខ្ញុំនឹងចាត់ចែងឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ យកទៅអនុវត្តតែម្ដង សម្រាប់សំណូមពរខ្លះទៀត នៅមានភាពមិនទាន់ច្បាស់ ខ្ញុំនឹងផ្ញើជូនទៅស្ថាប័នពាក់ព័ន្ធ ឲ្យយកទៅសិក្សា ឬពិភាក្សាឲ្យបានច្បាស់លាស់សិន ហើយរាយការណ៍មកខ្ញុំវិញ ដើម្បីសុំការសម្រេច ខ្ញុំសុំឆ្លងចូលទៅធ្វើការគោះរំលេច និងអធិប្បាយលើវិធានការជាក់លាក់ទាំងអស់នេះ តាមលំនាំដើមដូចខាងក្រោម តាមលំនាំដូចខាងក្រោម៖

១. ការរំកិលកាំកុងត្រូលចេញពីច្រកទ្វារព្រំដែន និងការលុបចោលកាំសាប

ការបញ្ចប់តួនាទីអចិន្រ្តៃយ៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងការត្រួតពិនិត្យទំនិញនាំចេញនាំចូល ពីមាត់ច្រកអន្តរជាតិព្រំដែនគោក អាកាសយានដ្ឋាន និងកំពង់ផែ ការលុបចោលនូវអង្គភាពកាំសាប គឺជាការកែទម្រង់​ជារចនាសម្ព័ន្ធដ៏មុតស្រួចមួយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញក្នុងបំណងកាត់បន្ថយបន្ទុកចំណាយ និងបន្ទុករត់ការឯកសារ ជួយឲ្យចំណេញពេលវេលា និងការសម្រួលឲ្យបានជាអតិបរមាក្នុងការធ្វើពាណិជ្ជកម្ម។

២. ការលុបចោលនូវការចេញ​ CO សម្រាប់ប្រទេសមមិនមានតម្រូវការ

ដើម្បីសម្រួលដល់ការនាំចេញ ជាពិសេសការនាំចេញសម្លៀកបំពាក់ និងស្បែកជើង រាជរដ្ឋាភិបាលបានសម្រេចលុបចោល នូវការចេញ CO សម្រាប់ប្រទេសមិនមានតម្រូវការ តាមរយៈប្រកាសអន្តរក្រសួងរវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ លេខ ១៦២៧ សហវ. ប្រក ចុះថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៨ ស្ដីពីការកែសម្រួលនីតិវិធីក្នុងការបំពេញបែបបទនាំចេញទំនិញទៅក្រៅប្រទេស។ ការចេញប្រកាសអន្តរក្រសួងនេះ មិនត្រឹមតែលុបចោលការចេញ CO ប៉ុណ្ណោះទេ ដែលថែមទាំងកម្រៃផ្សេង ២ ទៀត ផ្លូវការ និងមិនផ្លូវការ ដូចជាការកាត់ស្តុក និងការបង់ថ្លៃ Reference CO ជាដើម។

៣. ការកាត់បន្ថយថ្លៃឡូជីស្ទីក, ថ្លៃសេវាលើកដាក់ និង ថ្លៃសេវានៅផែទាំងពីរ

ថ្លៃឡូជីស្ទីក គឺជាកត្តាចំបងមួយ នៅក្នុងកំណត់ភាពប្រកួតប្រជែងរបស់ប្រទេស។ ខ្ញុំបានស្នើឲ្យក្រសួងសាធាណការ និងដឹកជញ្ជូន ធ្វើការចរចាជាមួយក្រុមហ៊ុនកប៉ាល់ដឹកជញ្ជូនទំនិញ និងសិក្សា អំពីការបញ្ចុះថ្លៃសេវាផែធំ ទាំង ២ របស់រដ្ឋ គឺកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពុងផែស្វយ័តភ្នំពេញ ខ្ញុំសូមអរគុណដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំចរចា ហើយទទួលបានលទ្ធផល បញ្ចុះថ្លៃដូចខាងក្រោម៖

ថ្លៃលើកដាក់នៅចំណត (Terminal Handling charge-THC)៖ ក្រុមហ៊ុននាវាមួយចំនួន បានយល់ព្រមបញ្ចុះថ្លៃសេវារបស់ខ្លួន ពី ៥ ដុល្លារ/TEU លើសេវាលើកដាក់កុងតឺន័រលើចំណត។ ចំពោះថ្លៃនេះ ក្រុមហ៊ុនបានអះអាងថា នឹងមានការបញ្ចុះបន្ថែមទៀត ប្រសិនបើកំពុងផែមានការបញ្ចុះថ្លៃ។ ករណីនេះផលចំណេញពីការកាត់បន្ថយថ្លៃសេវាលើកដាក់នៅចំណត នឹងមានទំហំសរុបប្រមាណ ២,៥ លានដុល្លារអាមេរិក។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ២]

អញ្ចឹងក្នុងចំណុចនេះ ខ្ញុំស្នើបន្តឲ្យមានការសន្ទាគ្នា ព្រោះក្រុមហ៊ុនដឹកជញ្ជូនបាននិយាយថា គេនឹងអាចចុះថ្លៃបន្ថែមទៀត បើសិនជាកំពុងផែទាំង ២ ចុះថ្លៃ ដូច្នេះចំណុចនេះ សុំឲ្យកំពុងផែទាំង ២ ធ្វើការពិចារណា​ យើងមិនត្រូវយកការចំណេញកំពង់ផែទាំង ២ នេះ ដោយសម្លាប់សេដ្ឋកិច្ចរបស់ប្រទេសនោះទេ យើងសុខចិត្តកាត់បន្ថយប្រាក់ចំណេញនៅកំពង់ផែ ក៏ប៉ុន្តែ វាចំណេញទៅដល់ផលសេដ្ឋកិច្ចជាតិទាំងមូលរបស់យើង ដូច្នេះ សង្ឃឹមថា វិធានការនេះនឹងត្រូវកាត់បន្ថយបន្ថែមទៀត ដើម្បីអោយផលចំណេញកាន់តែខ្ពស់សម្រាប់ការដឹកជញ្ជូន។

[ចប់សេចក្ដីអធិប្បាយ ២]

  • ថ្លៃសេវាសម្រាប់ភាពមិនសមតុល្យគ្នា រវាងកុងតឺន័រចេញ-ចូល (Container Imbalance Charge-CIC)៖ក្រុមហ៊ុននាវាមួយចំនួន បានយល់ព្រមបញ្ចុះថ្លៃសេវារបស់ខ្លួនចំនួន ២០ ដុល្លារ សម្រាប់កុងតឺន័រប្រភេទ២០ ហ្វីត (ពី ១២០ មកត្រឹម ១០០ ដុល្លារអាមេរិក) និងបញ្ចុះ ៤០ ដុល្លារសម្រាប់កុងតឺន័រប្រភេទ ៤០ ហ្វីតពីរ (២៤០ ដុល្លារ មកនៅត្រឹម ២០០ ដុល្លារអាមេរិក) ក្រុមហ៊ុននាវាផ្សេងទៀតកំពុងពិចារណា និងពិភាក្សាជាមួយថ្នាក់ដឹកនាំរបស់ខ្លួនលើការបញ្ចុះថ្លៃនេះ។
  • ថ្លៃដឹកជញ្ជូនតាមផ្លូវសមុទ្រ (Ocean Freight Charge-OFC)៖ ក្រសួងពុំទាន់បានទទួលព័ត៌មាន ឆ្លើយតបវិញពីក្រុមហ៊ុននាវា ដែលបានចូលរួមពិភាក្សាជាមួយក្រសួងនៅឡើយទេ។ ប៉ុន្តែ ក្នុងចំណោមនោះមានក្រុមហ៊ុន គឺក្រុមហ៊ុន SITC Logistics Cambodia បានយល់ព្រមបញ្ចុះចំនួន ៥០% នៃថ្លៃសម្រាប់ការដឹកជញ្ជូន ពាក់ព័ន្ធនឹងការនាំចេញអង្ករទៅប្រទេសចិន ក្រុមហ៊ុននេះ ក៏អនុញ្ញាតផងដែរឲ្យក្រុមហ៊ុនដទៃទៀត អាចប្រើប្រាស់កុងតឺន័ររបស់ខ្លួ​ន​គឺ SITC Logistics Cambodia ដើម្បីដឹកអង្ករទៅប្រទេសចិនដោយឥតគិតថ្លៃ។ ដូចនេះផលចំណេញពីរការកាត់បន្ថយថ្លៃសេវា OFC មានសរុបប្រមាណ ២០ ម៉ឺនដុល្លារអាមេរិក។
  • ថ្លៃទប់ទល់នៅពេលប្រេងឡើងថ្លៃខ្ពស់ (Emergency Bunker Charge-EBC)៖ ក្រុមហ៊ុន SITC Logistics Cambodia បានយល់ព្រមមិនគិតថ្លៃសេវា EBC របស់ខ្លួនទៀតទេ ដែលកន្លងមក ក្រុមហ៊ុនបានគិតថ្លៃចំនួន ១៥ ដុល្លារ សម្រាប់កុងតឺន័រ ប្រភេទ ២០ ហ្វីត និង ៣០ ដុល្លារសម្រាប់កុងតឺន័រប្រភេទ ៤០ ហ្វីត។ ដូចនេះ ផលចំណេញពីរការកាត់បន្ថយថ្លៃសេវា EBC មានសរុបប្រមាណ ៩ ម៉ឺនដុល្លារអាមេរិក ក្រសួងនឹងបន្តពិភាក្សាលើការបញ្ចុះថ្លៃនេះ ជាមួយក្រុមហ៊ុនផ្សេងៗទៀត។ កំពង់ផែក្រុងព្រះសីហនុ បានយល់ព្រមនឹងសម្រចបញ្ចុះថ្លៃ លើកដាក់ (LO-LO) ១០% ថ្លៃ Bonus ពីរ ៧,៥០ ដុល្លារ/Box មកនូវ៥ ដុល្លារ/Box  និងកែសម្រួលមិនគិតថ្លៃឈ្នួលបន្លាស់ទីចំណតនាវា (Shifting) ដែលករណីទាំងអស់នេះផលចំណេញពីរការបញ្ចុះថ្លៃមានសរុប ២,១៣ លានដុល្លារដុល្លារអាមេរិក បន្ថែមទៀតក្នុងឆ្នាំ ២០១៩។
  • ក្នុងឆ្នាំ ២០១៩ កំពង់ផែស្វយ័តភ្នំពេញ គ្រោងបន្តបញ្ចុះថ្លៃលើសេវាកម្មលើកដាក់នាវា-ទីលាន (Stevedoring Charge) ថ្លៃច្រកទ្វារ (Gate Fee) ការអនុគ្រោះ ថ្លៃស្តុកទុកកុងតឺន័រចំនួន ២ ថ្ងៃ បន្ថែមសម្រាប់កុងតឺន័រនាំចេញ (Export Container) សេវាកម្មដឹកជញ្ជូនកុងតឺន័រ និងបញ្ចុះថ្លៃ LO-LO SCAN។ សម្រាប់ករណីទាំងអស់នេះផលចំណេញពីការបញ្ចុះថ្លៃមានប្រមាណ ១,២ ដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩។

ដូច្នេះ សរុបជាមួយផលចំណេញពីការបញ្ចុះថ្លៃទាំងអស់របស់វិស័យ​ឯកជន ដែលបានចូលរួមជាមួយនឹងរាជរដ្ឋាភិបាលនៅដំណាក់កាលទី ១ នេះ មានប្រមាណ ៣,៣៩ ដុលា្លរអាមេរិក ជាមួយនេះកំពង់ផែស្វយ័តទាំងពីរក៏ចូលរួមបញ្ចុះថ្លៃផងដែរ ដែលផលចំណេញពីការបញ្ចុះថ្លៃនេះ សរុបមានប្រមាណ ៣,៣៣ លានដុល្លារអាមេរិក។ ហេតុនេះ សរុបចំណេញពីការបញ្ចុះថ្លៃទាំងអស់គឺមានចំនួន ៦,៧២ លានដុល្លារអាមេរិក។

ខ្ញុំសូមធ្វើការកត់សម្គាល់ថា ក្រុមហ៊ុនកប៉ាល់ដឹកកុងតឺន័រមួយចំនួន នៅមិនទាន់បានឆ្លើយតប ទៅនឹងការបញ្ចុះថ្លៃរបស់កំពង់ផែទាំងពីរ និងការលុបកាំសាបរបស់រាជរដ្ឋាភិបាលនៅឡើយ។ ជាមួយនេះ ខ្ញុំសូមអរគុណក្រុមហ៊ុន SITC Logistics Cambodia ដែលបានដឹកមុខគេក្នុងការបញ្ចុះថ្លៃសេវាដឹកជញ្ជូនផ្លូវទឹក ជាពិសេសការដឹកអង្ករទៅចិន។ ខ្ញុំសូមយកឱកាសនេះ អំពាវនាវអោយក្រុមហ៊ុនកប៉ាល់ដឹកកុងតឺន័រទាំងអស់ ពិនិត្យលទ្ធភាពបញ្ចុះថ្លៃសេវាដឹកជញ្ជូនបន្ថែមទៀត។ ខ្ញុំក៏សូមស្នើអោយក្រសួងសាធារណការ និងដឹកជញ្ជូន បន្តការចរចាជាមួយក្រុមហ៊ុនកប៉ាល់ទាំងនោះបន្តទៀត និងធ្វើការត្រួតពិនិត្យ តាមដានការអនុវត្តរបស់ក្រុមហ៊ុនខាងលើ ទាក់ទងនឹងការបញ្ចុះតម្លៃ ដូចដែលបានឯកភាពគ្នារួចមកហើយនេះ។

៤. ការកាត់បន្ថយថ្លៃអគ្គិសនី

ថ្លៃអគ្គិសនីជាបញ្ហាមួយដែលត្រូវបានលើកច្រើនលើកច្រើនសា ដោយវិស័យឯកជន ដោយមូលហេតុថាថ្លៃអគ្គិសនីនៅកម្ពុជា នៅមានកម្រិតខ្ពស់ជាងប្រទេសជិតខាង។ រាជរដ្ឋាភិបាលទទួលស្គាល់ថា ថ្លៃអគ្គិសនី នៅកម្ពុជាខ្ពស់ជាងប្រទេសជិតខាង។ ក្នុងបំណងកាត់បន្ថយជាបណ្តើរៗនូវថ្លៃអគ្គិសនីនៅកម្ពុជា អោយមានកម្រិតប្រហាក់ប្រហែលនឹងប្រទេសជិតខាង រាជរដ្ឋាភិបាលបានធ្វើការវិនិយោគលើវិស័យនេះយ៉ាងច្រើនសន្ធឹកសន្ធាប់ ទាំងលើរោងចក្រផលិត ទាំងលើបណ្តាញខ្សែបញ្ជូនចរន្តអគ្គិសនី។ លើមូលដ្ឋាននេះរាជរដ្ឋាភិបាលបានកាត់បន្ថយថ្លៃអគ្គិសនីចាប់ពីឆ្នាំ ២០១៩ នេះទៅ សម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទ រួមទាំងការកាត់បន្ថយថ្លៃអគ្គិសនីចំនួន ២ សេនដុល្លារក្នុង ១ គីឡូវ៉ាត់ម៉ោង សម្រាប់អ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម ដែលទិញតាមខ្សែបញ្ជូនរង និងខ្សែតង់ស្យុងមធ្យមនៅតំបន់ចែកចាយផង។ យ៉ាងណាក៏ដោយ យើងដឹងថាឧស្សាហកម្មពឹងផ្អែកលើជំនាញ និងឧស្សាហកម្មដែលប្រើប្រាស់មូលធនខ្ពស់ត្រូវការប្រើប្រាស់អគ្គិសនីច្រើន។ ដើម្បីទាក់ទាញឧស្សាហកម្មប្រភេទនេះថែមទៀត ថ្លៃអគ្គិសនីត្រូវតែចុះបន្តទៀតនៅពេលអនាគត។ ហេតុនេះ ខ្ញុំសូមស្នើអោយក្រុមការងារ និងក្រោមឆ័ត្រគណៈកម្មាធិការគោលនយោ​បាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទើបបានបង្កើតរួចហើយថ្មីៗនេះ ចាប់ផ្តើមធ្វើការសិក្សា និងពិភាក្សាអំពីលទ្ធភាពបញ្ចុះថ្លៃអគ្គិសនី ការប្រើប្រាស់ថាមពលសូឡា និងអត្រាថ្លៃភ្លើងយប់ និងថ្ងៃ អោយចេញជាលទ្ធផលជាក់ស្តែងបានឆាប់ និងរាយការណ៍អំពីលទ្ធផលមកខ្ញុំ តាមរយៈគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ពាក់ព័ន្ធនឹងការចង់ដឹងរបស់សហគមន៍ធុរកិច្ច អំពីបញ្ហាផ្គត់ផ្គង់ថាមពលអគ្គិសនី ដែលមានស្ថិរភាព ខណៈ​ដែលកំពុងជួបប្រទះនូវកង្វះថាមពលអគ្គិសនី ខ្ញុំសូមជម្រាបជូនអង្គវេទិកានាពេលនេះថា នាពេលថ្មីៗនេះកម្ពុជាត្រូវប្រឈមការខ្វះខាតថាមពលអគ្គិសនីដោយសារ៖ (១)- ការកើនឡើងខ្ពស់នៃចំនួនវិនិយោគ​។ (២)- ការកើនឡើងខ្ពស់ នៃការប្រើប្រាស់អគ្គិសនីដោយសារការបញ្ចុះថ្លៃ។ និង (៣)- ការថយចុះសមត្ថភាពផលិតអគ្គិសនី នៃវារីអគ្គិសនីដោយសារគ្រោះរាំងស្ងួត។ ចំពោះមុខ ខ្ញុំបានណែនាំទៅអគ្គិសនីកម្ពុជាអោយស្នើសុំកិច្ចសហប្រតិបត្តិការពីប្រទេសជិតខាង ក្នុងការរក្សា ឬបង្កើនភាពផ្គត់ផ្គង់ដល់កម្ពុជា និងបានណែនាំក្រសួងរ៉ែ និងថាមពល ជម្រុញការអនុវត្ត ការបង្កើនសមត្ថភាពថាមពលជាបន្ទាន់មួយចំនួន។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ៣]

ដើម្បីឆ្លើយតបទៅកំណើននៃតម្រូវការ ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ។ អម្បាញ់មិញ ខ្ញុំបានជម្រាបជូន​ហើយថា យើងបានចរចាត្រូវគ្នាហើយ ជាមួយនឹងសាធារណរដ្ឋទួគី ដែលកាលពីឆ្នាំទៅនេះ ខ្ញុំបានទស្សនកិច្ច ហើយក៏ជួបប្រធានាធិបតី ដែលគាត់មានការអនុគ្រោះយ៉ាងខ្លាំង។ ខ្ញុំក៏ផ្ញើលិខិតជូនទៅនាយករដ្ឋមន្ត្រីវៀតណាមថា សូមឯកឧត្តម អគ្គរដ្ឋទូត វៀតណាម មេត្តាជួយជម្រុញធ្វើយ៉ាងណាអោយលិខិតរបស់ខ្ញុំបានទៅដល់នាយករដ្ឋមន្ត្រី ង្វៀន ស៊ុនហ៊្វុក ដើម្បីឆ្លើយតបសុំការផ្គត់ផ្គង់បណ្តាញថែមក្នុងចន្លោះពី ៥០ ទៅ ១០០ មេហ្គាវ៉ាត់បន្ថែមទៀត លើចំនួនដែលកំពុងផ្គត់ផ្គង់ ២០០ មេហ្គាវ៉ាត់ រួចមកហើយ។ ជា​មួយនឹងព្រះរាជាណាចក្រថៃ និងឡាវ ក៏បានចុះហត្ថលេខារួចទៅហើយ។ សង្ឃឹមថានឹងជួយផ្គត់ផ្គង់។ បើបានកាន់តែឆាប់ កាន់តែល្អ។ ដើម្បីយើងខ្ញុំដោះស្រាយបានទាន់បញ្ហា។ ជាមួយនេះសូមទីស្តីការគណៈរដ្ឋមន្ត្រី អាទិត្យក្រោយនេះ យើងត្រូវប្រជុំដើម្បីសម្រេចទៅលើគម្រោងវិនិយោគបន្ទាន់មួយចំនួនរួមមាន៖ វារីអគ្គិសនី នៅពោធិសាត់ និងគម្រោងអគ្គិសនីមួយចំនួនដែលដើរដោយហ្គាស និងគម្រោងមួយចំនួនដើរដោយផ្ទាំងពន្លឺព្រះអាទិត្យ ដែលនឹងដាក់ប្រជុំនៅថ្ងៃសុក្រខាងមុខ (ទី ៥) ខែ មេសា ខាងមុននេះ។ នេះជាភាពបន្ទាន់របស់យើង។

ខ្ញុំសូមបញ្ជាក់ គ្រាន់តែគម្រោងនៅក្នុងវិស័យសំណង់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានរាយការណ៍អោយខ្ញុំថា កំណើនជាង ៧០០% ប្រៀបធៀបជាមួយនឹងឆ្នាំទៅ។ ដោយសារគម្រោងសំណង់ច្រើនយ៉ាងដូច្នេះហើយ បានជាតម្រូវការអគ្គិសនីរបស់យើងកើនខ្ពស់ លើសការព្យាករដែលមានពីមុន។ សូម្បីតែកាលមុននេះ ធនាគារពិភពលោកបានព្យាករថា ភ្នំពេញ តម្រូវការកំណើនអគ្គិសនីត្រឹមតែ ១២% តែ​ប៉ុណ្ណោះ ក៏ប៉ុន្តែលើការអនុវត្តជាក់ស្តែង តម្រូវការអគ្គិសនីនៅទីក្រុងភ្នំពេញកើនឡើងមិនតិចជាង ៣០% ទេ។ ដូច្នេះហើយបានជានៅក្នុងប្រទេសរបស់យើងមានការខ្វះខាតអគ្គិសនី … ដូច្នេះបានជាយើងអំពាវនាវ សូមការយោគយល់ពីសំណាក់ប្រជាពលរដ្ឋ។ ក៏ប៉ុន្តែបញ្ហាទាក់ទងនឹងមូលដ្ឋានផលិតកម្មមិនត្រូវធ្វើអោយមានការប៉ះពាល់នោះទេ។ ត្រូវតែខិតខំធ្វើផ្គត់ផ្គង់អោយដល់ទីកន្លែងដែលត្រូវការ សម្រាប់បម្រើអោយផលិតកម្ម។

[ចប់សេចក្ដីអធិប្បាយ ៣]

៥. ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម

សហគ្រាសធុនតូច និងមធ្យមគឺជាឆ្អឹងខ្នងសេដ្ឋកិច្ច និងជាកម្លាំងចលករដ៏ខ្លាំងមួយ ក្នុងការជម្រុញ​កំណើន និងបង្កើតការងារសម្រាប់ប្រជាជនយើង។ ដោយសារទំហំនៃការវិនិយោគតូច និងភាគច្រើនគឺដើម្បីបម្រើសេចក្តីត្រូវការក្នុងស្រុក សហគ្រាសធុនតូច និងមធ្យម ទាំងនៅកម្ពុជា និងនៅប្រទេសដទៃទៀត តែងតែជួបប្រទះនូវបញ្ហាជាច្រើន។ ដោយយល់ច្បាស់អំពីសារៈសំខាន់របស់សហគ្រាសធុនតូច និងមធ្យម រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាកញ្ចប់ ក្នុងគោលបំណងលើកកម្ពស់ការអភិ​វឌ្ឍ សហគ្រាសធុនតូច និងមធ្យម ពង្រឹងភាពប្រកួតប្រជែង និងបង្កើនសមត្ថភាពផលិតកម្ម។ វិស័យអាទិភាព ដែលទទួលបាននូវការលើកទឹកចិត្តរួមមានដូចខាងក្រោម៖

១- សហគ្រាសផលិត និងផ្គត់ផ្គង់ទឹកស្អាត

២- ផលិតកម្មកសិកម្ម ឬកសិ-ឧស្សាហកម្ម

៣- ផលិតកម្មផលិត និងកែច្នៃម្ហូបអាហារ

៤- កម្មន្តសាលផលិតទំនិញបម្រើអោយការនាំចេញ

៥- កម្មន្តសាលផលិតទំនិញប្រើប្រាស់ក្នុងស្រុក ការកែច្នៃកាកសំណល់ និងផលិត​ទំនិញសម្រាប់វិស័យទេសចរណ៍

៦- កម្មន្តសាលផលិតនូវផលិតផលសម្រេច ឬផលិតផលពាក់កណ្តាលសម្រេច ឬផ្នែក ឬគ្រឿងបង្គុំ ដើម្បីផ្គត់ផ្គង់អោយកម្មន្តសាលដទៃទៀត

៧- ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាពត៌មាន ដែលមានលក្ខណៈនវានុវត្តន៍

៨- អ្នកអភិវឌ្ឍតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម

គោលនយោបាយជាកញ្ចប់ ដែលរាជរដ្ឋាភិបាលបានដាក់ចេញរួមមានដូចខាងក្រោម៖

១- អនុក្រឹត្យលេខ ១២៤ អនក្រ.បក ចុះថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០១៨ ស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់ សហគ្រាសធុនតូច និងមធ្យម។ ដែលក្នុងនោះរួមមាន ការលើកលែងពន្ធលើប្រាក់ចំណូលរយៈពេល ៣ ទៅ ៥ឆ្នាំ។ ការលើកលែង ការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា និងការលើកលែងប្រាក់ចំណាយ ដែលបានកាត់កងបានពី ១៥០% ទៅ ២០០%។

២- អនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៩ ស្តីពីការលើកទឹកចិត្តផ្នែកគយសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលក្នុងនោះរួមមាន៖ ការលើកលែងពន្ធគយលើសម្ភារៈបរិក្ខារផលិតកម្ម  សម្ភារៈសាងសង់ និងធាតុចូលផលិតកម្ម សម្រាប់សហគ្រាសផលិត និងផ្គត់ផ្គង់ទឹកស្អាត។ សហគ្រាសបម្រើអោយការនាំចេញ និងសហគ្រាសជាប្រភេទឧស្សាហកម្មគាំទ្រ។ អ្នកអភិវឌ្ឍន៍តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម និងសហគ្រាសបម្រើតម្រូវការក្នុងស្រុក ទទួលបានការលើកលែងពន្ធគយលើសម្ភារៈបរិក្ខាផលិតកម្ម និងសម្ភារៈសាងសង់។ សហគ្រាសផ្នែកស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន ទទួលបានការលើកលែងពន្ធគយ លើសម្ភារៈបរិក្ខារសម្រាប់ដំឡើង និងប្រើប្រាស់ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន ដែលមានលក្ខណៈនវានុវត្តន៍។

៣- អនុក្រឹត្យលេខ ៥១ អនក្រ.បក ចុះថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៩ ស្តីពីការកែសម្រួលអត្រាពន្ធគយ អត្រាអាករពិសេស និងអត្រាអាករនាំចេញ ដើម្បីលើកទឹកចិត្តដល់វិស័យកសិកម្ម សហគ្រាសធុនតូច និងមធ្យម និងការថែរក្សាបរិស្ថាន។

៤- ការរៀបចំដាក់អោយដំណើរការនៅក្នុងឆ្នាំ ២០១៩ នូវធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) ដែលមានកញ្ចប់ទឹកប្រាក់ដំបូង ប្រមាណ ១០០ លានដុល្លារ ចេញពីជាប្រាក់សន្សំរបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដែលមានសក្តានុពលដល់ការពង្រីកអាជីវកម្ម និងបង្កើតការងារ។

