Grand News Asia Close

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ ទិវាសន្តិភាពនៅកម្ពុជា ជាសច្ចភាពនៃប្រវត្តិសាស្ត្រ ដែលបង្ហាញពីការលះបង់ដើម្បីបុព្វហេតុជាតិ របស់ឥស្សរជនស្នេហាជាតិកម្ពុជា!

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០២៤ ទំព័រវីដេអូ បទយកការណ៍ ព័ត៌មានជាតិ 1002
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ ទិវាសន្តិភាពនៅកម្ពុជា ជាសច្ចភាពនៃប្រវត្តិសាស្ត្រ ដែលបង្ហាញពីការលះបង់ដើម្បីបុព្វហេតុជាតិ របស់ឥស្សរជនស្នេហាជាតិកម្ពុជា! អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ ទិវាសន្តិភាពនៅកម្ពុជា ជាសច្ចភាពនៃប្រវត្តិសាស្ត្រ ដែលបង្ហាញពីការលះបង់ដើម្បីបុព្វហេតុជាតិ របស់ឥស្សរជនស្នេហាជាតិកម្ពុជា!

នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ ចំខួបលើកទី៤៥ នៃទិវាជ័យជម្នះ៧មករា (៧មករា ១៩៧៩-៧មករា ២០២៤  ) អង្កភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូផ្លូវការមួយរយជាពេលជាង១០នាទី ក្រោមចំណង  ចំណងជើងថា « ទិវាសន្តិភាពនៅកម្ពុជា ជាសច្ចភាពនៃប្រវត្តិសាស្ត្រដែលបង្ហាញពីការលះបង់ដើម្បីបុព្វហេតុជាតិ របស់ឥស្សរជនស្នេហាជាតិកម្ពុជា!»  ។

វីដេអូ បានរំលឹកនូវអតីតកាលរបស់កម្ពុជាដែលធ្លាប់ជាប់ឈ្មោះជាប្រទេសដ៏កម្សត់ ដែលបានហែលឆ្លងកាត់នូវប្រវត្តិដ៏ជូរចត់នៃសង្គ្រាមរ៉ាំរ៉ៃពីមួយជំនាន់ទៅមួយជំនាន់។ សង្គ្រាមបានបង្កនូវវិនាសកម្ម និងការបំផ្លាញដល់ឬសគល់ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងធនធានមនុស្ស គឺកម្ពុជាបានបាត់បង់ស្ទើរទាំងស្រុង។ អ្វីដែលរឹតតែធ្ងន់ធ្ងរនោះ កម្ពុជាបានធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ដ៏ប្រល័យ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបនេះមានរយៈពេលត្រឹមតែ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃប៉ុណ្ណោះ ប៉ុន្តែបានកាប់សម្លាប់អាយុជីវិតប្រជាជនស្លូតត្រង់ និងធ្វើទារុញកម្មឱ្យស្លាប់យ៉ាងឃោរឃៅជាង៣លាននាក់។

