Grand News Asia Close

លោក Wang Yi បានលើកឡើងពីសភាពការណ៍នៅតំបន់សមុទ្រចិនខាងត្បូង នាពេលបច្ចុប្បន្ន

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 479
លោក Wang Yi បានលើកឡើងពីសភាពការណ៍នៅតំបន់សមុទ្រចិនខាងត្បូង នាពេលបច្ចុប្បន្ន លោក Wang Yi បានលើកឡើងពីសភាពការណ៍នៅតំបន់សមុទ្រចិនខាងត្បូង នាពេលបច្ចុប្បន្ន

(ប៉េកាំង)៖ ក្រសួងការបរទេសចិនបានផ្សាយព័ត៌មានឱ្យដឹងថា ពេលបំពេញទស្សនកិច្ចនៅសិង្ហបុរីនិងម៉ាឡេស៊ី លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានផ្លាស់ប្តូរ មតិយោបល់អំពីសភាពការណ៍នៅតំបន់សមុទ្រចិនខាងត្បូង នាពេលបច្ចុប្បន្នជាមួយឧត្តមមន្ត្រីប្រទេសទាំងពីរ ហើយបានពន្យល់បញ្ជាក់ពីគោលជំហររបស់ភាគីចិន។

លោក Wang Yi បានលើកឡើងថា ច្រើនឆ្នាំកន្លងទៅនេះ ក្រោមការខិតខំរួមគ្នារបស់ចិននិងអាស៊ាន សភាពការណ៍នៅសមុទ្រចិនខាងត្បូង មានស្ថិរភាពជាទូទៅ ដែលបានផ្តល់បរិយាកាសដ៏ល្អប្រសើរដល់ការអភិវឌ្ឍគ្រប់គ្នា។ ក៏ប៉ុន្តែ កម្លាំងខ្លះដូចជាអាមេរិកជាដើមចង់ឃើញសមុទ្រចិនខាងត្បូង មានភាពច្របូកច្របល់ បានបន្តញុះញង់បង្កររឿងហេតុក្នុងលំហរសមុទ្រនេះ ។ ពេលថ្មីៗនេះបានយកថ្មប៉ប្រះទឹកRen`ai ជាលេស អុជអាលបង្ករជាជម្លោះរវាងចិននិងហ្វីលីពីន ញុះញង់ឱ្យប្រឆាំងគ្នា ក្នុងគោលបំណងបំផ្លាញសន្តិភាពនិងស្ថិរភាព ក្នុងតំបន់សមុទ្រចិនខាងត្បូង ដើម្បីបម្រើការនៃយុទ្ធសាស្ត្រនយោបាយភូមិសាស្ត្រ របស់អាមេរិក។ ភាគីចិនសង្ឃឹមថា ប្រទេសក្នុងតំបន់បង្កើនការប្រុងប្រយ័ត្នដ៏ចាំបាច់ចំពោះបាតដៃខ្មៅនៅពីក្រោយ កាន់កាប់សិទ្ធិគាំពារការគ្រប់គ្រងសន្តិភាពនិងស្ថិរភាពសមុទ្រចិនខាងត្បូងដោយម្ចាស់ការ។ ភាគីចិនបានលើកឡើង ជាច្រើនលើកហើយថាមានឆន្ទៈរួមជាមួយភាគីហ្វីលីពីនដោះស្រាយការខ្វែងគំនិតគ្នាឱ្យបានសមស្របតាមរយៈកិច្ចចរចាទ្វេភាគី ។ សង្ឃឹមថាភាគីហ្វីលីពីនគោរពមតិឯកភាពដែលសម្រេចបាននាពេលកន្លងទៅ ថែរក្សានូវទំនុកចិត្តរវាងគ្នានិងគ្នានៃទំនាក់ទំនងទ្វេភាគី ដែលបានកែលម្អនិងសន្សំទុកកន្លងមក រួមដំណើរជាមួយភាគីចិនឆាប់ៗ ដើម្បីស្វែងរកនូវដំណោះស្រាយដ៏មានប្រសិទ្ធិភាព ក្នុងការគ្រប់គ្រងស្ថានភាពលើដែនសមុទ្រ។

លោក Wang Yi បានសង្កត់ធ្ងន់ថា ភាគីចិនមានឆន្ទៈរួមជាមួយបណ្តាប្រទេសអាស៊ាន ពន្លឿនជំរុញការចរចា“ក្រមប្រតិបត្តិស្ដីពីសមុទ្រចិនខាងត្បូង” ដើម្បីឆាប់សម្រេចបាននូវក្បួនច្បាប់ក្នុងតំបន់ដែលប្រកបដោយប្រសិទ្ធិភាព មានអត្ថន័យជាក់ស្តែង និងសមស្របច្បាប់អន្តរជាតិដែលក្នុងនោះបូករួមទាំង«អនុសញ្ញាច្បាប់សមុទ្រអង្គការសហប្រជាជាតិ»ផងដែរ។ ជឿជាក់ថា ប្រទេសចិននិងប្រទេសអាស៊ានមានសមត្ថភាពនិងប្រាជ្ញាពេញលេញ ដើម្បីគាំពារថែរក្សាសន្តិភាពនិងស្ថិរភាពនៃសមុទ្រចិនខាងត្បូង ដើម្បីកសាងសហគមន៍រួមរបស់យើងទាំងអស់គ្នា៕

វិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទទាក់ទង