Grand News Asia Close

ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានរបស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 16:56 pm ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1072
ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានរបស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានរបស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)

ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានរបស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦


សំណួរទី១៖ តើកម្ពុជាមានជំហរដូចម្តេច ចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃទៅកាន់តំបន់អានសេះ ក្នុងខេត្តព្រះវិហារ?

ចម្លើយ៖ កម្ពុជាបានតវ៉ាជាផ្លូវការយ៉ាងខ្លាំងក្លាបំផុត ចំពោះដំណើរទស្សនកិច្ចដែលគ្មានការអនុញ្ញាតនេះ ព្រោះតំបន់អានសេះ ស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា។ កម្ពុជាចាត់ទុកសកម្មភាពនេះ ជាការប៉ុនប៉ងដោយចេតនាដើម្បីអះអាងការទាមទារខុសច្បាប់ដោយឯកតោភាគី និងជាការរំលោភបំពានលើអធិបតេយ្យភាពរបស់កម្ពុជា។

សំណួរទី២៖ តើដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ អាចផ្លាស់ប្តូរខ្សែព្រំដែន ឬបង្កើតសិទ្ធិលើទឹកដីបានដែរឬទេ?

ចម្លើយ៖ មិនអាចទេ។ ដំណើរទស្សនកិច្ចណាមួយ ឬការប្រើប្រាស់ផែនទីដែលគូសដោយឯកតោភាគី មិនអាចផ្លាស់ប្តូរខ្សែព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិបានទេ។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីរបស់ថៃ ហើយដំណើរទស្សនកិច្ចនេះក៏មិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ និងជំហររបស់កម្ពុជាចំពោះព្រំដែនអន្តរជាតិរបស់ខ្លួនដែរ។

សំណួរទី៣៖ តើសកម្មភាពនេះមានផលប៉ះពាល់ដល់ស្ថានការណ៍តាមព្រំដែនកម្ពុជា-ថៃ ដូចម្តេចខ្លះ?

ចម្លើយ៖ សកម្មភាពឯកតោភាគីបែបនេះអាចបង្កើនភាពតានតឹង និងផ្ទុយពីគោលការណ៍នៃការរក្សាស្ថានភាព ដើម និងការកាត់បន្ថយភាពតានតឹងនៅតាមព្រំដែន។ ដូច្នេះ កម្ពុជាបានទាមទារឱ្យថៃបញ្ឈប់សកម្មភាពបែបនេះ ដើម្បីបង្កើនការជឿទុកចិត្តគ្នា និងបង្កលក្ខខណ្ឌអំណោយផលដល់ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី៕

អត្ថបទទាក់ទង