Grand News Asia Close

ការជំរុញវប្បធម៌នៃការអានរបស់សិស្សថ្នាក់បឋមសិក្សា ជាគ្រឹះដ៏រឹងមាំសម្រាប់ការរៀនសូត្រពេញមួយជីវិត

ដោយ៖ Morm Sokun ​​ | 7 ម៉ោងមុន ទស្សនៈ-Opinion ព័ត៌មានជាតិ 31
ការជំរុញវប្បធម៌នៃការអានរបស់សិស្សថ្នាក់បឋមសិក្សា ជាគ្រឹះដ៏រឹងមាំសម្រាប់ការរៀនសូត្រពេញមួយជីវិត ការជំរុញវប្បធម៌នៃការអានរបស់សិស្សថ្នាក់បឋមសិក្សា ជាគ្រឹះដ៏រឹងមាំសម្រាប់ការរៀនសូត្រពេញមួយជីវិត

តើកូនៗរបស់យើងកំពុងអានតិចជាងមុនដែរឬទេ?

នៅក្នុងសម័យដែលបច្ចេកវិទ្យាកំពុងជះឥទ្ធិពលយ៉ាងសកម្មមកលើរបៀបរបបរស់នៅ ការអាននៅតែដើរតួនាទីជាជំនាញមូលដ្ឋានដ៏សំខាន់មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍបញ្ញា ភាសា និងការគិតវិភាគរបស់កុមារ។ ជាពិសេស សម្រាប់សិស្សថ្នាក់បឋមសិក្សា ការបង្កើតវប្បធម៌នៃការអានតាំងពីវ័យក្មេង គឺជាគន្លឹះដ៏ស័ក្តិសិទ្ធិក្នុងការកសាងមូលដ្ឋានគ្រឹះសម្រាប់ការរៀនសូត្រពេញមួយជីវិត។

ស្របពេលដែលឪពុកម្តាយនិងគ្រូបង្រៀនជាច្រើនកំពុងបារម្ភអំពីលទ្ធផលសិក្សារបស់សិស្ស យើងគួរងាកមកចោទសួរខ្លួនឯងជាមុនសិនថា៖ តើកុមារកម្ពុជាសព្វថ្ងៃចំណាយពេលប៉ុន្មាននាទីក្នុងមួយថ្ងៃសម្រាប់ការអានសៀវភៅ? ហើយតើពួកគេចំណាយពេលប៉ុន្មានម៉ោងនៅមុខអេក្រង់ទូរស័ព្ទថេប្លេតឬទូរទស្សន៍?

នៅក្នុងសតវត្សរ៍ទី២១នេះ ការអានលែងត្រឹមតែជាឧបករណ៍សម្រាប់បម្រើឱ្យការសិក្សានៅសាលាទៀតហើយ ប៉ុន្តែវាជាសសរស្ដម្ភសម្រាប់ការអភិវឌ្ឍធនធានមនុស្សពេញលេញ។ ខណៈដែលសាលារៀនជាច្រើនកំពុងមមាញឹកក្នុងការបង្រៀនឱ្យសិស្ស “ចេះអាន” យើងហាក់នៅមានកម្រិតនៅឡើយក្នុងការជំរុញឱ្យសិស្ស “ស្រឡាញ់ការអាន”។

នេះជាបញ្ហាស្នូល ព្រោះការបង្រៀនជំនាញអាន និងការកសាងវប្បធម៌អាន គឺជារឿងពីរផ្សេងគ្នា។ កុមារអាចចេះអានពាក្យ និងប្រយោគបាន ប៉ុន្តែមិនមានទម្លាប់អានសៀវភៅដោយស្ម័គ្រចិត្តឡើយ។ ផ្ទុយទៅវិញ កុមារដែលមានវប្បធម៌អាន នឹងបន្តស្វែងរកចំណេះដឹងដោយខ្លួនឯង ពេញមួយជីវិត។

វប្បធម៌អាន៖ លើសពីជំនាញអាន

ការអប់រំសម័យទំនើបបានបង្ហាញយ៉ាងច្បាស់ថា ការអានគឺជាកាតាលីករនៃរាល់មុខវិជ្ជាទាំងអស់។ កុមារដែលអានជាប្រចាំ មិនត្រឹមតែមានសមត្ថភាពអានល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការអភិវឌ្ឍផ្នែកភាសា ការគិតវិភាគ និងសមត្ថភាពដោះស្រាយបញ្ហាកាន់តែប្រសើរផងដែរ។

