Grand News Asia Close

ទេសរដ្ឋមន្រ្តី ស្វាយ ស៊ីថា ផ្ញើសារលិខិតជូនពរ ឯកឧត្តមបណ្ឌិត ជីវ កេង ក្នុងឱកាសពិធីចម្រើនជន្មាយុ

ដោយ៖ Morm Sokun ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ 1023
ទេសរដ្ឋមន្រ្តី ស្វាយ ស៊ីថា ផ្ញើសារលិខិតជូនពរ ឯកឧត្តមបណ្ឌិត ជីវ កេង ក្នុងឱកាសពិធីចម្រើនជន្មាយុ ទេសរដ្ឋមន្រ្តី ស្វាយ ស៊ីថា ផ្ញើសារលិខិតជូនពរ ឯកឧត្តមបណ្ឌិត ជីវ កេង ក្នុងឱកាសពិធីចម្រើនជន្មាយុ

(ភ្នំពេញ)៖ ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ បានផ្ញើសារលិខិតជូនពរ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏បវរសួស្តី សិរីមង្គលមហាប្រសើរ នៃពិធីចម្រើនជន្មាយុ ដែលប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ១០កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦។

ក្នុងឱកាសនៃទិវាដ៏មហាវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម ឧទ្ទិសបួងសួង ដល់គុណបុណ្យបារមី នៃវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះ ឯកឧត្តមបណ្ឌិត សូមប្រកបដោយសុខភាពល្អ បរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា មានសុភមង្គលក្នុងក្រុមគ្រួសារ និងបន្តសម្រេចបានជោគជ័យ គ្រប់ភារកិច្ចថ្មីៗបន្ថែមទៀត។

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដ៏ស្មោះស្ម័គ្រចំពោះវីរភាពដ៏ឧដុង្គឧត្តមរបស់ ឯកឧត្តមបណ្ឌិត ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញគ្រប់តួនាទី ភារកិច្ច ជាពិសេសក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងតុលាការ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយទទួលបានការជឿជាក់ពីសាធារណមតិជាតិ និងអន្តរជាតិ តាមរយៈការជំរុញការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ ការពន្លឿនការដោះស្រាយសំណុំរឿង និងការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ របស់ចៅក្រម និងក្រឡាបញ្ជី។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា គុណព្រះរតនត្រ័យកែវទាំងបី សូមតាមជួយបីបាច់ថែរក្សាប្រោះព្រំសព្ទសាធុការ ពរជ័យជូនចំពោះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ៕

អត្ថបទទាក់ទង