Grand News Asia Close

វីដេអូ៖ តើពាក្យថា «ផ្ការីក» មានអត្ថន័យយ៉ាងដូចម្តេចក្នុងបេះដូងប្រជាពលរដ្ឋខ្មែរ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ ទំព័រវីដេអូ ទស្សនៈ-នយោបាយ 332


ពាក្យថា«ផ្ការីក» តាមន័យត្រង់គឺជាផ្កាដែលកំពុងពេញសម្រស់រីកស្គុះស្គាយគួរឱ្យស្រឡាញ់ជក់ចិត្ត គួរជាទីគយគន់ និងមានក្លិនក្រអូបសព្វសាយគួរជាទីរីករាយស្រស់ស្រាយក្រៃលែង។ ផ្ការីកស្គុះស្គាយបានទាល់តែដីមានជីជាតិគ្រប់គ្រាន់ និងមានទឹកសម្រាប់ស្រោចស្រព ជាពិសេស ទាល់តែផ្កានោះដុះនៅក្នុងបរិស្ថានធម្មជាតិមួយដ៏អំណោយផល ស្ងប់ស្ងាត់ និងសុខដុមរមនា មិនខុសពីមនុស្សឡើយ។
នៅក្នុងន័យធៀបវិញ ពាក្យថា«ផ្ការីក» គឺជាការសំដៅទៅដល់ការរីកចម្រើនលូតលាស់របស់សង្គមឬប្រទេសជាតិទាំងមូលដែលប្រជាពលរដ្ឋមានទឹកមុខញញឹម ស្រស់ស្រាយ សប្បាយចិត្ត និងរស់នៅក្នុងសុខសន្តិភាព ភាពស្ងប់សុខ ដូចដែលប្រជាពលរដ្ឋខ្មែរកំពុងរស់នៅសព្វថ្ងៃក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍន៍មិនដែលធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង ៥០០ ឆ្នាំចុងក្រោយ។
ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលចេញពីគណបក្សប្រជាជនកម្ពុជា ប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរបានស្គាស្ថានភាព«ផ្ការីក»ពិតប្រាកដ គឺការដឹកនាំប្រទេសឱ្យចាកចេញពីភាពស្រពោនក្រៀមស្វិតនិងរុះរោយនៅក្នុងសម័យសង្គ្រាម និងរបបប្រល័យពូជសាសន៍ដែលស្គាល់តែការ
បំផ្លិចបំផ្លាញ ទឹកភ្នែក និងកាប់សម្លាប់ មកកាន់ស្ថានភាព មួយដែលពោរពេញដោយសេចក្តីសុខ ស្នាមញញឹម និងការអភិវឌ្ឍន៍រីកស្គុះស្គាយគ្រប់វិស័យប្រៀបដូចជារដូវផ្ការីកដ៏គួរជាទីសប្បាយរីករាយ។
ក្រឡេកមើលប្រទេសកម្ពុជា និងទឹកមុខប្រជាពលរដ្ឋខ្មែរកាលពីសម័យសង្គ្រាមនិងរបបប៉ុល ពត ធៀបនឹងបច្ចុប្បន្ន គឺខុសគ្នាស្រឡះដូចមេឃនិងដី។ កម្ពុជាដែលកាលពីមុនត្រូវបានពិភពលោកស្គាល់ដោយសារតែរបបវាលពិឃាតប្រល័យពូជសាសន៍ ឥឡូវត្រូវបានគេស្គាល់ជាព្រះរាជាណចក្រនៃស្នាមញញឹម។ កម្ពុជាដែលស្ទើរតែត្រូវបានពិភពលោកបំភ្លេចចោល ឥឡូវបានក្លាយជាសមាជិកយ៉ាងសកម្មនិងលេចធ្លោមួយរបស់អង្គការសហប្រជាជាតិដែលបានចូលរួមគ្រប់សកម្មភាពជាមួយបណ្តាប្រទេសជាមិត្តជាពិសេសគឺបេសកកម្មថែរក្សាសន្តិភាពក្រោមឆ័ត្រ
អង្គការសហប្រជាជាតិ។
ប្រជាពលរដ្ឋខ្មែរដែលកាលពីមុនត្រូវបានពិភពលោកស្គាល់និងអាណិតសូរដោយសារសារព័ត៌មានផ្សព្វផ្សាយពីភាពទុរគត៌ ក្ររហេមរហាម ឥឡូវ ប្រជាពលរដ្ឋខ្មែរត្រូវបានបរទេសស្គាល់ដោយសារ
ភាពរួសរាយរាក់ទាក់ និងជាប្រជាជនដែលមានភាពស៊ីវីឡៃមិនខុសពីប្រជាជាតិនៃបណ្តាប្រទេសក្នុងតំបន់និងក្នុងពិភពលោកឡើយ។ ប្រជាពលរដ្ឋខ្មែរមានវត្តមាននៅគ្រប់ទិសទីក្នុងពិភពលោក
ក្នុងនាមជាភ្ញៀវទេសចរ អ្នកជំនួញ ឬជានិស្សិតបំពេញការសិក្សានៅបរទេសដែលគេពិបាកនឹងបែងចែកថាជាជនជាតិអ្វីបើសិនជាមិនបានបង្ហាញអត្តសញ្ញាណថាជាជនជាតិខ្មែរទេនោះ។
