Grand News Asia Close

Cambodia PR Team ទាក់ទងនឹងការចោទប្រកាន់របស់សារព័ត៌មានថៃជុំវិញស្ថានការណ៍នៅតំបន់វាលឥន្ទ្រី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1006
Cambodia PR Team ទាក់ទងនឹងការចោទប្រកាន់របស់សារព័ត៌មានថៃជុំវិញស្ថានការណ៍នៅតំបន់វាលឥន្ទ្រី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ Cambodia PR Team ទាក់ទងនឹងការចោទប្រកាន់របស់សារព័ត៌មានថៃជុំវិញស្ថានការណ៍នៅតំបន់វាលឥន្ទ្រី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការចោទប្រកាន់របស់សារព័ត៌មានថៃជុំវិញស្ថានការណ៍នៅតំបន់វាលឥន្ទ្រី
ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦

សំណួរទី១៖ តើការចោទប្រកាន់របស់សារព័ត៌មានថៃដែលថា កម្ពុជាបានបាញ់កាំភ្លើង M79 ចូលទីតាំងយោធាថៃនៅតំបន់វាលឥន្ទ្រី ជាការពិតដែរឬទេ?
ចម្លើយ៖ មិនពិតទេ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានច្រានចោលទាំងស្រុង និងយ៉ាងដាច់ខាតចំពោះការចោទប្រកាន់នេះព្រោះគ្មានមូលដ្ឋានភស្តុតាងណាមួយដែលអាចបញ្ជាក់បានឡើយ។ ដូច្នេះ ការផ្សព្វផ្សាយនេះគឺជាព័ត៌មានមិនពិត និងជាការមួលបង្កាច់ដែលប៉ះពាល់ដល់កិត្តិយសកងយោធពលខេមរភូមិន្ទ និងអាចបង្កភាពតានតឹងតាមបណ្តោយព្រំដែនដោយមិនចាំបាច់។
សំណួរទី២៖ ហេតុអ្វីបានជាភាគីថៃបន្តផ្សព្វផ្សាយព័ត៌មានមិនពិតបែបនេះ?
ចម្លើយ៖ ការផ្សព្វផ្សាយព័ត៌មានមិនពិតបែបនេះ គឺជាចេតនារបស់ថៃក្នុងការបំភាន់សាធារណមតិ និងបង្កការភាន់ច្រឡំអំពីស្ថានការណ៍ពិតនៅតាមព្រំដែនដែលពួកគេមានចេតនា​ចង់ទម្លាក់​កំហុសដោយអសុទ្ធចិត្តមកលើ​កម្ពុជា។ វាក៏អាចជាយុទ្ធសាស្ត្របង្វែរការចាប់អារម្មណ៍របស់ថៃចេញពីសកម្មភាពរបស់ខ្លួនដែលបាន​បាញ់​គំរាមនៅពេលដែលអ្នកធ្វើមាតិកាបរទេសទៅថត​និងរាយការណ៍ជាក់ស្តែងនៅ​តាមព្រំដែន និងករណីភាគីថៃបានបំផ្ទុះគ្រាប់មិនទាន់ផ្ទុះចំនួន ៣គ្រាប់ នៅពេលក្រុមអ្នកសង្កេតការណ៍អាស៊ានចុះបំពេញបេសកកម្ម ដោយមិនបានជូនដំណឹងមកភាគីកម្ពុជាជាមុន។
សំណួរទី៣៖ តើកម្ពុជាបានចាត់វិធានការអ្វីខ្លះចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតជុំវិញករណីនេះ?
ចម្លើយ៖ ក្រុមការងារទីបញ្ជាការសមរភូមិព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា បានធ្វើលិខិតតវ៉ាជាផ្លូវការទៅក្រុមការងារទំនាក់ទំនងព័ត៌មានថៃ (JIC Thai) ដើម្បីទាមទារឱ្យកែតម្រូវព័ត៌មានមិនពិតនេះជាបន្ទាន់។ ទន្ទឹមនឹងនេះ ក្រុមទំនាក់ទំនង RBC នៃយោធភូមិភាគទី៤ ក៏បានធ្វើការតវ៉ាចំពោះភាគីថៃជុំវិញករណីបំផ្ទុះគ្រាប់ដោយមិនបានជូនដំណឹងជាមុនផងដែរ៕

អត្ថបទទាក់ទង