ក្រោយឆ្លងកាត់សង្គ្រាមពីមួយជំនាន់ទៅមួយជំនាន់ ជោគជាំដោយទុក្ខវេទនារាប់មិនអស់ ប្រជាជនកម្ពុជាពិតជាស្អប់ខ្ពើមសង្គ្រាមខ្លាំងណាស់ ហើយតែងតែពោលពាក្យអរគុណសន្តិភាពគ្រប់ៗគ្នា ព្រោះសន្តិភាពនេះហើយ ដែលបាននាំមកនូវសេចក្តីសុខក្សេមក្សាន្ត និងបានបង្កឱកាសឱ្យប្រជាពលរដ្ឋបានប្រកបរបរចិញ្ចឹមជីវិត រស់នៅក្នុងក្តីសង្ឃឹមសម្រាប់អនាគតកូនចៅជំនាន់ក្រោយៗទៀត។ សព្វថ្ងៃនេះ ប្រជាជនកម្ពុជាដែលបានរស់រានមានជីវិតសល់ពីរបបប៉ុលពត នៅតែចាំមិនភ្លេច ហើយឈឺចាប់នឹងទង្វើឃោរឃៅ របស់អង្គការខ្មែរក្រហម ដែលបានធ្វើទុកបុកម្នេញប្រជាជនខ្លួនឯង។  ជាការពិតណាស់ក្រោយដណ្តើមបានជ័យជន្នះក្នុងថ្ងៃទី៧ ខែមករា ឆ្នាំ១៩៩៧ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនស្នេហាជាតិកម្ពុជាមួយចំនួនទៀត បានប្តូរផ្តាច់យកជីវិតធ្វើជាដើមទុន ដើម្បីរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុន្តែកម្ពុជានៅមិនទាន់សង្គ្រោះបានទាំងស្រុងនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន វីរបុរសសង្គ្រោះជាតិ និងជាបិតាសន្តិភាពកម្ពុជា បានចំណាយពេលជាង១៩ឆ្នាំ គិតពីថ្ងៃ៧ ខែមករា ឆ្នាំ១៩៩៧ រហូតដល់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដើម្បីស្វែងរកការឯកភាពជាតិមួយពេញលេញ។ ជាភ័ព្វសំណាងរបស់កម្ពុជា នៅថ្ងៃទី២៩ធ្នូ១៩៩៨ សម្តេចតេជោ ស្ថាបនិកនយោបាយឈ្នះ-ឈ្នះ បានដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវការឯកភាពជាតិរវាងខ្មែរនិងខ្មែរ ពីច្រើនក្រុម ច្រើនពណ៌ មកជាខ្មែរតែមួយ រហូតនាំមកនូវសុខសន្តិភាពពេញលេញ ការឯកភាពជាតិជាធ្លុងមួយដ៏រឹងមាំ រហូតមកដល់សព្វថ្ងៃនេះ។

ទិវាសន្តិភាពនៅកម្ពុជា ថ្ងៃទី២៩ធ្នូ គឺជាសច្ចភាពនៃប្រវត្តិសាស្ត្រ ដែលកម្ពុជាទទួលបានសន្តិភាពពេញផ្ទៃប្រទេសទាំងស្រុង ក្រោមរូបមន្តឈ្នះ-ឈ្នះ គឺឈ្នះទាំងអស់គ្នា។

សន្តិភាពមានតម្លៃលើសលុប ដែលមិនអាចកាត់ថ្លៃបាន ប្រជាជនកម្ពុជាបានរស់នៅក្នុងសេចក្តីសុខសាន្តរហូតមកដល់សព្វថ្ងៃនេះ ក៏ព្រោះតែការបញ្ចប់បាននូវសង្គ្រាមទាំងស្រុង និងការរកឃើញនូវការឯកភាពជាតិមួយពេញលេញ។ ជាមួយគ្នានេះ ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រជាជនកម្ពុជាទូទាំងប្រទេស ដែលស្រលាញ់សន្តិភាព និងចង់ថែរក្សាសន្តិភាពឱ្យបានគង់វង្សយូរអង្វែងតរៀងទៅ រាជរដ្ឋាភិបាលបន្តវេន្ត ដែលដឹកនាំដោយ  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានចក្ខុវិស័យថែរក្សាសន្តិភាពពីថ្នាក់ដឹកនាំជំនាន់មុនឱ្យបានស្ថិតស្ថេរគង់វង្សទោះក្នុងតម្លៃណាក៏ដោយ ដូច្នេះនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី បានចេញអនុក្រឹត្យកំណត់ យកថ្ងៃទី២៩ ខែធ្នូ រៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ជាថ្ងៃឈប់សម្រាកសាធារណៈចាប់ពីឆ្នាំ២០២៤តទៅ។

អត្ថន័យលំអិតបន្ថែមអំពីទិវាសន្តិភាពនៅកម្ពុជា សូមគោរពអញ្ជើញទស្សនាវីដេអូទាំងស្រុង៖

អត្ថបទទាក់ទង