Grand News Asia Close

ឯកឧត្តម នេត្រ ភក្រ្តា៖ គោលបំណងរបស់កម្ពុជាមិនមែនគ្រាន់តែបិទទីតាំងឆបោកនោះទេ ប៉ុន្តែត្រូវកាត់ផ្តាច់ខ្សែច្រវាក់ឧក្រិដ្ឋកម្មទាំងមូល និងទប់ស្កាត់ការកកើតឡើងវិញនៃបណ្តាញឆបោកទាំងនេះ

ដោយ៖ Morm Sokun ​​ | 10 ម៉ោងមុន ព័ត៌មានជាតិ 1032
ឯកឧត្តម នេត្រ ភក្រ្តា៖ គោលបំណងរបស់កម្ពុជាមិនមែនគ្រាន់តែបិទទីតាំងឆបោកនោះទេ ប៉ុន្តែត្រូវកាត់ផ្តាច់ខ្សែច្រវាក់ឧក្រិដ្ឋកម្មទាំងមូល និងទប់ស្កាត់ការកកើតឡើងវិញនៃបណ្តាញឆបោកទាំងនេះ ឯកឧត្តម នេត្រ ភក្រ្តា៖ គោលបំណងរបស់កម្ពុជាមិនមែនគ្រាន់តែបិទទីតាំងឆបោកនោះទេ ប៉ុន្តែត្រូវកាត់ផ្តាច់ខ្សែច្រវាក់ឧក្រិដ្ឋកម្មទាំងមូល និងទប់ស្កាត់ការកកើតឡើងវិញនៃបណ្តាញឆបោកទាំងនេះ

ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦– ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជានិងប្រធានអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយនៃសន្និសីទអន្តរជាតិស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ថា កម្ពុជារៀបចំសន្និសីទនេះឡើងដើម្បីប្រមូលផ្តុំការប្តេជ្ញាចិត្ត បទពិសោធន៍ និងសមត្ថភាពរបស់បណ្តាប្រទេស អង្គការអន្តរជាតិ ស្ថាប័នអនុវត្តច្បាប់ វិស័យហិរញ្ញវត្ថុ និងក្រុមហ៊ុនបច្ចេកវិទ្យា ឱ្យឈានទៅរកវិធានការរួមដែលអនុវត្តបានជាក់ស្តែង។ គោលបំណងរបស់កម្ពុជាមិនមែនគ្រាន់តែបិទទីតាំងឆបោកនោះទេ ប៉ុន្តែត្រូវកាត់ផ្តាច់ខ្សែច្រវាក់ឧក្រិដ្ឋកម្មទាំងមូល និងទប់ស្កាត់ការកកើតឡើងវិញនៃបណ្តាញឆបោកទាំងនេះ។

ឯកឧត្តមបានគូសបញ្ជាក់ថា ក្រោយការពិភាក្សារយៈពេល២ថ្ងៃ សន្និសីទអន្តរជាតិបានយល់ឃើញរួមគ្នាថា សារៈសំខាន់ និងមានភាពច្បាស់លាស់គឺ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានក្លាយទៅជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ទាំងក្នុងនាមជាឧក្រិដ្ឋកម្មឆ្លងដែន និងជាបញ្ហាប្រឈមផ្នែកអភិបាលកិច្ច។ គ្មានប្រទេស ស្ថាប័ន ឬក៏វិស័យណាមួយអាចដោះស្រាយបញ្ហាឆ្លងដែននេះតែឯងបានទេ។ ដូច្នេះ ការឆ្លើយតបឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងសកម្មភាពរួម តម្រូវឲ្យមានទាំងការពង្រឹងសមត្ថភាពជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសកលលោក។ សន្និសីទបានបង្ហាញយ៉ាងច្បាស់ថា លក្ខណៈនៃការឆបោកកំពុងវិវត្តយ៉ាងឆាប់រហ័ស គឺ៖ទី១៖ ការឆបោកបានវិវត្តទៅជាប្រតិបត្តិការឧក្រិដ្ឋកម្មដែលមានភាពស្មុគស្មាញ និងរៀបចំជាប្រព័ន្ធ។ទី២៖ បណ្តាញឧក្រិដ្ឋកម្មធ្វើប្រតិបត្តិការឆ្លងកាត់/ឆ្លងដែនកាន់តែច្រើន និងកេងចំណេញពីភាពចន្លោះប្រហោងនៅក្នុងច្បាប់ និងវេទិកាឌីជីថល។

ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់បន្ថែមថា ដូច្នេះ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនជាបញ្ហារបស់ប្រទេសណាមួយតែឯងនោះទេ វាជាបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនដែលទាមទារឱ្យយើងទាំងអស់គ្នាទទួលខុសត្រូវ និងចាត់វិធានការរួម។

សូមជម្រាបជូនថា សន្និសីទអន្តរជាតិស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមប្រធានបទ “រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” បានបិទបញ្ចប់ដោយជោគជ័យ ជាមួយនឹងការសម្រេចបាននូវសេចក្តីថ្លែងការណ៍ភ្នំពេញ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលប្រទេសបានចូលរួមភាគច្រើនបានបង្ហាញនូវការប្តេជ្ញាចិត្តទៅលើចំនួន១១ចំណុច នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦៕ -AKP-

ដោយ៖ មករា

អត្ថបទទាក់ទង