វប្បធម៌អាន គឺជាបរិយាកាស និងទម្លាប់ដែលជ្រួតជ្រាបចូលទៅក្នុងជីវិតប្រចាំថ្ងៃ។ នៅពេលកុមារមើលឃើញថា ការអានត្រូវបានលើកតម្កើង និងផ្តល់តម្លៃពីសំណាក់លោកគ្រូអ្នកគ្រូ ឪពុកម្តាយ និងសហគមន៍ជុំវិញខ្លួន ពួកគេនឹងចាប់ផ្តើមបដិវត្តន៍ផ្នត់គំនិត ដោយចាត់ទុកការអានជាសកម្មភាពកម្សាន្តដ៏រីករាយ ជាជាងការបំពេញកាតព្វ កិច្ចឱ្យរួចតែពីដៃ។

ការអាន និងការអភិវឌ្ឍភាសា

ក្នុងដំណាក់កាលមត្តេយ្យ និងបឋមសិក្សា ខួរក្បាលកុមារកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ការអានសៀវភៅជួយ ឱ្យកុមារស្រូបយកវាក្យសព្ទថ្មីៗ ស្គាល់រចនាសម្ព័ន្ធប្រយោគច្បាស់លាស់ និងចេះប្រើប្រាស់ភាសាប្រាស្រ័យទាក់ទងបានយ៉ាងប៉ិនប្រសប់។

ការអាន និងការគិតវិភាគ

តាមពិតទៅ ការអានគឺជាដំណើរការនៃការគិតដ៏សកម្ម។ នៅពេលកុមារអានរឿង ពួកគេចាប់ផ្តើមសួរសំណួរ វិភាគតួអង្គ ទស្សន៍ទាយព្រឹត្តិការណ៍ និងវាយតម្លៃលទ្ធផល ដែលជាកត្តាជំរុញឱ្យមានការគិតស៊ីជម្រៅ (Critical Thinking)។

ការអាន និងការអភិវឌ្ឍបំណិនសង្គម-អារម្មណ៍ ៖ តាមរយៈការតាំងខ្លួនជាតួអង្គក្នុងសាច់រឿង កុមារនឹងរៀនចេះយល់ចិត្តអ្នកដទៃ ស្គាល់ពីតម្លៃសីលធម៌នៃការរស់នៅ និងចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានយ៉ាង ល្អ។

ការអាន និងការច្នៃប្រឌិត

សៀវភៅគឺជាបង្អួចទៅកាន់ពិភពលោកគ្មានដែនកំណត់។ ការអានជួយពង្រីកការស្រមើស្រមៃបានល្អជាងការមើលរូបភាពមានស្រាប់នៅលើអេក្រង់ ដែលងាយធ្វើឱ្យខួរក្បាលកុមារទម្លាប់ទទួលយកតែអ្វីដែលគេបញ្ចុក។

ការអាន និងសមិទ្ធផលសិក្សា

សិស្សដែលចូលចិត្តអាន តែងមានលទ្ធផលសិក្សាលេចធ្លោ ព្រោះពួកគេមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការចាប់យកខ្លឹមសារមេរៀន និងមានការផ្តោតអារម្មណ៍ខ្ពស់។

ឧបសគ្គដែលកំពុងប្រឈម

ទោះជាយ៉ាងណា ការកសាងវប្បធម៌អាននៅកម្ពុជានៅតែជាកិច្ចការដែលត្រូវការការយកចិត្តទុកដាក់ខ្ពស់។ សិស្សភាគច្រើននៅតែអានត្រឹមតែសៀវភៅពុម្ពដែលសាលាតម្រូវ ខណៈបរិយាកាសជំរុញការអាននៅផ្ទះនៅមានកម្រិត។ ឧបសគ្គចម្បងៗរួមមាន៖

១. ការជ្រៀតជ្រែកពីអេក្រង់៖ ទូរស័ព្ទដៃ និងហ្គេមអនឡាញ កំពុងដណ្តើមយកចំណាប់អារម្មណ៍របស់កុមារស្ទើរតែទាំងស្រុង។

២. កង្វះខាតធនធានសម្បូរបែប៖ សៀវភៅដែលមានគុណភាព រូបភាពទាក់ទាញ និងស្របតាមវ័យ នៅមានកម្រិត ជាពិសេសនៅតាមតំបន់ឆ្ងាយពីទីប្រជុំជន។

៣. កង្វះគំរូជាក់ស្តែង៖ បើកុមារមិនដែលឃើញមនុស្សចាស់ ឬគ្រូរបស់ពួកគេកាន់សៀវភៅអានផង តើឱ្យពួកគេយល់ថាការអានជារឿងសំខាន់ដោយរបៀបណា?

៤.  ភាពរសហការនៃភាពជាដៃគូ៖ ការកសាងទម្លាប់នេះទាមទារការសហការយ៉ាងស្អិតរមួតរវាង%

អត្ថបទទាក់ទង