Grand News Asia Close

អ្នកនាំពាក្យក្រសួងការបរទេសចិន៖ អ្វីដែលហៅថាសេចក្តីថ្លែងការណ៍ដែលសហរដ្ឋអាមេរិកផ្តួចផ្តើមឱ្យ «សម្ព័ន្ធភ្នែកប្រាំ»និងជប៉ុនចេញផ្សាយ គឺរាល់ប្រយោគនីមួយៗសុទ្ធតែសំដៅលើសហរដ្ឋអាមេរិកខ្លួនឯង

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 177
អ្នកនាំពាក្យក្រសួងការបរទេសចិន៖ អ្វីដែលហៅថាសេចក្តីថ្លែងការណ៍ដែលសហរដ្ឋអាមេរិកផ្តួចផ្តើមឱ្យ «សម្ព័ន្ធភ្នែកប្រាំ»និងជប៉ុនចេញផ្សាយ គឺរាល់ប្រយោគនីមួយៗសុទ្ធតែសំដៅលើសហរដ្ឋអាមេរិកខ្លួនឯង អ្នកនាំពាក្យក្រសួងការបរទេសចិន៖ អ្វីដែលហៅថាសេចក្តីថ្លែងការណ៍ដែលសហរដ្ឋអាមេរិកផ្តួចផ្តើមឱ្យ «សម្ព័ន្ធភ្នែកប្រាំ»និងជប៉ុនចេញផ្សាយ គឺរាល់ប្រយោគនីមួយៗសុទ្ធតែសំដៅលើសហរដ្ឋអាមេរិកខ្លួនឯង

(ប៉េកាំង)៖ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី១២ ខែមិថុនាថា សហរដ្ឋអាមេរិកបានផ្តួចផ្តើមឱ្យ “សម្ព័ន្ធភ្នែកប្រាំ” និងប្រទេសជប៉ុនចេញសេចក្តីថ្លែងការណ៍មួយ ប៉ុន្តែមិនថាយើងអានវាបែបណានោះទេ ក៏សុទ្ធតែយល់ថា រាល់ប្រយោគនីមួយៗគឺសំដៅលើសហរដ្ឋអាមេរិកខ្លួនឯង។

សហរដ្ឋអាមេរិកចង់ប្រើសកម្មភាពអាក្រក់របស់ខ្លួន ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មទៅឆ្លុះបញ្ចាំងពីអ្នកដទៃ ប៉ុន្តែបែរជាបានផ្តល់ឱកាសឱ្យពិភពលោក ស្គាល់កាន់តែច្បាស់ពីមុខមាត់ពិតរបស់សហរដ្ឋអាមេរិក ដែលបំផ្លាញគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងក្រឹត្យក្រមពាណិជ្ជកម្មអន្តរជាតិ។

លោក Wang Wenbin បានលើកឡើងថា សហរដ្ឋអាមេរិកបានដាក់ចេញ «ច្បាប់បន្ទះឈីបនិងវិទ្យាសាស្រ្ត» ដើម្បីតម្រូវឱ្យក្រុមហ៊ុនដែលទទួលបានប្រាក់ឧបត្ថម្ភកធនពីរដ្ឋាភិបាលសហរដ្ឋអាមេរិកមិនបង្កើនផលិតភាពបន្ទះឈីបជឿនលឿននៅក្នុងប្រទេសចិនក្នុងរយៈពេល ១០ឆ្នាំ ហើយល្បួងនិងគាបសង្កត់សម្ព័ន្ធមិត្តឱ្យរឹតបន្តឹង ការនាំចេញឧបករណ៍ពាក់កណ្តាលចម្លង ទៅកាន់ប្រទេសចិន។ តើនេះវាមិនមែនជា “ការគំរាមកំហែងខាងសេដ្ឋកិច្ច”ទេអី?

លោក Wang Wenbin បានស្នើឱ្យប្រទេសអង់គ្លេស និងប្រទេសពាក់ព័ន្ធផ្សេងទៀតយោងតាមសេចក្តីថ្លែងការណ៍មួយនេះ ដាស់តឿនឱ្យសហរដ្ឋអាមេរិកកែតម្រូវ សកម្មភាពមិនមែនទីផ្សាររបស់ខ្លួន ដូចជាការគំរាមកំហែងខាងសេដ្ឋកិច្ច ការដាក់ទណ្ឌកម្មដោយឯកតោភាគី និងការប្រើអំណាចដៃវែងជាដើម៕

វិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទទាក់ទង