ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន
ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦
ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន
ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦
សំណួរទី១៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលមិនខ្វល់ពីសកម្មភាពឈ្លានពានរបស់យោធាថៃនៅតាមព្រំដែន គឺជាការពិតដែរឬទេ?
ចម្លើយ៖ មិនពិតទេ។ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងចាត់វិធានការជាបន្តបន្ទាប់ ទាំងផ្នែកការទូត ផ្លូវច្បាប់ និងយោធា ដើម្បីឆ្លើយតបចំពោះរាល់សកម្មភាពដែលប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ កន្លងមក កម្ពុជាបានធ្វើការតវ៉ាជាផ្លូវការគ្រប់ចំណុចទាំងអស់ប្រឆាំងជំទាស់នឹងសកម្មភាពបំពានរបស់ភាគីថៃលើអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជា តាមរយៈយន្តការទ្វេភាគី កិច្ចប្រជុំគណៈកម្មការព្រំដែន និងបណ្តាញការទូតនានា។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានលើកយកបញ្ហាទាំងនេះជម្រាបជូនសហគមន៍អន្តរជាតិ អង្គទូតបរទេស និងវេទិកាអន្តរជាតិនានា ដើម្បីបញ្ជាក់ពីជំហររបស់ខ្លួន និងការពារសិទ្ធិស្របច្បាប់របស់កម្ពុជាក្នុងការការពារបូរណភាពទឹកដី។
ជាមួយគ្នានេះ កងកម្លាំងប្រដាប់អាវុធកម្ពុជាក៏បានបន្តបំពេញភារកិច្ចការពារបូរណភាពទឹកដីដោយការប្រុងប្រយ័ត្ន និងទំនួលខុសត្រូវខ្ពស់ដោយប្រកាន់ខ្ជាប់នូវគោលការណ៍មិនបង្កជម្លោះ ប៉ុន្តែត្រៀមខ្លួនការពារអធិបតេយ្យភាពជាតិគ្រប់ពេលវេលា។
សំណួរទី២៖ តើការតវ៉ាទៅកាន់ភាគីថៃជាបន្តបន្ទាប់ឥតឈប់ឈរ ខណៈដែលថៃកំពុងបន្តឈ្លានពានពិតជា គ្មានផ្តល់ផលប្រយោជន៍អ្វីទាល់តែសោះ ដូចដែលក្រុមប្រឆាំងចោទប្រកាន់មែនដែរឬទេ?
ចម្លើយ៖ មិនពិតទេ! ការតវ៉ារបស់កម្ពុជាទៅកាន់ភាគីថៃជាបន្តបន្ទាប់ពិតជាមានសារៈសំខាន់ណាស់ ក្នុងនោះ គោលបំណងចម្បងគឺការការពារ និងបញ្ជាក់ជំហររបស់ខ្លួនលើអធិបតេយ្យភាព និងបូរណភាពទឹកដីតាមផ្លូវច្បាប់និងការទូត និងជាសារបញ្ជាក់ប្រាប់ភាគីថៃថា ទឹកដីកម្ពុជាមិនអាចត្រូវបានកាន់កាប់ដោយខុសច្បាប់បានឡើយ។ លើសពីនេះ កម្ពុជាប្រើវិធានការតវ៉ានេះដើម្បីជំរុញឱ្យភាគីថៃគោរពច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ព្រមទាំងជំរុញឱ្យមានការដោះស្រាយបញ្ហាដោយសន្តិវិធី ចៀសវាងការប្រើកម្លាំង ឬសកម្មភាពដែលអាចបង្កភាពតានតឹងបន្ថែមនៅលើដី។
ម្យ៉ាងទៀត ការតវ៉ាជាបន្តបន្ទាប់ក៏បង្ហាញពីភាពអត់ធ្មត់ និងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរក្សាសន្តិភាព និងស្ថិរភាព នៅតំបន់ព្រំដែន ហើយកម្ពុជានៅតែការពារយ៉ាងម៉ឺងម៉ាត់លើសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន។ វាក៏ជាវិធីសាស្ត្រមួយក្នុងការបញ្ជូនសារដល់សហគមន៍អន្តរជាតិថា កម្ពុជាគោរពច្បាប់ និងប្រើយន្តការសន្តិវិធីក្នុងការដោះស្រាយវិវាទ ដោយមានគោលបំណងបង្កើតព្រំដែនដែលមានសន្តិភាព សហប្រតិបត្តិការ និងវិបុលភាពរួមគ្នា។ ជាពិសេសឯកសារតវ៉ាទាំងនោះ គឺមានសុពលភាពផ្នែកគតិយុត្តិក្នុងការដោះស្រាយបញ្ហាទឹកដីនាពេលខាងមុខ។

សំណួរទី៣៖ តើកម្ពុជាមានជំហរដូចម្តេចចំពោះការបន្តឈ្លានពានឥតឈប់ឈររបស់ថៃ?
ចម្លើយ៖ កម្ពុជាមានជំហរច្បាស់លាស់ ម៉ឺងម៉ាត់ និងមិនប្រែប្រួលក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។ កម្ពុជាមិនទទួលស្គាល់សកម្មភាពឯកតោភាគីណាមួយដែលរំលោភលើទឹកដី និងបេតិកភណ្ឌរបស់ខ្លួនឡើយហើយនឹងបន្តប្រើប្រាស់គ្រប់យន្តការស្របច្បាប់ ដើម្បីទាមទារនិងការពារសិទ្ធិស្របច្បាប់របស់ខ្លួន។
ទន្ទឹមនឹងនេះ កម្ពុជានៅតែប្រកាន់ខ្ជាប់ការដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងយន្តការការទូត ព្រោះកម្ពុជាជឿជាក់ថា ការការពារទឹកដីដោយភាពឆ្លាតវៃ និងចាស់ទុំ គឺជាវិធីដែលអាចរក្សាបានទាំងអធិបតេយ្យភាពជាតិ និងសន្តិភាពសម្រាប់ប្រជាពលរដ្ឋក្នុងពេលតែមួយ៕