Grand News Asia Close

អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី បានទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរបំផុត នៅចំពោះមុខដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ត្រូវបានបង្ហាញ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 415
អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី បានទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរបំផុត នៅចំពោះមុខដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ត្រូវបានបង្ហាញ អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី បានទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរបំផុត នៅចំពោះមុខដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ត្រូវបានបង្ហាញ

 

(ភ្នំពេញ)៖ ផែនការបំផ្លាញការបោះឆ្នោតនិងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជារបស់ក្រុមជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី បានទទួលនូវបរាជ័យយ៉ាងធ្ងន់ធ្ងរ និងដ៏អាម៉ាស់បំផុត នៅក្នុងថ្ងៃនៃប្រវត្តិសាស្ត្រនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ២៣ កក្កដា ២០២៣ នេះ ដោយប្រជាពលរដ្ឋខ្មែរមិនបានអនុវត្តតាមផែនការទុច្ចរិតរបស់ពួកគេឡើយ។

ផែនការទុច្ចរិតរបស់ពួកគេគឺទី១-ធ្វើឱ្យអត្រានៃអ្នកចូលរួមបោះឆ្នោតតិចដោយពួកគេអំពាវនាវម្ចាស់ឆ្នោតកុំទៅបោះឆ្នោតនិងទី២-បើទៅបោះឆ្នោតគឺគូសសន្លឹកឆ្នោតចោលដែលជាសំឡេងគាំទ្រឱ្យទណ្ឌិតក្បត់ជាតិ ដើម្បីពួកគេវាយលើនីត្យានុកូលភាពនៃការបោះឆ្នោត និងធ្វើឱ្យសំឡេងឆ្នោតមិនបានការច្រើន។ ប៉ុន្តែផែនការទុច្ចរិតទាំងនេះត្រូវបានបរាជ័យ ទាំងស្រុង ធ្វើឱ្យក្រុមជនក្បត់ជាតិ សម រង្ស៊ី បាក់មុខនិងគ្មានតម្លៃអ្វីទាំងអស់ចំពោះមុខប្រជាពលរដ្ឋខ្មែរ។

យោងតាមមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, អត្រាអ្នកបោះឆ្នោតបណ្តោះអាសន្ននៅត្រឹមម៉ោង ៦ ល្ងាចថ្ងៃទី២៣ ខែកក្កដានេះ មានចំនួន ៨ ២១៣ ២៦០នាក់ ស្មើនឹង ៨៤,៥៨% នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានទៅបោះឆ្នោត។ អត្រានៃការចេញ ទៅបោះឆ្នោតនេះមានចំនួនខ្ពស់បើប្រៀបធៀបនឹងការបោះឆ្នោត ២ ដងចុងក្រោយនេះ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ កាលពីឆ្នាំ២០១៨ នាថ្ងៃទី២៩ ខែកក្កដា ពេលនោះប្រជាពលរដ្ឋទៅបោះឆ្នោតមានចំនួន ៦,៩៥៦,៩០០នាក់ ស្មើនឹង ៨៣.០២% ក្នុងចំណោមអ្នកចុះឈ្មោះបោះឆ្នោតសរុបចំនួន ៨ ៣៨០ ២១៧នាក់ (១០០%)។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កាលពីឆ្នាំ២០២២ មានប្រជាពលរដ្ឋទៅបោះឆ្នោតចំនួន ៧ ៣៩៤ ៤២៧នាក់ ស្មើនឹង ៨០.៣២% នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតទាំងអស់ចំនួន ៩ ២០៥ ៦៨១នាក់ (១០០%)។

នេះគឺជាដំណើរការប្រជាធិបតេយ្យកម្ពុជាដ៏រស់រវើក និងបានបង្ហាញថាប្រជាពលរដ្ឋខ្មែរពិតជាមានភាពចាស់ទុំនយោបាយខ្លាំង ដោយមិនជឿលើការញុះញង់អកុសលបំផ្លាញសន្តិភាព បំផ្លាញលទ្ធិប្រជាធិបតេយ្យដែលកម្ពុជារកបានដោយពិបាកនិងឆ្លងកាត់សោកនាដកម្មដ៏មហាធំធេងនេះទេ។ ក្រុមជនក្បត់ជាតិសម រង្ស៊ី មូរ សុខហួរ អេង ឆៃអ៊ាង គួរតែខ្មាសប្រជាពលរដ្ឋកម្ពុជាដែលមានការចេះដឹងនិងយល់ច្បាស់ពីតម្រូវការសុខសន្តិភាពនិងការអភិវឌ្ឍ ហើយមិនដើរតាមការញុះញង់ ភូតកុហករបស់ពួកខ្លួនឡើយ។