ការអភិវឌ្ឍន៍គ្រប់វិស័យ សេចក្តីសុខសានដែលប្រជាពលរដ្ឋទទួលបានពីសន្តិភាពនិងកំណើន សេដ្ឋកិច្ចជាតិ បាននិងកំពុងធ្វើឱ្យកម្ពុជាក្លាយជាសួនបុប្ផារីកស្គុះស្គាយគួរជាទីចាប់អារម្មណ៍របស់ទេសចរនិងអ្នកវិនិយោគទុនជាតិនិងអន្តរជាតិ។ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព អគារខ្ពស់ៗ ភ្លើងអគ្គិសនី ព្រោងព្រាតបាននិងកំពុងធ្វើឱ្យកម្ពុជាក្លាយជាទីឋានដ៏មនោរម្យសម្រាប់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាសម្រាប់ភ្ញៀវទេសចរនិងអ្នកវិនិយោគទុនបរទេស។ ប្រជាពលរដ្ឋដែលគាំទ្ររាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបាន
រីកធំទូលំទូលាយស្គុះស្គាយជាលំដាប់។ ជាក់ស្តែងការបោះឆ្នោតសកលកាលពីខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ គណបក្សប្រជាជនកម្ពុជាបានទទួលសំឡេងគាំទ្ររហូតដល់ជាង ៨២% ដែលជាអត្រាខ្ពស់បំផុតមិនធ្លាប់មាន។ ចំណែកអ្នកធ្លាប់គាំទ្រនិងសកម្មជនគណបក្សប្រឆាំង
ក៏បានងាកមកសុំចូលរួមជាមួយគណបកកសប្រជាជនកម្ពុជាជាបន្តបន្ទាប់ដូចទឹកបាក់ទំនប់។ ពេលសម្រាកចុងសប្តាហ៍ ពិសេសរដូវបុណ្យទានម្តងៗ ប្រជាពលរដ្ឋខ្មែរបានចេញដើរកម្សាន្តយ៉ាងច្រើនកុះករ។ ជាក់ស្តែង កាលពីបុណ្យអុំទូកកន្លងទៅ មានពលរដ្ឋខ្មែរនិងភ្ញៀវបរទេសប្រមាណជា
៨លាននាក់ចេញដើរកម្សាន្តទូទាំងប្រទេស ក្នុងនោះគ្រាន់តែរាជធានីភ្នំពេញទទួលភ្ញៀវទេសចរប្រមាណជា៦លាននាក់ក្នុងរយៈពេលតែបីថ្ងៃ។
កាលពីក្នុងអំឡុងនៃការផ្ទុះជំងឺកូវីដ១៩ សម្តេចេតេជោ ហ៊ុន សែន ដែលកាលនោះគឺជានាយរដ្ឋមន្ត្រីបានប្រើយុទ្ធសាស្ត្រ«ផ្ការីក»ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្មែរ។ យុទ្ធសាស្ត្រ«ផ្ការីក»នេះសំដៅលើការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋចេញពីជំងឺកាចសាហាវ ហើយតាមរយៈយុទ្ធសាស្ត្រនេះ កម្ពុជាបានទទួលជោគជ័យធំធេងក្នុងការ ប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ ១៩ ដោយបានចាកចេញពីការគំរាមកំហែងនៃជំងឺនេះយ៉ាងឆាប់រហ័ស និងបានជួយសង្គ្រោះជីវិតប្រជាពលរដ្ឋខ្មែរនិងជនបរទេសដែលរស់នៅនិងប្រកបមុខរបរនិងបំពេញជាច្រើនជាច្រើនមិនឱ្យស្លាប់ដោយសារ
ជំងឺឆ្លងកាចសាហាវនេះ។
នេះហើយគឺជាអត្ថ័យពិតប្រាកដនៃពាក្យថា«ផ្ការីក»នៅក្នុងសួនដ៏អំណោយផលក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍន៍លឿនរហ័សមិនធ្លាប់មានដែលជាស្នាដៃដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន។
សមិទ្ធផលធំៗរាប់មិនអស់ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ឬសម្ពោធបើកការដ្ឋានសាងសង់ជាបន្តបន្ទាប់។ យុទ្ធសាស្ត្របញ្ចកោណដែលដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់នឹងធ្វើឱ្យកម្ពុជាក្លាយជាសួនដែល ពោរពេញដោយផ្ការីកស្គុះស្គាយគ្រប់រដូវ និងរីកជាអមតៈដោយគ្មាននរណាអាចមកធ្វើឱ្យផ្កាក្នុងសួននេះស្រពាប់ស្រពោនបានឡើយ។ អត្ថន័យនេះត្រូវបាន
ប្រជាពលរដ្ឋខ្មែរចងចាំក្នុងក្រអៅបេះដូងគ្រប់ៗគ្នា។
ចំណែកក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយជនក្បត់ជាតិបីជំនាន់សម រង្ស៊ី ដែលបានយកពាក្យ«ផ្ការីក»ទៅប្រើដើម្បីបម្រើមនោគមន៍វិជ្ជានយោបាយបដិវត្តន៍ពណ៌របស់ខ្លួនគឺមិនត្រឹមត្រូវតាមអត្ថន័យ និងមិនសមស្របតាមកាលៈទេសៈឡើយ។ «ផ្ការីក» គឺតំណាងឱ្យភាពសប្បាយរីករាយ និងភាពចម្រុងចម្រើន គឺមិនមែនបម្រើឱ្យអត្ថន័យចលាចល ហិង្សា ខុសច្បាប់ និងអូសទាញប្រទេសឈានទៅរកសង្គ្រាមស៊ីវិលកាប់សម្លាប់គ្នាឡើងវិញ ដូចដែលក្រុមជ្រុលនិយមចង់បាននោះឡើយ៕
ដោយ អ្នកនយោបាយតុកាហ្វេ

អត្ថបទទាក់ទង