Grand News Asia Close

ថៃអះអាង​​បំភ្លៃ​ដោយចេតនាថាខ្លួនធ្លាប់ជួយដល់កម្ពុជា

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន ទស្សនៈ-Opinion ព័ត៌មានជាតិ 1019
ថៃអះអាង​​បំភ្លៃ​ដោយចេតនាថាខ្លួនធ្លាប់ជួយដល់កម្ពុជា ថៃអះអាង​​បំភ្លៃ​ដោយចេតនាថាខ្លួនធ្លាប់ជួយដល់កម្ពុជា

#ទស្សនៈ

ការអះអាងរបស់ប្រទេសថៃ ដែលថាខ្លួនធ្លាប់ជួយដល់កម្ពុជា គឺជាការបំភ្លៃការពិតដោយចេតនា និងជាការក្លែងបន្លំប្រវត្តិសាស្ត្រ ដោយផ្អែកទៅលើមូលដ្ឋានចំនួនពីរ។

ទីមួយ ការអះអាងបែបនេះ ជួយឱ្យយោធាថៃមានលេសប្រាប់ទៅកាន់ប្រជាជនថៃថាសកម្មភាពឈ្លានពានរបស់ខ្លួនប្រឆាំងនឹងប្រទេសជិតខាងគឺជារឿងសមហេតុសមផល។ យោធា និងរដ្ឋាភិបាលថៃ ត្រូវការការរៀបរាប់បែបនេះ ដើម្បីធានាថាប្រជាជនថៃនឹងគាំទ្រជាបន្តបន្ទាប់​ចំពោះយុទ្ធនាការយោធាប្រឆាំងនឹងកម្ពុជា។

ទីពីរ ការរៀបរាប់បែបនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់រដ្ឋាភិបាលថៃក្នុងការកែប្រែការយល់ដឹងរបស់សហគមន៍អន្តរជាតិចំពោះជម្លោះព្រំដែននេះ។​ សកម្មភាពរបស់ថៃប្រឆាំងនឹងកម្ពុជា នឹងហាក់ដូចជាមិនសូវខុសច្បាប់ និងមិនសូវអយុត្តិធម៌នោះទេ ប្រសិនបើភាគីថៃអាចដាក់បញ្ចូលសកម្មភាពឈ្លានពានទាំងអស់របស់ខ្លួនទៅក្នុងបរិបទនៃរឿងរ៉ាវមិនពិតរៀបរាប់អំពីការជួយ “ដោយមិនគិតប្រយោជន៍ផ្ទាល់ខ្លួន” របស់ថៃចំពោះកម្ពុជា។ វាជារឿងសំខាន់ដែលត្រូវចងចាំថា ព័ត៌មាន គឺជាវិមាត្រដ៏សំខាន់មួយនៃសង្គ្រាម ហើយប្រវត្តិសាស្ត្រគឺជាសមាសធាតុដ៏សំខាន់នៃសមរភូមិព័ត៌មាន។

យោធា និងរដ្ឋាភិបាលថៃបានយល់ច្បាស់អំពីយុទ្ធសាស្ត្រនៃការប្រើប្រាស់ព័ត៌មានដើម្បីកំណត់ទិសដៅនៃសមរភូមិ ហើយភាគីថៃក៏បានទទួលស្គាល់ដែរថា ខ្លួនបានប្រើប្រាស់យុទ្ធសាស្ត្រនេះ ដែលពេលខ្លះ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុតទៀតផង។

លោក ឆាំង យុ គឺជា​នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦

 

អត្ថបទទាក់ទង