Grand News Asia Close

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 8:59 am ព័ត៌មានជាតិ 1076
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩

សេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈនេះ គឺជាឯកសារគោលដែលផ្តល់ជាទស្សនវិស័យ និងតម្រង់ទិសការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ស្របតាមទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់បម្រើឱ្យគោលបំណងសំខាន់ ចំនួន ៣ រួមមាន ១).គាំទ្រការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ២).ពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូលនិងការវិភាជថវិកា និង ៣).ចូលរួមធានាឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងចីរភាពហិរញ្ញវត្ថុសាធារណៈ។ ទន្ទឹមនេះ សេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈនេះ ក៏ដើរតួនាទីសំខាន់សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំក្របខ័ណ្ឌថវិការយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩ និងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧ ផងដែរ។

សេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈនេះ នឹងចូលរួមគាំទ្រអាទិភាពគោលនយោបាយចម្បងៗ ចំនួន ៧ រួមមាន ១).ការការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដី ព្រមទាំងការធានាស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ២).ការខិតខំធានាលំនឹងជីវភាពប្រជាជន ៣).ការជំរុញពិពិធកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍប្រភពថ្មីនៃកំណើន ៤).ការពង្រឹងបរិយាកាសធុរកិច្ចនិងការលើកកម្ពស់វិស័យឯកជន រួមទាំងការបន្តបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៥).ការអភិវឌ្ឍមូលធនមនុស្សនិងសង្គម ៦).ការជំរុញបរិវត្តកម្មឌីជីថលនិងការអភិវឌ្ឍបៃតង និង ៧).ការពង្រឹងអភិបាលកិច្ចនិងស្ថាប័ន៕

អត្ថបទទាក់ទង