Grand News Asia Close

ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានរបស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦

ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានរបស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានរបស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានរបស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦


សំណួរទី១៖ តើកម្ពុជាមានជំហរដូចម្តេច ចំពោះសកម្មភាពរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាកាលពីពេលថ្មីៗនេះ?

ចម្លើយ៖ កម្ពុជាប្រឆាំងដាច់ខាតចំពោះសកម្មភាពរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ ជាក់ស្តែង ការសាងសង់លេណដ្ឋានយោធាថ្មីនៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ និងការប្រកាសផែនការពង្រីកបណ្តាញអគ្គិសនីរបស់ថៃទៅកាន់តំបន់ប្រាសាទតាក្របី និងភ្នំ៣៣៣ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ គឺជាសកម្មភាពដែលកម្ពុជាចាត់ទុកថា ជាការប៉ុនប៉ងពង្រឹងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។ កម្ពុជាបញ្ជាក់ជាថ្មីថា តំបន់ទាំងនេះស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា និងមិនទទួលស្គាល់ការកំណត់ព្រំដែនដើម្បីកាន់កាប់ទឹកដីជាឯកតោភាគីរបស់ថៃឡើយ។
 
សំណួរទី២៖ តើសកម្មភាពទាំងនេះផ្ទុយនឹងកិច្ចព្រមព្រៀងអ្វីខ្លះ?

ចម្លើយ៖ សកម្មភាពទាំងនេះផ្ទុយនឹងមាត្រា៥នៃអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងកម្ពុជានិងថៃ ព្រមទាំងផ្ទុយនឹងចំណុចទី១ ស្តីពីវិធានការកាត់បន្ថយភាពតានតឹងនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
 
សំណួរទី៣៖ តើកម្ពុជាទាមទារឱ្យភាគីថៃអនុវត្តវិធានការអ្វីខ្លះ?

ចម្លើយ៖ កម្ពុជាទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវការសាងសង់ និងសកម្មភាពផ្សេងៗនៅក្នុងតំបន់ដែលកម្ពុជាចាត់ទុកថា ត្រូវបានកាន់កាប់ដោយខុសច្បាប់ ព្រមទាំងបញ្ឈប់សកម្មភាពឯកតោភាគីដែលអាចបង្កើនភាពតានតឹង។ កម្ពុជាស្នើឱ្យភាគីទាំងពីរបន្តដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីកំណត់ព្រំដែនឱ្យបានច្បាស់លាស់ សំដៅស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អនៅតាមបណ្តោយព្រំដែន៕

អត្ថបទទាក់ទង