Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គុណភាពនៃធនធានមនុស្សគឺជាកត្តាកំណត់នៃគុណភាព និងសមត្ថភាពប្រទេសរបស់យើងក្នុងការអភិវឌ្ឍ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 232
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គុណភាពនៃធនធានមនុស្សគឺជាកត្តាកំណត់នៃគុណភាព និងសមត្ថភាពប្រទេសរបស់យើងក្នុងការអភិវឌ្ឍ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គុណភាពនៃធនធានមនុស្សគឺជាកត្តាកំណត់នៃគុណភាព និងសមត្ថភាពប្រទេសរបស់យើងក្នុងការអភិវឌ្ឍ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គុណភាពនៃធនធានមនុស្សគឺជាកត្តាកំណត់នៃគុណភាព និងសមត្ថភាពរបស់ប្រទេសរបស់យើងក្នុងការអភិវឌ្ឍប្រកួតប្រជែងដោយចីរភាព ដូចគ្នានេះដែរ គុណភាពនៃការអប់រំបណ្តុះបណ្តាលគឺជាកត្តាគន្លឹះនៃគុណភាពធនធានមនុស្ស ដូច្នេះយើងអាចនិយាយបានថា គុណភាពនៃការបណ្តុះបណ្តាលគឺជាកត្តាគន្លឹះមួយសំខាន់សម្រាប់ការធានាបានការប្រកួតប្រជែង និងការអភិវឌ្ឍរបស់ប្រទេសជាតិយើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា គម្លាតនៃខួរក្បាល និងគម្លាតនៃសមត្ថភាពរបស់មនុស្សងាយស្រួលក្នុងការបិទបើសិនជាមានឱកាសបានទទួលនូវការអប់រំដែលមានគុណភាពដូចគ្នា ទោះជាចាប់ផ្តើមពីចំណុចខុសគ្នាលើកត្តាផ្សេងៗ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើម្បីកំណត់គុណភាពនៃការអប់រំបណ្តុះបណ្តាលបានយើងត្រូវមានចំណុចសំខាន់ ៤៖
ទី១-គុណភាព និងគុណវុឌ្ឍិនៃសាស្រ្តាចារ្យ ឬគ្រូបង្រៀន
ទី២-កម្មវិធីសិក្សា និងមេរៀន
ទី៣-ឧបករណ៍សម្ភារៈ ឬមធ្យោបាយក្នុងការបង្រៀន
ទី៤-វិធីសាស្រ្តបង្រៀន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «អញ្ជើញសម្ពោធបណ្តាញសាកលវិទ្យាល័យ សាយប័រ ដែលប្រារព្ធនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា» នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤៕

 

អត្ថបទទាក់ទង