Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ព្រឹត្តិការណ៍ «ព្យុហយាត្រាសាមគ្គីភាព» បង្ហាញពី ស្មារតីរួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយគាំទ្ររាជរដ្ឋាភិបាលនិងកងទ័ពកម្ពុជា

ដោយ៖ សុវណ្ណា ពិទូ ​​ | ថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានជាតិ 338
សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ព្រឹត្តិការណ៍ «ព្យុហយាត្រាសាមគ្គីភាព» បង្ហាញពី ស្មារតីរួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយគាំទ្ររាជរដ្ឋាភិបាលនិងកងទ័ពកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ព្រឹត្តិការណ៍ «ព្យុហយាត្រាសាមគ្គីភាព» បង្ហាញពី ស្មារតីរួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយគាំទ្ររាជរដ្ឋាភិបាលនិងកងទ័ពកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា នៅថ្ងៃទី១៨ មិថុនា ២០២៥ ស្អែកនេះ សហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ «ព្យុហយាត្រាសាមគ្គីភាព» ដែលបង្ហាញពីស្មារតីរួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយ ទាំងសកម្មភាព ទាំងកាយវិការ និងសំឡេងនៃការគាំទ្ររបស់យើងម្នាក់ៗ គឺជាកម្លាំងចិត្ត និងថាមពលសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ។

ក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា នៅរសៀលថ្ងៃអង្គារទី១៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងគាំទ្រចំពោះ ស.ស.យ.ក. ដែលបានរៀបចំកម្មវិធីពិសេស Solidarity March ដើរថ្មើជើងស្អែកនេះ ដើម្បីបង្ហាញពីការគាំទ្រដល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល និងដើម្បីលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែន។ ខណៈពេលនេះមានអ្នកចុះឈ្មោះចូលរួមប្រមាណ១០ម៉ឺននាក់ និងមានអ្នកចូលរួមដែលមិនទាន់ចុះឈ្មោះផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គម្រោងជួបជុំគ្នារបស់ ស.ស.យ.ក. ដែលដើរដោយថ្មើរជើង ដោយមានអ្នកចូលរួមប្រមាណ១០ម៉ឺននាក់នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ស្អែកនេះ គឺជាព្រឹត្តិការណ៍មួយបង្ហាញពីការសាមគ្គីគ្នា និងដើម្បីលើកទឹកចិត្តដល់កងទ័ពជួរមុខ ដែលកំពុងប្រឈមជាមួយភាគីថៃ៕

   

អត្ថបទទាក់ទង