Grand News Asia Close

សម្ដេចតេជោ ហ៊ុន សែន៖ ក្រោយមានព្រែកជីកហ្វូណនតេជោ វិស័យកសិកម្មនិងទេសចរណ៍នៅទិសនិរតីរបស់កម្ពុជានឹងកាន់តែរីកចម្រើន

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 205
សម្ដេចតេជោ ហ៊ុន សែន៖ ក្រោយមានព្រែកជីកហ្វូណនតេជោ វិស័យកសិកម្មនិងទេសចរណ៍នៅទិសនិរតីរបស់កម្ពុជានឹងកាន់តែរីកចម្រើន សម្ដេចតេជោ ហ៊ុន សែន៖ ក្រោយមានព្រែកជីកហ្វូណនតេជោ វិស័យកសិកម្មនិងទេសចរណ៍នៅទិសនិរតីរបស់កម្ពុជានឹងកាន់តែរីកចម្រើន

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងផ្ដល់នូវប្រព័ន្ធស្រោចស្រពដល់បណ្ដាខេត្តនៅទិសនីរតីនៃប្រទេសកម្ពុជា ដោយព្រែកជីកនេះ នឹងផ្ដល់ទឹកឱ្យប្រជាជននៅតំបន់នោះបង្កបង្កើនផលនិងប្រើប្រាស់ ពោលគឺនឹងជួយឱ្យកសិករយើងនៅទីនោះអាចធ្វើកសិកម្មបានពីការធ្វើតែមួយលើក មកជាការធ្វើពីរលើក ឬលើសពីនេះក្នុងមួយឆ្នាំៗ។ មិនតែប៉ុណ្ណោះ គម្រោងព្រែកជីកហ្វូណនតេជោនេះ ក៏នឹងជួយឱ្យមានវិស័យទេសចរណ៍នៅតាមដៃព្រែក ដែលជាផ្នែកមួយនៃក្របខ័ណ្ឌ «តារារះនៅទិសនិរតី» ទៀតផង។

នៅក្នុងឱកាសថ្លែងសារពិសេសស្តីពី «ព្រែកជីកហ្វូណនតេជោ» ផ្សាយចេញពីទីក្រុងតាខ្មៅ ខេត្តកណ្តាលនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នោះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសង្កត់ធ្ងន់ថា កម្ពុជាមិនល្ងង់រហូតដល់នៅសុខៗទៅទាញយកទឹកប្រៃមកបំផ្លាញទឹកសាបខ្លួនឯងនោះទេ។ ផ្ទុយទៅវិញ កម្ពុជានឹងបង្កើតបាននូវប្រព័ន្ធស្រោចស្រពនៅទិសនីរតី ជួយឱ្យភាគនិរតីរបស់កម្ពុជាមានពណ៌បៃតងស្រស់ ធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ ក៏ដូចជាអាចជួយរំដោះទឹកជំនន់នៅតំបន់នោះក្នុងរដូវវស្សាបានទៀតផង៕

អត្ថបទទាក់ទង