Grand News Asia Close

(Cambodia PR Team) ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦

(Cambodia PR Team) ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ (Cambodia PR Team) ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦


សំណួរទី ១៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា ថ្នាក់ដឹកនាំកម្ពុជាមានគោលបំណងរៀបចំសន្ធិសញ្ញា កាត់ដីឱ្យទៅថៃ គឺជាការពិតដែរឬទេ?

ចម្លើយ៖ ៖ មិនពិតទេ។ នេះគឺជាការប្រឌិតព័ត៌មានដោយក្រុមជ្រុលនិយមក្នុងចេតនាមួលបង្កាច់។ ក្រុមនេះមិនត្រឹមតែ មិនចេះស្តាប់ភាសាប៉ុណ្ណោះទេ តែពួកគេក៏មានចេតនាមិនល្អដូចទម្លាប់ដែលតែងចោទប្រកាន់ មូលបង្កាច់រាជរដ្ឋាភិបាល ផងដែរ។ ទាំងសម្តេចតេជោ ប្រមុខរដ្ឋស្តីទី ទាំងសម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ថា ពេលថៃលុបចោល MOU-2001 កម្ពុជាដាច់ខាតមិនជជែកគ្នាដើម្បីបង្កើតកិច្ចព្រមព្រៀងទ្វេភាគីថ្មីណាមួយជាមួយថៃជាដាច់ខាត ហើយ ការសម្រេចប្រើយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS គឺជាជម្រើសសន្តិវិធីតែមួយគត់ដែលល្អបំផុត សម្រាប់ដោះស្រាយការទាមទារដែនសមុទ្រត្រួតគ្នាជាមួយថៃ។

ចំណែកព្រំដែនគោក រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ និងមិនដែលកែប្រែ នោះគឺការការពារ អធិបតេយ្យភាព និងបូរណភាពទឹកដី ដោយផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា ផែនទី និងឯកសារព្រំដែន ដែលមានស្រាប់ តាមរយៈយន្តការ JBC ដើម្បីវាស់វែងខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរ។

ការបំភ្លៃជុំវិញករណីនេះ គឺជាយុទ្ធសាស្ត្រដែលក្រុមប្រឆាំងតែងប្រើប្រាស់ ដើម្បីបង្កការភ័យខ្លាចក្នុងសង្គម បង្កការមិន ទុកចិត្តលើថ្នាក់ដឹកនាំ និងកេងចំណេញនយោបាយដោយប្រើប្រាស់បញ្ហាជាតិជាឈ្នាន់។

សំណួរទី ២៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលបានធ្វើឱ្យកម្ពុជាបាត់បង់ទឹកដី រហូតដល់ ៧ ដងនៃទំហំខេត្តតាកែវ គឺជាការពិតដែរឬទេ?

ចម្លើយ៖ មិនពិតទេ។ ការចោទប្រកាន់នេះគឺជាការបំផ្លើសហួសពីការពិត។ ជាក់ស្តែង ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ការរំលោភបំពានដែលកម្ពុជាកំពុងតវ៉ាចំពោះភាគីថៃ គឺមានត្រឹមទីតាំង ជាក់លាក់មួយចំនួនតាមបណ្តោយខ្សែព្រំដែននៅក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់ គឺមិនមែនជាផ្ទៃដីដ៏ធំ សម្បើមរហូតដល់ ៧ ដងនៃទំហំខេត្តតាកែវនោះឡើយ។

ការលើកឡើងរបស់ក្រុមប្រឆាំងបែបនេះ គឺជាការបំផ្លើសដូចដែលពួកគេធ្លាប់ធ្វើជារៀងរហូតមក ដើម្បីបង្កការភ័យខ្លាច និងបង្កើតការមិនទុកចិត្តលើរាជរដ្ឋាភិបាល។ នយោបាយបំផ្លើសបំភ្លៃបែបនេះមិនបានជួយអ្វីដល់ប្រទេសជាតិឡើយ ក្រៅពីព្យាយាមបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង ប៉ុន្តែ ជាសំណាងល្អដែលប្រជាពលរដ្ឋខ្មែរមានការចេះដឹងច្រើនជាងក្រុម នោះ ហើយមិនបានចាត់ទុកព័ត៌មានបំផ្លើសបំភ្លៃគ្មានមូលដ្ឋានទាំងនោះជាការពិតឡើយ។

