Grand News Asia Close

ទាក់ទងនឹងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1037
ទាក់ទងនឹងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ទាក់ទងនឹងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦



សំណួរទី១៖ តើការជំរុញយន្តការ JBC មានសារៈសំខាន់ដូចម្តេច ចំពោះការដោះស្រាយបញ្ហាព្រំដែន?

ចម្លើយ៖ JBC គឺជាយន្តការទ្វេភាគីដែលកម្ពុជា និងថៃបានឯកភាពគ្នាប្រើប្រាស់ ដើម្បីបន្តការងារពាក់ព័ន្ធនឹងការវាស់វែង កំណត់ និងខណ្ឌសីមាព្រំដែនគោក។ ដូច្នេះ ការជំរុញឱ្យ JBC ដំណើរការឡើងវិញ និងបន្តការងាររបស់ខ្លួន គឺជាមធ្យោបាយសំខាន់មួយ ដើម្បីឱ្យភាគីទាំងពីរអាចពិភាក្សាបញ្ហាព្រំដែនតាមក្របខណ្ឌផ្លូវការ និងតាមនីតិវិធីដែលបានព្រមព្រៀងគ្នា។ ជាពិសេស វាជួយជៀសវាងសកម្មភាពឯកតោភាគីដែលអាចបង្កភាពតានតឹង និងធ្វើឱ្យបញ្ហាព្រំដែនកាន់តែស្មុគស្មាញ។
 
សំណួរទី២៖ តើការបង្ហាញជំហររបស់កម្ពុជានៅលើវេទិកាអន្តរជាតិ មានសារៈសំខាន់ដូចម្តេចខ្លះ?

ចម្លើយ៖ ការបង្ហាញជំហររបស់កម្ពុជានៅលើវេទិកាអន្តរជាតិ អាចជួយឱ្យសហគមន៍អន្តរជាតិយល់កាន់តែច្បាស់អំពីទស្សនៈ មូលដ្ឋានច្បាប់ និងវិធីសាស្ត្រដែលកម្ពុជាកំពុងប្រើប្រាស់ក្នុងការដោះស្រាយបញ្ហាព្រំដែន។ កម្ពុជាអាចបញ្ជាក់ជំហររបស់ខ្លួនដោយផ្អែកលើឯកសារ កិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិ ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី។
លើសពីនេះ ការបង្ហាញជំហរជាបន្តបន្ទាប់នៅលើវេទិកាអន្តរជាតិ ក៏ជាមធ្យោបាយក្នុងការបង្ហាញការតវ៉ារបស់កម្ពុជាចំពោះសកម្មភាពឈ្លានពានពីសំណាក់ភាគីថៃដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ខ្លួន ព្រមទាំងបញ្ជាក់ពីបំណងចង់រក្សាសន្តិភាព ស្ថិរភាព និងទំនាក់ទំនងល្អរវាងប្រទេសជិតខាងផងដែរ។
 
សំណួរទី៣៖ តើការរក្សាស្មារតីឯកភាពជាតិ និងស្មារតីកងទ័ព មានសារៈសំខាន់យ៉ាងដូចម្តេចក្នុងបរិបទជម្លោះព្រំដែន?

ចម្លើយ៖ ក្នុងស្ថានការណ៍ដែលមានភាពតានតឹងតាមព្រំដែន ការរក្សាឯកភាពជាតិ និងការគាំទ្រស្មារតីរបស់កងកម្លាំងការពារជាតិ ពិតជាមានសារៈសំខាន់សម្រាប់ការរក្សាស្ថិរភាព និងការដោះស្រាយបញ្ហាដោយមានការទទួលខុសត្រូវ។ ដូច្នេះ ការពិភាក្សា និងការផ្សព្វផ្សាយព័ត៌មានអំពីបញ្ហាព្រំដែន គួរតែផ្អែកលើព័ត៌មានដែលអាចផ្ទៀងផ្ទាត់បាន និងផ្តល់អាទិភាពដល់ផលប្រយោជន៍ជាតិ ជាជាងការបង្កើតឱ្យមានភាពបែកបាក់ ឬភាពតានតឹងក្នុងសង្គម៕

អត្ថបទទាក់ទង