Grand News Asia Close

តើសម្តេចធិបតីឆ្លើយតបដូចម្តេចចំពោះការចោទប្រកាន់ថាសម្តេចធ្វើនយោបាយគ្មានវិជ្ជាជីវៈ?

ដោយ៖ សុវណ្ណា ពិទូ ​​ | ថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានជាតិ 352
តើសម្តេចធិបតីឆ្លើយតបដូចម្តេចចំពោះការចោទប្រកាន់ថាសម្តេចធ្វើនយោបាយគ្មានវិជ្ជាជីវៈ? តើសម្តេចធិបតីឆ្លើយតបដូចម្តេចចំពោះការចោទប្រកាន់ថាសម្តេចធ្វើនយោបាយគ្មានវិជ្ជាជីវៈ?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្តែងការហួសចិត្តចំពោះអ្នកនយោបាយថៃមួយចំនួនចោទថ្នាក់ដឹកនាំកម្ពុជា ចោទសម្តេចតេជោ ចោទសម្តេចធិបតីថា ធ្វើនយោបាយគ្មានវិជ្ជាជីវៈ (Unprofessional) ហើយថា ថ្នាក់ដឹកនាំកម្ពុជាធ្វើនយោបាយតាមហ្វេសប៊ុក។

ក្នុងឱកាសអញ្ជើញជាអធិបតី «បិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធជាតិកម្ពុជា»នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម័យបច្ចុប្បន្ន អ្នកនយោបាយប្រើទំនាក់ទំនងសង្គម Facebook, Tik Tok និងបណ្តាញសង្គមផ្សេងៗគ្រប់ពេលវេលាដើម្បីបញ្ជូនសារទៅប្រជាពលរដ្ឋ សូម្បីតែប្រធានាធិបតីអាមេរិក និងមេដឹកនាំផ្សេងទៀតក៏ប្រើដែរ ពីព្រោះសារដែលដាក់ចេញទៅគឺសំដៅទៅលើប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងជំហរនយោបាយរដ្ឋាភិបាល ដើម្បីកុំអោយប្រជាពលរដ្ឋជ្រួលច្របល់ និងមានការភាន់ច្រឡំ៕

អត្ថបទទាក់ទង