Grand News Asia Close

WATCH VIDEO: «ការការពារជីវភាពប្រជាជន» និង «ការការពារបូរណភាពទឹកដី»

ដោយ៖ Morm Sokun ​​ | 20 ម៉ោងមុន ទំព័រវីដេអូ បទយកការណ៍ ព័ត៌មានជាតិ 1033
WATCH VIDEO: «ការការពារជីវភាពប្រជាជន» និង «ការការពារបូរណភាពទឹកដី» WATCH VIDEO: «ការការពារជីវភាពប្រជាជន» និង «ការការពារបូរណភាពទឹកដី»

លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ​សម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ នារ​សៀល​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ចេញវីដេអូ មានរយៈពេល៧នាទីនិង៥០វិនាទី  មាន​ចំណង​ជើងថា៖ «ការការពារជីវភាពប្រជាជន» និង «ការការពារបូរណភាពទឹកដី»។

ក្នុងខណៈពេលដែលរាជរដ្ឋាភិបាលកំពុងដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដើម្បីការពារដែន អធិបតេយ្យភាពស្របច្បាប់របស់ខ្លួន និងដោះស្រាយផលវិបាកនានាដែលបង្កឡើងដោយសង្គ្រាម ឈ្លានពានពីសំណាក់កងទ័ពថៃ រាជរដ្ឋាភិបាលកម្ពុជាក៏បានបន្តជំរុញយ៉ាងខ្លាំងក្លានៅលើ “សមរ​ភូមិ​សេដ្ឋកិច្ច” ដើម្បីរក្សាឆ្នាំងបាយ មុខរបរ និងក្តីសង្ឃឹមរបស់ប្រជាជន។ ឆ្នាំ២០២៥កន្លងទៅនេះ គឺជា​សក្ខីភាព​នៃភាពមោះមុតរបស់ថ្នាក់ដឹកនាំកម្ពុជាដែលមិនបណ្តោយឱ្យ សង្គ្រាម ឬវិបត្តិណា​មួយ​មក​បង្អាក់​សន្ទុះ​នៃការអភិវឌ្ឍជាតិបានឡើយ!»

«ក្នុងគ្រាដ៏លំបាកនិងគ្រោះអាសន្ន កសិកម្មគឺជាកម្លាំងការពារជាតិ! នៅក្បែរលេណដ្ឋាន និងជំរុំ ជនភៀសសឹក រាជរដ្ឋាភិបាលបានបណ្តុះនូវ “សមរភូមិបៃតង” ដើម្បីផ្គត់ផ្គង់អាហារឱ្យកងកម្លាំងប្រដាប់អាវុធ និងបងប្អូនជនភៀសសឹក។ សាមគ្គីភាពរវាងរដ្ឋ ឯកជន និងប្រជាជន គឺជាកម្លាំងមហាសាលដែលគ្មានសត្រូវណាអាចបំបែកបាន ពោលគឺសន្តិសុខ ស្បៀង គឺដង្ហើមនិងជាអាវុធនៃជ័យជំនះ!»

«វិស័យកសិកម្ម មិនត្រឹមតែជាឆ្អឹងខ្នងសេដ្ឋកិច្ចប៉ុណ្ណោះទេ តែក៏ជា “ព្រលឹងនៃស្ថិរភាពជាតិ”។ តាមរយៈការដឹកនាំដ៏ត្រឹមត្រូវ ភាពរឹងមាំ និងការលះបង់មិនចេះនឿយហត់ យើងបានបង្ហាញថា កម្ពុជាអាចរស់ដោយមោទនភាព និងរីកចម្រើន ទោះស្ថិតក្នុងព្យុះឬសង្គ្រាមក៏ដោយ។ ជម្រើសដើម្បីអនាគតរបស់ជាតិនិងប្រជាជនយើងគឺការបន្តគាំទ្រនិងជឿជាក់លើរាជរដ្ឋាភិបាលដើម្បីថែរក្សាការពារសន្តិភាព ជីវភាពនិងអនាគតដ៏រុងរឿងរបស់កូនចៅខ្មែរគ្រប់ជំនាន់» ដោយមានសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាគោលគ្រឹះសំខាន់ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត យកចិត្តទុកដាក់និងខិតខំថែរក្សាការពារ ដើម្បីរក្សាលំនឹងជីវភាពប្រជាពលរដ្ឋ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារ របស់ប្រជាពលរដ្ឋជានិច្ចនិរន្តរ៍។

សូមទស្សនាវីដេអូទាំងស្រុង៖

អត្ថបទទាក់ទង