Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ធនធានមនុស្ស ពិតជាសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិបានយូរអង្វែង

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 206
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ធនធានមនុស្ស ពិតជាសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិបានយូរអង្វែង សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ធនធានមនុស្ស ពិតជាសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិបានយូរអង្វែង

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងថា ប្រទេសមួយខ្លាំង ទាល់តែប្រជាជនមានសកម្មភាពរស់រវើក ប្រកបដោយសមត្ថភាព និងមានសុខភាពល្អមាំមួន ព្រមទាំងចេះចាប់យកឱកាសពង្រឹងសមត្ថភាពរបស់ខ្លួន ទើបប្រទេសជាតិរីកចម្រើនទៅបានឆាប់រហ័ស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៨,១៩០នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន២៩ ក្នុងខេត្តកណ្តាល។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្តថា ប្រទេសជាតិ ប្រៀបដូចទៅនឹងហាងភោជនីយដ្ឋានមួយ ដែលទាមទារឱ្យមានអតិថិជនច្រើន ទើបមានចំណូលច្រើន និងអាចមានលទ្ធភាពពង្រីកសាខានៅតំបន់ផ្សេងៗ ភាពជោគជ័យទាំងនេះ ផ្តើមចេញពីសុខសុវត្ថិភាព មានផាសុខភាព ការធ្វើដំណើរងាយស្រួល បរិស្ថានរស់នៅល្អ និងការបំពេញការងារស្រួល ព្រមទាំងមានភាពរួសរាយរាក់ទាក់មានភាពទាក់ទាញភ្ញៀវ ប្រកបដដោយសុខភាពល្អ មានជំនាញវិជ្ជាជីវៈ មានសមត្ថភាពគ្រប់គ្រាន់បំពេញគ្រប់តម្រូវការរបស់អតិថិជន។

ទន្ទឹមនោះ សម្តេចធិបតី ថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាល បានកំណត់គោលដៅនៅឆ្នាំ២០៥០ ឱ្យកម្ពុជាក្លាយទៅជាប្រទេសរីកចម្រើន គឺដើម្បីជាតិ និងប្រជាជនកម្ពុជា។ ប៉ុន្តែគោលដៅនេះ សម្រេចទៅបាន លុះត្រាតែប្រជាជនចូលរួមឱ្យសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីកំណត់ជោគវាសនាប្រទេសជាតិទាំងអស់គ្នា៕

អត្ថបទទាក់ទង