Grand News Asia Close

ទាក់ទងនឹងការចោទ​ប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦

ទាក់ទងនឹងការចោទ​ប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ទាក់ទងនឹងការចោទ​ប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការចោទ​ប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន
ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦


សំណួរទី១៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលមិនប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) មានន័យថា កម្ពុជាមិនបានចាត់វិធានការការពារផលប្រយោជន៍ជាតិ គឺជាការពិតដែរឬទេ?

ចម្លើយ៖ មិនពិតទេ។ ការការពារផលប្រយោជន៍ជាតិ មិនអាចវាស់វែងត្រឹមតែថា កម្ពុជាបានប្តឹងទៅ ICJ ឬអត់នោះទេ។ ការនាំវិវាទទៅ ICJ ត្រូវពិនិត្យលើលក្ខខណ្ឌផ្លូវច្បាប់ យុត្តាធិការ ភស្តុតាង និងស្ថានភាពជាក់ស្តែង មុននឹងសម្រេចថាតើជាមធ្យោបាយដែលសមស្របឬយ៉ាងណា។ រាជរដ្ឋាភិបាលបាននិងកំពុងប្រើប្រាស់យន្តការទ្វេភាគីឱ្យអស់
លទ្ធភាពដើម្បីរកដំណោះស្រាយដោយសន្តិវិធី។ ម៉្យាងវិញទៀត រាជរដ្ឋាភិបាលក៏បានត្រៀមគ្រប់សេណារីយ៉ូសម្រាប់ការ
រកដំណោះស្រាយតាមយន្តការអន្តរជាតិនៅពេលសភាពការណ៍តម្រូវ។
ដូច្នេះ ការមិនទាន់ដាក់បណ្តឹងទៅ ICJ មិនអាចយកមកសន្និដ្ឋានថា កម្ពុជាមិនបានចាត់វិធានការការពារផលប្រយោជន៍ជាតិ ឬបោះបង់សិទ្ធិស្របច្បាប់របស់ខ្លួននោះឡើយព្រោះរាជរដ្ឋាភិបាលពិតជាយល់ច្បាស់ណាស់ថា ពេលវេលាគឺជាអាវុធយុទ្ធសាស្ត្រ។

សំណួរទី២៖ តើការការពារអធិបតេយ្យភាពជាតិ អាចធ្វើឡើងបានតែតាមរយៈការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឬយ៉ាងណា?

ចម្លើយ៖ មិនមែនទេ។ ការការពារអធិបតេយ្យភាពអាចធ្វើឡើងតាមរយៈមធ្យោបាយសន្តិវិធីជាច្រើន ដូចជា ការតវ៉ាជាផ្លូវការ ការចរចាទ្វេភាគី ការទូត យន្តការរួមរវាងប្រទេសទាំងពីរ និងយន្តការដោះស្រាយវិវាទផ្សេងៗតាមច្បាប់អន្តរជាតិ។ មធ្យោបាយនីមួយៗមានលក្ខណៈ និងដំណើរការខុសៗគ្នា។ ដូច្នេះការជ្រើសរើសយន្តការណាមួយ ត្រូវផ្អែកលើលក្ខណៈ
នៃវិវាទ និងវិធីសាស្ត្រដែលសមស្របសម្រាប់ការដោះស្រាយបញ្ហា។ អ្វីដែលសំខាន់ គឺកម្ពុជាត្រូវប្រើប្រាស់មធ្យោបាយ
ដែលសមស្រប ដើម្បីការពារសិទ្ធិ និងអធិបតេយ្យភាពរបស់ខ្លួន ព្រមទាំងស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធី ស្រប
តាមច្បាប់អន្តរជាតិ និងមានប្រសិទ្ធភាពសម្រាប់រយៈពេលវែង៕

អត្ថបទទាក់ទង