សម្តេចបរវធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី «ការរៀបចំនិងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា គណៈកម្មាធិការវិនិយោគកម្ពុជា និងនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា»
សម្តេចបរវធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី «ការរៀបចំនិងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា គណៈកម្មាធិការវិនិយោគកម្ពុជា និងនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា»
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្តីពី «ការរៀបចំនិងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា គណៈកម្មាធិការវិនិយោគកម្ពុជា និងនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា»។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាស្ថាប័នប្រតិបត្តិ បំពេញមុខងារជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើបេសកកម្មដឹកនាំ និងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស។
នៅក្នុងមុខងារស្នូលនីមួយៗ មានមុខងាររងនៃមុខងារស្នូល ដើម្បីអនុវត្តការងារ រួមជាមួយអគ្គលេខាធិការដ្ឋាននៃក.អ.ក. និងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក.) ព្រមទាំងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) ដែលត្រូវបំពេញមុខងារគាំទ្រដែលបានកំណត់ ដើម្បីគាំទ្រដល់ដំណើរការប្រចាំថ្ងៃរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
អនុក្រឹត្យនេះ ជាលទ្ធផលមួយក្នុងចំណោមសមិទ្ធផលនៃការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ពោលគឺ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព៕
សូមអានអនុក្រឹត្យទាំងស្រុង៖ PDF






