Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងណាក្ដី ក៏ធនធានមនុស្សនៅតែជាកត្តាកំណត់ក្នុងការអភិវឌ្ឍប្រទេសជាតិដដែល

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 179
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងណាក្ដី ក៏ធនធានមនុស្សនៅតែជាកត្តាកំណត់ក្នុងការអភិវឌ្ឍប្រទេសជាតិដដែល សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងណាក្ដី ក៏ធនធានមនុស្សនៅតែជាកត្តាកំណត់ក្នុងការអភិវឌ្ឍប្រទេសជាតិដដែល

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធនធានមនុស្សគឺជាកត្តាកំណត់នូវអ្វីៗទាំងអស់ ពីព្រោះមនុស្សជាអ្នកបង្កើតផែនការ ជាអ្នកដឹកនាំអនុវត្តផែនការ ជាអ្នកតាមដាន ត្រួតពិនិត្យផែនការ ជាអ្នកកែសម្រួល និងជាអ្នកធ្វើការវិវត្តផែនការ។

ជាក់ស្ដែងសាលាលីមកុងវីង បានមកបើកសាលានៅកម្ពុជាអស់រយៈពេល ១៦ឆ្នាំមកហើយ ហើយបើគ្មានមនុស្សដឹកនាំកែសម្រួលជាប្រចាំទេ នោះនឹងមិនអាចទទួលបានជោគជ័យបែបនេះទេ ពីព្រោះកុំព្យូទ័រមានមនុស្សជាអ្នកចុច មិនមែនកុំព្យូទ័រចេះចុចបញ្ជារដោយខ្លួនឯងនោះទេ។ ទោះបីមាន Chat GPT ក៏ដោយ ប៉ុន្តែក៏នៅតែត្រូវការមនុស្សជាអ្នកបញ្ជារដដែល។

សម្តេចធិបតី បានថ្លែងបន្តថា ការដឹកនាំកសាងប្រទេសមួយ គេត្រូវការធនធានមនុស្សដែលរស់រវើក ដូចនេះធនធានមនុស្សជាទ្រព្យសំខាន់បំផុតសម្រាប់ប្រទេសជាតិ ដែលអាចឱ្យប្រទេសជាតិយើងអភិវឌ្ឍរីកចម្រើនដោយនិរន្តរភាព និងប្រកបដោយចីរភាព។ នេះជាកិច្ចការសំខាន់ ពីព្រោះមនុស្សខុសពីព្រះ ខុសពីឧបករណ៍ ទោះបីកុំព្យូទ័រមានភាពវៃឆ្លាតយ៉ាងណាក៏ដោយ ក៏មកដល់ម៉ោងនេះកុំព្យូទ័រនៅមិនអាចវិវត្តដោយខ្លួនឯងបានទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រសាកលវិទ្យាល័យលីមកុកវីង ក្នុងរាជធានីភ្នំពេញ៕

អត្ថបទទាក់ទង