៥- ក្រសួងឧស្សាហកម្ម និងសិប្បកម្ម កំពុងតែដឹកនាំរៀបចំគោលនយោបាយជាកញ្ចប់សម្រាប់លើកស្ទួយ វិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) ព្រមទាំងពិនិត្យឡើងវិញនូវនិយមន័យរបស់ SMEs សម្រាប់ការលើកទឹកចិត្តនានា អោយបានចប់សព្វគ្រប់នៅក្នុងឆ្នាំ ២០១៩ នេះ។ បន្ថែមលើនេះ ខ្ញុំក៏សូមស្នើអោយ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ធ្វើការសិក្សា និងពិនិត្យលទ្ធភាពរៀបចំច្បាប់ស្តីពីសហគ្រាសធុនតូច និងមធ្យមផងដែរ។

៦- រាជរដ្ឋាភិបាលបានបង្កើតឡើងនូវ មូលនិធិសហគ្រិនភាព ដែលមានថវិកា ៥ លានដុល្លារ ក្នុងមួយឆ្នាំ និងមជ្ឈមណ្ឌលធុរកិច្ចថ្មី តេជោ។ ក្នុងបំណងជួយជាធនធានហិរញ្ញវត្ថុ បច្ចេកទេស ទំនាក់ទំនងទីផ្សារ ការផលិត ការបណ្តុះបណ្តាល និងការប្រឹក្សាយោបល់ ដល់សហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនតូច​ៗ ដែលទើបបានបង្កើតឡើង។

ជាមួយនឹងការដាក់ចេញនូវគោលនយោបាយ និងជួយដល់សហគ្រាស​ធុនតូច និងមធ្យម អ្វីដែលរាជរដ្ឋាភិបាលចង់បានពីសហគ្រាសធុនតូច និងមធ្យម មកវិញគឺការទៅចុះបញ្ជី និងការកាន់បញ្ជីការគណនេយ្យអោយបានត្រឹមត្រូវ។ ខ្ញុំសូមអំពាវនាវអោយ សហគ្រាសធុនតូច និងមធ្យមទាំងអស់ នៅក្នុងវិស័យអាទិភាពដូចបានកំណត់ខាងលើ ចាប់យកអត្ថប្រយោជន៍នៃការលើកទឹកចិត្តផ្នែកពន្ធដារ និងផ្នែកគយ។ ព្រមទាំងការលើកទឹកចិត្តផ្សេងៗទៀត ដើម្បីបង្កើតការងារបន្ថែម និងបង្កើនផលិតកម្មក្នុងស្រុកអោយបានកាន់តែច្រើន និងកាន់តែរីកធំធាត់យ៉ាងឆាប់រហ័ស។ ខ្ញុំក៏សូមស្នើអោយគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់រាជរដ្ឋាភិបាលបន្តផ្តោតការយកចិត្តទុកដាក់ តាមដានការអនុវត្ត បណ្តាវិធានការដែលបានដាក់ចេញរួចមកហើយ អោយមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងបន្តពិចារណាដាក់ចេញនូវ គោលនយោបាយ និងវិធានការថ្មីៗថែមទៀត តាមការចាំបាច់ ដើម្បីបម្រើអោយសំណូមពរនៃការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ៤]

ខ្ញុំសូមបញ្ជាក់បន្ថែមថា សហគ្រាសធុនតូច និងមធ្យមទាំងអស់ បើមិនបានចុះបញ្ជីទេ ខ្លួនក៏មិនអាចទទួលបានការលើកទឹកចិត្ត តាមលំដាប់ដែលយើងបានកំណត់ ហើយក៏គ្មានសិទ្ធិដើម្បីនឹងខ្ចីប្រាក់ពីធនា​គារនោះដែរ។ ដូច្នេះ សហគ្រាសធុនតូច និងមធ្យម ទាំងឡាយ គប្បីចុះបញ្ជី និងកាន់បញ្ជីការអោយបានត្រឹមត្រូវ។ ដើម្បីទទួលបានអត្ថប្រយោជន៍អំពី ការអនុគ្រោះពន្ធ និងទទួលបានអត្ថប្រយោជន៍ពី កម្ចីដែលធនាគារត្រូវបានផ្តល់ ។

[ចប់សេចក្ដីអធិប្បាយ ៤]

៦- វិធានការសម្រួលពាណិជ្ជកម្ម ស្ថិតក្រោមដែនសមត្ថកិច្ចគយ

នាពេលកន្លងមកតួនាទីត្រួតពិនិត្យរវាងគយ និងកាំកុងត្រូល បានធ្វើអោយកិច្ចសម្រួលពាណិជ្ជម្មមិនអាចដំណើរការទៅបានដោយរលូន ហើយត្រូវបានលើកជាបន្តបន្ទាប់ដោយវិស័យឯកជន។ ការដកកាំកុងត្រូលចេញពីតួនាទីត្រួតពិនិត្យទំនិញនាំចេញ-នាំចូល នៅតាមមាត់ច្រក បានធ្វើអោយកិច្ចសម្រួលពាណិជ្ជកម្មមានភាពប្រសើរឡើងមួយចំណែកធំ។ ក្នុងគោលដៅលើកស្ទួយកិច្ចសម្រួលពាណិជ្ជកម្ម អោយប្រព្រឹត្តទៅបានកាន់តែរលូន ចំណាយពេលវេលាតិច និងចំណាយថវិកាទាប។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវវិធានការមួយចំនួនដូចខាងក្រោម៖

១- ដើម្បីដោះស្រាយនូវកង្វល់របស់វិស័យឯកជន លើចំណាយក្រៅផ្លូវការសម្រាប់សេវាពាក់ព័ន្ធ និងសមត្ថកិច្ចរបស់គយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសលេខ ១៦០៨ សហវ.ប្រក ចុះ ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៨ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋាន គយ និងរដ្ឋាករ ដែលត្រូវចាប់អនុវត្តជាផ្លូវការនៅ ថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០១៩ (គឺសល់ ៣ ថ្ងៃទៀតចាប់ផ្តើមអនុវត្តហើយ) ។ នៅក្នុងសេចក្តីប្រកាសនេះបានដាក់បញ្ចូលនូវសេវាទាំងអស់ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ផ្តល់ជូនដល់ធុរជនទាំងនៅក្នុងការិយាល័យ ក្រៅការិយាល័យ ក្នុងម៉ោងធ្វើការ និងក្រៅម៉ោងធ្វើការ។ រាល់ការផ្តល់សេវាទាំងអស់ ត្រូវមានការចេញវិក្កយបត្រពីប្រព័ន្ធកុំព្យូទ័រ ដើម្បីទុកជូនម្ចាស់ទំនិញ ដែលជាប្រការធានាបាននូវតម្លាភាពច្បាស់លាស់ សម្រាប់ចំណាយលើសេវានេះ ហើយម្ចាស់ទំនិញក៏អាចយកវិក្កយបត្រនេះទៅកាត់កង ជាចំណាយរបស់ខ្លួននៅក្នុងការរៀបចំបញ្ជីបង់ពន្ធជាផ្លូវការផងដែរ។ ដូច្នេះការអនុវត្តប្រកាសនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងលុបបំបាត់បាននូវចំណាយមួយចំនួន ដែលពីមុនមកត្រូវបានគេចាត់ទុកថាជាចំណាយក្រៅផ្លូវការ ទៅលើមន្ត្រីគយ។ ទន្ទឹមនេះដែរ ការចេញវិក្កយបត្រច្បាស់លាស់សម្រាប់សេវាទាំងអស់ នឹងលុបបំបាត់ននូវចំណាយក្រៅផ្លូវការទៀត ដែលជ្រកក្រោមពាក្យថា ចំណាយក្រៅផ្លូវការក្រោមការគ្រប់គ្រង់របស់គយ អោយក្រុមហ៊ុនជើងសារគយ ក៏មិនមានលទ្ធភាពយកចំណេញច្រើនលើសលប់ពីម្ចាស់ទំនិញទៀតនោះដែរ។

២- ដើម្បីរួមចំណែកបន្ថែមទៀតដល់ការកាត់បន្ថយថ្លៃនៃកិច្ចប្រតិបត្តិការនាំចេញ-នាំចូល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំសម្រេចកាត់បន្ថយ ៥០%  នៃថ្លៃស្កែនកុងតឺន័រ ទំនិញនាំចេញ-នាំចូល ពោលគឺកាត់បន្ថយពី ២០ ដុល្លារ មកនៅ ១០ ដុល្លារ សម្រាប់កុងតឺន័រ ២០ ហ្វិត និងពី ៣២ ដុល្លារមកនូវ ១៦ ដុល្លារ សម្រាប់ កុងតឺន័រ ៤០ ហ្វិត ដោយចាប់ផ្តើមអនុវត្តនៅ ថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០១៩ នេះទៅ (អញ្ចឹងនៅ ៣ ថ្ងៃទៀតចាប់ផ្តើមចុះថ្លៃទាំងអស់)

៣- ដើម្បីកាត់បន្ថយការកកស្ទះដោយសារ ការស្កែនកុងតឺន័រនៅកំពង់ផែ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញប្រកាសលេខ ៣២៨ សហវ.ប្រក ចុះថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៩ ស្តីពីការកែសម្រួលគោលការណ៍ និងនិតិវិធី នៃការកំណត់មុខសញ្ញានាំចេញ-នាំចូល ផ្ទុកក្នុងកុងតឺន័រ ដែលត្រូវឆ្លងកាត់ប្រព័ន្ធត្រួតពិនិត្យដោយម៉ាស៊ីនស្កែន។ ដោយអនុវត្តតាមគោលការណ៍ចំនួន ៣ គឺ៖ ទី ១- ស្កែនកុងតឺន័រនាំចូលតាមប្រព័ន្ធគ្រប់គ្រងហានិភ័យ ទី២- កុងតឺន័ររបស់ក្រុមហ៊ុនដែលមានអនុលោមភាពល្អ (Best Trader) មិនចាំបាច់តម្រូវអោយស្កែនគ្រប់ពេលវេលានោះទេ ដើម្បីជាការលើកទឹកចិត្ត និង ទី៣- ចំពោះអ្នកត្រូវការបញ្ចេញទំនិញនៅផែស្ងួត គឺត្រូវស្កែននៅទីនោះ ដោយមិនចាំបាច់ស្កែននៅកំពង់ផែនោះទេ។ ប្រកាសនេះនឹងចូលជាធរមាននៅ ថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០១៩ (៣ថ្ងៃ ទៀតចូលជាធរមានផងដែរ។)

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ៥]

អំពីបញ្ហាកុងតឺន័រនេះ ខ្ញុំសូមបញ្ជាក់អោយហើយអញ្ចេះ យកល្អបញ្ហាអារឿងបង់លុយគឺមួយហើយ ឥឡូវបានកាត់បន្ថយការចំណាយពាក់កណ្តាលហើយពី ២០ ដុល្លារ មក ១០ ដុល្លារ ពី ៣២ ដុល្លារ មកនៅ ១៦ ដុល្លារ។ រឿងលុយជារឿងមួយ ប៉ុន្តែរឿងពេលវេលាគឺជារឿងបន្ទាន់។ ជួនកាលឡាន ២០០ កុងតឺន័រអញ្ចឹង មកនៅដេកចាំ។ អញ្ចឹងខ្ញុំសូមផ្តល់អនុសាសន៍បន្ថែមទៀត។ ឧទាហរណ៍ថា៖ ១០០ កុងតឺន័រ យើងអាចសង្ស័យថាមានតែ ១ កុងតឺន័រ ឬ ២កុងតឺន័រ ប៉ុណ្ណោះ ដែលមានគេហៅថា មានហានិភ័យ។ អញ្ចឹងយើងអាចយកតែ ២ កុងតឺន័រហ្នឹងបានហើយ យកមកស្កែន អា ៩៨ ទៀត អោយទៅមួយសេរីទៅ អោយទៅផុតទៅ កុំស្កែនអីទៀត។ ប្រសិនបើគ្មានការសង្ស័យណាមួយទេ មិនចាំបាច់ស្កែនអីទាំងអស់ អោយ​មកតែម្តងទៅ។ ខ្ញុំមិនជឿថា គេនាំគ្រាប់បែកចូលស្រុកខ្មែរទេ។ បើសិនជាគ្រាប់បែកហ្នឹងវាមាននៅក្នុង (…) ប្រហែលជាគេមិនអោយដាក់កប៉ាល់ទេ។ អញ្ចឹងទេសូមធ្វើរឿងនេះ។ កន្លងទៅយើងមិនដែលស្កែនឃើញស្អីទេ។ អញ្ចឹងការនាំចូលគឺវាតែងតែរំខាន ទៅដល់អាពេលវេលានេះ។

ក្រុមហ៊ុនស្កែន អ្នកដែលស្កែនកុំចង់បានអាលុយស្កែនហ្នឹង។ ចង់បានអោយសេដ្ឋកិច្ចចំណេញ។ អញ្ចឹង ឧទាហរណ៍ថា បើមិនបានស្កែនទេគឺធ្វើម៉េចមានលុយបើកអោយបុគ្គលិក (…) (លុយនៅតែបង់តែមិនចាំបាច់ស្កែន)។ លុយរឿងមួយហើយ ប៉ុន្តែរឿងពេលវេលារឿងធំជាង។ ដូច្នេះអញ្ចឹងតិចថា អញ្ចឹងអត់យុត្តិធម៌ទេ។ អញ្ចឹងសួរថាបើអត់ស្កែនផង ចាំបាច់យកលុយ។ អញ្ចឹងឥឡូវចង់ជាប់ទាំងពីរ ឬជាប់តែមួយ ឆ្លៀតសួរអញ្ចេះទៅវិញ។ អោយជាប់តែមួយបានហើយ។ អញ្ចឹងគឺថាយើងឆ្លងកាត់គេអនុគ្រោះអោយយើងហើយ ដែលយើងមិនស្កែន។ ដើម្បីយើងសម្រួលពាណិជ្ជកម្មអោយមានល្បឿនលឿន។ ចំពោះការនាំចេញប្រទេសមួយចំនួន តម្រូវការអោយយើងស្កែនអាហ្នឹងយើងត្រូវស្កែន បើប្រទេសមួយចំនួនមិនត្រូវការអោយស្កែន មិនចាំបាច់ស្កែនទេ។ ដឹកទៅកុំអោយវាស្ទះ ហើយយឺតយ៉ាវលើការលើកដាក់នាវា …

ធ្វើយ៉ាងដូច្នេះ ខ្ញុំសូមជម្រាបថា បើមិនទាន់ចប់សព្វគ្រប់ទេ ក៏សូមអញ្ជើញ គ្រាន់តែសម្រួលនេះ យើងបូកត្រួសៗនៃការកាត់បន្ថយការចំណាយប្រមាណជា ៤០០ លានដុល្លារ។ កាត់បន្ថយអាស្អីៗទាំងអស់នេះ។ បណ្តាក្រុមហ៊ុននានាកាត់បន្ថយ។ អញ្ចឹងទេ បើសិនជា EU ឱ្យយើងបង់ពន្ធ ក៏យើងបង់ពន្ធបានដែរ។ កុំខ្វល់ពេក។ កុំឱ្យគេមកចង្អុលក្បាលយើងថា ហ្អែងត្រូវធ្វើនេះ បើហ្អែងមិនធ្វើតាមអញៗត្រូវតេកាត់ពីហ្អែង កុំឱ្យគេធ្វើអញ្ចឹងទៀត។ បើគេឱ្យក៏ឱ្យទៅ បើគេមិនឱ្យទេយើងបង់ពន្ធឱ្យគេទៅ។ យើងបង់ពន្ធឱ្យគេៗបង់ពន្ធឱ្យយើង វាសមរម្យណាស់ក្នុងការរកស៊ី។ ប៉ុន្តែ បើមានការអនុគ្រោះវាក៏ល្អ។ ក៏ប៉ុន្តែ កុំឱ្យគេមកប្រដៅយើងថា ហ្អែងត្រូវតែធ្វើអញ្ចេះៗ បើមិនធ្វើតាមទេអញនឹងកាត់ជំនួយ។ កម្ពុជាមិនគួរគប្បីត្រូវទទួលរឿងបែបនេះទេ។

ត្រូវរៀនសូត្រតាម ព្រះបរមរតនកោដ្ឋ មិនឱនក្បាល ដើម្បីនឹងទទួលបាននូវភាពអនុគ្រោះ

អតីតកាលយើងឈឺចាប់ណាស់។ យើងងើបពីការស្លាប់របស់របប ប៉ុល ពត ត្រូវគេហ៊ុមព័ទ្ធទាំងនយោ​បាយ/សេដ្ឋកិច្ច។ តែកម្ពុជាអត់ស្លាប់ទេ។ ប្រឹងងើបឈរឡើងតាំងពីភ្នំពេញមានមនុស្សតែ ៧០ នាក់។ ឥឡូវ មិនត្រូវទុកឱ្យអ្នកណាបង្គាប់បញ្ជាយើងទេ។ មិនអាចយកឯករាជ្យ អធិបតេយ្យជាតិ ទៅដោះដូរនឹង អ្វីទាំងអស់។ បើទោះបីជាត្រូវរឹតក្រមានឹងចង្កេះ ដើម្បីស៊ីឱ្យវាតិច ក៏ត្រូវតែរឹតដែរ ដើម្បីធានានូវឯករាជ្យរបស់ ប្រទេស។ បើអ្នកណាមួយតាំងខ្លួនឱនក្បាល ដើម្បីនឹងទទួលបាននូវភាពអនុគ្រោះ មិនចាំបាច់ធ្វើមេដឹក​នាំកម្ពុជាទេ។ គ្មានចរិតជាតិនិយមចង្អៀតចង្អល់ទេ តែកម្ពុជាមានចរិតជាតិនិយមមួយ នៅត្រង់ការរក្សានូវឯករាជ្យ និងអធិបតេយ្យ។ រឿងនេះ សម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាជាតិរបស់យើងកាលពីជំនាន់មុនសុំឱ្យគេផ្តាច់ជំនួយបរទេស តែព្រះអង្គមិនលូនទៅឱបជើងអ្នកណាទេ។ យើងត្រូវរៀនសូត្រទៅតាមព្រះបិតាជាតិ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានបង្រៀនយើងតាំងពីដើមមក។

កង្វល់អ្នកដទៃ មិនមែនជាបន្ទាត់នយោបាយ ដែលយើងត្រូវអនុវត្តទេ

អញ្ចឹងទេ បានជាយើងត្រូវ ខិតខំធ្វើខ្លួនឯង។ យើងកុំចង់ចំណេញអាក្រុមហ៊ុនស្កែន ហើយនាំគ្នាស្កែនធ្វើឱ្យ​យឺតដំណើរការសេដ្ឋកិច្ច។ គ្រាន់តែល្បឿន នៃការដឹកជញ្ជូនមក យើងចំណេញទាំងពេលវេលា/លុយ។ ដូច្នេះ នោះហើយជាផែនការ នៃការអភិវឌ្ឍសេដ្ឋកិច្ច។ បើទោះបីមានភាពអនុគ្រោះ ឬគ្មានភាពអនុគ្រោះ គឺកម្ពុជា នៅតែទៅមុខ។ កម្ពុជាត្រូវការសហការជាមួយដៃគូ តែកម្ពុជាក៏មិនត្រូវការឱ្យគេខោកក្បាលតាមចិត្តនោះទេ។ ខ្ញុំបានចារទៅ ឯកឧត្តម ប្រាក់ សុខុន បន្ទាប់ពីការសន្ទនាអីរួចហើយ ខ្ញុំចារថា “កង្វល់​អ្នកដទៃ មិនមែនជាបន្ទាត់នយោបាយ ដែលយើងត្រូវអនុវត្តទេ”។ រឿងអ្នកដទៃកង្វល់ សម្រាប់យើងៗអរគុណហើយ តែមិនមែនជាអ្វីដែលយើងត្រូវធ្វើទេ។ បើកង្វល់មានហេតុ/ផលត្រឹមត្រូវ ដោយមិនបំពានលើ អធិប​តេយ្យរបស់យើងៗធ្វើ។

មិនព្រមលក់ស្ថាប័នគយទៅឱ្យវិស័យឯកជន ព្រោះគយជាសេវាអធិបតេយ្យ

សូម្បីតែថ្ងៃមុនខ្ញុំទទួលប្រធានប្រតិភូរបស់ជប៉ុន គាត់ធ្លាប់ឱ្យយោបល់ខ្ញុំថា អាកាំកុងត្រួលមិនគប្បីនៅជា​មួយគយទេ។ ហ្នឹងខាងធុរកិច្ចរបស់ជប៉ុន គាត់ធ្លាប់ដឹកនាំគណៈប្រតិភូមកជួបជាមួយខ្ញុំកាលពីប៉ុន្មានឆ្នាំមុន។ ឥឡូវ (ស្ថានភាពហ្នឹង)បានដើរមកដល់ហើយ។ បានអនុវត្តហើយ។ ហ្នឹងជាការឱ្យយោបល់។ ជាធាតុចូល ក៏ប៉ុន្តែ មិនមែនជាការមកប្រដៅ ដាក់ថា ហ្អែងត្រូវធ្វើនេះ/នោះ។ ខ្ញុំនិយាយឡើងវិញ បើខ្ញុំលក់គយតាមដែលគេឱ្យយោបល់កាលពីមុន តើមកដល់ពេលនេះវាយ៉ាងម៉េចទៅហើយខ្ញុំមិនព្រម។ កាលនោះគេឱ្យកម្ពុជាលក់គយ ៥០% ទៅវិស័យឯកជន។ ប៉ុន្តែ ឯកឧត្តម អស់លោក គិតមើល បើសិនខ្ញុំ យល់​​ព្រមពេលហ្នឹង គេមិនឱ្យយើងចាយអាប្រាក់មួយចំនួន។ បើយើងមិនធ្វើតាមគេ។ ខ្ញុំថា អត់ធ្វើតាមទេ ព្រោះគយជាសេវាអធិបតេយ្យ ដែលគយត្រូវមានការបំពាក់អាវុធទៀតផង។ ប្រទេសខ្លះគយមានឧទ្ធម្ភាគ ចក្រ មាននាវាល្បាតបំពាក់ដោយអាវុធ ហេតុអីបានជាត្រូវលក់គយយកចំណាររបស់ខ្ញុំមកមើលឡើងវិញ​។ អ្នកណាហ៊ានទៅចរចាខ្ញុំចារជូនទៅ ឯកឧត្តម គាត ឈន់ អ្នកណាទៅចរចាខ្ញុំដកចេញពីតំណែង ហើយបើចង់ទិញ មកទិញពីនាយករដ្ឋមន្ត្រីវិញ បានធំជាង …។

ចំណូលបានពីពន្ធគយ ២៥០ លានដុល្លារ/ខែ រីឯពន្ធដារ ១២០ លានដុល្លារ/ថ្ងៃ

ខ្ញុំមិនព្រមលក់គយ គេមិនឱ្យយើងចាយលុយ ប៉ុន្តែឥឡូវហ្នឹងខ្ញុំរក្សាបាន។ ក្នុងមួយខែៗចំណូលជាង ២៥០ លាន(ដុល្លារ)/ខែ។ ខែ កុម្ភៈ ថយចុះបន្តិច ដោយសារយើងមានតែ ២៨ ថ្ងៃ។ ប៉ុន្តែ ខែនេះ ចំណូលអាចឡើងដល់ ២៥០ លាន(ដុល្លារ)។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើល ម្សិលមិញនេះ ខាងពន្ធដារ ចំណូល ១ ថ្ងៃ នៃពន្ធដារ ១២០ លានដុល្លារ។ អញ្ចឹង ខែ មីនា កំណើនខ្ពស់។ ប៉ុន្តែ រឿងគួរឱ្យចម្លែក គង់ វិបុល វាយ​មកដល់ ខ្ញុំវាយតបទៅវិញថា វាជាទម្លាប់ធម្មតា។ ប៉ុន្តែ គង់ វិបុល ថាវាកើនខ្ពស់ជាងឆ្នាំទៅ។ ១ ថ្ងៃ ១២០ លានដុល្លារ សម្រាប់ពន្ធដារ ប៉ុន្តែ អាហ្នឹងវាមានរដូវកាលរបស់វា ខុសពីចំណូលគយ។ គយវាទៀតទាត់ របស់វា ប្រមាណជា ១០ លានដុល្លារ/ថ្ងៃ។ ឥឡូវ ខ្ញុំចោទជាសំណួរថា បើពេលនោះខ្ញុំធ្វើតាមគេ យើងមិន ចែកគេពាក់កណ្តាលអា ២៥០ លានដុល្លារ យើងមិនចែកគេពាក់កណ្តាលឥឡូវនេះ ខ្ញុំកាន់មូលដូចនំ ក្រូចអញ្ចឹង។ លុយកម្ពុជានៅកម្ពុជាប្រើ។ មានចែកឱ្យអ្នកណាអញ្ចឹង តើអ្នកឱ្យយោបល់កាលពីមុនត្រូវ ឬក៏ ហ៊ុន សែន ត្រូវប្រជាជនកម្ពុជាទូទាំងប្រទេសឱ្យយោបល់មកបើខ្ញុំលក់គយពីមុនមកដល់ពេលនេះ ត្រូវចែកលុយឱ្យក្រុមហ៊ុនឯកជនពាក់កណ្តាល។ ពេលដែល ហ៊ុន សែន មិនស្តាប់បរទេស ហ៊ុន សែន រក្សាទុកប្រាក់ចំណូលគយ ១០០% ឱ្យជនជាតិខ្មែរទាំងអស់ តើអ្នកណាត្រូវអ្នកណាខុសទទួលស្គាល់ការពិតខ្លះផង។

ត្រូវការធាតុចូលពីមិត្តភក្តិ មិនមែនត្រូវការគ្រាន់តែជំនួយហិរញ្ញវត្ថុ

រឿងឯករាជ្យរបស់ខ្ញុំនេះ ត្រូវបានគេមិនចូលចិត្ត។ ដោយសារខ្ញុំមិនស្តាប់។ អារឿងត្រូវខ្ញុំស្តាប់ តែរឿងខុសខ្ញុំមិនស្តាប់។ រឿងវាតែប៉ុណ្ណឹងទេ។ ខ្ញុំត្រូវការធាតុចូលពីមិត្តភក្តិ ខ្ញុំមិនមែនត្រូវការគ្រាន់តែជំនួយហិរញ្ញវត្ថុ តែខ្ញុំត្រូវការធាតុចូល តែធាតុចូលនោះវាជាអ្វីយើងមិនចាត់ទុកថា ធាតុចូលនោះជាការបំពានឯករាជ្យ អធិបតេយ្យទេ។ ប៉ុន្តែ រឿងខ្លះធ្វើតាម មិនធ្វើតាមមិនឱ្យចាយលុយ។ កាលហ្នឹងខ្ញុំទាត់ចោលអាលុយគម្រោងនោះ។ ទាត់ចោលតែម្តង។ អត់ធ្វើ។ បន្តិចទៀតនឹងមានអារឿងចាយលុយគេហើយប្រសិទ្ធភាពអត់មាន។ នៅមានខាងក្រោម ខ្ញុំនឹងនិយាយ។

