Grand News Asia Close

⚖️ នីតិវិធីផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ក្រោម UNCLOS(United Nations Convention on the Law of the Sea)

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន ទស្សនៈ-Opinion ព័ត៌មានជាតិ 1012
⚖️ នីតិវិធីផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ក្រោម UNCLOS(United Nations Convention on the Law of the Sea) ⚖️ នីតិវិធីផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ក្រោម UNCLOS(United Nations Convention on the Law of the Sea)

ដោយ៖លោកតា

នីតិវិធីផ្សះផ្សារដោយចាប់បង្ខំ គឺជាយន្តការពិសេសមួយក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) សម្រាប់ដោះស្រាយវិវាទសមុទ្រដែលមានលក្ខណៈរសើប និងពិបាកយកទៅឱ្យតុលាការកាត់សេចក្តី។ វាត្រូវបានហៅថា “បង្ខំ” ព្រោះរដ្ឋម្ខាងអាចបង្ខំឱ្យរដ្ឋម្ខាងទៀតចូលរួមក្នុងដំណើរការផ្សះផ្សារបាន ប៉ុន្តែលទ្ធផលចុងក្រោយមិនមានអំណាចបង្ខំផ្លូវច្បាប់ឱ្យអនុវត្តតាមនោះទេ។

តាមមាត្រា ២៩៧ និង ២៩៨ នៃ UNCLOS រដ្ឋអាចដកខ្លួនមិនទទួលការកាត់សេចក្តីរបស់តុលាការលើបញ្ហាមួយចំនួន ដូចជា ការកំណត់ព្រំដែនសមុទ្រ វិស័យជលផល និងការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ។ ក្នុងករណីបែបនេះ នីតិវិធីផ្សះផ្សារដោយចាប់បង្ខំក្លាយជាជម្រើសសម្រាប់ជួយឱ្យភាគីទាំងពីរបន្តចរចាដោយសន្តិវិធី។

ដំណើរការនេះត្រូវអនុវត្តដោយគណៈកម្មការផ្សះផ្សារឯករាជ្យ ៥ រូប ដែលមានភារកិច្ចស្តាប់ការលើកឡើងរបស់ភាគីទាំងសងខាង ពិនិត្យអង្គហេតុ និងផ្តល់អនុសាសន៍សម្រាប់ដោះស្រាយវិវាទ។ ទោះបីអនុសាសន៍នោះមិនមានអំណាចបង្ខំក៏ដោយ ភាគីទាំងពីរនៅតែមានកាតព្វកិច្ចចរចាដោយស្មោះត្រង់។

ករណីល្បីបំផុតគឺវិវាទរវាងទីម័រឡេស្តេ និងអូស្ត្រាលី ក្នុងឆ្នាំ ២០១៦ ស្តីពីការកំណត់ព្រំដែនសមុទ្រ។ ទោះបីអូស្ត្រាលីមិនទទួលឱ្យតុលាការកាត់ក្តីក៏ដោយ ទីម័រឡេស្តេបានប្រើនីតិវិធីនេះដើម្បីបង្ខំឱ្យមានការចរចា ហើយនៅទីបំផុត ប្រទេសទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាប្រវត្តិសាស្ត្រក្នុងឆ្នាំ ២០១៨៕

អត្ថបទទាក់ទង