Grand News Asia Close

បញ្ហាដែលធ្វើឲ្យមានការពិបាកសម្រេចចិត្តនៅក្នុងកិច្ចការសន្តិសុខសាយប័រ

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន បច្ចេកវិទ្យា ព័ត៌មានជាតិ 1015
បញ្ហាដែលធ្វើឲ្យមានការពិបាកសម្រេចចិត្តនៅក្នុងកិច្ចការសន្តិសុខសាយប័រ បញ្ហាដែលធ្វើឲ្យមានការពិបាកសម្រេចចិត្តនៅក្នុងកិច្ចការសន្តិសុខសាយប័រ

 

នៅក្នុងកិច្ចការសន្តិសុខសាយប័រ យើងតែងតែជួបប្រទៈជាមួយនឹងស្ថានភាពដែលមិនមានចំលើយល្អប្រសើរនោះទេ គ្រាន់តែជាការជ្រើសរើសដ៏លំបាកជាមួយនឹងផលវិបាករបស់វាប៉ុណ្ណោះ។ យើងអាចស្វែងយល់ពីបញ្ហានេះដូចខាងក្រោម៖

១. ការសម្រេចចិត្តប្រកបដោយក្រមសីលធម៍៖ នៅពេលដែលយើងធ្វើការបើកបង្ហាញចំនុចងាយរងគ្រោះធ្ងន់ធ្ងរភ្លាមៗ នោះយើងនឹងប្រឈមមុខទៅនឹងហានិភ័យនៃការវាយលុកដោយចោរព័ត៍មានវិទ្យា ឬលាក់ព័ត៌មានរង់ចាំធ្វើការជួសជុល ដោយទុកឲ្យប្រព័ន្ធមានភាពងាយរងគ្រោះដែលអាចត្រូវបានវាយលុក

២. ការរៀបចំធនធាន៖ តើអង្គភាពរបស់អ្នកឲ្យអាទិភាពទៅលើហានិភ័យហិរញ្ញវត្ថុ ឬក៏គិតគូរទៅលើហានិភ័យនៃការបែកធ្លាយទិន្នន័យអតិថិជន ក្នុងពេលដែលអ្នកមានធនធានតិច

៣. ការឆ្លើយតបឧប្បតិហេតុ៖ ក្នុងពេលដែលយើងរងគ្រោះដោយសារមេរោគចាប់ជំរិត (ransomware) តើយើងបង់ប្រាក់ ដែលអាចជាការលើកទឹកចិត្តបន្ថែមដល់ឧក្រិដ្ឋជនសាយប័រ ឬប្រឈមមុខទៅនឹងហានិភ័យក្នុងការបាត់បង់ទិន្នន័យសំខាន់ៗរបស់យើងជារៀងរហូត

៤. ថ្លឹងថ្លែងរវាងសន្តិសុខនិងភាពងាយស្រួលប្រើប្រាស់៖ តើការបំពាក់ប្រព័ន្ធសន្តិសុខសាយប័រកំរិតណា ដើម្បីកុំឲ្យប៉ៈពាល់ទៅដល់អ្នកប្រើប្រាស់ដែលអាចជៈផលមិនល្អដល់ផលិតភាពអាជីវកម្ម

៥. ហានិភ័យនៃភាគីទីបី៖ តើអង្គភាពរបស់អ្នកកាត់បន្ថយការងារជាមួយអ្នកផ្គត់ផ្គង់ប្រព័ន្ធដែលមានប្រព័ន្ធសន្តិសុខខ្សោយនោងឈានទៅប៉ៈពាល់ដល់ប្រតិបត្តិការអង្គភាព ឬក៍នៅតែសហការណ៍ជាមួយពួកគាត់ដើម្បីធ្វើឲ្យប្រសើរឡើង ដែលនឹងអាចធ្វើឲ្យហានិភ័យរបស់យើងកាន់តែខ្ពស់

បញ្ហាដែលបានរៀបរាប់ខាងលើនេះ គឺមិនមែនគ្រាន់តែជាទ្រឹស្តីប៉ុណ្ណោះទេ តែវាជាអ្វីដែលយើងជួបប្រទៈក្នុងពេលបច្ចុប្បន្នប្រចាំថ្ងៃ។

តើអ្នកមានយោបល់យ៉ាងដូចម្តេចដែរ?

@OUPNarith

អត្ថបទទាក់ទង