កំណែទម្រង់ជំហានដំបូង វិស័យឯកជននឹងចំណេញ ៤០០ លានដុល្លារ

គ្រាន់តែកំណែទម្រង់ជំហានដំបូងនេះ គិតទូទាត់ទៅ វិស័យឯកជននឹងចំណេញ ៤០០ លាន(ដុល្លារ) នៅមានបន្តទៅទៀត ល្បែងរបស់យើងលេងមិនទាន់ចប់ទេ អានេះគ្រាន់តែកំណែទម្រង់ប្រកាសនៅថ្ងៃនេះ ដែលរៀបរាប់លំអិតនេះ។ អញ្ចឹង រឿងស្កែននិយាយគ្នាឡើងវិញ បើថាអត់មានសង្ស័យ ឱ្យហ្អែងទៅទាំងអស់ ដើម្បីឱ្យលឿន។ កុំបាច់ស្កែនអី។ វាមិនមែនដាច់អាជីពទេ។

[បញ្ចប់សេចក្តីអធិប្បាយ ៥]

៤- ដោយពិនិត្យឃើញថា មុខទំនិញជាប់កម្រិតកំណត់ និងមុខទំនិញហាមឃាត់នៅក្នុងអនុក្រឹត្យលេខ ២០៩ អនក្រ.បក ដែលត្រូវបានដាក់ឱ្យអនុវត្តកាលពីចុងឆ្នាំ ២០០៧ មានចំនួនច្រើនជ្រុល និងបានបង្កការលំបាកច្រើន ដល់កិច្ចសម្រួលពាណិជ្ជកម្ម ខ្ញុំបានណែនាំឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំសម្របសម្រួល ពិនិត្យធ្វើវិសោធនកម្មអនុក្រឹត្យឡើងវិញ។ ដូច្នេះ ខ្ញុំសូមយកឱកាសនេះ អំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន របស់រាជរដ្ឋាភិបាល សូមយកចិត្តទុកដាក់កាត់បន្ថយឱ្យបានជាអតិបរមានូវមុខទំនិញជាប់កម្រិតកំណត់ និងមុខទំនិញហាមឃាត់។ ខ្ញុំសុំឱ្យក្រុមការងារអន្តរក្រសួងស្ថាប័ន ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ចប់ការរៀបចំឡើងវិញនូវអនុក្រឹត្យលេខ ២០៩ នេះឱ្យបានឆាប់ ដើម្បីចាប់ផ្តើមឱ្យ​អនុវត្តចាប់ពីថ្ងៃទី ១ ខែ កក្តដា ឆ្នាំ ២០១៩។

[ផ្តើមសេចក្តីអធិប្បាយ ៦]

ទំនិញខ្លះគ្មានការចាំបាច់ត្រូវធ្វើការត្រួតពិនិត្យ ត្រូវកាត់ចេញពីបញ្ជីត្រួតពិនិត្យ

ចំណុចនេះ សុំបញ្ជាក់ឡើងវិញ មានពេលខ្លះ គឺនាយករដ្ឋមន្ត្រីត្រូវកាត់សេចក្តីហើយ ព្រោះអស់លោកតាម ក្រសួងមួយៗសុទ្ធតែដាក់មក អានេះសុទ្ធតែត្រូវការពិនិត្យៗ ជាប់ក្នុងបញ្ជីពិនិត្យទាំងអស់។ វាច្រើនពេក ជិត ២ ០០០ មុខ។ ឥឡូវ កាត់ទុកតែ ៥០០ មុខបានទេ២ ០០០ មុខ វាច្រើនពេកទំនិញខ្លះវាគ្មានការចាំបាច់ ដើម្បីត្រូវការត្រួតពិនិត្យទេ ប៉ុន្តែ អស់លោកចេះតែដាក់ឱ្យមានគ្រប់ទៅ ដើម្បីឱ្យសមត្ថកិច្ចមានការ ត្រួតពិនិត្យ។ ឥឡូវ ហៅថា កិច្ចដំណើរការអគ្គបញ្ជាការមួយ អគ្គសេនាធិការមួយ យើងកាត់សេចក្តីខ្លះ តែម្តង។ កាត់យកតែម្តង។ អាណាត្រូវកាត់ចោលៗ ព្រោះយើងស្គាល់ដែរតើអាទំនិញមុខអីៗ។ មានពេលខ្លះវាមិនសមហេតុសមផល។ វិស័យឯកជនគ្នាត្អូញត្អែរ។ មកដល់ជាប់ ជួនកាលដឹកមកម៉ាកំភ្លូសអញ្ចឹង ត្រូវនៅជាប់គាំងនៅហ្នឹង។ អញ្ចឹង ការសម្រួលពាណិជ្ជកម្មទៅវាមិនរួចទេ។ អញ្ចឹង សុំបញ្ជាក់ តាមស្ថាប័ន​នា​នា គប្បីកាត់បន្ថយសម្រាក គេហៅថា កុំយកជ័រព្នៅមកត្បៀតក្លៀកអី។ វាជារឿងយកកម្មយកពៀរខ្លួនឯងទេអាហ្នឹង។

[បញ្ចប់សេចក្តីអធិប្បាយ ៦]

៥- ចំពោះការជម្រុញអភិវឌ្ឍន៍ប្រព័ន្ធបញ្ជរជាតិតែមួយ តភ្ជាប់ទៅនឹងប្រព័ន្ធបញ្ជរជាមួយអាស៊ាន ខ្ញុំសុំ ជម្រាបថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាសេនាធិការ កំពុងតែដឹកនាំអនុវត្តនូវប្រព័ន្ធបញ្ជរជាតិតែមួយ ដំណាក់កាលទី ២ ដោយមានការចូលរួមពីក្រសួងស្ថាប័ន ចំនួន ៥៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងសុខាភិបាល, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រួមជាមួយនឹងក្រសួងស្ថាប័នទាំង ៥ កំពុងធ្វើតេស្តសាកល្បងមុខងារប្រព័ន្ធ ចាប់ពីថ្ងៃទី ២៥ មីនា-១៧ ឧសភា ២០១៩។ យើងរំពឹងថា ប្រព័ន្ធនេះ នឹងត្រូវបានដាក់ឱ្យចាប់ផ្តើមដំណើរការជាផ្លូវការ ពីដើមខែ មិថុនា ឆ្នាំ ២០១៩ ទៅ ហើយនឹងជួយលើកកម្ពស់ប្រសិទ្ធភាព នៃការសម្រួលពាណិជ្ជកម្មមួយកម្រិតថែមទៀត តាមរយៈការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។

៧. វិធានការណ៍សម្រួលដល់ធុរកិច្ចនៅក្រោមសមត្ថកិច្ចអគ្គនាយកដ្ឋានពន្ធដារ

នាពេលកន្លងមក មានការត្អូញត្អែរពីវិស័យឯកជន អំពីភាពយឺតយ៉ាវក្នុងការបង្វិលសងអាករលើតម្លៃបន្ថែម (VAT) និងការធ្វើសវនកម្មជាន់គ្នា។ ខ្ញុំសុំយកឱកាសនេះ អរគុណអគ្គនាយកដ្ឋានពន្ធដារ ដែលបានខិតខំពង្រឹងការប្រមូលពន្ធ ព្រមទាំងផ្តល់សេវា និងព័ត៌មាននានាដល់អ្នកជាប់ពន្ធ ក៏ដូចជា អ្នកឆ្លើយតបបានយ៉ាងលឿនក្នុងការដោះស្រាយបញ្ហាជូនអ្នកជាប់ពន្ធ។ ឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់ ក្នុងការសម្រួលដល់ការបង្វិលសង VAT ក៏ដូចជា ការសម្របសម្រួលធ្វើសវនកម្មរបស់អគ្គនាយកដ្ឋានពន្ធដារ​។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវវិធានការណ៍សំខាន់ៗមួយចំនួនដូចខាងក្រោម៖

១- រៀបចំដាក់ឱ្យដំណើរការកាលពីពេលថ្មីៗកន្លងទៅ នូវប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករ លើតម្លៃបន្ថែមរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងគោលដៅគ្រប់គ្រងការបង្វិលសង និងការប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម (Online-VAT Refund and Online-VAT Credit) ឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ធានាបាននូវតម្លាភាព ភាពងាយស្រួល ភាពឆាប់រហ័ស និងភាពជឿទុកចិត្ត ក្នុងការផ្តល់សេវាដល់អ្នកជាប់ពន្ធ។

២- បានដាក់ចេញនូវប្រកាស ស្តីពីសវនកម្មពន្ធដារលេខ ២៧០ សហវ.ប្រក ចុះថ្ងៃទី ១៣ មីនា ២០១៩ ដែលបានកំណត់នូវវិធានការណ៍ និងនីតិវិធីលម្អិត សំដៅ៖ (១)- លុបបំបាត់ការចុះធ្វើសវនកម្មជាន់គ្នា រវាងអង្គភាពជំនាញ នៃអគ្គនាយកដ្ឋានពន្ធដារ (២)- កាត់បន្ថយពេលវេលាកំណត់ពន្ធឡើងវិញ ចំពោះការធ្វើសវនកម្មពេញលេញ ដោយកំណត់គោលការណ៍ទូទៅមកនៅត្រឹម ៣ ឆ្នាំ ថយក្រោយប៉ុណ្ណោះ ធៀបទៅនឹងបទប្បញ្ញត្តិជាធរមាន ដែលអនុញ្ញាតឱ្យធ្វើសវនកម្មពេញលេញរយៈពេល ១០ ឆ្នាំ ថយក្រោយ និង៣- កាត់បន្ថយអត្រាការប្រាក់ទោសទណ្ឌលើការបង់ប្រាក់ពន្ធយឺត ពីកម្រិត ២% ក្នុងមួយខែ មកនៅ ១,៥% ក្នុងមួយខែវិញ។

៨. ការកាត់បន្ថយថ្ងៃឈប់សម្រាកបុណ្យ និងទិវា

លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានស្នើសុំឱ្យរាជរដ្ឋាភិបាលពិចារណាកាត់បន្ថយថ្ងៃសម្រាកបុណ្យ និងទិវា។ ជាការពិត យើងពិនិត្យឃើញថា ថ្ងៃឈប់សម្រាកប្រចាំឆ្នាំនៅកម្ពុជា មានចំនួនច្រើនជាងប្រទេសជិតខាង។ សម្រាប់កម្ពុជានាពេលកន្លងមក យើងមានថ្ងៃឈប់សម្រាប់ពី ២៨ ទៅ ៣០ ថ្ងៃ នៅក្នុងមួយឆ្នាំ នៅពេលដែលប្រទេសជិតខាង ដូចជាវៀតណាមមានតែ ១៣ ថ្ងៃ ប្រទេសឡាវមានតែ ១២ ថ្ងៃ ប្រទេសថៃមាន ១៦ ថ្ងៃ ប្រទេសសឹង្ហបុរីមាន ១១ ថ្ងៃ។ ក្នុងគោលដៅលើកកម្ពស់ថែមទៀត នូវផលិតភាពរបស់កម្ពុជា ខ្ញុំបានណែនាំឱ្យក្រុមអន្តរក្រសួងស្ថាប័នៅ ក្រោមការសម្របសម្រួលរបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងលើកសំណើកាត់បន្ថយចំនួនថ្ងៃឈប់សម្រាក ហើយបានសម្រេចលុបថ្ងៃឈប់សម្រាកសរុបចំនួន ៧ ថ្ងៃ ដែលនឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ ២០២០ ទៅ។ ខ្ញុំសុំគូសបញ្ជាក់បន្ថែមថា ការកាត់បន្ថយចំនួនថ្ងៃឈប់ សម្រាកការងារនេះ គឺមិនមែនមានន័យថា ជាការលុបបំបាត់ចោលនូវពិធីបុណ្យ/ព្រះរាជពិធី និងទិវាជាតិ-អន្តរជាតិ ដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាតែងតែប្រារព្ធធ្វើយ៉ាងខ្ជាប់ខ្ជូនកន្លងមកនោះទេ ក៏ប៉ុន្តែ ចំថ្ងៃនេះ នៃការប្រារព្ធពិធីនោះ មន្ត្រីរាជការក្នុងវិស័យសាធារណៈ និងនិយោជិត-កម្មករ ក្នុងវិស័យឯកជនទាំងអស់គ្នា ត្រូវបំពេញការងារជាធម្មតា។

[ផ្តើមសេចក្តីអធិប្បាយ ៧]

សុំបងប្អូនរួមជាតិមេត្តាយោគយល់ ចំពោះការកាត់បន្ថយថ្ងៃឈប់សម្រាក

ក្នុងចំណុចនេះ ខ្ញុំសុំស្នើមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជា កម្មករ/ការិនីរបស់យើងមេត្តាយោគយល់ដល់ស្ថានភាពប្រទេសជាតិរបស់យើង។ ការពិតទៅ កាលពីដើមឡើយ ចំនួនថ្ងៃឈប់សម្រាករបស់ យើងក៏មានចំនួនតិចទេ ក៏ប៉ុន្តែ ក្នុងមួយឆ្នាំៗយើងចេះតែបង្កើនៗរហូតមកដល់ពេលនេះ ធ្វើឱ្យប្រទេសរបស់យើងក្លាយទៅជាប្រទេសក្រ ក៏ប៉ុន្តែ ក្លាយទៅជាប្រទេសមានថ្ងៃឈប់សម្រាកច្រើនជាងគេ ធ្វើឱ្យ មាន​ការលំបាកទៅដល់ការរីកលូតលាស់ខាងសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ បើយោងទៅលើការគិតអំពី ចំនួនថ្ងៃធ្វើការ។ ការធ្វើការបន្ថែម ៧ ថ្ងៃ វានឹងជម្រុញកំណើនសេដ្ឋកិច្ច ផលិតផលសរុប ០.៥% គឺឡើងពី ៦,៥%-៧% ក្នុងឆ្នាំ ២០២០។ សុំឱ្យមន្ត្រីរាជការ និងបងប្អូនជនរួមជាតិរបស់យើងមេត្តាយោគយល់។ យើងកាត់បន្ថយខ្លះ។

តើគួរឱ្យថៅកែដកចេញពីកម្ពុជា ឬទុកថៅកែរកស៊ីជាមួយយើង ដើម្បីយើងទទួលនូវប្រាក់ចំណេញជាបន្ត?

ខ្ញុំស្តាប់នូវតាមការធ្វើសម្ភាសន៍បន្ទាន់មួយ បន្ទាប់ពីខ្ញុំសាកល្បងរុញចេញបញ្ហាហ្នឹង គឺឃើញថា មួយចំ​នួនគេថា នឹងចំណេញទៅដល់ថៅកែ។ ក៏ប៉ុន្តែ ខ្ញុំគួរតែបញ្ជាក់ប្រាប់ថា តើគួរឱ្យថៅកែដកចេញពីកម្ពុជា ឬទុកថៅកែរកស៊ីជាមួយយើង ដើម្បីយើងទទួលនូវប្រាក់ចំណេញជាបន្តនោះហើយជាបញ្ហាដែលយើងត្រូវគិត។ ដៃគូប្រកួតប្រជែងរបស់យើង ដូចជា៖ មីយ៉ាន់ម៉ាបង់ក្លាដេសឡាវ ដែលជាអ្នកប្រកួតប្រជែងក្នុងការនាំចេញសម្លៀកបំពាក់ គឺគេមានថ្ងៃឈប់សម្រាកតិចជាងយើង ជាមួយនឹងប្រាក់ខែនៅក្នុងប្រទេសរបស់គេទាបជាងយើង។ សូម្បីតែនៅវៀតណាមក៏ទាបជាងហើយដែរប្រាក់បៀវត្សរ៍នោះ ហើយថ្ងៃឈប់សម្រាកក៏តិចជាងយើង។ អញ្ចឹងទេ តើយើងជ្រើសរើសមួយណាកុំឱ្យត្រីរ៉ស់ក៏រួច ទន្សាយក៏រួច។ អញ្ចឹងទេ សុំការយោគយល់ពីបងប្អូនជនរួមជាតិ ពិសេស ក្នុងចំណោមកម្មករ/ការិនីរបស់យើង។

កំណើនសេដ្ឋកិច្ចនឹងឡើង ០,៥% គ្រាន់តែធ្វើការ ៧ ថ្ងៃ បន្ថែម

ឯចំពោះថ្ងៃឈប់សម្រាកទៀតសោត មុននឹងចូលទៅដល់ការចេញអនុក្រឹត្យធ្វើប្រក្រតិទិន នៃការឈប់សម្រាក សម្រាប់ឆ្នាំ ២០២០ សុំឱ្យពិគ្រោះពិភាក្សារបៀបអញ្ចេះ យើងមានការឈប់សម្រាកធំៗ ដែលឈប់ ៣ ថ្ងៃៗ ពីមុនរួមមាន៖ ចម្រើនព្រះជន្មព្រះមហាក្សត្រក៏ ៣ ថ្ងៃ ប៉ុន្តែឥឡូវនេះ យើងទុកតែ ១ ថ្ងៃ គឺថ្ងៃទី ១៤ ដែលជាថ្ងៃព្រះអង្គប្រសូត្រ ឯ ២ ថ្ងៃទៀតត្រូវកាត់ចេញ។ ប៉ុន្តែ ថ្ងៃភ្ជុំ គឺរក្សាទុក ៣ ថ្ងៃ។ ថ្ងៃចូលឆ្នាំ រក្សាទុក ៣ ថ្ងៃ។ ថ្ងៃបុណ្យអុំទូករក្សាទុក ៣ ថ្ងៃ។ ប៉ុន្តែ យើងតែងឃើញថា ពេលដែលបងប្អូនយើងទៅចូល ឆ្នាំ ថ្ងៃ(ចូលឆ្នាំ)ទីមួយ ទៅបានតែមួយថ្ងៃ ប្រញាប់ត្រឡប់មកវិញ។ ភ្ជុំក៏ដូចគ្នាដែរ។ អញ្ចឹង យើងដាក់ជា ប្រក្រតិទិនសម្រាកអញ្ចឹងមែន ក៏ប៉ុន្តែ យើងកុំសម្រាកអី យើងសន្សំទុកវាសម្រាប់ថ្ងៃចូលឆ្នាំ។ ឧបមាថា ថ្ងៃទិវាសិទ្ធិនារី ៨ មីនា យើងសម្រាកហើយ តែយើងកុំសម្រាក ទុកវាយកទៅបូកនៅថ្ងៃចូលឆ្នាំឱ្យបាន ៤ ថ្ងៃ ព្រោះយើងសម្រាកចូលឆ្នាំតែ ៣ ថ្ងៃ អញ្ចឹង យើងសម្រាកឱ្យបាន ៤ ថ្ងៃ យកអាហ្នឹងទៅបូកគ្នា។

នេះគ្រាន់តែជាការគិតទេ ព្រោះមានការគិតលើបញ្ហាហ្នឹង ក៏ផ្តល់យោបល់ឱ្យខ្ញុំដែរ។ ព្រោះអា ១ ថ្ងៃ ទៅនេះ មិនដឹងទៅណាហើយថៅកែរោងចក្រក៏លំបាកដែរ កំពុងធ្វើការត្រូវបិទសិន ស្អែកឡើងត្រូវបើកទៀតហើយ។ អញ្ចឹងទេ គួរគិតបញ្ហាហ្នឹង។ ជួនកាលឈប់តែ ១ ថ្ងៃ យើងអាចថាជាថ្ងៃសម្រាក ក៏ប៉ុន្តែ ធ្វើការ តែសន្សំវាទៅបូកឱ្យថ្ងៃចូលឆ្នាំ ឬថ្ងៃភ្ជុំបិណ្ឌឯណោះវិញ។ ពីរបុណ្យហ្នឹងសំខាន់ជាងគេ។ ប៉ុន្តែ អ្វីដែលសុំមេត្តាយោគយល់ ប្រទេសជាតិយើងក្រ តែយើងឈប់សម្រាកច្រើនពេក ដែលធ្វើឱ្យធុរជនរបស់យើងមានការលំបាក។ បងប្អូនមួយចំនួនមិនសប្បាយទេ ក៏ប៉ុន្តែ បើសិនយើងធ្វើយ៉ាងដូច្នេះ កំណើនសេដ្ឋកិច្ចនឹងឡើង ០.៥% គ្រាន់តែធ្វើការ ៧ ថ្ងៃ បន្ថែម។

[បញ្ចប់សេចក្ដីអធិប្បាយ ៧]

៩. ការពិនិត្យ និងរៀបចំជាបញ្ជីស្ថាប័ន និងពេលវេលាចុះត្រួតពិនិត្យតាមរោងចក្រ

រាជរដ្ឋាភិបាលទទួលស្គាល់ថា នាពេលកន្លងមកមានក្រុមអធិការកិច្ចច្រើន ពីក្រសួង និងស្ថាប័នផ្សេងៗគ្នាបានចុះទៅធ្វើអធិការកិច្ច និងត្រួតពិនិត្យនៅតាមរោងចក្រ-សហគ្រាស ដែលការចុះទៅច្រើនក្រុម និងច្រើនស្ថាប័ននេះ អាចបង្ករំខានដល់ការប្រកបរបរអាជីវកម្មរបស់រោងចក្រ-សហគ្រាស ដើម្បីសម្រួលដោះស្រាយបញ្ហានេះ ខ្ញុំសុំដាក់ចេញនូវវិធានការណ៍ដូចខាងក្រោម៖

  • ជាជំហានដំបូង គ្រប់ស្ថាប័នទាំងអស់ ដែលមានអធិការកិច្ចនៅតាម រោងចក្រសហគ្រាសលើសពីមួយក្រុម ត្រូវច្របាច់បញ្ចូលក្រុមអធិការកិច្ចទាំងអស់ឱ្យទៅជាក្រុមតែមួយ និងចុះតែមួយលើកក្នុងមួយឆ្នាំ ចំពោះគោលដៅមួយ ដោយរៀបចំជាបញ្ជីសកម្មភាពអធិការកិច្ច និងកំណត់ពេលវេលាចុះឱ្យបានច្បាស់លាស់ លើកលែងតែមានករណីចាំបាច់ ឬករណីមានបទល្មើស ដូចជាករណី កម្មករដួលសន្លប់ ឬគ្រោះថ្នាក់ការងារជាដើម ដែលតម្រូវឲ្យមានការធ្វើអធិការកិច្ចពិសេសដោយឡែករបស់ក្រុមការងារជំនាញមានសមត្ថកិច្ច។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ៨]

ច្របាច់បញ្ចូលគ្នា បើមានអធិការកិច្ចលើសពីមួយក្រុម, ចុះធ្វើអធិការកិច្ចតែមួយដងមួយឆ្នាំបានហើយ

អញ្ចឹងត្រូវចាប់ផ្តើមពីឥឡូវទៅ បើមានអធិការកិច្ចលើសពីមួយក្រុម ត្រូវតែច្របាច់បញ្ចូលគ្នាឲ្យទៅតែមួយ។ ដូចមុនដែរ កាលពីមុន នៅចាំទេ​ ដែលយើងប្រជុំនៅវត្តភ្នំនោះ មុននឹងធ្វើការបិទកុងតឺន័រ វាត្រូវមានក្រុមគយទៅពិនិត្យ វាត្រូវមានកាំកុងត្រូលទៅពិនិត្យ វាត្រូវមានប៉ូលីសសេដ្ឋកិច្ចទៅពិនិត្យ … អញ្ចឹងពេលហ្នឹង ខ្ញុំសម្រេចថា ឲ្យទៅតែមួយទេ ហើយឲ្យគេហៅថា ក្រុមជាមួយគេទៅ។ បើអ្នកណាមិនទៅ មានក្រុមមួយទៀតទៅស្មើ បានសេចក្តីថា អ្នកដែលមិនទៅ ចាត់ទុកថា អ្នកទៅ(ជំនួស)ហ្នឹង បានការហើយ។ អញ្ចឹង តាំងពីនោះមក វាលែងមានបញ្ហា ទៅជាមានបញ្ហាអធិការកិច្ច។ អញ្ចឹងចាប់ពីម៉ោងនេះទៅ ត្រូវធ្វើកិច្ចការបន្ត កន្លែងណាដែលមានក្រុមអធិការកិច្ចចុះទៅលើសពី ២ ចាប់ឲ្យវានៅតែ ១ រួចហើយធ្លាប់តែធ្វើអធិការកិច្ចច្រើនដង ឥឡូវធ្វើតែម្តងបានហើយមួយឆ្នាំនោះ។ លើកលែងតែមានហានិភ័យនានា គឺអាហ្នឹងត្រូវធ្វើទៅតាមមុខជំនាញ។ កាត់បន្ថយបានច្រើន អារឿងសាំញ៉ាំ ស្មុគស្មាញ ទៅរំខានគ្នាកំពុងធ្វើការនោះ។ អាហ្នឹងគឺជាការកាត់បន្ថយនូវការលំបាក កាន់តែស្រួល ឲ្យអ្នកអ្នករកស៊ីជាមួយយើង កាន់តែជឿជា​ក់ ធ្វើការជាមួយយើងតទៅទៀត។

[ចប់សេចក្ដីអធិប្បាយ ៨]

  • ជំហានបន្ត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវរៀបចំ និងដឹកនាំក្រុមការងារ ដែលមានការចូលរួមពីគ្រប់ក្រសួងស្ថាប័ន ដែលមានក្រុមអធិការកិច្ចចុះទៅតាមរោងចក្រ សហគ្រាស ដើម្បីត្រួតពិនិត្យអំពីសារសំខាន់នៃការចុះអធិការកិច្ចនីមួយៗ។ កំណត់ឲ្យបាននូវអធិការកិច្ចមួយណាគួរទុក មួយណាគួរដកចេញ និងរៀបចំជាបញ្ជីក្រុមអធិការកិច្ចមុខងារ និងពេលវេលាចុះអធិការកិច្ចតាមរោងចក្រឲ្យបានច្បាស់លាស់។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ៩]

កំណត់ឲ្យបាននូវអធិការកិច្ចមួយណាគួរទុក មួយណាគួរដកចេញ និងរៀបចំជាបញ្ជីក្រុមអធិការកិច្ចមុខងារ និងពេលវេលាចុះអធិការកិច្ចតាមរោងចក្រឲ្យបានច្បាស់លាស់

អញ្ចឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវរៀបចំអ្វីខ្លះដែលគូរតែពិនិត្យ ឧទាហរណ៍ ពីដើមខ្លួនធ្លាប់ពិនិត្យដល់ទៅ ១០ ករណី ឥឡូវ ដកវាទុកតែ ២ ឬ ៣ ករណីបានទេ? ដើម្បីឲ្យវាថយ កុំទុករឿងច្រើនពេក វានាំទុក្ខដល់ខ្លួនទេ។ ម្យ៉ាងទៀត ឥឡូវនេះ ម្ចាស់រោងចក្រនានា គេចេះគ្រប់គ្រងហានិភ័យខ្លូនគេហើយ ត្រូវទុកចិត្តទៅដល់ពួកគេផង។ គេមិនមែនទុករោងចក្រ(របស់គេ)ឲ្យរលំទេ។ យើងឧបមាថា ពីដើម បើថាទៅពិនិត្យ ១០ មុខសញ្ញា វាត្រូវប្រើពេលវេលាយូរហើយ។ ឥឡូវ បើយើងកាត់ចោលពាក់កណ្តាល ឬ​លើស កាត់ចោល ២ ភាគ ៣ យើងទៅពិនិត្យតែមួយភ្លែតហ្នឹង វាមិនរំខាន(ផង)។ យើងបន្ទុកបណ្តាក់ធ្វើគេ​​ហៅថា ​ឲ្យភារកិច្ចទទួលខុសត្រូវទៅម្ចាស់រោងចក្រវិញ ដើម្បីទទួលខុសត្រូវ អ្នកឯងចេះគ្រប់គ្រងហានិភ័យខ្លួនឯងហើយ។

