Grand News Asia Close

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ព្រះវស្សា

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 878
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ព្រះវស្សា ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ព្រះវស្សា

 

(ភ្នំពេញ)៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ព្រះវស្សា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។

ក្នុងសារលិខិត បានសរសេរថា «ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៨ព្រះវស្សា យាងចូល៨៩ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាតសម្ដែងអំណរសាទរ និងសូមគោរពថ្វាយព្រះរាជសព្ទសាធុការពរ បវរសួស្ដី មហាប្រសើរគ្រប់ប្រការថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះទីឃាយុយឺនយូរ គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ សុខដុមរមនា ដល់ប្រជានុរាស្ត្រគ្រប់រូបជាយូរអង្វែងតរៀងទៅ។

ទូលព្រះបង្គំជាខ្ញុំ សូមសម្តែងនូវសេចក្ដីកតញ្ញូកតវេទិតាដ៏ជ្រាលជ្រៅបំផុតថ្វាយ សម្តេចព្រះមហាក្សតី ព្រះវររាជមាតាជាតិខ្មែរ ដែលកន្លងមក សម្តេចព្រះមហាក្សត្រី តែងតែយកព្រះហឫទ័យទុកដាក់ជា

ទីបំផុតចំពោះសុខុមាលភាពរបស់ប្រជារាស្ត្រដែលជាកូន ជាចៅ ចៅទួតរបស់ព្រះអង្គ ព្រមទាំងបំពេញព្រះរាជកិច្ច យ៉ាងសកម្មក្នុងព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមប្រកបដោយព្រះព្រហ្មវិហារធម៌ គុណធម៌ដ៏ប្រពៃថ្លៃថ្លាក្នុងការងារ មនុស្សធម៌ ក៏ដូចជាក្នុងវិស័យសង្គមកិច្ច វប្បធម៌ អប់រំ និងសាសនា ដែលនាំមកនូវសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍសំដៅលើកកម្ពស់ជីវភាព ជូនប្រជារាស្ត្រក្នុងគ្រប់កាលៈទេសៈជារៀងរហូតដល់បច្ចុប្បន្ន។

ក្នុងឱកាសដ៏មហាសិរីមង្គលប្រពៃថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមលំឱនកាយ វាចាចិត្តគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ទេវតាថែរក្សា ព្រះមហាស្វេតច្ឆត្រ និងព្រះបារមីអតីតព្រះមហាវីរក្សត្រ ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គ សូមបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ព្រមទាំងព្រះរាជវង្សានុវង្ស សូមសមប្រកបតនឹងព្រះពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

ខាងក្រោមនេះ ជាសារលិខិត របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ៖

អត្ថបទទាក់ទង