Grand News Asia Close

ហេតុអ្វីបានជាកម្ពុជា លើកយកបញ្ហាតែ៤ចំណុចទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)?

ដោយ៖ សុវណ្ណា ពិទូ ​​ | ថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានជាតិ 359
ហេតុអ្វីបានជាកម្ពុជា លើកយកបញ្ហាតែ៤ចំណុចទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)? ហេតុអ្វីបានជាកម្ពុជា លើកយកបញ្ហាតែ៤ចំណុចទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា មានមតិ មួយចំនួនលើកឡើងថា ហេតុអ្វីបានជាកម្ពុជាលើកយកតែ៤ចំណុចទៅតុលាការយុត្តិធម៌អន្តរជាតិ ហេតុអ្វីមិនយកទាំងអស់តែម្តង ដែលចំណុចនេះ ដោយសារកម្ពុជាទុកចំណុចផ្សេងៗទៀតដើម្បីដោះស្រាយទ្វេភាគីលើការកំណត់ខណ្ឌសីមាបន្តទៀត។

ក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ ព្រមទាំងសមិទ្ធផលនានា នៅក្នុងខេត្តរតនគិរី នៅព្រឹកថ្ងៃសៅរ៍ទី៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំណុចទាំងបួន គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ ៣ គឺជាតំបន់ដែលឈានដល់ចំណុចជាប់គាំងមិនអាចដោះស្រាយទ្វេភាគីបាន ដូច្នេះមានតែយើង ប្រើប្រាស់យន្តការភាគីទី៣ ដើម្បីចៀសវាងជម្លោះកាន់តែធ្ងន់ធ្ងរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា មានព្រំដែនគោកជាមួយប្រទេសថៃចំនួនជាង៨០០គីឡូម៉ែត្រ គឺយើងមិនអាចដាក់ទាំងអស់ទៅតុលាការយុត្តិធម៌អន្តរជាតិនោះទេ ដោយហេតុថា មានចំណុចខ្លះដែលយើងបានឯកភាពគ្នាចំនួន៤៤បង្គោល លើសរុប៧៣បង្គោលហើយ។ ម៉្យាងទៀត បើសិនយើងប្តឹងជារួមជាហេតុធ្វើឱ្យរាំងស្ទះដល់ដំណើរការចរចាទ្វេភាគីផងដែរព្រោះត្រូវទុកលទ្ធភាពឱ្យភាគីទី៣ដោះស្រាយតាមច្បាប់៕

   

អត្ថបទទាក់ទង