ដូចកាលពីមុននោះ នៅចាំទេ ពេលដែលវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមកដល់ តើយើងបានធ្វើអ្វី? យើង​បានធ្វើការងារ ២ ភ្លាមៗ៖ ទី ១ តម្លើងទុនបម្រុងកាតព្វកិច្ចពី ១២% ទៅ ១៥% ភ្លាម ដើម្បីធានាថា កុំឲ្យធនាគារដួលរលំ។ ទី ២ កំណត់ពិដានក្នុងការទិញអចលនទ្រព្យ ព្រោះការចាប់ផ្តើមពីសហរដ្ឋអាមេរិក ឡេមិន ហ្នឹងឲ្យខ្ចីទិញអចលនទ្រព្យតាមទំនើង។ អញ្ចឹង ដល់ក្រោយមក យើងបានបន្ធូរបន្ថយដោយដកពិដានក្នុងការកំណត់ការខ្ចី ដោយ​ធនាគារមួយៗគេចេះគ្រប់គ្រងហានិភ័យខ្លួនគេ។ ករណីដូចគ្នានេះដែរ ទៅលើអធិការកិច្ចមុខសញ្ញាណាគួរទុក មុខសញ្ញាណាមិនគួរទុក ហើយពេលវេលានៃការចុះធ្វើរបៀបម៉េច ដើម្បីកុំឲ្យការចុះរបស់យើង ក្លាយទៅជាការរំខាន។ នេះជាចំណុចដែលខ្ញុំចង់បានសម្រាប់កំណែទម្រង់របស់យើង។

[ចប់សេចក្ដីអធិប្បាយ ៩]

១០. ការកំណត់អត្រាភាគទាន នៃរបបសោធន

ក្នុងគោលដៅលើកកម្ពស់សុខុមាលភាពនិយោជិត រាជរដ្ឋាភិបាលបានរៀបចំដាក់ឲ្យដំណើរការរបបសោធន ដែលជារបបបង់ភាគទានជាកាតព្វកិច្ច ហើយតម្រូវឲ្យនិយោជក និងនិយោជិត រួមគ្នាបង់ភាគទានសន្សំក្នុងមូលនិធិរួម ដើម្បីទទួលបានប្រាក់សោធននៅពេលវ័យចាស់។

ការដាក់ចេញរបបសោធនបានធ្វើឲ្យនិយោជកភាគច្រើន នៅក្នុងគ្រប់វិស័យ មានការព្រួយបារម្ភចំពោះចំណាយបន្ថែមទៅលើអត្រាភាគទាននៃរបបសោធននេះ ជាពិសេស នៅពេលដែលវិស័យឯកជនត្រូវបង់សងប្រាក់អតីតភាពការងារ។ ដើម្បីផ្តល់ភាពច្បាស់លាស់ដល់វិនិយោគិនទាំងអស់អំពីចំណុចនេះ ខ្ញុំសូមបញ្ជាក់ជូន អំពីពេលវេលានៃការអនុវត្ត និងអត្រាភាគទាននេះ ដូចខាងក្រោម៖

ទី ១- ពេលវេលានៃការចាប់ផ្តើមអនុវត្តរបបសោធន៖ ការអនុវត្តរបបសោធន គឺជាការសន្យាមួយរបស់គណបក្សប្រជាជននៅក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតសកលឆ្នាំ ២០១៨ កន្លងទៅ។ ដូចនេះ នៅពេលដែលគណបក្សប្រជាជនបានឈ្នះឆ្នោត និងដឹកនាំរាជរដ្ឋាភិបាល យើងត្រូវអនុវត្តនូវការសន្យាទាំងអស់របស់យើង។ ជាមួយហេតុផលនេះ ខ្ញុំសូមបញ្ជាក់ថា ពេលវេលានៃការចាប់ផ្តើមអនុវត្តរបបសោធន គឺនៅក្នុងឆ្នាំ ២០១៩ នេះដដែល ដូចបានសន្យានៅមុនការបោះឆ្នោតសកល។ ទន្ទឹមនេះ ខ្ញុំសូមស្នើឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជំរុញបញ្ចប់ការរៀបចំច្បាប់ស្តីពីរបបសោធន ឲ្យបានឆាប់។

ទី ២ សម្រាប់អត្រាភាគទាន៖ កន្លងក្រុមប្រឹក្សាជាតិគាំពារសង្គមបានដឹកនាំកិច្ចប្រជុំជាមួយក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាល វិស័យឯកជន និងសហជីព ដើម្បីកំណត់យកនូវអត្រាភាគទាន ដែលអាចទទួលបានពីគ្រប់ភាគីពាក់ព័ន្ធ។ ជាលទ្ធផល សម្រាប់បណ្តាឆ្នាំដំបូង ភាគីទាំងអស់បានឯកភាពយកអត្រាភាគទានចំនួន ៤% ដែល ២% ត្រូវបង់ដោយនិយោជក និង ២% ត្រូវបង់ដោយនិយោជិត។ ដូចនេះ ខ្ញុំបានផ្តល់ការឯកភាពតាមស្មារតីនៃអង្គប្រជុំ និងសូមប្រកាសថា ៤% ជាអត្រាភាគទានផ្នែករបបសោធន ដែល ២% ត្រូវបង់ដោយនិយោជក និង ២% ត្រូវបង់ដោយនិយោជិត​ សម្រាប់បណ្តាឆ្នាំដំបូងនៃការចាប់ផ្តើម។

១១. ការកំណត់នូវពេលវេលា និងចំនួនថ្ងៃបើកប្រាក់បំណាច់អតីតភាពការងារ

ពាក់ព័ន្ធនឹងការបង់ប្រាក់បំណាច់អតីតភាពការងារ ខ្ញុំបានដឹងថា វិស័យកាត់ដេរបានចេញសេចក្តីប្រកាសគាំទ្រទាំងស្រុង ចំពោះការប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពីការកំណត់ប្រាក់បំណាច់អតីតភាពការងារ ទាំងទៅមុខ និងថយក្រោយ។ ចំពោះវិស័យក្រៅពីកាត់ដេរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវសេចក្តីណែនាំលេខ ០៤២/១៩កប/ស.ណ​.ន​.ខ.ល ចុះថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៩ ស្តីពីការបើករំលឹកប្រាក់បំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ ២០១៩ ដែលបានកំណត់ថា ការបង់រំលឹកប្រាក់អតីតភាពការងារ គឺនឹងចាប់ផ្តើមអនុវត្តនៅខែ ធ្នូ ឆ្នាំ ២០២១ និងកំណត់ឲ្យបង់ចំនួន ៦ ថ្ងៃ ក្នុងមួយឆ្នាំ ក្នុងនេះ ៣ ថ្ងៃ ត្រូវបង់នៅខែ មិថុនា និង ៣ ថ្ងៃទៀត ត្រូវបង់នៅខែ ធ្នូ។​

ផ្សារភ្ជាប់ទៅនឹងចំណុចនេះ ខ្ញុំក៏សូមជម្រាបជូនដល់អង្គវេទិកាផងដែរថា យោងតាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខ្ញុំបានសម្រេចឯកភាពផ្តល់ការអនុគ្រោះផ្នែកពន្ធដារមួយចំនួនទៀត ដូចខាងក្រោម៖

ទី ១- លើកលែងពន្ធលើប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ ចាប់ពីឆ្នាំ ២០១៩ តទៅ និងលើប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ ២០១៩ ចំពោះរោងចក្រ សហគ្រាស ទាំងក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ដែលត្រូវអនុវត្តចាប់ពីឆ្នាំ ២០១៩ នេះតទៅ និងទាំងក្នុងវិស័យផ្សេងទៀត ក្រៅពីវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ដែលត្រូវអនុវត្តចាប់ពីចុងឆ្នាំ ២០២១។

ទី ២- អនុញ្ញាតជាចំណាយកាត់កងបាន ចំពោះចំណាយរបស់សហគ្រាសលើការទូទាត់ប្រាក់បំណាច់អតីតភាព​​ការងារ និងប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារ។

ទី ៣- លើកលែងអាករលើតម្លៃបន្ថែមលើសេវារកការងារឲ្យធ្វើ បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករ ឬកម្មសិក្សាការី ទៅធ្វើការនៅបរទេស របស់ទីភ្នាក់ងារជ្រើសរើសឯកជន។

១២. ការពិនិត្យលទ្ធភាពកែសម្រួលច្បាប់ការងារ ដើម្បីឲ្យស្របទៅនឹងបរិបទថ្មី នៃសេដ្ឋកិច្ច

ដូចខ្ញុំបានជម្រាបខាងលើ មូលដ្ឋាន និងបិរបទនៃសេដ្ឋកិច្ចកម្ពុជា មានការប្រែប្រួលយ៉ាងច្រើន ដែលទាមទារឲ្យយើងពិនិត្យមើលឡើងវិញនូវច្បាប់ស្តីពីការងារ។ ក្នុងស្មារតីបន្តជំរុញពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា ខ្ញុំសូមស្នើឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ផ្តើមសិក្សា ពិនិត្យ និងពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ លើការកែសម្រួលច្បាប់ស្តីពីការងារ។

១៣. ប្រាក់ឈ្នូលអប្បបរមានៅក្នុងវិស័យកាត់ដេរ

លោកឧកញ៉ា វ៉ាន់ ស៊ូអៀង បានលើកឡើងអំពីការកើនឡើងលឿននៃប្រាក់ឈ្នួលអប្បបរមា នៅក្នុងវិស័យកាត់ដេរ ក្នុងរយៈពេល ៥ ឆ្នាំ កន្លងមកនេះ និងបានស្នើឲ្យរាជរដ្ឋាភិបាលពិនិត្យឡើងវិញអំពីល្បឿននៃការបង្កើនប្រាក់ឈ្នួលអប្បបរមា ព្រមទាំងស្នើសុំឲ្យពិចារណារៀបចំប្រាក់ឈ្នួល នៅតាមខេត្ត ឬតាមតំបន់នៅក្នុងប្រទេស។ ខ្ញុំយល់ពីកង្វល់របស់វិនិយោគិន នៅក្នុងវិស័យកាត់ដេរ អំពីការឡើងលឿននៃប្រាក់ឈ្នួលអប្បបរមានេះ។ ទន្ទឹមនេះ ក្នុងនាមជានាយករដ្ឋមន្រ្តីរបស់ប្រជាជនកម្ពុជាទាំងមូល ខ្ញុំក៏ត្រូវគិតដល់ជីវភាព និងសុខុមាលភាពរបស់កម្មករ និយោជិតយើងផងដែរ។ ជាមួយហេតុផលនេះ ខ្ញុំសូមស្នើឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈក្រុមប្រឹក្សាជាតិប្រាក់ឈ្នូលអប្បបរមា គិតគូរពីវិធីសាស្រ្តនៃការគណនាប្រាក់ឈ្នួលអប្បបរមា និងលទ្ធភាពនៃការគណនាប្រាក់ឈ្នួលតាមតំបន់ ដោយផ្អែកលើការព្យាករផលិតភាព ជីវភាពរស់នៅរបស់កម្មករ និយោជិត និងភាពអាចប៉ាន់ប្រមាណបាន នៃការតម្លើងប្រាក់ឈ្នួលអប្បបរមាសម្រាប់រយៈពេលមធ្យម។

[ចាប់ផ្តើមសេចក្ដីអធិប្បាយ ១០]

ការកំណត់ប្រាក់ឈ្នួល នៅតាមខេត្ត ឬតាមតំបន់ អាចនឹងធ្វើមិនរួច ចំពោះតំបន់ដែលមានប្រាក់ឈ្នួលរួចស្រេចទៅហើយ

ចំណុចនេះ គឺមិនមែនមានតែសំណើរបស់ឧកញ៉ា វ៉ាន់ ស៊ូអៀង នោះទេ ប៉ុន្តែ​បាន និងកំពុងអនុវត្តនៅប្រ​ទេសមួយចំនួនរួចមកហើយ ដូចជា នៅប្រទេសវៀតណាម មានតំបន់មួយចំនួនមានប្រាក់ខែ ដូចជា ៣ តំ​បន់(ផ្សេងៗគ្នា) តំបន់ដែលមានខ្ពស់ តំបន់មានមធ្យម និងតំបន់មានទាប។ នៅឥណ្ឌូនេស៊ីក៏មានករណីដូច​គ្នានេះដែរ នៅឥណ្ឌាក៏មានករណីដូចគ្នានេះដែរ។ ដូច្នេះ ខ្ញុំសូមស្នើឲ្យពិនិត្យករណីនេះ ប៉ុន្តែ ប្រហែលជាយើងមិនអាចធ្វើទៅរួច ចំពោះតំបន់ដែលមានប្រាក់ឈ្នួលរួចស្រេចទៅហើយ តែអាចធ្វើទៅរួចសម្រាប់តំ​បន់ដែលមិនទាន់មានរោងចក្រ និងសហគ្រាសទៅដល់ ដែលអាចបង្កើតឡើងនូវស្ថានភាពនោះ។ បើមិនដូច្នោះ អាចនឹងកើតមានបញ្ហា។ ឧទាហរណ៍ ឥឡូវកោះកុង ឬកំពង់សោម ឬនៅតាមខេត្ត ដែលមានប្រាក់ស្មើៗគ្នា អាហ្នឹងប្រហែលជាលំបាកធ្វើ។ ប៉ុន្តែ នៅចំណុចដែលមិនទាន់មាន អាហ្នឹងប្រហែលជាងាយស្រួលក្នុងការធ្វើ ដើម្បីលើកទឹកចិត្តឲ្យមានរោងចក្រ សហគ្រាស ទៅកាន់តំបន់នោះ។ ឯចំណុចដែលកម្មករ/ការិនីយើងគប្បីគួរយល់ មិនចាំបាច់​​ធ្វើចំណាកស្រុកពីទីកន្លែងនោះ មកកាន់កន្លែងផ្សេងដើម្បីរកការងារធ្វើទេ។ ដូច្នេះ ទោះបីជាប្រាក់នៅក្នុងតំបន់នោះទាបជាងបន្តិច ក៏ប៉ុន្តែ ការចំណាយត្រឡប់ទៅវិញក៏វាមិនច្រើន ដោយសារវានៅកៀកផ្ទះ។ អញ្ចឹងយើងនឹងអនុវត្តនូវគោលនយោបាយពង្រាយរោងចក្រទៅកាន់តំបន់ជនបទកាន់តែប្រសើរ។ ប៉ុន្តែ ត្រូវតែធ្វើការសិក្សាឲ្យបានច្បាស់លាស់​។

[ចប់សេចក្ដីអធិប្បាយ ១០]

១៤. ការអភិវឌ្ឍវិស័យកសិកម្ម

វិស័យកសិកម្ម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ​នេះ មានកំណើនទាប ហើយតម្លៃផលិតផលកសិកម្មក៏មានការប្រែប្រួលមិនច្បាស់លាស់ ទោះបីជាកម្ពុជាអាចផលិតបាននូវផលិតផលកសិកម្មបានច្រើនក៏ដោយ។ ថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញជាវិធានការពន្ធដារជាច្រើន ដើម្បីជួយដល់វិស័យនេះ រួមមានជាអាទិ៍៖ (១)- បានចាត់ទុកជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើការនាំចូល និងផ្គត់ផ្គង់ទំនិញមួយចំនួនដូចជា ជីគ្រប់ប្រភេទ ពូជដំណាំគ្រប់ប្រភេទ បសុឱសថ ចំណីសត្វ និងចំណីបន្ថែម ពូជសត្វគ្រប់ប្រភេទ ព្រមទាំងគ្រឿងយន្ត និងឧបករណ៍កសិកម្ម (២)- បានដាក់ចេញនូវយន្តការអនុគ្រោះអាករលើតម្លៃបន្ថែមចំពោះអ្នកចុះកិច្ចសន្យា ដែលធ្វើការផ្គត់ផ្គង់អង្ករសម្រាប់បម្រើការនាំចេញអង្ករ ដោយក្នុងនោះរួមមាន ការចាត់ទុកជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមកលើការនាំចូលនូវធាតុចូលផលិតកម្ម និងសំភារៈបរិក្ខាផលិតកម្ម សម្រាប់ផលិតអង្ករបម្រើឲ្យការនាំចេញអង្ករ និងការកំណត់អត្រាសូន្យភាគរយនៃអាករលើតម្លៃបន្ថែម សម្រាប់ការផ្គត់ផ្គង់ដោយផ្ទាល់នូវអង្ករ ឬសេវាផលិតអង្ករសម្រាប់បម្រើឲ្យការនាំចេញអង្ករ និង (៣)- បានដាក់ចេញ ក្នុងពេលថ្មីៗកន្លងទៅនេះ នូវការអនុគ្រោះព្យួរទុកជាបណ្តោះអាសន្ននូវការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលរយៈពេល ៥ ឆ្នាំ គិតចាប់ពីខែ មករា ឆ្នាំ ២០១៩ លើផលិតផលកសិកម្មស្រូវ-អង្ករ ពោត សណ្តែក ម្រេច គ្រាប់ស្វាយចន្ទី ដំឡូងមី និងកៅស៊ូ។

ដើម្បីឆ្លើយតបនឹងសំណូមពរពីវិស័យឯកជន ពាក់ព័ន្ធនឹងការបង់អាករលើតម្លៃបន្ថែម ពន្ធកាត់ទុកលើសេវាដឹកជញ្ជូន និងពន្ធអប្បបរមា ខ្ញុំបានសម្រេចឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ចេញរួចហើយ នូវវិធានការបន្ថែមមួយចំនួន ដូចខាងក្រោម៖

[ចាប់ផ្តើមសេចក្ដីអធិប្បាយ ១១]

អឺរ៉ុបដាក់ពន្ធមកលើយើង មិនមែនបញ្ហា EBA តែជាបញ្ហាគាំពារនិយមនៃអង្ករអ៊ីតាលី

ប្រហែលជាអ្នកហត់ គឺខ្ញុំ ប៉ុន្តែនៅសល់ច្រើនទៀត … ​ខ្ញុំចង់បកនិយាយទៅខាងកសិកម្មបន្តិចវិញ។ ភាពអនុគ្រោះរបស់រដ្ឋ បាន និងកំពុងដាក់ចេញនូវដំណើរការ ប៉ុន្តែ​ យើងត្រូវយកចិត្តទុកដាក់បន្ថែមទៀត សម្រាប់យើង។ ត្រូវតែប្រើប្រាស់ឲ្យអស់នូវសក្តានុពលទីផ្សារដែលយើងមាន សម្រាប់ការនាំចេញ។ ចំនួនអង្ករសម្រាប់ការនាំចេញនៅឆ្នាំនេះ មានការកើនឡើងប្រៀបធៀបនឹងឆ្នាំទៅ។ អញ្ចឹង អ្វីដែលសហភាពអឺរ៉ុប​ដាក់ពន្ធលើយើង មិនបណ្តាលឲ្យមានការខូចខាតធ្ងន់ធ្ងរណាមួយដល់យើងទេ។ នោះមិនមែនជាបញ្ហា EBA ទេ ជាបញ្ហាគាំពារនិយមនៃអង្កររបស់អ៊ីតាលីតែប៉ុណ្ណោះ​ ដែលនេះជាការសោកស្តាយមួយ នៃភាពមិនយុត្តិធម៌នៅក្នុងគោលការណ៍នៃអង្គការពាណិជ្ជកម្មពិភពលោក។

តើយើងគួរ ឬមិនគួរប្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក?

ឥឡូវ ក្រុមហ៊ុនខាងសហព័ន្ធស្រូវអង្កររបស់យើង សំណូមពរមកផ្ទាល់ដល់ខ្ញុំ តែខ្ញុំមិនទាន់ឆ្លើយតបទេ ទុក​ឲ្យនាំគ្នាសិក្សា។ គេសុំឲ្យប្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក ព្រោះរឿងនេះវាមិនត្រឹមត្រូវ។ អញ្ចឹងសូមឯកឧត្តម ប៉ាន់ សូស័ក្តិ ពិនិត្យមើលរឿងនេះ។ គួរប្តឹង ឬមិនប្តឹងទៅអង្គការពាណិជ្ជកម្ម​ពិភពលោក? ព្រោះនេះជាការបំពានមកលើយើងតែម្តង។ គោលការណ៍មិនឧបត្ថម្ភទុនវាយ៉ាងម៉េច? អញ្ចឹងសម្រេចដាក់ពន្ធមកលើយើង មិនមែនទាក់ទងនឹង EBA ទេ។ បញ្ហាអង្ករអ៊ីតាលីលក់មិនដាច់។ ដល់លក់មិនដាច់ មករក​រឿងអង្ករខ្មែរ មកដាក់ពន្ធលើអង្ករខ្មែរ។ ប៉ុន្តែ កុំភ្លេចថា ដាក់ពន្ធលើអង្ករខ្មែរ … បញ្ហាឲ្យអង្ករខ្មែរនាំចេញវាពិបាកហើយ តែអ្នកស៊ីនៅអឺរ៉ុបក៏ជួបការលំបាកដែរ។ ពីដើម ធ្លាប់ទិញ ១ គីឡូ ថា ៥ អឺរ៉ូ ប៉ុន្តែដល់ទៅថែម ១ អឺរ៉ូ បង់ពន្ធទៀត ឡើង ៦ អឺរ៉ូ អញ្ចឹងវាដូចតែគ្នា។ អញ្ចឹងឥឡូវត្រូវពិនិត្យបញ្ហាហ្នឹង តើយើងគួរប្តឹង ឬមិនប្តឹង? ព្រោះខាងសហព័ន្ធស្រួវអង្ករស្នើសុំមកដើម្បីថា​ នឹងប្តឹងអំពីបញ្ហានេះទៅអង្គការពាណិជ្ជកម្មពិភពលោក ព្រោះនេះជាបញ្ហាពាណិជ្ជកម្ម។ មិនគួរសោះមកធ្វើបាបកម្មអីជាមួយខ្មែរ ទៅលើអង្ករប៉ុណ្ណឹង។ បញ្ហានេះ មិនមែនទើបតែឥឡូវទេ វាច្រើនឆ្នាំហើយ គាត់លក់អង្ករគាត់មិនដាច់ មករករឿងអង្ករខ្មែរ ព្រោះអង្ករខ្មែរជាប់លេខមួយប៉ុន្មានឆ្នាំហើយ។

ប្រើប្រាស់ឲ្យអស់សក្តានុពលទីផ្សារដែលយើងមាន និងខំរកទីផ្សារដទៃបន្ថែមទៀត

ប៉ុន្តែ ខ្ញុំសូមស្នើសុំឲ្យខិតខំប្រញាប់ប្រញាល់ប្រើឲ្យអស់សក្តានុពល នៃទីផ្សារដែលយើងមាន ក្នុងហ្នឹង ទៅវៀតណាម ៣០ ម៉ឺនតោន បូកនឹងកសិផលដទៃទៀត។ ប៉ុន្តែ ទៅវៀតណាម ៣០ ម៉ឹនតោនផ្លូវការ ឯអាអត់ផ្លូវការ ១ លានតោនទៅបាត់ហើយ។ អញ្ចឹងបានយើងនិយាយគ្នាថា (ទំហំពាណិជ្ជកម្មកម្ពុជា/វៀតណាម)ក្រោម ៥ ពាន់លាន(ដុល្លារ) តែតាមពិតប្រហែលជាលើស ៥ ពាន់លាន(ដុល្លារ)បាត់ទៅហើ​យ ព្រោះទៅជាង ១ លានតោនទៅបាត់ ហើយ​នៅអាផ្លូវការ ៣០ ម៉ឺនតោន។ ត្រូវតែប្រើប្រាស់អាហ្នឹងឲ្យអស់ ជាមួយនឹង​ផលិតផលដទៃទៀតដើម្បីទាញយកទីផ្សាររបស់វៀតណាម ទាញថ្លៃធ្វើជាទីផ្សារឲ្យកសិករ។ ទៅចិន ៤០ ម៉ឹនតោន បូកនឹងផលិតផលមួយចំនួនទៀត ដើម្បីរុញទៅចិន។ ទៅកូរ៉េខាងត្បូង ខ្ញុំទើបនឹងចរចាហើយថ្មីៗ កូរ៉េខាងត្បូងបើកសម្រាប់ផលិតផលដូចជា ស្វាយ ដូចជាស្អីៗមួយចំនួន។ ទៅជប៉ុនកាន់តែច្រើនហើយ ជប៉ុនគេមកផលិតខ្លុនគេ ហើយនាំទៅទីផ្សារជប៉ុន។ ប្រទេសណានាំចេញទៅបាន គឺនាំ។ ខ្ញុំក៏នឹងទៅប្រជុំនៅ Tajikistan ខ្ញុំនឹងចង់ទស្សនកិច្ចនៅប្រទេសមួយចំនួន ដើម្បីបើកទីផ្សារនៅអឺរ៉ាស៊ីថែមទៀត ព្រោះយើងត្រូវធ្វើជាមួយនឹងដៃគូច្រើន ហើយបើកទៅរកដៃគូដទៃទៀត។ ក្នុងហ្នឹងគោលដៅរបស់យើង យើងមិនមែនត្រឹមតែពឹងពាក់ទៅលើការនាំចេញសម្លៀកបំពាក់ទេ ចំណុចស្នូលរបស់យើងគឺបញ្ហាកសិកម្ម ដែលយើងទាញឧស្សាហកម្មចូល ក៏ត្រូវទាញសំដៅមកលើឧស្សាហកម្មកែច្នៃលើវត្ថុធាតុដើម ដែលមានស្រាប់ក្នុងស្រុក ប្រើប្រាស់ឲ្យអស់សក្តានុពល។ ត្រួវរួមគ្នាងើបឈរឡើងដើម្បីធ្វើឲ្យសេដ្ឋកិច្ចរីកលូតលាស់ ដែលក្នុងនោះ កសិករយើងនឹងទទួលបានផលចំណេញអំពីការខិតខំរបស់យើង។

[ចប់សេចក្ដីអធិប្បាយ ១១]

ឥឡូវបកអំពីបញ្ហាការបង់តម្លៃបន្ថែមដែលខ្ញុំបានអានអម្បាញ់មិញនេះ

ទី ១- ដាក់អាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ទំនិញ ឬសេវាដល់សហគ្រាសផលិតផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ នូវស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡុងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ជាបន្ទុករដ្ឋ រហូតដល់ដំណាច់ឆ្នាំ ២០២៣។

[ចាប់ផ្តើមសេចក្ដីអធិប្បាយ ១២]

គ្រាន់តែប៉ុណ្ណឹង កសិកររបស់យើង អ្នកដែលរកស៊ីទាក់ទងនឹងវិស័យកសិកម្ម ឧកញ៉ា ម៉ុង ឬទ្ធី ត្រូវប៉ាន់ហើយ។ ឧកញ៉ាឯងជាអ្នកអន្តរាគមន៍។ ខិតខំធ្វើរឿងហ្នឹងច្រើន ឥឡូវហ្នឹងបានទទួលផលហើយពីការខិតខំរបស់ខ្លួននោះ។ យើងស្តាប់សម្លេងពីគ្រប់ប្រភព។ អញ្ចឹងអាករលើតម្លៃបន្ថែមស្អីៗជាបន្ទុករបស់រដ្ឋ ព្រោះអាករវាត្រូវតែមាន ក៏ប៉ុន្តែ រដ្ឋជាអ្នកបង់ជួសអាហ្នឹង។

[ចប់សេចក្ដីអធិប្បាយ ១២]