អ្នកដើរតាមផែនការរបស់ខ្លួនគូសសន្លឹកឆ្នោត ប្រមាណជាង៤០នាក់ ត្រូវបានធ្វើការស៊ើបអង្កេតដោយកម្លាំងសមត្ថកិច្ចស្របតាមច្បាប់ និងខ្លះទៀតត្រូវបានចាប់ខ្លួននិងចោទប្រកាន់ទាក់ទងនឹងការបំផ្លាញការបោះឆ្នោត។ ពួកគេទាំងនេះត្រូវប្រឈមមុខច្បាប់ផាកពិន័យជាប្រាក់ស្របតាមច្បាប់។ ខ្លះក៏បានចេញមកសារភាពថាខ្លួនបាន ទទួលការបង្គាប់និងបញ្ជាពីទណ្ឌិត សម រង្ស៊ី ក្នុងការគូសសន្លឹកឆ្នោតចោលដែលអាចជាភស្តុតាងដ៏មុតស្រួចសម្រាប់ការអនុវត្តច្បាប់។

ការគូសសន្លឹកឆ្នោតដែលជាផែនការទុច្ចរិតទី២ របស់ខ្លួនក្នុងការបំផ្លាញការបោះឆ្នោតក៏ទទួលបរាជ័យយ៉ាងអាម៉ាស់ផងដែរ។ ជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី បានចេញសារអំពាវនាវឱ្យពលរដ្ឋគូសសន្លឹកឆ្នោតចោលដែលមានន័យថាបោះឆ្នោតឱ្យខ្លួន និងដើម្បីខ្លួនវិលត្រឡប់មកប្រទេសកម្ពុជា ដឹកនាំការផ្លាស់ប្តូរតាមរយៈបដិវត្តន៍ពណ៌។ ទោះបីជាមិនទាន់មានលទ្ធផលថាចំនួនសន្លឹកឆ្នោតដែលត្រូវបានគូសចោលប៉ុន្មានក្នុងចំណោមសន្លឹកឆ្នោតមិនបានការ តែយោងតាមទិន្នន័យបឋម សន្លឹកឆ្នោតមិនបានដែលគូសចោលមានតិចតួចបំផុតក្នុងមួយការិយាល័យៗ។

ដូច្នេះមានន័យថាលទ្ធផលនៃការបោះឆ្នោតនេះបង្ហាញថាពលរដ្ឋខ្មែរមិនត្រូវការជនក្បត់ជាតិដូច សម រង្ស៊ី និងបក្ខពួកឡើយ។ ពលរដ្ឋខ្មែរត្រូវការអ្នកការពារសន្តិភាព ការពារការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ការញុះញង់គ្មានតម្លៃអ្វីឡើយ ហើយក៏ដល់ពេលដែល ក្រុមទណ្ឌិត សម រង្ស៊ី ដឹងខ្លួនហើយ។

ចាញ់លើកនេះ គឺទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ចាញ់បោសអស់គូថខោតែម្តង។ ចប់ទាំងព្រម! បើសម រង្ស៊ី ជាមិនប្រកាន់ភាពសច្ចៈ និងមិនភូតកុហក បោកប្រាស់និងមិនមែនជាមនុស្សក្រឡិចក្រឡុចនិងកុំលេបកំអួតរបស់ខ្លួនឡើងវិញ សម រង្ស៊ី ត្រូវហ៊ានទទួលស្គាល់នូវបរាជ័យរបស់ខ្លួន ជាពិសេសដែលថាការបោះឆ្នោត ២០២៣ គឺជាការប្រកួតប្រជែងប្រជាប្រិយភាពរវាងសម្តេចតេជោ ហ៊ុន សែន និងជនក្បត់ជាតិនេះ។ តែលទ្ធផលបង្ហាញច្បាស់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាមានប្រជាប្រិយភាពខ្ពស់ដោយសារតែយោងតាមលទ្ធផលបណ្តោះអាសន្ន គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រឈ្នះដាច់។ ចំណែកសន្លឹកឆ្នោតដែលគូសបំផ្លាញចោលនោះ មានចំនួនតិច ដែលធ្វើឱ្យទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ចាញ់ឡើងក្អួតឈាម។

ម្យ៉ាងទៀត ការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ គឺជាការបង្ហាញថាកម្លាំងប្រជាធិបតេយ្យ កម្លាំងស្នេហាជាតិពិតប្រាកដបានទទួលជ័យជម្នះ ចំណែកកម្លាំងក្រុមជនក្បត់ជាតិ ៣ ជំនាន់បានចាញ់យ៉ាងធ្ងន់ធ្ងរនិងគួរឱ្យអាម៉ាស់បំផុត។ ពួកគេគួរដឹងខ្លួនថាពលរដ្ឋខ្មែរមិនត្រូវការជនសាងគ្រោះឱ្យជាតិ ជនចង្រៃសង្គម និងក្រុមជនក្បត់ជាតិ ដូច ទណ្ឌិតក្បត់ជាតិ ៣ ជំនាន់ និងអ្នកនយោបាយអង្ករកំប៉ុងប៉ុន្មានដំបរស្វានេះទេ! អត្រានៃការចូលរួមដ៏ច្រើនលើសលុបនេះបានធ្វើឱ្យដំណើរការប្រជាធិបតេយ្យនៅកម្ពុជាកាន់តែសកម្មខ្លាំងដែលនេះគ្មាននរណា ឬអនុភាពណាមួយមកបំភ្លៃ និងបំភ័ន្តការពិតនៃដំណើរលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានឡើយ៕​

ដោយ៖ ចៅចាក់ស្មុក

រាជធានីភ្នំពេញ, ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣

អត្ថបទទាក់ទង