Grand News Asia Close

ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានរបស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1010
ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានរបស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានរបស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានរបស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦


សំណួរទី១៖ តើកម្ពុជាមានជំហរដូចម្តេច ចំពោះការបញ្ជូនគ្រឿងចក្រធុនធ្ងន់របស់ថៃចូលក្នុងទឹកដីកម្ពុជាដើម្បីជីកប្រឡាយនៅតំបន់ចូកគ្រួស ក្នុងភូមិថ្មជូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ?

ចម្លើយ៖ កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះសកម្មភាពនេះ ព្រោះការបញ្ជូនគ្រឿងចក្រធុនធ្ងន់ចូលមកជីកប្រឡាយនៅក្នុងតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា គឺជាសកម្មភាពឯកតោភាគីដែលរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ ជាពិសេស សកម្មភាពនេះកើតឡើងនៅតំបន់ដែលបញ្ហាព្រំដែនមិនទាន់ត្រូវបានដោះស្រាយជាស្ថាពរ។ ដូច្នេះមិនគួរមានការធ្វើសកម្មភាពណាមួយដែលអាចបង្កើតស្ថានភាពថ្មីនៅលើដីឡើយ។

សំណួរទី២៖ តើសកម្មភាពនេះរបស់ថៃ គឺជាការរំលោភបំពានលើកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នាដែរឬទេ?

ចម្លើយ៖ សកម្មភាពនេះមិនស្របនឹងគោលការណ៍គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ហើយក៏មិនស្របតាមកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នានោះដែរ។ ជាពិសេស វាផ្ទុយនឹង មាត្រា៥ នៃ MOU ឆ្នាំ២០០០ និង ចំណុចទី១ នៃសេចក្តីថ្លែងការណ៍រួម GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលផ្តោតលើការជៀសវាងសកម្មភាពបង្កហេតុ និងការរក្សាស្ថានភាពដើមនៅតំបន់ដែលមិនទាន់ដោះស្រាយ។

សំណួរទី៣៖ តើថៃត្រូវអនុវត្តវិធានការអ្វីខ្លះ ដើម្បីកាត់បន្ថយភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ?

ចម្លើយ៖ ថៃត្រូវបញ្ឈប់សកម្មភាពឯកតោភាគី ឬការកែប្រែស្ថានភាពនៅតំបន់ដែលកំពុងមានវិវាទ ព្រមទាំងដក ឬបញ្ឈប់សកម្មភាពដែលអាចបង្កើតភាពតានតឹង។ ជាមួយគ្នានេះ ភាគីថៃត្រូវតែវិលត្រឡប់មកប្រើប្រាស់យន្តការទ្វេភាគី និងកិច្ចប្រជុំ JBC ដើម្បីដោះស្រាយបញ្ហាដោយផ្អែកលើផែនទី ភស្តុតាង សន្ធិសញ្ញា និងការវាស់វែងរួមគ្នា។ ការកាត់បន្ថយភាពតានតឹងត្រូវចាប់ផ្តើមពីការបញ្ឈប់សកម្មភាពដែលអាចបង្កើតស្ថានភាពថ្មីនៅលើដី៕

អត្ថបទទាក់ទង