ទី ២- អនុគ្រោះដល់សហគ្រាសផលិតផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ នូវស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ឲ្យរួចផុតពីកាតព្វកិច្ចកាត់ទុកប្រាក់ពន្ធលើការទូទាត់ ចំពោះការផ្គត់ផ្តង់សេវាដោយបុគ្គលមិនស្ថិតក្នុងរបបស្វ័យប្រកាស រហូតដល់ដំណាច់ឆ្នាំ ២០២៣។

ទី ៣- អគ្គនាយកដ្ឋានពន្ធដារចេញវិញ្ញាបនបត្រអាករលើតម្លៃបន្ថែមជាបន្ទុករដ្ឋ ដល់សហគ្រាសផលិតផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ នូវស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡុងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ដែលមានសុពលភាព ១ ឆ្នាំម្តង ក្នុងករណីដែលសហគ្រាសនោះកាន់បញ្ជីការគណនេយ្យ ស្រមតាមច្បាប់ និងបទប្បញ្ញត្តិ ជាធរមាន។

[ចាប់ផ្តើមសេចក្ដីអធិប្បាយ ១៣]

បានសេចក្តីថា មិនចាំបាច់ ១ ខែ ២ ខែ មកសុំម្តងទេ ឲ្យ ១ ឆ្នាំម្តង។ ប៉ុន្តែ​សុំតែមួយទេ ចុះបញ្ជីបានហើយ មិនចុះបញ្ជីនរណាឲ្យថ្មីកើត? អញ្ចឹង ត្រូវផ្តាំផ្ញើឲ្យអ្នកដែលធ្វើសេវាអីហ្នឹង ចុះបញ្ជីទៅ​។ ដល់ចុះបញ្ជី យើងឲ្យម្តងមួយឆ្នាំ មិនបាច់សុំច្បាប់មួយខែម្តងអីទេ។ មួយឆ្នាំម្តងតែម្តង អញ្ចឹងបានច្រើន។ កុំថា យើងធ្វើសេដ្ឋកិច្ចតែមួយជ្រុង គ្រប់វិស័យទាំងអស់យើងធ្វើ។

[ចប់សេចក្ដីអធិប្បាយ ១៣]

១៥. ការប្រែក្លាយធនាគារអភិវឌ្ឍន៍ជនបទ ទៅជាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

នាពេលកន្លងមក ធនាគារអភិវឌ្ឍន៍ជនបទសម្រេចបាននូវលទ្ធផលល្អ ការងារល្អប្រសើរ ទោះបីចំនួនដើមទុនមានកម្រិតទាប បើធៀបទៅនឹងការជាក់ស្តែង ក្នុងបំណងជំរុញឲ្យធនាគារអភិវឌ្ឍន៍ជនបទកាន់តែមានសមត្ថភាពរឹងមាំ។ ក្នុងនាម ជាធនាគារបម្រើឲ្យគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយមានលទ្ធភាពផ្តល់ហិរញ្ញប្បទាន និងសេវាកម្ម ពេញលេញ ប្រកបដោយប្រសិទ្ធិភាព និងចីរភាព ដល់ការអភិវឌ្ឍកសិកម្ម និងសេដ្ឋកិច្ចជនបទ ខ្ញុំបានសម្រេច ប្រែក្លាយធនាគារអភិវឌ្ឍន៍ជនបទ ឲ្យទៅជាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលបំពេញមុខងារជាធនាគារពាណិជ្ជផង និងជាធនាគារគោលនយោបាយផង។

ក្រុមការងារដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងសិក្សា និងរៀបចំកិច្ចការនេះ ឬមាននូវការរៀបចំទស្សនកិច្ច និងគម្រោងធុរកិច្ច គម្រោងផែនការវិនិយោគ និងគម្រោងផែនការអាជីវកម្មរយៈពេលមធ្យម ព្រមទាំងត្រៀមអនុវត្តនូវបណ្តាលលក្ខខណ្ឌនានា តាមបទប្បញ្ញត្តិច្បាប់តម្រូវ។ ដើម្បីគោលដៅនេះ ខ្ញុំបានសម្រេចបន្ថែមទុន ៥០ លានដុល្លារដល់ធនាគារអភិវឌ្ឍន៍ជនបទ អញ្ចឹងទុនថែម

១៦. ការដឹកជញ្ជូនតាមផ្លូវដែក

លោកឧកញ៉ា វាន់ ស៊ូអៀង បានលើកឡើងអំពីតម្រូវការតម្រូវការសាងសង់ផ្លូវបន្ថែម និងប្រតិបត្តិការដឹកជញ្ជូនតាមរថភ្លើងឲ្យមានប្រសិទ្ធភាព។ ខ្ញុំដូចជាមិនបាច់និយាយច្រើនទេ ពាក់ព័ន្ធនឹងការកសាងផ្លូវបន្ថែម ដោយសារនេះជាអាទិភាពរបស់រាជរដ្ឋាភិបាលតាំងពីឆ្នាំ ១៩៩៣ មកម្ល៉េះ។ រាជរដ្ឋាភិបាលបានចំណាយថវិកាសន្ធឹកសន្ធាប់ ទាំងថវិកាជាតិ និងកម្ចីពីបរទេស ក្នុងការសាងសង់ផ្លូវ។ កាលពីថ្ងៃទី ២២ ខែមីនាកន្លងទៅ ខ្ញុំទើបតែបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុដែរ។

សម្រាប់ការដឹកជញ្ជូនតាមរថភ្លើង អនុញ្ញាតឲ្យខ្ញុំមានយោបល់ថែមបន្តិចដូចខាងក្រោម៖

កន្លងទៅរាជរដ្ឋាភិបាលកម្ពុជា តែងតែគាំទ្រយ៉ាងពេញទំហឹងលើការជួសជុល សាងសង់ និងការធ្វើឲ្យ​ប្រ​សើរឡើងនូវប្រព័ន្ធផ្លូវដែក ដែលរួមមាន ផ្លូវដែកភាគខាងជើង និងភាគខាងត្បូង តាមរយៈការកៀរគរប្រភពថវិកាជាតិ និងជំនួយហិរញ្ញវត្ថុពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូអភិវឌ្ឍន៍នានាផងដែរ ក្រោមគម្រោងដែលមានថវិកាសរុបប្រមាណ ១៤១,៦ លានដុល្លារ និងបន្ថែមថវិកាជាតិប្រមាណ ៨៥ លានដុល្លារទៀត។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានផ្លូវដែកកម្ពុជា ដែលមានរយៈពេល ៣០ ឆ្នាំ ជាមួយនឹងក្រុមហ៊ុនសម្បទានិក Toll (Cambodia) Co. Ltd កាលពីថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០០៩ កន្លងមក ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធភាពក្នុងការដឹកជញ្ជូនតាមផ្លូវរថភ្លើង។ ក៏ប៉ុន្តែ កាលពី ឆ្នាំ ២០១៤ កន្លងមក Toll Holding Limited មកពីប្រទេសអូស្ត្រាលី ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Toll (Cambodia) Co. Ltd បានសម្រេចចិត្តជាយថាហេតុថា បង្វែរភាគហ៊ុនទាំងអស់ចំនួន ៥៥ ភាគរយ ទៅឲ្យដៃគូបណ្តាក់ទុនរួមគ្នារបស់ខ្លួន គឺក្រុមហ៊ុន Royal Group ដែលជាហេតុធ្វើឲ្យក្រុមហ៊ុនក្នុងស្រុកមួយនេះ កាន់កាប់ភាគហ៊ុនទាំងអស់នៅក្នុងក្រុមហ៊ុនសម្បទានិកផ្លូវដែកនេះ ហើយបានដូរឈ្មោះក្រុមហ៊ុន Toll (Cambodia) Co.Ltd ទៅជាក្រុមហ៊ុន រ៉ូយ៉ាល់ វ៉េលវ៉េ កម្ពុជា (Royal Railway Cambodia) បច្ចុប្បន្ននេះ។ កន្លងមក ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវ៉េ កម្ពុជា បានទទួលខុសត្រូវដោយផ្ទាល់ ទៅលើប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវដែក ពីភ្នំពេញ ទៅក្រុងព្រះសីហនុ ព្រមទាំងបានធ្វើការវិនិយោគខ្លះៗទៅលើសេវាកម្មដឹកជញ្ជូនអ្នកដំណើរ ពីស្ថានីយរថភ្លើងភ្នំ ពេញ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញផងដែរ។

តែគួរឲ្យសោកស្តាយ ក្នុងរយៈពេលប្រមាណជិត ១០ ឆ្នាំ កន្លងមកនេះ វិស័យដឹកជញ្ជូនផ្លូវដែកកម្ពុជាហាក់ដូចជាមិនបានទទួលនូវជោគជ័យល្អប្រសើរប៉ុន្មានទេ បើទោះ ជាក្រសួងសាធារណការ និងដឹកជញ្ជូន បានខិតខំប្រឹងប្រែងលើកទឹកចិត្ត និងផ្សព្វផ្សាយពីវិស័យនេះយ៉ាងណាក៏ដោយ។ ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវ៉េកម្ពុជា ជាទូទៅ មិនបានពង្រីកសក្តានុពលរបស់ខ្លួន និងមិនបានដាក់ទុនលើក្បាលរថភ្លើង ទូរថភ្លើង និងគ្រឿងបរិក្ខារនានា ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដែលរួមមានដូចជា ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុននាំចេញ និងនាំចូល ពាណិជ្ជករ កសិករ និងអ្នកដំណើរ ជាដើម។ ជារឿយៗ មានរថភ្លើងមួយចំនួនខូចគាំង មិនដំណើរការ ហើយមិនមានថវិកាគ្រប់គ្រាន់ក្នុងការជួសជុលថែទាំ និងវិនិយោគបន្ថែម ដែលជាហេតុធ្វើឲ្យមានការខកខានក្នុងការដឹកទំនិញឲ្យទាន់ពេលវេលា និងធ្វើឲ្យការផ្តល់សេវាមានភាព មិនទៀងទាត់។ ទាំងនេះគឺជាបញ្ហាប្រឈមធំ ដែលចាំបាច់ត្រូវដោះស្រាយ ដើម្បីឲ្យមានការរីកចម្រើន លើសេវាដឹកជញ្ជូនតាមរថភ្លើងនៅកម្ពុជា ហើយក៏ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការរំពឹងទុករបស់ប្រជាពលរដ្ឋកម្ពុជា និងពាណិជ្ជករនានា ក្នុងការប្រើប្រាស់រថភ្លើងផងដែរ។

ហេតុនេះ ដើម្បីទទួលបានជោគជ៍័យក្នុងការដំណើរការគ្រប់គ្រងប្រព័ន្ធផ្លូវដែករបស់យើង រាជរដ្ឋាភិបាលសម្រេចបញ្ចប់ការធ្វើអាជីវកម្មរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវ៉េ កម្ពុជា ក្នុងប្រតិបត្តិការផ្លូវដែក។ រាជរដ្ឋាភិបាលសម្រេចប្រគល់ការគ្រប់គ្រងប្រតិបត្តិការផ្លូវដែក ទៅឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ជាបណ្តោះអាសន្ន ដើម្បីរៀបចំនិតីវិធីគ្រប់គ្រងដំណើរការឡើងវិញ មុននឹងឈានទៅដល់ការដាក់ឲ្យដេញថ្លៃជាសាធារណៈ ជ្រើសរើសក្រុមហ៊ុនដែលមានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់ មកសហការជាមួយរាជរដ្ឋាភិបាល សំដោធ្វើឲ្យប្រព័ន្ធផ្លូវដែកកម្ពុជា មានលក្ខណៈស្តង់ដារអន្តរជាតិ និងមានលក្ខណៈទំនើបជឿនលឿន សម្រាប់ដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ប្រកបដោយភាពជឿជាក់ សុវត្ថិភាព និងតម្លៃសេវាសមរម្យ ហើយក្លាយជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ ដែលបង្កើតនូវកាលានុវត្តភាពថ្មីៗជាច្រើនទៀត សម្រាប់ប្រជាជាតិកម្ពុជា។

បន្ថែមលើនេះ ខ្ញុំសុំស្នើឲ្យក្រសួងសាធារណការ  និងដឹកជញ្ជូន រៀបចំការដឹកជញ្ជូនតាមផ្លូវរថភ្លើង តាំងពីប៉ោយប៉ែតរហូតដល់កំពង់ផែក្រុងព្រះសីហនុ ឲ្យបានរលូន ដោយមិនតម្រូវឲ្យមានការផ្ទេរ-ផ្ទុកនៅភ្នំពេញ និងសូមសហការជាមួយនឹងក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ ដើម្បីវិនិយោគបន្ថែម ទៅលើឃ្លាំងស្រូវ តាមចំណុចសំខាន់ៗមួយចំនួន នៅខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ និងកំពង់ស្ពឺ ឲ្យទៅជាឃ្លាំងមានគ្រប់លក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ជំរុញការនាំអង្ករចេញ ដោយអាចឲ្យរថភ្លើងចេញ និងចូលដល់ក្នុងឃ្លាំង។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ១៤]

ដកការគ្រប់គ្រងផ្លូវដែក មកឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន

ចំណុចនេះខ្ញុំសុំបញ្ជាក់បន្តិច ដើម្បីជៀសវាងការភ័ន្តច្រឡំណាមួយទៅលើឧកញ៉ា គិត ម៉េង។ រឿងនេះវាអញ្ចេះ។ អ្វីដែលហ៊ុន សែន សង្ស័យ វាពិតជាកើតឡើងមែន។ សហការីក្នុងគណៈរដ្ឋមន្ត្រីនៅចាំបានទេ ពេល​ដែលយើងកំពុងកសាងនៅកន្លែងនេះ យើងបានខ្ចីក្រសួងការបរទេស ដែលពេលហ្នឹង ឯកឧត្តម ហោ ណាំហុង ជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស។ យើងខ្ចីក្រសួងការបទេស ធ្វើជាទីស្តីការគណៈរដ្ឋមន្ត្រី។ ខ្ញុំចង់ដក។ ខ្ញុំចង់លុបកុងត្រាហ្នឹងចោលតាំងពីឆ្នាំ ២០១០។ ដោយសារអី? ដោយ​សារខ្វះតម្លាភាពតាំងពីដើមទី។ ដើម្បីប្រើប្រាស់លុយគេបាន ក្នុងលុយ ១៤១ លាននេះ តម្រូវឲ្យចងមុងដេញថ្លៃ។ នេះជារឿងហួសចិត្ត ដែលពេលនោះ មានតែក្រុមហ៊ុនអូស្ត្រាលីមួយ ក្រុមហ៊ុនបារាំង និងប៊ែលហ្សិក ចូលមកដេញថ្លៃ។ ក្រុមហ៊ុនណាដែលពាក់ព័ន្ធ ជាមួយរដ្ឋគឺអត់បានដេញថ្លៃទេ។ អញ្ចឹងក្រុមហ៊ុនឥណ្ឌា ក្រុមហ៊ុនចិន ឬក្រុមហ៊ុនជប៉ុនស្អីៗ អត់បានចូលដេញថ្លៃទេ។

ដេញថ្លៃបានក្រុមហ៊ុនអូស្ត្រាលី ក្រុមហ៊ុនប៊ែលហ្សិក តវ៉ា។ ប៉ុន្តែនិយាយពីអនុវត្តកុងត្រា ខ្ញុំឃើញផ្លូវវាមិនទៅមុខ។ ពីមុន ពេលដែលយើងគ្រប់គ្រង បើទោះបីផ្លូវវារមាំងរមោកម៉េច ដាច់ផងអីផង រហូតដល់ អា ពតវាយដាច់មួយថ្ងៃជួនកាល ៥ កន្លែង ក៏នៅតែដំណើរការ ប៉ុន្តែដល់ប្រទេសសន្តិភាព ទៅជាដំណើរការអត់កើត។ ខ្ញុំសួរថាមូលហេតុអីគ្រាន់តែចរចា ឲ្យយើងចេញខាតក្នុងមួយឆ្នាំ ២ លានដុល្លារស្រេចទៅហើយ​។ ខ្ញុំថាម៉ែអាណារកស៊ីអញ្ចឹង។ លុបកុងត្រាចោល ហើយសងលុយត្រឡប់ទៅឲ្យធនាគារអភិវឌ្ឍន៍អាស៊ី វិញទៅ។ ប៉ុន្តែពេលនោះ អគ្គរដ្ឋទូតអូស្ត្រាលីអន្តរាគមន៍ជាបន្ទាន់ ព្រោះពេលហ្នឹងគ្រាន់តែតម្លៃប្រាក់ខែរបស់អ្នកមកធ្វើការក្នុងមួយឆ្នាំ ៧០ ម៉ឺនដុល្លារក្នុងម្នាក់។ រឿងហ្នឹងឲ្យ ស៊ុន ចាន់ថុល និយាយ ទើបដឹងរឿងគ្រប់គ្រាន់ ព្រោះ ស៊ុន ចាន់ថុល ជាអ្នកដឹកនាំចរចាអាហ្នឹង។ ស៊ុន ចាន់ថុល ស្តីឲ្យទៅទៀត ថាអ្នកឯងគ្រាន់តែដើរវាយកូនហ្គោលវាគ្រប់គ្រាន់ហើយ រួចហើយមួយឆ្នាំយក ៧០ ម៉ឺនដុល្លារទៅ។

ប៉ុន្តែពេលនោះ ខ្ញុំទុកឲ្យ។ ទីចុងបំផុត ផ្លូវនេះធ្វើអត់រួចរាល់ទេ។ ទាំង ២ ទិស។ យើងធ្វើបាន ១ ទិស។ លើ​ការជាក់ស្តែង តើវាសមរម្យទេ អ្វីៗរបស់រដ្ឋទាំងអស់។ គិត ម៉េង ទើបតែផ្គត់ផ្គង់ក្បាលម៉ាស៊ីនបានប៉ុន្មានគ្រឿងទេ ហើយនិងទូបានប៉ុន្មាន។ អ្វីទាំងអស់គឺរបស់រដ្ឋាភិបាលតាំងពីមុន។ ផ្លូវក៏របស់រដ្ឋាភិបាល ទូ និងក្បាល ក៏របស់រដ្ឋាភិបាល។ ឥឡូវកុំថា ខ្ញុំបន្ទោសឧកញ៉ា គិត ម៉េង អត់ទេណា ដោយសារស្ថានភាពវាតម្រូវ។ ប៉ុន្តែ ឥឡូវយើងមើលសមហេតុសមផលទេ? ហ្នឹងពាក្យខ្មែរថា យកម្ស៉ៅយើងធ្វើនំឲ្យយើងស៊ី។ វា​អត់សមទេ។ ឥឡូវនេះ បើទុកឲ្យ គិត ម៉េង បន្ត ទៀត វាមានតែដួលរលំទាំងអស់គ្នា។ អាផ្លូវដែកក៏រលំ ការដឹកជញ្ជូនផ្លូវដែក ដើម្បីកាត់បន្ថយនូវការកកស្ទះ និងបង្កើនតម្លៃគឺទៅអត់រួចទេ។

អញ្ចឹង ឧកញ៉ា គិត ម៉េង ត្រូវយោគយល់ មិនមែនជាទណ្ឌកម្មចំពោះលោកឧកញ៉ាទេ។ ឧកញ៉ារួចខ្លួនវិញទេ។ ផ្ទុយទៅវិញ ឧកញ៉ាទទួលផលកាន់ថ្មបាក់ពី Toll រត់ចោល។ ខ្ញុំនិយាយយ៉ាងដូច្នោះ សុំទោសពីខាងដៃ​គូអូស្ត្រាលី ដែលមានក្រុមហ៊ុនមករកស៊ីហើយ ចុះកុងត្រាហើយ ទៅបាត់អស់។ ប៉ុន្មានហើយ ANZ ក៏ទៅបាត់ មិនដឹងថាមករកស៊ីយ៉ាងម៉េច។ ថាមិនជឿជាក់ តែអ្នកដទៃគេជឿជាក់ … ថ្ងៃនេះសម្រេចថា ត្រូវមានការពិភាក្សាផ្ទេរយ៉ាងម៉េច ហើយឧកញ៉ា គិត ម៉េង ទិញអាហ្នឹងមកអស់ប៉ុន្មាន ត្រូវប៉ះប៉ូវត្រឡប់ទៅវិញ​។ វាត្រូវការ ព្រោះគេទិញមកហើយ ឲ្យគេយកទៅណា។ ហើយបើឧកញ៉ាត្រូវការ ថ្ងៃក្រោយចូលដេញថ្លៃជាមួយគ្នា។ ម្តងនេះ បើកចំហ។ អត់មានចងមុងដេញថ្លៃ ដូចមុនទេ។ មុននេះ អន្តរជាតិតែងមកប្រាប់ថា ឲ្យ Transparency ប៉ុន្តែដល់ដេញថ្លៃចងមុង។ ឥឡូវយើងបើកចំហ។ ធ្វើសៀវភៅបន្ទុកដាក់ចេញមក ហើយបើអ្នកណាហ៊ានដេញថ្លៃ ហើយរកប្រាក់សង ADB បាន អាហ្នឹងកាន់តែល្អហើយ។ យើងត្រូវសងលុយគេ។ ឥឡូវរកស៊ីប៉ុណ្ណឹង តើលោកឧកញ៉ា គិត ម៉េង អាចមានលុយសងទេ? សងមិនបានទេ។ ប៉ុន្តែនៅក្នុងដំណាក់កាលអន្តរកាលត្រូវរៀបចំបន្ទាន់នូវការដឹកជញ្ជូនមួយផ្លូវដែក។

សុំក្បាលរថភ្លើងចាស់ៗពីមិត្តជប៉ុន មិត្តចិន មិត្តថៃ និងមិត្តវៀតណាម

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ថវិកាបម្រុងរបស់រាជរដ្ឋាភិបាលត្រូវបញ្ជូនចេញភ្លាម បន្ថែមលើអ្វីដែលមាន កុំឲ្យក្បាលរថភ្លើង នៅទីទើៗ។ ប្រាយុទ្ធ ច័ន្ទអូចា គាត់បានផ្តល់មក។ ដឹកមកឬនៅ អាម៉ាស៊ីនហ្នឹង? ខាងមិត្តថៃជួយផ្តល់ក្បាលរថភ្លើងបានមួយចំនួនហើយ។ បើទោះបីបោះឆ្នោតយ៉ាងម៉េចក៏ដោយ ខ្ញុំមិនលូកលាន់ទេ ព្រោះខ្ញុំជឿជាក់ថា ប្រាយុទ្ធ ច័ន្ទអូចា នឹងបន្តធ្វើនាយករដ្ឋមន្ត្រីបន្តទៀត។ ខ្ញុំ និងគាត់ ត្រូវជិះរថភ្លើងឆ្លងដែនជាមួយគ្នា ព្រោះគាត់ទទួលបន្ទុកកសាងផ្លូវ ខ្ញុំទទួលបន្ទុកនិពន្ធបទចម្រៀង។ ខ្ញុំនិពន្ធរួចហើយ តែអ្វីដែលនៅខ្វះ ប្រាយុទ្ធ ច័ន្ទ អូចា តែនៅបន្តជិះរថភ្លើងឆ្លងកាត់ប៉ោយប៉ែតជាមួយគ្នា។ អញ្ចឹងគាត់ត្រូវបន្តនា​យករដ្ឋមន្ត្រីនៅស្រុកថៃ ព្រោះរដ្ឋធម្មនុញ្ញតែងតម្រូវ ឲ្យមានសមាជិក ២៥០ នាក់ មកបោះឆ្នោតរើសនា​យករដ្ឋមន្ត្រី អញ្ចឹងច្បាស់ជា ប្រាយុទ្ធ ហើយ។ ហ្នឹងតាមការស្មានរបស់ខ្ញុំទេ។ ខ្ញុំអត់លូកដៃចូលទេ។ តែយើងក៏មានការយលល់ដឹងអំពីកិច្ចការរបស់មិត្តភក្តិរបស់យើងដែរ។ ឯកឧត្តម មុនីរត្ន័ បើទោះបីចេញ ១០០ លាន ក៏ត្រូវតែចេញ ព្រោះប្រាក់ខ្ញុំមានតើ។

ឥឡូវ ខ្ញុំសុំនិយាយសាច់លុយ មិនមែនត្រឹមប្រាក់ទេ សាច់លុយ។ សាច់លុយមកដល់ថ្ងៃនេះ យើងមានតំកល់ទុកក្នុងរតនាគារ ៣ ពាន់លានដុល្លារ អត់ទាន់គិតលុយបម្រុងអន្តរជាតិជាង ១៣ ពាន់លាន។ គិតពីសាច់លុយ។ ព្រឹកមិញមុនខ្ញុំមកឡើងដល់ ១១ លានជាង។ អញ្ចឹងជិត ៣ ពាន់លាន ជាសាច់លុយ ដែលធានាបើកឲ្យមន្ត្រីរាជការរបស់យើង ២ អាទិត្យបើកម្តង ហើយនៅតែ ៣ ថ្ងៃទៀត ប្រាក់ខែមន្ត្រីរាជការឡើងទៀត។ រំលឹកបើកឲ្យបានមុនចូលឆ្នាំ ថែមទាំង ៥ ម៉ឺនម្នាក់ តាំងពីមន្ត្រីឃុំ ក៏បានដែរ។ ទទួលទៅ។ យកទៅចាយចូលឆ្នាំ។ បើទោះបីត្រូវយកទុនបម្រុងរបស់រដ្ឋាភិបាល ជាដុល្លារក៏បាន ជាប្រាក់រៀលក៏បាន បើត្រូវ​ចេញ ១០០ លាន ដើម្បីទិញទូទិញស្អី ហើយបើមិត្តវៀតណាម សុំអគ្គរដ្ឋទូតវៀតណាម  សួរឯកឧត្តម ង្វៀន សួនហ្វុក សល់ វ៉ាហ្គុង ចាស់ៗ ព្រោះផ្លូវរបស់យើងប៉ុនគ្នា។ សុំខ្លះមើល។ ថៃឲ្យខ្លះហើយ។ វៀតណាម​ឲ្យខ្លះមក ហើយអគ្គរដ្ឋទូតចិននៅឯណា ឯកឧត្តម ហ្វាង វិនទៀង សុំក្បាលរថភ្លើងខ្លះ។ មើលអាចាស់ៗនៅស្រុកលោកឯង។ ខ្ញុំត្រូវការពន្លឿនអាហ្នឹង។ ដឹកតាមរទេះភ្លើងមក ដឹកតាមកប៉ាល់មក។ ខ្ញុំសុំខ្លះមក។ ស្រែកពីនេះហ្មង។ សុំទៅទីក្រុងបាងកក។ សុំទៅហាណូយ សុំទៅប៉េកាំង ហើយក៏សុំទៅតូក្យូទៀត។ ឯកឧត្តមអគ្គរដ្ឋទូតជប៉ុន សុំជួយបន្តិចមើល ឲ្យអាផ្លូវខ្ញុំវារត់។ រត់ហើយ មិនមែនរត់មកផ្ទុកនៅភ្នំពេញទេ រត់ពីកំពង់សោមចុះប៉ោយប៉ែត រត់ពីប៉ោយប៉ែតចុះទៅកំពង់សោម។ មួយថ្ងៃឲ្យមានទៅមានមក។ កុំទ្រុយៗដូចរាល់ថ្ងៃរកស៊ីមិនបាន អាហ្នឹងរកស៊ីមិនរស់ទេ។

