Grand News Asia Close

អ្នកជំនាញអារ្យធម៌ខ្មែរ៖ មកយល់ទស្សនៈវិជ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ពោលថាក្នុងកិច្ចការអភិវឌ្ឍសហគមន៍ទាំងអស់គឺ «Leave No One and No Place Behind-មិនត្រូវបោះបង់ចោលអ្នកណាម្នាក់ ឬទីកន្លែងណាមួយ» តើបានអង្រួនរង្គើនិងចាក់ចំបេះដូងប្រមុខ UN យ៉ាងណា?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 686
អ្នកជំនាញអារ្យធម៌ខ្មែរ៖ មកយល់ទស្សនៈវិជ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ពោលថាក្នុងកិច្ចការអភិវឌ្ឍសហគមន៍ទាំងអស់គឺ «Leave No One and No Place Behind-មិនត្រូវបោះបង់ចោលអ្នកណាម្នាក់ ឬទីកន្លែងណាមួយ» តើបានអង្រួនរង្គើនិងចាក់ចំបេះដូងប្រមុខ UN យ៉ាងណា? អ្នកជំនាញអារ្យធម៌ខ្មែរ៖ មកយល់ទស្សនៈវិជ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ពោលថាក្នុងកិច្ចការអភិវឌ្ឍសហគមន៍ទាំងអស់គឺ «Leave No One and No Place Behind-មិនត្រូវបោះបង់ចោលអ្នកណាម្នាក់ ឬទីកន្លែងណាមួយ» តើបានអង្រួនរង្គើនិងចាក់ចំបេះដូងប្រមុខ UN យ៉ាងណា?

FN- (ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៏យើងនេះ ចំពោះកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ពិសេស អាស៊ាន-អង្គការសហប្រជាជាតិ

ដែលទើបបានបិទបញ្ចប់នាថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីក្រុងហ្សាការតា រដ្ឋធានីនៃប្រទេសឥណ្ឌូណេស៊ី ថ្មីៗនេះ គឺ ចំពោះទស្សនៈវិជ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានរំលេចពាក្យពេចន៍មួយឃ្លាដ៏សាមញ្ញតែបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅថា ក្នុងកិច្ចការអភិវឌ្ឍសហគមន៍ទាំងអស់គឺ «Leave No One and No Place Behind គឺមិនត្រូវបោះបង់ចោលអ្នកណាម្នាក់ ឬទីកន្លែងណាមួយ» គឺពិតជាបានអង្រួនរង្គើនិងចាក់ចំរបេះដូងប្រមុខUN លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយផ្ទុះនូវការពេញចិត្តនិងកោតសរសើរ ហើយចង់យកឃ្លាដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅនេះ ធ្វើជាពាក្យស្លោករបស់UN ដើម្បីទុកជាទ្រព្យសម្បត្ដិដល់មេដឹកនាំនានានៅជុំវិញពិភពលោក។

លោក រ័ត្ន សណ្តាប់ យល់ថា ចំពោះប្រមុខ UN មានបំណងចង់យកទស្សន:វិជ្ជារបស់សម្ដេចធិបតី ចារឹកជាពាក្យស្លោករបស់អង្គការសហប្រជាជាតិនេះ គឺពិតជាមោទនភាពសម្រាប់ប្រជាជាតិខ្មែរទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាប្រជាជាតិនៅក្នុងតំបន់អាស៊ានទាំងមូល ព្រោះចាប់តាំងពីប្រវត្ដិនៃការកកើតអាស៊ានពីឆ្នាំ១៩៦៧ មក នេះជាលើកទី១ហើយដែលទស្សន:វិជ្ជារបស់មេដឹកនាំអាស៊ាន ត្រូវបានយកទៅចារឹកជាពាក្យស្លោករបស់ពិភពលោក។

បើពោលឲ្យចំ សម្ដេចធិបតី ដែលទើបទ្បើងកាន់អំណាចជានាយករដ្ឋមន្ត្រីនៃកម្ពុជា បាន១៥ថ្ងៃប៉ុណ្ណោះ ក្នងការបំពេញភារកិច្ចជូនជាតិ មាតិភូមិ និងប្រជាជន និងជាលើកទី១ ដែលសម្ដេច បានចេញទៅបំពេញបេសកកម្មជាផ្លូវការនៅក្រៅប្រទេសក្នុងនាមជាមេដឹកនាំនៃកម្ពុជា ហើយទស្សនៈវិជ្ជានយោបាយរបស់សម្ដេចធិបតី ត្រូវបានសាយភាយពេញទ្វីបលោក គួរឲ្យមោទនភាពនិងអស្ចារ្យបំផុត។

ស្ថិតក្នុងន័យនេះចំពោះទស្សនៈវិជ្ជារបស់សម្ដេចធិបតី ថ្លែងនៅក្នុងកិច្ចប្រជុំអាស៊ានលើកនេះ គឺជាការឆ្លុះបញ្ចាំងអំពីរឿងរ៉ាវប្រវត្តិរបស់សម្ដេចផ្ទាល់ ក៏ដូចជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់នូវប្រវត្តិដ៏ជូរចត់កាលពីអតីតកាល ដែលសម្ដេចប្រសូត្រមកចំរបបវាលពិឃាត ពុំបានជួបមុខលោកឪពុកជាទីគោរពស្រឡាញ់ គួរឲ្យខ្លោចផ្សារជាទីបំផុត ដូចយើងឃើញនៅក្នុងខ្សែភាពយន្តរឿងភាគ កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មីជាភស្ដុតាង។

ចំពោះទស្សនៈវិជ្ជារបស់សម្តេចធិបតីខាងលើនេះ គឺជាគំនិតនិងប្រយោគផុសឡើងពីជីវិតពិតៗរបស់សម្ដេចផ្ទាល់តំណាងឲ្យកុលបុត្ររងគ្រោះ ក្នុងចំណោមមនុស្សដែលត្រូវរងគ្រោះដោយសារសង្គ្រាមនៅកម្ពុជា ក៏ដូចជាតំណាងឲ្យមនុស្សនៅជុំវិញពិភពលោកដែលទទួលរងគ្រោះដោយសារបញ្ហាសង្គ្រាមកើតឡើងផងដែរ។

ដូច្នេះសម្ដេចធិបតី សូមអំពាវនាវឲ្យបណ្ដារដ្ឋសមាជិកទាំងអស់ ត្រូវបន្តកសាងតំបន់នេះឲ្យក្លាយជាទីកន្លែងសន្តិភាព និងវិបុលសុ៕

អត្ថបទទាក់ទង