សំណួរទី ៣៖ តើរាជរដ្ឋាភិបាលពិតជាបំបិទសិទ្ធិប្រជាពលរដ្ឋមិនឱ្យបញ្ចេញមតិពាក់ព័ន្ធនឹងបញ្ហាព្រំដែន ដូចដែលក្រុមប្រឆាំងចោទប្រកាន់ដែរឬទេ?

ចម្លើយ៖ មិនពិតទេ។ រាជរដ្ឋាភិបាលមិនបានហាមឃាត់ប្រជាពលរដ្ឋមិនឱ្យបញ្ចេញមតិអំពីបញ្ហាព្រំដែននោះឡើយ។ ជាក់ស្តែង ប្រជាពលរដ្ឋនៅតែអាចពិភាក្សា ផ្តល់យោបល់ និងបង្ហាញទស្សនៈរបស់ខ្លួនពាក់ព័ន្ធនឹងបញ្ហាព្រំដែនបានជា ធម្មតា ដោយមិនទទួលរងវិធានការណាមួយឡើយ។ ប្រជាពលរដ្ឋខ្មែរគ្រប់គ្នាសុទ្ធតែលេងបណ្តាញសង្គម និងអាច បញ្ចេញមតិបានគ្រប់គ្នាដោយគ្មានបញ្ហា។

ក្រុមប្រឆាំងព្យាយាមបំភ្លៃ ដោយយកករណីចំណាត់ការផ្លូវច្បាប់លើបុគ្គលមួយចំនួន មកបកស្រាយថាជាការបិទសិទ្ធិ បញ្ចេញមតិ។ តាមការពិត ការទទួលរងចំណាត់ការផ្លូវច្បាប់មិនមែនដោយសារតែការនិយាយអំពីបញ្ហាព្រំដែននោះទេ ប៉ុន្តែ ពួកគេបំភ្លៃព័ត៌មាន បំផ្លើសការពិត ញុះញង់ បង្កការភ័យខ្លាចក្នុងសង្គម ឬប៉ះពាល់ដល់សន្តិសុខជាតិ ទើបមាន ចំណាត់ការផ្លូវច្បាប់។

ជាគោលការណ៍ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ គឺជាសិទ្ធិដែលត្រូវបានធានា ប៉ុន្តែ ច្បាប់បានកំណត់ថា គ្មានបុគ្គល ណាម្នាក់អាចយកសិទ្ធិនេះទៅប្រើប្រាស់ដើម្បីជេរប្រមាថ មូលបង្កាច់ ផ្សព្វផ្សាយព័ត៌មានមិនពិត ឬបង្កឱ្យមានភាព ចលាចលក្នុងសង្គម និងប៉ះពាល់ដល់សន្តិសុខជាតិបានទេ។

ដូច្នេះ ការចាត់វិធានការលើបុគ្គលដែលប្រព្រឹត្តល្មើសច្បាប់ មិនគួរត្រូវបានបកស្រាយថាជាការបិទសិទ្ធិបញ្ចេញមតិនោះទេ។ ផ្ទុយទៅវិញ វាគឺជាការអនុវត្តច្បាប់ ដើម្បីធានាថា សេរីភាពត្រូវបានប្រើប្រាស់ដោយការទទួលខុសត្រូវ និងមិនបង្កផល ប៉ះពាល់ដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងផលប្រយោជន៍រួមរបស់ប្រទេសជាតិ៕

អត្ថបទទាក់ទង