ចរចាគ្នាទៅណា។ ខ្ញុំជួយដកទម្ងន់អំរែកដែល (គិត) ម៉េង ឯងមិនអាចទៅរក។ ក្រុមហ៊ុនហ្នឹងខ្សត់ទុន … យើងដោះស្រាយរឿងករណីដឹកជញ្ជូនផ្លូវដែកហ្នឹងឲ្យវាបានជោគជ័យ។ ប៉ុន្តែខ្ញុំសុំ តិចដល់ពេលរថភ្លើងចេះតែដំ​ណើរការ បង្កើនសមត្ថភាព នាំគ្នាគិតតែពីដឹកឡានបន្តទៀត អត់ព្រមដឹកផ្លូវរទេះភ្លើង។ ត្រូវធានាជាមួយខ្ញុំ អ្នកមានទំនិញ បង្កើនសមត្ថភាពដឹកជញ្ជូនតាមផ្លូវដែក កុំឲ្យផ្លូវដែក ឧបមាថា ទាញទូបាន ៥០ ស្រាប់តែមានទូត្រឹមតែ ៨។ យើងត្រូវរួមគ្នាដើម្បីធ្វើការ ហើយក្រៅពីនោះសិក្សាប្រព័ន្ធ ឃ្លាំងតាមផ្លូវដែករបស់យើង ដើម្បីឲ្យមានឃ្លាំងស្តុកទៅតាមហ្នឹង រួចហើយមកដល់យើងលើកដាក់រថភ្លើង ហើយយើងធ្វើដំណើរតទៅទៀត។ ធម្មតា ទូគេពង្រាយទៅតាមកន្លែង មកដល់គេមិនចាំបាច់រង់ចាំទេ គេថ្ពក់ទាញទៅ …។

អញ្ចឹងយើងបានជំរះបញ្ជីជាមួយគ្នានៅថ្ងៃនេះ ហើយសុំកុំឲ្យមានការភ័ន្តច្រឡំណាមួយ។ រឿងហ្នឹងហើយ រឿងដែលគេដាក់លក្ខខណ្ឌថា ដើម្បីប្រើឥណទាននេះបាន ត្រូវឯកជនូបនីយកម្មផ្លូវដែក ដើម្បីប្រើឥណទាននេះបាន ត្រូវឯកជនូបនីយកម្មចំការកៅស៊ូ ក្រុមហ៊ុនកសិកម្ម។ បញ្ហាទាំងនេះ ខ្ញុំគួរតែនិយាយបន្តិច រឿងរ៉ាវខុសគ្នា។ រឿងរ៉ាវអញ្ចេះ គោលនយោបាយប្រទេសខ្លះ និងស្ថាប័នហិរញ្ញវត្ថុប្រទេសខ្លះ តម្រូវឲ្យយើងធ្វើឯកជនូបនីយកម្មសិន ទើបគេផ្តល់ទុន។ ប៉ុន្តែប្រទេសខ្លះទៀត និងស្ថាប័នហិរញ្ញវត្ថុប្រទេស ខ្លះ តម្រូវឲ្យរដ្ឋគ្រប់គ្រង។ ឧទាហរណ៍ ជប៉ុន បើសិនជាកំពង់ផែព្រះសីហនុនេះត្រូវបានផ្តល់ឲ្យឯកជន ជប៉ុន នឹងមិនបានផ្តល់ប្រាក់ឲ្យសាងសង់ទេ។ ចាំបានទេ ជប៉ុនចង់ធ្វើព្រលានយន្តហោះមួយឲ្យទទេ ប៉ុន្តែក្នុងពេលដែលជប៉ុនកំពុងសិក្សាឲ្យទទេ កម្ពុជាបែរជាដាក់ដេញថ្លៃ … ជប៉ុនបានយកប្រាក់ហ្នឹងទៅអភិវឌ្ឍន៍នៅវៀងចន្ទន៍។ អញ្ចឹងបានជាមានពេលខ្លះខ្ញុំត្រូវអង្គុយបោះមេ …។

សុខដុមភាវូបនីយកម្ម ដៃគូអភិវឌ្ឍ ដែលមានវិធីសាស្ត្រខុសគ្នា

ពាក្យថាសុខ​ដុមភាវូបនីយកម្ម កើតចេញពីអី? ផ្តើមចេញពីដៃគូរបស់យើង។ ពេលមកធ្វើការជាមួយយើង គោលនយោបាយរបស់ពួកគាត់អត់ត្រូវគ្នាទេ។ គាត់មកធ្វើគ្រូឲ្យយើង មួយបង្ហាត់ឲ្យយើងធ្វើអញ្ចេះ មួយបង្ហាត់ឲ្យយើងធ្វើអញ្ចុះ។ ទីចុងបំផុត យើងដើរតួនាទីជាអ្នកសម្របសម្រួល និងបង្រៀនគាត់ឲ្យធ្វើវិញ បានជាចេញពាក្យ ដែលពាក្យខ្មែរហៅថា សុខដុមរមនា ឯពាក្យអង់គ្លេស គេហៅថា harmonization។ ខ្ញុំវាមិនសូវចេះ។ អាហ្នឹងវាចេញមកពីត្រង់ហ្នឹងទេ។ យើងចាំបានទេ រឿងហ្នឹង។ មួយមកធ្វើចេះ មួយមកធ្វើចុះ ដល់ចឹងយើងត្រូវធ្វើម្ចាស់ អស់ចំការកៅស៊ូ អស់ផ្លូវដែក។ ឥឡូវផ្លូវដែកមកនៅពាក់កណ្តាលផ្លូវ។ អត់ទេ ចាប់យកមក ហើយដាក់ដេញថ្លៃ។ ឥឡូវក្នុងដំណាក់កាលអន្តរកាល ត្រូវធ្វើម៉េចផ្លូវដែកចាប់ដំណើរការក្នុងល្បឿនលឿន អំពាវនាវទៅឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ជួយផ្តល់ក្បាលរថភ្លើងខ្លះមក អំពាវនាវទៅនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ច័ន្ទអូចា គាត់ឲ្យ មកមួយចំនួនហើយ តែមិនទាន់បានដឹកឆ្លង។ ធ្វើម៉េចដឹកឆ្លងឲ្យលឿនមក។ អំពាវនាវទៅចិន អំពាវនាវទៅជប៉ុន ឲ្យអាចាស់ យកមកដល់លាបថ្នាំថ្មីចែស ព្រោះទូរទេះភ្លើងខ្លះ អាយុស្មើនឹងអាយុខ្ញុំ។ ព្រោះទូហ្នឹងមានតាំងពីសម័យបារាំង ក៏នៅបន្តប្រើដល់រាល់ថ្ងៃ។ អញ្ចឹងបានជាខ្ញុំនិយាយថា ផ្លូវរទេះភ្លើងនៅកម្ពុជាគឺយ៉ាប់ជាងគេលើពិភពលោក ព្រោះកសាងតាំងពីជំនាន់បារាំង។ អត់មានធ្វើ មានតែការបំផ្លាញដោយសង្គ្រាម។ ប៉ុន្តែខ្ញុំនៅតែគោរពនូវវីរភាពរបស់សកម្មភាពរថភ្លើងក្នុងទស្សវត្សរ៍ ៨០ និងដើមទស្សវត្សរ៍ ៩០ ដាក់នៅខាងមុខ ដាក់សុទ្ធតែទូមួយ នៅខាងមុខ កាំភ្លើងយន្ត ហើយនិងមានទម្ងន់ ប្រហែលដាក់មីនត្រូអាហ្នុង ហើយកាំភ្លើងយន្តលើទូទៅបាន ឥឡូវសន្តិភាពហើយ រថភ្លើងអត់ដើរដដែល។

សំរេចអោយបានការសន្យាធ្វើដំណើរតាមរថភ្លើងមិនបង់ថ្លៃថ្ងៃចូលឆ្នាំខ្មែរ

អញ្ចឹងឥឡូវ ចាប់ពីនេះ ធានាឲ្យខ្ញុំប៉ុន្មាន រយៈពេលប៉ុន្មាន (ឯកឧត្តម ស៊ុន ចាន់)ថុលអោយលឿន។ ប៉ុន្ដែយ៉ាងណាក៏ដោយជិតដល់ពេលចូលឆ្នាំខ្មែរហើយ ត្រូវសម្រេចសំណូមពរឲ្យខ្ញុំ ដឹកប្រជាជនទាំងពីរទិសទៅចូលឆ្នាំ ដោយមិនបង់បា្រក់។ ខ្ញុំបានសន្យាជាមួយកម្មករ/ការិនី ប្រជាពលរដ្ឋ ប៉ុន្មានថ្ងៃនៃការធ្វើដំណើរ កំណត់ ៥ ថ្ងៃ មិនយកលុយ ពេលដែលគាត់ទៅ ពេលដែលគាត់មក គឺមិនយកលុយ គឺអោយគាត់ជិះរថភ្លើង។ ស៊ុន ចាន់ថុល បាននាំអ្នកកោះធំមកជិះរថភ្លើង អញ្ចឹងត្រូវគិតដល់អ្នកជិះរថភ្លើងទៅតាមខេត្តដើម្បីចូលឆ្នាំ។ រឿងរថភ្លើងត្រូវបានដោះស្រាយ។ ការពិត លោកឧកញ៉ា គិត ម៉េង គាត់ទទួលថ្មបាក់ … អញ្ចឹង ថ្ងៃនេះត្រូវតែដោះឲ្យរួចស្រេច បើមិនអញ្ចឹងងាប់ទាំងអស់គ្នា ក្រុមហ៊ុនក៏ងាប់ សេដ្ឋកិច្ចខ្មែរក៏ងាប់ យើងទៅមុខមិនរួច ខូចអស់ផ្លូវ។

[ចប់សេចក្ដីអធិប្បាយ ១៤]

១៧. វិធានការកែទម្រង់ ដែលកំពុងត្រូវបានរៀបចំ និងឲ្យអនុវត្ដពេលខាងមុខ

អ្វីដែលខ្ញុំបានរៀបរាប់ខាងលើជាវិធានការមុតស្រួចជាកញ្ចប់ ដើម្បីពង្រឹងភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មសេដ្ឋកិច្ចដែលត្រូវបានដាក់ចេញរួចមកហើយ ហើយកំពុងត្រូវបានចាត់ចែងជម្រុញអនុវត្ដ ក្រៅពីវិធានការខាងលើ។ ខ្ញុំក៏បានណែនាំ និងដាក់ចេញនូវវិធានការខ្លះទៀតពេលអនាគតដ៏ខ្លះខាងមុខ ដែលរួមមានដូចខាងក្រោម៖

– ការបញ្ចប់ការធ្វើវិសោធនកម្មច្បាប់ស្ដីពីការវិនិយោគ និងច្បាប់ស្ដីពីតំបន់សេដ្ឋកិច្ចពិសេស៖

ខ្ញុំបានណែនាំក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ធ្វើវិសោធនកម្មច្បាប់វិនិយោគ និងការរៀបចំច្បាប់ស្ដីពីតំបន់សេដ្ឋកិច្ចពិសេស ឲ្យបានចប់សព្វគ្រប់នៅចុងឆមាសទី ១ ឆ្នាំ ២០១៩ នេះ។ កាលពីថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ២០១៩ កន្លង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានរៀបចំកិច្ចប្រជុំជាមួយវិស័យឯកជន និងភាគីពាក់ព័ន្ធដើម្បីពិគ្រោះយោបល់ និងផ្ដល់ធាតុចូលបន្ថែម លើការរៀបំសេចក្ដីព្រៀងវិសោធនកម្មច្បាប់ទាំងពីរនេះ។ ខ្ញុំសូមអោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបញ្ចប់សេចក្ដីព្រៀងវិសោធនកម្មច្បាប់ស្ដីពីការវិនិយោគ និងច្បាប់ស្ដីពីតំបន់សេដ្ឋកិច្ចពិសេស អោយបានរួចរាល់នៅចុងឆមាសទី ១ ឆ្នាំ ២០១៩ តាមការគ្រោងទុក។

នៅក្នុងនេះដែរ ក៏មានសំណូមពរ ពីលោកឧកញ៉ា គិត ម៉េង ដែលបានស្នើសុំរាជរដ្ឋាភិបាលពិចារណាផ្ដល់ការលើកទឹកចិត្តដល់គ្រប់វិស័យដូចគ្នា។ ជារួម ខ្ញុំយល់ថា គួរបញ្ហានេះយកទៅគិតក្នុងក្របខណ្ឌនៃការធ្វើវិសោធនកម្មច្បាប់វិនិយោគ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកំពុងតែរៀបចំ។ យ៉ាងណាមិញ ខ្ញុំសូមបញ្ជាក់ថា វិធានការលើកទឹកចិត្ត គឺជាឧបករណ៍គន្លឹះគោលនយោបាយសំខាន់មួយ សម្រាប់រាជរដ្ឋាភិបាលទាក់ទាញ និងតម្រង់ទិសបង្ហូរធនធានវិនិយោគរបស់វិស័យឯកជន ទៅលើវិស័យអាទិភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ជាគោលនយោបាយ រាជរដ្ឋាភិបាលប្រើប្រាស់លក្ខណៈវិនិច្ឆ័យផ្សេងគ្នា ក្នុងការកំណត់ការលើកទឹកចិត្តដល់វិស័យនីមួយៗ ដូចជា ការបង្កើតការងារ ការប្រើប្រាស់បច្ចេកវិទ្យា ការតភ្ជាប់ទៅជាមួយសហគ្រាសធុនតូច និងមធ្យម វិស័យនៃការនាំចេញខ្លះ ។ល។ រាជរដ្ឋាភិបាលនឹងផ្ដល់ការលើកទឹកចិត្តច្រើន ទៅដល់វិស័យណាដែលរាជរដ្ឋាភិបាលចង់ជម្រុញ និងគិតថា ផលប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ច និងសង្គមជាតិ។ ហេតុនេះ ប្រសិនបើរាជរដ្ឋាភិបាលផ្ដល់ការលើកទឹកចិត្តដល់គ្រប់វិស័យដូចៗគ្នា ពេលនោះការលើកទឹកចិត្ត ក៏នឹងលែងមានន័យជាឧបករណ៍បម្រើឲ្យគោលនយោបាយរបស់រាជរដ្ឋាភិបាលទៀតដែរ។ ជាមួយគ្នានេះ ខ្ញុំសូមជម្រាបបន្ថែមថា ខ្ញុំបានអនុម័តជាគោលការណ៍ឲ្យរៀបចំយកជំពូកស្ដីពីការលើកទឹកចិត្តដល់ការវិនិយោគ​ ចេញពីច្បាប់ស្ដីពីវិនិយោគ និងច្បាប់ស្ដីពីតំបន់សេដ្ឋកិច្ចពិសេស មកដាក់នៅក្នុងច្បាប់ថវិកា ហើយរៀបចំជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាលសម្រាប់ការអនុវត្ដ ដើម្បីផ្ដល់ភាពទន់ភ្លន់ក្នុងការផ្លាស់ប្ដូរគោលនយោបាយនៃការលើកទឹកចិត្តទៅលើវិស័យអាទិភាពនានា ឲ្យបានឆាប់រហ័ស តាមសេចក្ដីត្រូវការចាំបាច់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាតទៅមុខទៀត។ ច្បាស់ណាស់ថា សមត្ថកិច្ចនៅក្នុងការអនុវត្តច្បាប់ស្ដីពីវិនិយោគ និងច្បាប់ស្ដីពីតំបន់សេដ្ឋកិច្ចពិសេស នៅតែស្ថិតនៅលើក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដដែល។

[ផ្ដើមសេចក្ដីអធិប្បាយ ១៥]

លើកទឹកចិត្ត ឬគំនាស់សេដ្ឋកិច្ច

ចំណុចនេះ ខ្ញុំសូមបញ្ជាក់បន្ដិច ពាក្យដែលថា លើកទឹកចិត្ត ឬពន្ធដារហៅថាគំនាស់សេដ្ឋកិច្ច។ ចំណុចនេះ ប្រហែលអ្នករៀនសេដ្ឋកិច្ចទាំងឡាយអាចចាប់ផ្ដើមយល់ពីបញ្ហានេះ។ និយាយរួមវាត្រូវតែយល់។ ឧទាហរណ៍ ក្នុងវិស័យកសិកម្មតែមួយ ខ្ញុំមិនចាំបាច់និយាយវិស័យផ្សេងទេ បើយើងចង់ជម្រុញផលិតកម្មអីមួយ យើងលើកទឹកចិត្ត ឧទាហរណ៍លើវិស័យកៅស៊ូ  យើងទម្លាក់ពន្ធព្រឹប ប៉ុន្ដែយើងបែរជាលើកដាក់ពន្ធទៅលើវិស័យស្វាយចន្ធី ឬវិស័យអីផ្សេង។ អញ្ចឹងកសិកររបស់យើងឃើញថា មានការផ្ដល់អាទិភាពពីផលិតកម្មកៅស៊ូ នឹងនាំគ្នាប្រែក្លាយទៅការដាំកៅស៊ូ។ នោះហើយដែលគេហៅថាគំនាស់សេដ្ឋកិច្ច ផ្ដើមចេញពីវិស័យពន្ធដារ ឬការលើកចិត្ត។ បើសិនយើងផ្ដល់ដូចៗគ្នា ឧទាហរណ៍ថា យើងចង់ជម្រុញវិស័យ​កសិកម្ម ក៏ប៉ុន្ដែវិស័យកសិកម្ម និងវិស័យសេវា ដូចជាធនាគារ ឬទេសចរណ៍ បានទទួលការលើកទឹកចិត្តដូចគ្នា អញ្ចឹងវាលែងមានន័យក្នុងការជម្រុញការដំាដុះហើយ។ អម្បាញ់មិញ អ្វីៗដែលទាក់ទងនឹងវិស័យកសិកម្មយើងសម្រួលទាំងអស់ ក្នុងពេលដែលវិស័យមួយចំនួនត្រូវបានទទួលត្រឹមកម្រិតណាមួយ។ នេះជាចំណុចដែលសូមបញ្ជាក់អំពីបញ្ហាដែលយើងត្រូវយល់ដឹងជាមួយគ្នា ដែលគេហៅថាគំនាស់សេដ្ឋកិច្ច ដែលចាប់ផ្ដើមពីការលើកទឹកចិត្ត ឬបញ្ហាពន្ធដារនេះឯង។ ខ្ញុំមិនបានចេញពីមហាវិទ្យាល័យសេដ្ឋកិច្ច តែខ្ញុំបានដឹកនាំសេដ្ឋកិច្ចនៅក្នុងប្រទេសនេះ និយាយឲ្យពិតគឺរយៈពេល ៤០ ឆ្នាំ កន្លងផុតទៅហើយ។

ធ្វើមេសេដ្ឋកិច្ច ត្រូវដូចជាធ្វើមេទ័ព

ពីសេដ្ឋកិច្ចបាតដៃទទេ ជាមួយសង្រ្គាម ការហ៊ុមព័ទ្ធសេដ្ឋកិច្ច និងនយោបាយ ហើយពីសេដ្ឋកិច្ចផែនការ ផ្សា​​ភ្ជាប់ពីសេដ្ឋកិច្ចផែនការផង មកសេដ្ឋកិច្ចទីផ្សារផង មកកាន់ទីផ្សារសេរី ដែលឥឡូវកំពុងបន្ដធ្វើសុក្រឹត្យកម្មសេដ្ឋកិច្ចទីផ្សារ ធ្វើសេដ្ឋកិច្ច ធ្វើឲ្យដូចមេទ័ពបានៗ អោយរឹងប៉ឹង។ កុំលុះទៅដោយការ(ប្រទាញប្រ​ទង់​មតិ) អានេះអញ្ចេះត្រូវ អានោះអញ្ចោះត្រូវ។ កុំឲ្យសោះ។ ធ្វើដូចមេទ័ពក្នុងចំបាំង ទើបអាចដឹកនាំសេដ្ឋកិច្ចបាន។ បើមិនដូច្នេះ ស្លន់ស្លោបាត់បង់ការត្រួតត្រាទៅលើស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចទៀត។ ឧទាហរណ៍គេវិបត្ដិនៅណានោះ យើងនៅឯណេះភ្ញាក់ផ្អើលអី។ ពិតមែនហើយ វានឹងមកដល់ ប៉ុន្ដែយើងរកវិធីទប់ទល់ហានិភ័យរបស់វា។ វិបត្ដិសេដ្ឋកិច្ចឆ្នំា ២០០៨ មិនមែនមិនមានផលប៉ះពាល់ដល់កម្ពុជាទេ។ កំណើនសេដ្ឋកិច្ច ២០០៩ របស់យើងនៅសល់តែ ០,១% ទេ នៅពេលដែលប្រទេសមួយចំនួនដក ប៉ុន្ដែរយៈពេល ១ ឆ្នាំក្រោយ យើងឡើង ៦,៩% ជាបន្ដបន្ទាប់ទៅឡើង ៧% រហូត។ យើងរកវិធីគេចពីផលប៉ះពាល់ពីវិបត្ដិនៅអឺរ៉ុប បំណុលក្រិក និងវិបត្ដិសាកល។ យើងកុំស្លន់ស្លោអោយសោះ ធ្វើមេសេដ្ឋកិច្ច មិនខុសពីធ្វើមេទ័ពទេ។

បញ្ចប់សេចក្ដីអធិប្បាយ ១៥]

២- ការពិនិត្យ និងសិក្សាលទ្ធភាពច្របាច់បញ្ចូលគ្នានូវដំណើរការចុះបញ្ជីអាជីវកម្ម និងការសម្រួលកិច្ចការចុះបញ្ជីអាវជីកម្ម៖

ជាការពិត ការចុះបញ្ជីអាជីវកម្ម ទាំងសម្រាប់ក្រុមហ៊ុនធម្មតា ទាំងសម្រាប់សហគ្រាសធុនតូន និងមធ្យមក្នុងពេលបច្ចុប្បន្ននេះ មានភាពស្មុគស្មាញ និងដាច់ៗពីគ្នា។ បន្ថែមលើនេះ ការតម្រូវឲ្យផ្ដល់ព័ត៌មានដដែល​ៗ ដូចៗគ្នា ពីសំណាក់ស្ថាប័នច្រើនផ្សេងគ្នា ក៏បង្កការលំបាកដល់វិនិយោគិន។ នាយុគសម័យនៃបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល  ការចុះបញ្ជីសម្រាប់ក្រុមហ៊ុនធម្មតា និងសហគ្រាសធុនតូច និងមធ្យម ដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យាព័ត៌មានវិទ្យា (IT Platform) អាចធ្វើទៅបានក្នុងពេលតែមួយជាមួយគ្នា ហើយព័ត៌មានសំខាន់ៗទាំងអស់ ដែលក្រសួង-ស្ថាប័នត្រូវការ អាចយកមកដាក់បញ្ចូលគ្នា ហើយបែងចែកទៅវិញព្រមគ្នានាពេលតែមួយ។

ជាមួយហេតុផលខាងលើនេះ ខ្ញុំបានណែនាំឲ្យគណៈកម្មាធិការនយោបាយសេដ្ឋកិច្ច ហិរញ្ញវត្ថុ  រៀបចំក្រុមការងារអន្ដរក្រសួង ដោយមានតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួង-ស្ថាប័នភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីសិក្សាតម្រូវការនៃព័ត៌មាន នីតិវិធីនៃការបែងចែកព័ត៌មាន ហើយលើកសំណើរៀបចំនូវថ្នាលបច្ចេកវិទ្យាព័ត៌មាន និងតម្រូវការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា សំដៅធ្វើទំនើបកម្មសម្រួលកិច្ចការចុះបញ្ជីអាជីវកម្មនេះ ឲ្យបានឆាប់ ហើយដាក់ឲ្យអនុវត្ដឆ្នាំ ២០១៩ នេះ។

[ផ្ដើមសេចក្ដីអធិប្បាយ ១៦]     

ប្រើប្រាស់អនឡាញ កាត់បន្ថយភាពច្រំដែលនៃការផ្ដល់ព័ត៌មាន និងកាត់បន្ថយពុករលួយ

អម្បាញ់មិញ យើងនិយាយពីការចុះទៅធ្វើអធិការកិច្ច ដែលលើសពីមួយត្រូវទៅផ្គុំគ្នា ឥឡូវនេះការចុះបញ្ជី គេចុះបញ្ជីតែមួយកន្លែង ប៉ុន្ដែអាចមកផ្គុំបង្កើតជាតួអង្គឯកភាពរបស់រដ្ឋ។ ភាពច្រំដែលនៃការផ្ដល់ព័ត៌មាន អោយលោកនេះ ក៏ត្រូវផ្ដល់ព័ត៌មានដដែលអោយលោកនោះ ក៏ត្រូវផ្ដល់ព័ត៌មានដដែល។ ឥឡូវយើងធ្វើច្រកតែមួយទៅ។ អនឡាញជាមួយគ្នាទៅ។ លេងអាហ្នឹងវិញ ទើបធ្វើអោយអ្នកវិនិយោគកាត់បន្ថយនូវកង្វល់របស់គេ ហើយបង្កើននូវប្រសិទ្ធភាព។ យើងបានព័ត៌មានឯកភាពគ្នាទៀត។ ចេញពីនោះមក យើងមកដល់នេះ ព័ត៌មានគ្រប់ស្ថាប័នគឺទៅតែមួយ អោយវារលូន … ឲ្យវាអស់អាពុករលួយ។ បើធ្វើអាអនឡាញហ្នឹងបានច្រើន។ ល្អណាស់។ ព្រោះអ្នកត្រូវចុះបញ្ជីអត់មានជួបមុខគ្នាទេ។ លេងតាមអនឡាញដូចគេចុះបញ្ជីផ្លាកឡាន គេធ្វើតែតាមអនឡាញ។ ស៊ុន ចាន់ថុល គាត់មានប្រវត្ដិបង្កើតអនឡាញនៅក្រសួងពាណិជ្ជកម្ម បានបន្សល់ទុកជាដៃគូអោយសហការីគាត់ ដែលឡើងមក ប៉ាន់ សូរសក្ដិ ប្រើដល់រាល់ថ្ងៃ។

មិនដែលយកលុយពីបរទេសមកបើកប្រាក់ខែទេ

ឥឡូវ គាត់ទៅលេងទំនើបកម្មនៅក្រសួងសាធារណការ។ ឥឡូវ បទពិសោធន៍អស់នេះ ជាបទពិសោធន៍មានតម្លៃដែលយើងយកមកប្រើប្រាស់។ ពន្ធដារ និងគយរបស់យើង បានធ្វើកិច្ចការងារនេះល្អហើយ។ ឥឡូវទូរស័ព្ទរបស់ខ្ញុំវាលោតចូល។ លុយវាចូលប៉ុន្មានអីម៉ោងប៉ុន្មាន ប៉ុន្ដែវាមាន Error ខ្លះ។ អាហ្នឹងត្រូវមករៀបចំអោយខ្ញុំ។ ប៉ុន្ដែ យ៉ាងហោចម៉ោង ៥ ល្ងាច ខ្ញុំទទួលបាន គយមួយ ពន្ធដារមួយ ត្រូវប្រឹងប្រែង។ម្សិលមិញនេះ បន្ទាប់ពីហាត់ប្រាណរួចហើយ មានរឿងមួយគួរអោយភ្ញាក់ផ្អើល ស្រាប់តែដំបូងឃើញ គុណ ញឹម វាយមក។ ម្សិលមិញនេះ ចំណូល ៤១ ៦០០ លានរៀល ស្មើនឹង ១០ លាន ៤ សែន ដុល្លារ បូកពីដើមខែមក គឺស្មើនឹង ៨២៩ ០០០ លានរៀល ស្មើនឹង ២០៧.៥ លានដុល្លារ។ គិតពី ខែ មករា មក ចំ​ណូល ២ ៦៧៩ ០០០ លាន រៀល ស្មើនឹង ៦៦៨ លាន ៧ សែន។ អាហ្នឹងគឺ គុណ ញឹម វាយមក។ ដល់ គង់ វិបុល វាយមក … ខាងលើចំណូលម្សិលមិញស្មើ ៤៨១ ០០០លាន រៀល ស្មើនឹង ១០០ លានដុល្លារ។ ចំ​ណូលក្នុងខែមីនានេះ មកដល់ម្សិលមិញ បាន ៣៧២ លានដុល្លារ ហើយឥឡូវឡើងដល់ ៤០០ លានដុល្លារ។ ពួកខូចវាថា ខ្ញុំទៅប្រទេសចិន គេឧបត្ថម្ភបាន ៦០០ លានដុល្លារ។ គេថា ៦០០ លាន យកមកចាយបានប៉ុន្មានខ្ញុំថា ខ្ញុំមិនដែលយកលុយពីបរទេសមកបើកប្រាក់ខែទេ ដល់តែប្រធា​នាធិបតីកូរ៉េមក គេផ្ដល់ឥណទានឲ្យយើង ៧០០ លានដុល្លារ គេថាយកមកបានប៉ុន្មាន? ខ្ញុំសូមជម្រាបទៅវិញ តាំងពីខ្ញុំចាប់ផ្ដើមកាន់តំណែងជានាយករដ្ឋមន្ដ្រីមករដ្ឋបាលមួយនេះ មិនដែលយកកម្ចី ឬជំនួយបរទេសមកបើកប្រាក់ខែទេ។ យើងពឹងពាក់លើខ្លួនឯងទាំងអស់ លើចំណូលចំណាយ …។

វិធីសាស្ត្រក្បាលចូល ១០ ក្បាលចេញ ៨ … មិនមែនអភិបាលកិច្ចស្មោគគ្រោកទេ

… របៀបធ្វើរបស់យើងខ្ញុំនេះ ក្បាលចូល ១០ ក្បាលចេញ ៨។ បានសេចក្ដីថា អតិរេកប្រចាំឆ្នាំដែលយើងខ្ញុំវិនិយោគទៅប្រហែល ៧០០ ទៅ ៨ ០០ លានដុល្លារក្នុង ១ ឆ្នាំ យើងខ្ញុំវិនិយោគផ្ទាល់ខ្លួនឯង។ បើវិនិយោគផ្លូវថ្នល់ មានវិនិយោគធ្វើផ្លូវផង មានអាវិនិយោគថែទាំទៀត ត្រូវវិនិយោគច្រើនវិស័យ។ អញ្ចឹងយើងពង្រឹងសមត្ថភាពបន្ដិចៗម្ដង កាត់បន្ថយការពឹងពាក់។ ប៉ុន្ដែនិយាយអញ្ចឹងយើងមិនទាន់គ្រប់ទេ យើងត្រូវនៅផ្លូវថ្នល់ ប្រឡាយទឹក ត្រូវធ្វើអីច្រើនណាស់ ត្រូវមានការវិនិយោគពីខាងក្រៅបន្ដទៀត ប៉ុន្ដែអ្នកដែលរង់ចាំ បើកភ្នែកឲ្យធំៗ ថាតើរដ្ឋាភិបាល ហ៊ុន សែន ដួលពេលណា។ ចាំដល់ថ្ងៃអ្នកឯងងាប់ទៀតក៏វាមិនទាន់រលំដែរ។ និយាយឲ្យច្បាស់។ កាលពីជំនាន់មុន មន្ដ្រីប្រើភាសាមួយខែមាន ៧០ ថ្ងៃ ព្រោះអី យើងជំពាក់ប្រាក់ខែគេ ៧០ ឬ ៥០ ឬ ៦០ ឬ ៣០ ថ្ងៃ។ តែក្រោយមកយើងចាប់ផ្ដើមសន្សំសាច់ប្រាក់យើងនៅសល់ ៣៥ ថ្ងៃ បានសេចក្ដីថា ដាច់ខែហើយ ដល់ ៥ ថ្ងៃ បានបើកលុយ។ មួយអាណត្ដិទី ៥ កន្លងទៅ ថ្ងៃទី ២៣ ចាប់ផ្តើមបើកបៀវត្សរ៍ហើយ តែដល់អាណត្ដិទី ៦ ចាប់អនុវត្ដ ២ អាទិត្យ បើកប្រាក់ខែម្ដង។ យើងសល់សាច់ប្រាក់។ នេះមិនមែនជាអភិបាលកិច្ចស្មោគគ្រោកទេ។ ហើយក៏មិនមែនជាការគ្រប់គ្រងសេដ្ឋកិច្ចបែបកញ្ជើធ្លុះទេ។ ត្រូវមានប្រាក់សន្សំ បើគ្មានប្រាក់សន្សំទេ ជំនួយបរទេស ឬហិរញ្ញប្បទានបរទេសមក ក៏យើងអភិវឌ្ឍអត់បានដែរ។ ខ្ញុំនិយាយថាគ្រាន់តែចុះហត្ថលេខាបីខែនេះ ស្ទើរតែជិត ១០០ លានដុល្លារបាត់ទៅហើយថវិកា​បដិភាគ។ ផ្លូវនេះអស់ប៉ុន្មានលាន ផ្លូវនោះអស់ប៉ុន្មានលាន ប្រឡាយទឹកនេះអស់ប៉ុន្មានលាន ត្រូវមានប្រាក់ចេញ។ បើអត់មានប្រាក់សន្សំទេ យើងអភិវឌ្ឍអត់បានទាំងអស់។ ព្រោះយើងត្រូវដោះស្រាយផលប៉ះពាល់លើរឿងនេះ លើរឿងនោះដែលជាកាតព្វកិច្ច ព្រោះតម្រូវការខ្លះគេឲ្យយើងចេញទៅដល់ ២០ ឬ ៣០% ឯណោះ។

[ចប់សេចក្ដីអធិប្បាយ ១៦]

៣- អំពីការធ្វើពិពិធកម្មទីផ្សារនាំចេញ៖

ជាទិសដៅទៅអនាគត កម្ពុជាមិនត្រូវរស់ដោយពឹងផ្អែកតែលើទីផ្សារធំៗពីរ ឬ បី នោះទេ។ ទោះបីនាពេលកន្លងមក ការធ្វើពិពិធកម្មទីផ្សារលក់ទំនិញមានវឌ្ឍនភាពល្អ ដោយកម្ពុជាចាប់ផ្ដើមនាំចេញទៅទីផ្សារថ្មីៗ ក្រៅពីសហរដ្ឋអាមេរិក និងអឺរ៉ុប កិច្ចការធ្វើពិពិធកម្មទីផ្សារ នៅមានលទ្ធភាពជម្រុញច្រើនទៀត។ ហេតុនេះខ្ញុំសូមស្នើដល់ក្រសួងពាណិជ្ជកម្ម ខិតខំជម្រុញនូវការងារចរចាកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសចិន កាណាដា អង់គ្លេស ជប៉ុន កូរ៉េ និងបណ្ដាប្រទេសមួយចំនួននៅទ្វីបអាហ្វ្រិក។ សម្រាប់កិច្ចព្រមព្រៀងពហុភាគី កម្ពុជាត្រូវតែបន្ដជម្រុញការចរចា RCEP និងសហភាពអឺរ៉ាស៊ី ឲ្យបានលឿន។ ចំពោះកិច្ចព្រមព្រៀង CPTPP កម្ពុជាក៏អាចសិក្សា និងពិចារណាចូលរួមដែរ ប្រសិនបើប្រទេសអាស៊ានដទៃទៀត ដែលមិនទាន់បានចូលក្នុងកិច្ចព្រមព្រៀងនេះ ឯកភាពលើជំហររៀបចំចូលរួមទាំងអស់គ្នា។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ១៧]

ចំណុចនេះ ខ្ញុំសូមបញ្ជាក់បន្ដិច។ CPTPP នេះ ត្រូវបានជាប់គាំងបន្ទាប់ពីសហរដ្ឋអាមេរិកដកខ្លួនចេញ។បន្ទាប់ពី ដូណាល់ ត្រាំម៍ ចាកចេញ។ ប៉ុន្ដែវាបន្ដក្នុងដំណើរមួយ។ កម្ពុជាពីមុននេះ មានការថ្នាំងថ្នាក់ដោយក្នុងអាស៊ានមានការបែងចែក។ គេទាញអាស៊ានតែប៉ុន្មានទេ ចូលរួម។ ប៉ុន្ដែឥឡូវនេះ កម្ពុជា ជាមួយដៃគូដទៃទៀត ក៏ដូចជាមានគោលជំហររួមជាមួយគ្នាថា យើងនឹងចូលរួម នៅពេលដែលអាស៊ានទាំងអស់ចូលរួម ដើម្បីកុំអោយមានការបែងចែក។ ដូចជាក្របខណ្ឌ APEC មានសមាជិកអាស៊ានខ្លះជា APEC មានសមាជិកអាស៊ានខ្លះមិនមែន។ ឯកិច្ចព្រមព្រៀងទ្វេភាគីនៅពេលដំណើរទស្សកិច្ចរបស់ខ្ញុំទៅប្រទេសចិន ខ្ញុំក៏បានស្នើឲ្យមានកិច្ចព្រមព្រៀងទ្វេភាគីកម្ពុជា-ចិន។ នៅពេលដែលប្រធានាធិបតីកូរ៉េមកទស្សនកិច្ចនៅកម្ពុជា ខ្ញុំក៏បានស្នើចំណុចនេះដែរ អញ្ចឹងយើងត្រូវប្រឹងបន្ដ ធ្វើជាមួយប្រទេសមួយចំនួន។

ដោយឡែក ករណីអង់គ្លេស ទោះបីជា Brexit ក៏ប៉ុន្ដែគាត់បានបញ្ជូនមន្ដ្រីរបស់គាត់មកទីក្រុងភ្នំពេញ ថាទោះបីអង់គ្លេសចាកចេញពី EU តែអង់គ្លេសនៅបន្ដអនុវត្ដរបបពាណិជ្ជកម្មដូចអ្វីដែលធ្លាប់ធ្វើ។ នៅពេលទទួលទានអាហារតុបាយជាមួយគ្នានៅប្រ៊ុចស៊ែល នាយករដ្ឋមន្ដ្រី លោកស្រី មេយ៍ ដែលគាត់ថានឹងលាលែងចេញពីតំណែងក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដោយសារបញ្ហាការចាកចេញពី EU គាត់បានបញ្ជាក់ជា មួយខ្ញុំ អង់គ្លេសនឹងបន្ដជាមួយកម្ពុជា ដោយមិនមានការផ្លាស់ប្ដូរទេ។ ដូច្នេះសារព័ត៌មានខ្លះនិយាយថានៅពេល(អង់គ្លេស)ចាកចេញពី EU កម្ពុជា ជាអ្នកខូចខាតជាងគេ ក៏ប៉ុន្ដែអ្នកទាំងនោះមិនទាន់បានដឹងថាអ្វីដែល ហ៊ុន សែន និយាយជាមួយមន្ដ្រីអង់គ្លេស រាប់ទាំងនាយករដ្ឋមន្ដ្រីអង់គ្លេសទេ។ អញ្ចឹង យើងត្រូវបន្ដធ្វើការជាមួយដៃគូយើងបន្ដទៀត ហើយស្វែងរកជាមួយដៃគូថ្មីៗ រាប់ទាំងទីផ្សារនៅមជ្ឈឹមបូព៌ាផងដែរ។

[ចប់សេចក្ដីអធិប្បាយ ១៧]

ទន្ទឹមនេះ ការទាក់ទាញវិនិយោគពីប្រទេសចិន ជប៉ុន កូរ៉េ ថៃ និងវៀតណាម គឺជាការងារសំខាន់ និងចាំបាច់ ដោយសារប្រទេសទាំងបួននេះមានមូលដ្ឋានឧស្សាហកម្មធំ។ ចំណុចខ្លាំងសម្រាប់ប្រភពវិនិយោគពីចិន ជប៉ុន កូរ៉េ  គឺពួកគេមានមូលដ្ឋានផលិតកម្មច្រើននៅតំបន់អាស៊ាន រួមមាន នៅថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាម។ ដូច្នេះ ខ្ញុំសូមស្នើឲ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំសិក្សារៀបចំដាក់ចេញនូវយន្ដការពិសេស ដើម្បីទាក់ទាញការវិនិយោគ តាមរយៈជាអាទិ៍ (១)- ការរៀបចំតំបន់សេដ្ឋកិច្ចពិសេសនៅតាមជាយដែន (២)- ការតភ្ជាប់បណ្ដាញអគ្គិសនី និងការរៀបចំលក់អគ្គិសនីតាមថ្លៃទាបជាងធម្មតា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនោះ (៣)- ការកំណត់នូវវិស័យឧស្សាហកម្មដែលត្រូវទាក់ទាញ និងការរៀបចំឡើងវិញនូវការលើកទឹកចិត្តដល់វិនិយោគទាំងនោះ (៤)- ការរៀចំបង្កើនការសម្រួលពាណិជ្ជកម្ម និងសម្រួលផ្នែកឡូជីស្ទីកនៅតាមជាយដែន ឬតំបន់សេដ្ឋកិច្ចពិសេស។

ខាងលើនេះ គឺជាបណ្តាវិធានការទម្រង់មុតស្រួចជាកញ្ចប់ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងកំពុងរៀបចំដាក់ចេញបន្ថែម ហើយនឹងជំរុញអនុវត្តឲ្យបានប្រកបដោយប្រសិទ្ធិភាពខ្ពស់ ក្នុងគោលដៅលើក ស្ទួយភាពប្រកួតប្រជែង និងបង្កើនពិពិធកម្មសេដ្ឋកិច្ចជាតិ ពិសេសតាមរយៈការដោះស្រាយជាបញ្ហាជា រចនាសម្ព័ន្ធធំៗ ក៏ដូចជាបញ្ហាប្រឈមជាក់ស្តែងសំខាន់ផ្សេងៗទៀត ដែលបណ្តាវិនិយោគិន និងធុរជន បាន និងកំពុងតែជួបប្រទះ នៅក្នុងកិច្ចការអាជីវកម្មរបស់ខ្លួននៅកម្ពុជា។ ក្នុងនេះ ខ្ញុំបានខិតខំឆ្លើយតប ចំពោះសំណើ និងសំណូមពរមួយចំនួន ដែលតំណាងនៃវិស័យឯកជនបានលើកឡើងផងដែរ ដោយផ្សារភ្ជាប់សំណូមពរ និងសំណើទាំងនោះទៅនឹងក្របខណ្ឌនៃវិធានការណ៍កែទម្រង់ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ឬកំពុងតែរៀបដាក់ចេញ។ តទៅទៀតនេះ ខ្ញុំសូមធ្វើការឆ្លើយតបដោយខ្លីៗ និងចំៗលើសំណើ និងសំណូមពរជាក់ស្តែងមួយចំនួនទៀតរបស់តំណាងនៃវិស័យឯកជនដូចខាងក្រោម៖

  • ស្នើរាជរដ្ឋាភិបាលដាក់ឲ្យដំណើរការនូវសេវាសាធារណៈនានាតាមប្រព័ន្ធអនឡាញ៖ ខ្ញុំគិតថានេះ ជាសំណើល្អ និងសូមឯកភាពចំពោះសំណើនេះ។ ខ្ញុំសូមអំពាវនាវឲ្យក្រសួង ស្ថាប័នទាំងអស់ពិនិត្យលទ្ធ ភាពរៀបចំដាក់ដំណើរការផ្តល់សេវាសាធារណៈតាមប្រព័ន្ធអនឡាញ ដោយផ្អែកលើផែនការមេច្បាស់លាស់។
  • ស្នើសុំឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយកូដកម្ម បាតុកម្មខុសច្បាប់៖ ខ្ញុំសូមឯកភាពចំពោះសំណើនេះ និងសូមក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បន្តខិតខំធានានូវការអនុវត្តច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ ឲ្យបានហ្មឹង​ម៉ាត់ និងមានប្រសិទ្ធភាព។
  • ស្នើជំរុញការបង្កើន និងអនុម័តច្បាប់ស្តីពី e-commerce៖ ច្បាប់ស្តីពី e-commerce គឺជាការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាល។ ក្រសួងពាណិជ្ជកម្មបានបញ្ចប់ការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី e-commerce និងបានដាក់ចូលដល់ដំណាក់កាលប្រជុំអន្តរក្រសួងហើយ។ ខ្ញុំគិតថាសេចក្តីព្រៀងច្បាប់នេះ អាចនឹងត្រូវបានដាក់ជូនគណៈរដ្ឋមន្រ្តីពិនិត្យ និងអនុម័ត នៅមុនដំណាច់ឆមាសទី ១ ឆ្នាំ ២០១៩ នេះ។

[ផ្តើមសេចក្តីអធិប្បាយ ១៨]

មិនមែនត្រឹម e-commerce ឬ e-government ទេ ចង់បាន e-people

អ្វីដែលខ្ញុំចង់បានមិនមែនត្រឹម e-commerce ទេ ហើយក៏មិនមែនត្រឹម e-government ដែរ ខ្ញុំចង់បាន e-people ឯណោះ ព្រោះនេះជាតម្រូវការនៃការលូតលាស់របស់សង្គមជាតិរបស់យើង។ ក៏ប៉ុន្តែ ផ្នែករដ្ឋរបស់យើងត្រូវជំរុញយ៉ាងណាត្រូវឲ្យមានអា ហ្នឹងនៅគ្រប់ទីកន្លែងទៅ ហើយមន្រ្តីទាំងអស់ត្រូវខិតខំធ្វើឲ្យ​អា ហ្នឹងខ្លួនឯងតែម្តង គឺអក្ខរកម្មព័ត៌មានវិទ្យាតែម្តង។

[បញ្ចប់សេចក្តីអធិប្បាយ ១៨]

  • ស្នើចៀសវាងការអនុវត្តច្បាប់ និងបទប្បញ្ញតិដែលមានប្រតិសកម្មធាក់ថយក្រោយ៖ ខ្ញុំគិតថាការលើកឡើងនូវសំណើនេះ គឺពាក់ព័ន្ធនឹងបញ្ហាបើករំលឹកប្រាក់បំណាច់អតីតភាពការងារដែលបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដឹកនាំសម្របសម្រួលដោះស្រាយហើយ។ យ៉ាងណាក៏ដោយខ្ញុំសូមប្រគល់ភារៈកិច្ចនេះជូន «ក្រុម ឃ» យកសំណើនេះទៅពិនិត្យពិចារណារកដំណោះ ស្រាយបន្ថែមលើចំណុចដែលមានការពាក់ព័ន្ធផ្សេងទៀតក្នុងករណីមានការចាំបាច់។
  • សំណូមពរដោះស្រាយបញ្ហាខ្វះបុគ្គលិកជំនាញ ដើម្បីផ្គត់ផ្គង់ទីផ្សារការងារ៖ ខ្ញុំសូមប្រគល់កិច្ចការជូនក្រុមការងារផ្នែកអប់រំ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ យកទៅពិភាក្សា និងលើកអនុសាសន៍ដោះស្រាយ។

ជារួម ខ្ញុំសូមអរគុណចំពោះការលើកឡើងនូវបញ្ហា និងសំណូមពរទាំងអស់ពីវិស័យឯកជនទាំងមូលនៅកម្ពុជា។ បញ្ហា និងសំណូមពរខ្លះ ត្រូវបានដោះស្រាយ និងឆ្លើយតបរួចមកហើយ។ សម្រាប់បញ្ហា និងសំណូមពរដែលនៅសេសសល់ ខ្ញុំសូមស្នើឲ្យក្រសួង ស្ថាប័នមានសមត្ថកិច្ច យកទៅសិក្សា ពិនិត្យ ស្វែងរកដំណោះស្រាយក្នុងស្មារតីស្ថាបនា ហើយបើចាំបាច់ត្រូវរៀបចំរាយការណ៍ស្នើសុំការសម្រេចពីខ្ញុំ។ មួយវិញទៀត ខ្ញុំសូមឯកភាពជាមួយនឹងសំណើពង្រឹងប្រសិទ្ធភាពការងារនៃក្រុមការងារទាំង ១៣ នៅក្រោមឆ័ត្រវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនរបស់យើង ដែលក្នុងនេះមានក្រុមការងារ ៣ ទើបត្រូវបានបង្កើតឡើង​។ ខ្ញុំសូមលើកទឹកចិត្តដល់សហការីរបស់ខ្ញុំទាំងអស់ ដែលជាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលនៅក្នុងក្រុមការងារនីមួយៗ ខិតខំធ្វើការ និងសហការជិតស្និទ្ធជាមួយនឹងសមភាគីជាដៃគូមកពីវិស័យឯកជន ក្នុងស្មារតីបុរេសកម្ម ក្នុងទិសដៅលើកស្ទួយភាពប្រកួតប្រជែង និងបង្កើនពិពិធកម្មសេដ្ឋកិច្ច ជាតិ ដោយមានវិស័យឯកជនជាកម្លាំងចលករនៃកំណើន ដើម្បីការអភិវឌ្ឍ និងវិបុលភាពចម្រើនរុងរឿងរបស់ប្រទេស និងប្រជាជនកម្ពុជាសម្រាប់រយៈពេលយូរអង្វែងទៅមុខ។ ក្នុងស្មារតីនេះ ខ្ញុំសូមស្នើឲ្យក្រុមការងារទាំង ១៣ រៀបចំកិច្ចប្រជុំឲ្យបានទៀងទាត់ និងខិតខំដោះស្រាយនូវបញ្ហាលំបាកទាំងឡាយរបស់វិស័យឯកជន។

[ផ្តើមសេចក្តីអធិប្បាយ ១៩]

ចំណុចនេះ ក្រៅពីការប្រជុំទៀងទាត់នៃក្រុមទាំង ១០ នេះហើយ។ ខ្ញុំបានយល់ព្រមពីខាងដើមហើយ គឺការរៀបចំប្រជុំជាទៀងទាត់នៃវេទិកាប្រជុំរបស់យើងនៅឆ្នាំក្រោយតទៅទៀតតទៅ។

[ចប់សេចក្តីអធិប្បាយ ១៩]

ក្នុងករណីដែលបញ្ហាមានលក្ខណៈជាអន្តរស្ថាប័ន ឬអន្តរវិស័យ ឬមិនអាចដោះស្រាយបាននៅត្រឹមកម្រិត របស់ខ្លួន ក្រុមកការងារត្រូវលើកបញ្ហាទាំងនោះ ជូនទៅគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសម្របសម្រួលស្វែងរកដំណោះស្រាយ។ ក្នុងករណីចាំបាច់ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំលើកជាអនុសាសន៍ដាក់ស្នើសុំការសម្រេចពីខ្ញុំ។ ចំពោះកិច្ចប្រជុំនៃវេទិការាជរដ្ឋាភិបាលផ្នែកឯកជនក្នុងរយៈពេលតទៅទៀត ដោយរំពឹងថាក្រុមការងារទាំង ១៣ នឹង បំពេញការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយគណៈកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏អាច ដើរជាតួនាទីយន្តការសម្របសម្រួលរកដំណោះស្រាយ លើបញ្ហាដែលចរិតលក្ខណៈអន្តរស្ថាប័ន និងអន្តរវិស័យបានមួយកម្រិតធំទៀតដែរ ខ្ញុំគិតថា យើងអាចរៀបចំប្រជុំវេទិការបស់យើង …

[ផ្តើមសេចក្តីអធិប្បាយ ២០]

បើសិនមានការចាំបាច់ យើងអាចប្រជុំ ២ ដង។ ក្នុងមួយឆ្នាំ យ៉ាងហោចមួយដង។ មានន័យថា ឥឡូវយើងបន្ថែមលើសពីហ្នឹងទៅទៀត។ បើសិនមានការចាំបាច់ យើងអាចប្រជុំ ២ ដងក្នុងមួយឆ្នាំ ប៉ុន្តែបើមិនចាំបាច់ត្រឹមតែមួយដងបានហើយ។ មួយដងគឺច្បាស់ហើយ។ ប៉ុន្តែ ២ ដង អាចមាន បើសិនជាមានតម្រូវ ការ។ អញ្ចឹង នៅក្នុងការព្រៀងយោបល់ដើមនេះ គឺព្រៀងថាក្នុងមួយអាណត្តិនេះ មួយអាណត្តិគឺយើង ប្រ​ជុំ​តែ ២ ដងទេ តែឥឡូវយើងសល់តែ ៤ ឆ្នាំទេ អញ្ចឹងយើងសល់ ៤ ឆ្នាំ ត្រូវប្រជុំ ២០២០ ២០២១  ២០២២ ២០២៣ អញ្ចឹង ២០១៩ យើងប្រជុំថ្ងៃនេះហើយ។ អញ្ចឹង យើងនៅពេលប្រជុំ ៤ ដងទៀតសម្រាប់នីតិកាលថ្មីរបស់យើងនេះ។

[ចប់សេចក្តីអធិប្បាយ ២០]

ខ្ញុំក៏ឆ្លៀតយកឱកាសនេះ ផ្តាំផ្ញើដល់វិនិយោគិនទាំងអស់គ្នាថា នៅពេលដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែង និងមានភាពបុរេសកម្ម នៅក្នុងការដោះស្រាយបញ្ហាប្រឈមនានា សម្រាប់ការរីកចម្រើននៃវិស័យឯកជន  វិស័យឯកជនខ្លួនឯង ក៏ត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន ពង្រឹងនូវអភិបាល កិច្ចសាជីវកម្ម បំពេញឲ្យបានសព្វគ្រប់នូវកាតព្វកិច្ចពន្ធ ទាំងពន្ធដារ និងគយ ស្របតាមបញ្ញត្តិជាធរមាន ជួយបណ្តុះបណ្តាលធនធានមនុស្ស ធានានូវបរិស្ថានការងារល្អប្រសើរជូនដល់កម្មករ និយោ​ជិត លើកកម្ពស់ការទទួលខុសត្រូវខាងផ្នែកបរិស្ថាន និងសង្គម និងពង្រីកការវិនិយោគ ឡើងវិញរបស់ខ្លួនបន្ថែមទៀតផងដែរ។

[ផ្តើមសេចក្តីអធិប្បាយ ២១]

ធ្វើកិច្ចការផ្ទៃក្នុង និងអន្តរជាតិ ដោយស្មើភាព និងស្មើសិទ្ធិ

កម្ពុជាកំពុងតែធ្វើនូវកិច្ចការផ្ទៃក្នុងផង និងទំនាក់ទំនងជាអន្តរជាតិផង ដោយស្មើភាព និងស្មើសិទ្ធិ បន្ថែមទៅដោយការជួយឧបត្ថម្ភទៅដល់មិត្តភក្តិ ដែលកំពុងជួបបញ្ហានៅឯក្រៅប្រទេស នៅក្នុងប្រតិបត្តិការក្រោមឆ័ត្រនៃអង្គការសហប្រជាជាតិ។ ថ្ងៃនេះ ខ្ញុំក៏ចង់បញ្ជាក់ជូនចំពោះអ្នកចូលរួមទាំងឡាយ កាលពីម្សិល ហើយឥឡូវនេះប្រហែលទីក្រុងញូវយ៉ក គឺសម្តេចពិជ័យសេនា ទៀ បាញ់ នៅទីនោះខ្ញុំសូមបញ្ជាក់ថាបើទោះបីពេលនេះ យើងកំពុងខិតខំធ្វើការងារក្នុងស្រុក ហើយមានបញ្ហាក្នុងស្រុកផ្ទាល់តែកិច្ចការអន្តរជាតិរបស់យើងក្នុងក្របខណ្ឌនៃការចូលរួមថែរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅតែបន្ត។ ហានិភ័យរបស់យើងបាន និងកំពុងកើតឡើងខ្ពស់ នៅប្រទេសម៉ាលី ដែលតម្រូវឲ្យចេញថវិកាជាតិរបស់យើង ១៥ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបំពាក់រថពាសដែកសម្រាប់កងទ័ពយើងនៅទីនោះ។ យើងក៏ត្រូវតែធ្វើដើម្បីបំពេញកាតព្វកិច្ចក្នុងឋានៈជារដ្ឋ ដែលមានការទទួលខុសត្រូវ ជាមួយនឹងការចូលរួមប្រតិបត្តិការរក្សាសន្តិភាពនៅក្នុងពិភពលោកនេះ។

កំពុងមានការលំបាក តែកម្ពុជាមិនដកកម្លាំងរក្សាសន្តិភាព តែត្រៀមបញ្ចូនបន្ថែម

សង្ឃឹម ថាមិត្តភក្តិដែលយល់ពីយើង និងចាត់ទុកថាកម្ពុជាបានចូលរួមកាតព្វកិច្ចជាអន្តរជាតិជាមួយខ្លួនដែរនោះ រាប់ទាំងប្រទេសជាសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខដែលកំពុង ជួបបញ្ហាវិបត្តិថវិកាដែលមិនអាចផ្គត់ផ្គង់បានសម្រាប់កម្លាំងរក្សាសន្តិភាព មើលឃើញអំពីការខិតខំ និងការទទួលខុសត្រូវរបស់កម្ពុជាក្នុងឋានៈជារដ្ឋសមាជិកអង្គការសហប្រជាជាតិ។ ទោះបីខ្លួនឯងលំបាក ត្រូវធ្វើកំណែទម្រង់ ត្រូវចំណាយនេះ ចំណាយនោះ ក៏ប៉ុន្តែ ខ្លួនបានចាយកម្លាំងមនុស្ស និងធនធានថវិកាមួយចំនួនផ្សេងទៀតដូចជាចាំបាច់ដែលត្រូវបញ្ចេញថវិកាបន្ទាន់សម្រាប់ឲ្យទិញរថពាសដែកបញ្ជូនទៅប្រ​ទេសម៉ាលី។ យើងខ្ញុំមិនដកកម្លាំងចេញពីប្រទេសណានោះទេ ហើយមិនត្រឹមតែមិនដកកម្លាំងចេញនោះទេ យើងខ្ញុំកំពុងតែត្រៀមគិតគូរថា នឹងបញ្ចូនកម្លាំងទៅ ក្នុងករណីប្រទេសយេមែន មានកិច្ចព្រមព្រៀងសន្តិភាព ដែលតម្រូវឲ្យ​មានកងរក្សាសន្តិភាពទៅទីនោះ។

បើកម្ពុជាមិនស្របច្បាប់ តើកងទ័ពកម្ពុជារក្សាសន្តិភាពនៅក្រៅប្រទេសស្របច្បាប់ទេ?

អ្នកដែលបានគិតថា និងដាក់ទណ្ឌកម្ម ចំពោះយើង តើយល់របៀបណាដែរ ដែលយើងបានបំពេញកាតព្វ​កិច្ចជាអន្តរជាតិ ក្នុងឋានៈជាសមាជិកអង្គការសហប្រជាជាតិ ហើយទៅជួយមិត្តភក្តិនៅលើពិភពលោក។ បើសិនជាកម្ពុជាត្រូវទទួលទណ្ឌកម្ម តើកម្ពុជាស័ក្តិសមនឹងមានកងទ័ពនៅប្រចាំប្រទេសដទៃទេហេតុអ្វីបានជាអង្គការសហប្រជាជាតិ កោតសរសើរកម្លាំងរបស់យើងធ្វើសកម្មភាពនៅក្រៅប្រទេស និងខិតខំឲ្យយើងជួយបញ្ចេញកម្លាំងបន្ថែម ប៉ុន្តែបែជាប្រទេសមួយចំនួនគិតថាយើងជារដ្ឋមិនស័ក្តិសមទៅវិញ។ តើនេះ ពិភពលោកបែងចែកជាប៉ូលប៉ុន្មានទៅតើមានប៉ុន្មានស្តង់ដាទៅ? គួរត្រួវបានគិតគូរឡើងវិញ ពិចារ​ណាឡើងវិញ។ ខ្ញុំមិននិយាយទៅលើអ្នកណាទេ ប៉ុន្តែ បើសិនជាកម្ពុជាមិនស្របច្បាប់ តើកងទ័ពកម្ពុជានៅក្រៅប្រទេសវាស្របច្បាប់ឬទេនេះជាចំណុចដែលជាចំណោទចោទសួរនៅតាមបណ្តារដ្ឋ។ កម្ពុជាពេលនេះ កំពុងមានកម្លាំងនៅក្រៅប្រទេស នៅអាហ្រ្វិកកណ្តាល នៅម៉ាលី នៅស៊ូដង់ខាងត្បូង នៅស៊ូដង់ នៅលីបង់ ហើយកំពុងត្រៀមរៀបចំកកម្លាំង នៅក្រុមប្រតិបត្តិការរហ័សទៀត។ បើសិនជាកម្ពុជាមិនស័ក្តិសមទេនោះ តើមានអ្នកណាស័ក្តិសមជាងកម្ពុជាទៅទៀត

កម្ពុជាបំពេញកាតព្វកិច្ចអន្តរជាតិ បែជាអន្តរជាតិខ្លះចាត់ទុកកម្ពុជាជាសត្វចម្លែក

នៅក្នុងប្រទេសអាស៊ានកម្ពុជាក្រ ក៏ប៉ុន្តែ ប្រទេសកម្ពុជាមានសមត្ថភាពដើម្បីបញ្ជូនកម្លាំង ប៉ុន្មានជាដប់ឆ្នាំជាងរួចមកហើយ។ យើងបានបំពេញកាតព្វកិច្ចជាអន្តរជាតិ ប៉ុន្តែបែរជាអន្តរជាតិខ្លះ ចាត់ទុកថា យើងដូចជាសត្វចម្លែកមួយក្បាល។ សង្ឍឹមថាយើងអាចមានការយល់ដឹងពីគ្នា។ សុំទោសដែលខ្ញុំនិយាយភាសានេះ ព្រោះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាបានដឹងថា កម្ពុជាកំពុងតែធ្វើនូវកិច្ចការផ្ទៃក្នុងផង និងទំនាក់ទំនងជាអន្តរជាតិផង ដោយស្មើភាព និងស្មើសិទ្ធិ បន្ថែមទៅដោយការជួយឧបត្ថម្ភទៅដល់មិត្តភក្តិ ដែលកំពុងជួបបញ្ហានៅឯក្រៅប្រទេស នៅក្នុងប្រតិបត្តិការក្រោមឆ័ត្រនៃអង្គការសហប្រជាជាតិ។

[បញ្ចប់សេចក្តីអធិប្បាយ ២១]

ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី!

មុននឹងបញ្ចប់ ខ្ញុំសូមសម្តែងជាថ្មីម្តងទៀតនូវការវាយតម្លៃខ្ពស់ជូនសហសេវិកទាំងអស់ក្នុងក្នុងរាជរដ្ឋាភិបាល និងតំណាងនៃវិស័យឯកជនគ្រប់រូបដែលមានវត្តមាននៅទីនេះ ចំពោះស្មារតីបន្តនូវប្រពៃណីដ៏ល្អនៃកិច្ចសហការជិតស្និទ្ធក្នុងការស្វែងរកដំណោះស្រាយរួមគ្នាហើយបានក្លាយជាដៃគូ ដ៏ល្អមិនអាចខ្វះបាន និងបំពេញឲ្យគ្នាទៅវិញទៅមក ដើម្បីគោលដៅរួមគ្នានៃការបង្កើតលក្ខខណ្ឌអំណោយផលកាន់តែប្រសើរឡើងសម្រាប់សកម្មភាពវិនិយោគ និងធុរកិច្ចនៅកម្ពុជា។ ជាថ្មីម្តងទៀតខ្ញុំសូមលើកទឹកចិត្តឲ្យទាំងអស់គ្នាបន្តប្រកាន់ខ្ជាប់ និងជ្រោងខ្ពស់ថែមទៀតនូវប្រពៃណី និងឥរិយាបថស្ថាបនា នៅក្នុងការពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមទាំងឡាយ ដើម្បីចីរភាពនៃកំណើនសេដ្ឋកិច្ចខ្ពស់ មានភាពធន់ និងប្រកបដោយបរិយាប័ន្ន ការបង្កើតការងារសមរម្យ និងប្រកបដោយគុណភាព ជូនដល់ប្រជាពលរដ្ឋ និងការឈានសម្រេចបាននូវគោលដៅអភិវឌ្ឍន៍វែងឆ្ងាយរបស់ជាតិកម្ពុជា គឺការសម្រេចបាននូវឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០។

[ផ្តើមសេចក្តីអធិប្បាយ ២២]

ឆ្នាំនេះ នៅសល់តែប៉ុន្មានថ្ងៃទៀតទេ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដែលបានជួសជុលហើយស្ទើរតែដូច សាងសង់ជាថ្មីត្រូវបានដាក់ឲ្យដំណើរការនៅថ្ងៃទី ៣ ខែ មេសា ខាងមុខនេះ។ សូមអបរអសាទរ ហើយយើងដើរឆ្លងទាំងអស់គ្នាមុនចូលឆ្នាំខ្មែរ។ ឆ្នាំខ្មែរឆ្នាំនេះ គឺជាឆ្នាំសប្បាយរីករាយ ជាមួយនិងការជូនពរ សម្រាប់អ្នកទាំងអស់គ្នា ដែលទ្រាំអង្គុយស្តាប់ខ្ញុំនិយាយអស់មួយព្រឹក អស់មួយរសៀលថែមទៀត។ សូមទទួលបានជោគជ័យ ហើយសុខភាពល្អ និងជោគជ័យទាំងអស់គ្នា។ សូមប្រកាសបិទអង្គប្រជុំ។

[បញ្ចប់សេចក្តីអធិប្បាយ ២២]


Keynote Address and Elaborations Summing Up the 18th RGC-Private Sectors Meeting
[Unofficial Translation]

**************

In addition to the prepared text, Samdech Techo made extempore elaborations summing up the 18th Royal Government of Cambodia (RGC)-Private Sector meeting with unofficial selection and translation as followed:

[C1]

I thank Oknha Van Sou Ieng for his intervention and proposals. Before I go into summing up on topics and issues discussed by the 18th RGC-Private Sector meeting, I wish to give you a bit of my impression. The three speakers – Oknha Kith Meng, Mr Bret Scaronie, and Oknha Van Sou Ieng have all given their impressions about resuming the meeting and wished it to happen regularly. I accepted their requests with pleasure. Though the concerned working groups (between the RGC and private sectors) have been working together and resolving numerous problems together, a yearly regular meeting of this kind is still necessary. HE Aun Porn Moniroth (Deputy Prime Minister and Minister of Economy and Finance) and HE Sok Chenda (of the Cambodia Development Council) have to act on this request and organize the meeting. We should aim to hold the meeting in February or March. February is better […]

Relating to this forum, Mr. Bret Scaronie has just impressed us that such meeting between the Royal Government of Cambodia and the private sector seen abroad as the number 1 forum of its kind. It is a fact. We have created a mechanism that decisions made in this forum are equal to those made in the Cabinet meetings. The private sector plays important role in making policies and drafting laws. The news (that Bret Scaronie) brought is a flavored coffee to us today for those who accepted the fact but a poisonous herbs for the ones who discredit Cambodia out there […]

I should remind that in late 1998, after the first Cabinet meeting on 2 December 1998, I have laid down a triangular strategy. The first angle was to realize peace in Cambodia. Khieu Samphan, Nuon Chea, and other leaders had not yet given themselves to peace yet. They did so on 29 December 1998 […] the second angle was to realize as quick as we could integration of Cambodia into international fora. Cambodia, since 1970s, fought to occupy the seat at every international forum. That we have united our land and water, we no longer have this issue of fighting for seat. We have acted swiftly and we have fulfilled our aims of being in ASEAN, Asia-Europe Meeting, World Trade Organization, etc. […] the third angle was to reap the above two achievements of internal and external favors to concentrate efforts for socio-economic development and poverty reduction. That is where we needed to attract private investments […]

We have conducted numerous meetings between the Royal Government of Cambodia and the private sectors […] and we had so many issue to tackle. There have been many doors and windows (in business operations and facilitation). It was a headache. However, thanks to the RGC-Private Sector mechanism, we have been able to improve (investment) environment and come to a one-window operations. That was the efficiency realized through the mechanism. It is worth the “number 1” remark given out there. We must make further efforts to keep this number 1 status. We must continue to keep the forum’s momentum and efficiency that is not for only consultation by decisions making. We are making decisions together on a number of issues to today for the future of our economy.

We have here today the presence of the Ambassador of Turkey. I thank her for the efforts she made in facilitating negotiation (between EDC – Electricite du Cambodge) and Turkish company (about power ship business) to address shortage of electricity in Cambodia. They have reached a deal. I have instructed the Ministry of Foreign Affairs and the Ministry of Industry and Handicraft to prepare letters for me thanking the President of Turkey for the support the Turkish company has offered. To address shortage of electricity, we will bring in a power ship of 200 megawatts to Phnom Penh (to provide us electricity) no less than three years. I will sign the letter here and thank the Turkish Ambassador for delivering it to the President […]

On the same token, I wish to inform the Japanese Ambassador that I will make my presence in Tokyo, where, as part of a wider working visit, the Cambodia Development Council and Mizuho Bank will organize a seminar regarding investments for about 300 participants on 29 May 2019 at the New Otani Hotel, Tokyo. I have other business to attend to but I will conduct the seminar about investment first […]

[C2]

Terminal Handling Charge – THC

I urge continued dialogue (regarding THC) because the transport companies have sounded out their possibilities to go down further in prices if the two ports (in Cambodia) are doing likewise. I am asking the two ports to reconsider their prices ranges. We are not after profits making by the ports while neglecting the whole economy. We could go for smaller profit from ports but bigger gain for our economy as a whole […]

[C3]

Reducing Prices of Electricity

To respond to growing short and medium-term needs for electricity, as I have said, we have sealed the deal with the Republic of Turkey. I visited the country last year and the President has been very cordial. While sending a note of thank you to him, I also prepare to do the same for Prime Minister of the Socialist Republic of Vietnam Nguyen Xuan Phuc to sell us an additional 50 to 100 megawatts of electricity op top of the current provision of 200 megawatts. We also have done the same for Thailand and Laos. I hope we will proceed on this as quickly as it can be. The Cabinet will meet next week, 5 April 2019, to give decision to a number of investment projects (relating to electricity) – a hydropower station in Pursat, gas-fueled power plants, and a number of solar power generation projects […]

[C4]

Development of Small and Medium Scale Enterprises

Let me add on this point that SMEs must register or they will not receive any incentives as we have already defined. They would not have right to borrow money from banks as well. Being registered, SMEs would benefit from tax favor and bank loans […]

[C5]

Trade Facilitation Measures under Customs Competency

As far as containers are involved, let me stress that aside from reducing costs of 50% for containers scanning, from 20 USD to 10 USD and 32 USD to 16 USD, we also will have saved time […] we will apply risk management scanning method […] companies doing scanning, please think about economic profit for the country as a whole. If they are worried about losing income from applying risk management scanning method, they will not. Gaining time is what we are after here. There might be feeling that why do they take money if they do not scan the containers. Let me ask if you prefer to lock horn in a process of two or just in one […] we are doing this to expedite goods loading process […] if it is required by some countries to scan, we will do it. Otherwise, we apply risk management scanning method […] after adding everything up we have come to a figure of roughly 400 million USD of costs reduction […]

Losing No Independence and National Sovereignty for Favor

If EU decides for our companies to pay taxes, we could just do that. Let us not worry too much. We should not let others to guide us around what to do and threaten to do this and that on us. In trade, we pay them taxes and they pay us taxes too. Should they keep favor for us, it is even better but we cannot allow that to become an order for us to obey or to be threatened […] Cambodia’s past was so much suffering. Getting out of the Pol Pot’s genocide, they embargoed Cambodia politically and economically. Cambodia survived. We stood up from a city of only 70 people. We would not allow anyone to command us what to do. We will not trade national independence and sovereignty with anything at all. We may have to tie our waist to reduce food intake to keep national independence. Any persons bowing heads for favor must not be the Cambodian leader. We are not narrow-minded nationalists […]

Welcome Inputs from Partners

On this matter, Samdech Preah Norodom Sihanouk, the late King-Father, under his rule, asked foreign countries (threatening with aid cut) to sever their assistance instead of bending to anyone’s feet. We must follow his teaching […] we must strive with our own efforts […] whether there will or will not be favors, Cambodia will have to make own efforts to advance. Cambodia needs partners […] I have instructed in writing […] that “concerns of others are not political lines for Cambodia to implement.” We thank people telling us their concerns but they are not everything for us to do. We will heed their advices if they are not in violation of national sovereignty […] my endeavor for Cambodian national independence has made some unhappy. I do not listen to their advices. I will listen to matters that are worth listening for Cambodia. I need inputs from friends beside friends’ financial assistance. However, those inputs should not come as violations of national sovereignty. It had happened in the past. They did not release funds for so and so projects. I canceled the projects […]

[C6]

Reducing Listed Goods for Inspection

Sometimes Prime Minister has to decide. Ministries listed goods of nearly 2,000 items for inspections […] we have now reduced them to about 500 items. Some goods required no inspection […] taking what we call a process of one commander and chief of general staff, we decided to cut some of them out. We know what type of goods listed for inspections. It is not reasonable (to go on to do so). Some in the private sectors have complained because the process would hold their goods. Trade facilitation is not there […]

[C7]

Reducing Number of Holidays and Days

On this point, I am asking civil servants, the armed forces, and workers to think of our country’s situation. Previously, we had not many holidays/days per year. However, for later observations, we have increased the number of holidays/days. That has now constrained our efforts for national economic progress. We need to save seven days from our current number of national holidays/days. According to our calculation, the seven days saved will ensure a 0.5% gain in our economic growth. With this gain, GDP would stay between 6.5% and 7% in 2020 […]

[C8]

Factories Inspections

Starting from now, if there are more than one inspections teams, we must put them together. You may remember our meeting at (CDC office) at Wat Phnom, we dealt with this issue that before closing a container, there must be inspections from the customs, Camcontrol, economic police, etc. […] I decided then to group them all in one, and if anyone in the group is absent, the rest in the group would approve on the absentee’s behalf […]

[C9]

MLVT to Determine Inspections Teams

The Ministry of Labor and Vocational Training (MLVT), from this moment, must determine what to inspect, and what not to inspect. MLVT should not keep to many issues in the inspected list. Factories management already know about their risk managements and we must trust them. They would not allow their factories to fall. For instance, if before the inspections would look at ten things, it would take a lot of time. A reduction of issues to inspect would save us time and not disturb the production process. Let us leave the responsibility mostly to the factories managements […]

[C10]

Minimum Wages in Garments

On this matter (of preparing minimum wages according to geographical locations), a number of countries such as Vietnam, Indonesia, India, etc. have already implemented it. They have defined minimum wages according to geographical locations […] I just have your attention that we cannot take actions on wages for locations already approved earlier. We may do so for new locations where there are nor factories and/or enterprises yet […] the point for workers to think about here is the benefit of not having to move to other places for jobs though they may get less wages […]

[C11]

Agricultural Development

Let me trace back a bit. Despites the many favors the state has provided, we need to give more heed to using market potential for exports. We have exported more rice this year compared to last year. That the EU decided to impose tax (on rice from Cambodia) has not had major impacts. It is not because of the EBA thing but the Italian protectionist policy on its rice that is against the justice principle of World Trade Organization. There have been requests from companies in the Cambodian Rice Federations to sue this matter to WTO. I would urge Minister of Trade, HE Pan Sosak to look into this matter […] we must reap market potentials offered by Vietnam and China […] I just had negotiation with the Republic of Korea for agricultural produce such as mangos. Japanese companies have come to produce themselves and sell to markets in Japan. I will go to Tajikistan for a meeting and will tour the Eurasia region to develop more partners […]

[C12]

Railway Transport

On this issue, let me clarify a few things to avoid misunderstanding on Oknha Kith Meng. What I had suspected has now become a real happening […] I had in fact intended to end contract (concerning rail transport development) since 2010 for lack of transparency from the beginning. In order to access 141 million USD fund, we had to run a closed auction for only three companies – Australia, France, and Belgium. They allowed no state-related companies to bid. In that instance, companies from India, China, and Japan had had no chances […]

When the state managed the railway, though our rail were not in good condition, in addition to the fact that the Pol Pot’s forces disconnected it five times a day, we could still keep it running. Why when the country is in peace, we could not get it running? […] I let it go. Finally, we could only have one direction of rail and not the other […] Kith Meng just supplied a few locomotives and wagons, while the rest are state’s properties. It is not Kith Meng’s mistake. The situation had brought us there […] if we leave it like this, Kith Meng would fall and we would too […] in fact, it relieved him from a crumbling rock left by Toll Holding Limited […] conduction of negotiation to compensate his investments will proceed. Oknha Kith Meng may want to bid for the chance again later. We will not run a closed bidding process as before […]

I would advise (Deputy Prime Minister and Finance and Economy Minister) HE Aun Pornmoniroth to use reserved fund of the Royal Government to expedite process of acquiring more locomotives. The Thai Prime Minister Prayuth Chan O-Cha has offered some used locomotives and we must hurry to bring them in […] Prime Minister Prayuth is to sit in a train to cross the border between our countries together with me. I have taken the responsibility to compose a song. I did. We just wait for the time to come […] we are asking the Vietnamese ambassador here to convey my request to Prime Minister Nguyen Xuan Phuc to consider providing Cambodia with some wagons since we are using similar length of track gauge. We have the Chinese ambassador here, maybe China can provide us some of your old locomotives […] I will ask Tokyo for it too. We need to rail goods to and from Poipet to Kompong Som […] how much time do we need, (Senior Minister and Minister of Transport and Public Works) HE Sun Chanthol? I need it to get up and working in a speedy manner. We are getting close to the Khmer New Year. I have promised workers and people for a five-day free-of-charge journey to and from their native villages on rails during the Khmer New Year […]

[C13]

Forthcoming Reforms Measures

Let me talk a bit about economic incentives or impetuses. Economists surely know what it means. For instance, we need to promote agriculture, for instance rubber. If we impose higher tax on cashew nut, while rubber is tax lower, farmers would plant more rubber […] the same is true for service, bank, and tourism sectors. If we provide equal incentives across the board, we would lose the momentum […] I am not an economist by training but with bare hand, we stood up from war and economic and political embargoes. We moved from a centrally planned to market economy. We are in the process of improving market economy […]

Running economy in shock would destabilize macro-economy. We cannot lose our mind from hearing about economic crisis here and there and that they will come. We know they will come but we must stay clear and sharp to think about and take risk management actions […] in 2009, crisis had stopped our growth at only 0.1% […] one year later, we have recorded growth of 6.9%, and gradually to the present 7%. We must seek ways to evade impacts from crisis […] we must not be shocked and lose our mind. To lead an economy is no different from to lead an army […]

[C14]

We talked about inspection and there are many groups coming at different or same times to do their jobs. Now we have this process of registration at one place to avoid repeating same information to different people […] we are going online to reduce concerns of investors and to increase efficiency […] tax income for March is coming into my phone as of yesterday was 372 million USD. As of now, it has come up to 400 million USD. Some ill-thinking people said I received 600 million USD from my visit to China […] let me tell them I never use foreign money for salary. They even fooled our people on the 700 million USD credit offered by the President of the Republic of Korea […] my way of accounting is spending 8 while earning 10. We have a surplus of roughly 700 to 800 million USD per annum for Cambodia’s own investments. We have to increase capacity gradually to reduce leaning on others […] it has not been a dirty governance. We are not managing our economy the way we called “there are many holes in our basket.” We need saving to share a counterpart fund to access and use foreign loans and financings […] which sometimes requires a sharing of 20% or even 30% to the projects […]

[C15]

Let me stay on this issue a little bit. The Comprehensive and Progressive Agreement for Trans-Pacific Partnership (CPTPP) has come to a stall after the US (President) Donald Trump decided to leave it. It continues in a different mode though. Cambodia regretted before that they have invited only some ASEAN countries to participate. As of now, with other partners, we have decided to stick to one common position – if we were to join, every ASEAN member state would join altogether. APEC has divided ASEAN too as some are and some are not its members […] as for UK in particular, though they are preparing for Brexit, UK sent its envoy to ensure us that UK would go on implement trade regime as it used to […] let us work together to seek more partners. We are keeping old ones, finding new ones, and extending our market coverage to the Middle East […]

[C16]

By Law on E-Commerce

On this front, I would like to go not only to e-commerce or e-government, but also to e-people. It is a requirement for social progress. As a state, there must be efforts to promote e-mediums everywhere and civil servants must learn to be ones […]

[C17&18]

On this note, aside from conducting a regular meeting of the ten working groups (of the RGC and Private Sectors mechanism), I have agreed on conducting another meeting next year and years to come […] should there be matters require attentions, we could go for meeting twice a year. I mean, at least, we will have one meeting a year. However, I think one meeting is quite clear and enough […] in this term of the Royal Government we still have four meetings to go – in 2020, 2021, 2022, and 2023 […]

[C19]

Cambodia is busy working on internal issues and on international relations based on equality and equal footing. We, in addition to these, are also providing help, under the umbrella of the United Nations, to friends in difficulties. As of this moment, Samdech Pichey Sena Tia Banh is still in New York regarding this issue (of the UN peacekeeping operations). Risk has gone high for our troops in Mali. We just release some 15 million USD fund for the purchase of armored vehicles for our troops. We are taking responsibilities as a state taking part in peacekeeping operation in the world.

I hope that this sounds out to our friends that Cambodia is a country with international obligation at hand. We have taken responsibility of financing our peacekeeping troops while the UN Security Council cannot address it for its financial difficulties […]. Even though carrying out reforms require financial and human resources, we are still sharing […] we will not withdraw peacekeeping troops from anyone country that we are in operation. I am of the thought to send peacekeeping troops to Yemen, should they reach peace agreement there […]

(Probably I can ask) those countries thinking of punishing Cambodia this question about Cambodia being a member of the United Nations and helping friends in the world? If Cambodia were to suffer punishment of some sorts, would it be worthwhile for Cambodia to serve this honorable task? […] how many standard would there be? They should rethink their moves. Cambodia has its peacekeeping troops in Central African Republic, Mali, South Sudan, Sudan, Lebanon, and is preparing to join a quick operation team too […] in ASEAN, Cambodia has had more than ten years history of having troops serving in (the UN) peacekeeping operations. We have fulfilled responsibly this international obligation. Some have considered Cambodia a strange beast instead […] I am sorry that I used this language but […] Cambodia, while engaging in internal affairs and international relations on the basis of equality and equal footing, has, under the UN umbrella, assisted friends too […]

[C20]

In just a few more days, we will put the Cambodian-Japanese Friendship Bridge, about to finish repairing or we can say almost rebuilding, into official use on 3 April. We will cross the bridge altogether before the Khmer New Year. Let us celebrate the Khmer New Year this year with joys and well wishing. I wish you all a happy new year, good health and successes in every endeavors you may have […]./.

អត្ថបទទាក់ទង