Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន៖ «ទឹកចិត្តឪពុក! បើទោះដឹងថា កូនកំពុងកាន់អំណាចកំពូល មានមធ្យោបាយធ្វើដំណើរគ្រប់គ្រាន់ តែខ្ញុំនៅតែព្រួយបារម្ភពីសុវត្ថិភាពកូន ពេលធ្វើដំណើរចេញទៅក្រៅប្រទេសម្តងៗ»

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ 456
សម្តេចតេជោ ហ៊ុន សែន៖ «ទឹកចិត្តឪពុក! បើទោះដឹងថា កូនកំពុងកាន់អំណាចកំពូល មានមធ្យោបាយធ្វើដំណើរគ្រប់គ្រាន់ តែខ្ញុំនៅតែព្រួយបារម្ភពីសុវត្ថិភាពកូន ពេលធ្វើដំណើរចេញទៅក្រៅប្រទេសម្តងៗ» សម្តេចតេជោ ហ៊ុន សែន៖ «ទឹកចិត្តឪពុក! បើទោះដឹងថា កូនកំពុងកាន់អំណាចកំពូល មានមធ្យោបាយធ្វើដំណើរគ្រប់គ្រាន់ តែខ្ញុំនៅតែព្រួយបារម្ភពីសុវត្ថិភាពកូន ពេលធ្វើដំណើរចេញទៅក្រៅប្រទេសម្តងៗ»

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បង្ហោះសារបញ្ជាក់ពីមនោសញ្ចេតនា ដែលជាក្តីបារម្ភរបស់សម្តេចចំពោះកូន នៅពេលដែលកូនធ្វើដំណើរចេញក្រៅប្រទេសម្តងៗ។
សម្តេចតេជោលើកឡើងថា ការបារម្ភពីកូននេះ គឺជាទឹកចិត្តឪពុក ហើយឪពុករបស់សម្តេច ក៏ធ្លាប់បារម្ភពីសម្តេចដូចគ្នា ពេលសម្តេចចេញបំពេញភារកិច្ចនៅក្រៅប្រទេសម្តងៗ។
ក្តីបារម្ភរបស់សម្តេចនេះ សំដៅដល់ការបារម្ភចំពោះកូនប្រុស គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើដំណើរបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៤ថ្ងៃ នៅប្រទេសចិន។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារមានខ្លឹមសារទាំងស្រុងដូច្នេះថា «ទឹកចិត្តឪពុក ! កាលមុនពេលឪពុករបស់ខ្ញុំមរណភាពទៅ គាត់តែងតែរង់ចាំខ្ញុំ ពេលខ្ញុំចេញទៅក្រៅប្រទេសម្តងៗ។ ពេលខ្លះគាត់មិនសម្រាកទេ រហូតដល់ពេលខ្ញុំត្រឡប់មកដល់ផ្ទះវិញ ទើបគាត់ឈប់បារម្ភ។ បើទោះជាគាត់ដឹងថា ខ្ញុំជាអ្នកដឹកនាំរដ្ឋដែលមានអំណាច តែគាត់នៅព្រួយបារម្ភពីសុខទុក្ខយើងជាកូន។
រឿងដដែលបានកើតចំពោះខ្ញុំម្តង បើទោះដឹងថា កូនកំពុងកាន់អំណាចកំពូល មានមធ្យោបាយធ្វើដំណើរគ្រប់គ្រាន់ តែក៏នៅបារម្ភពីសុវត្ថិភាពរបស់កូន។
ខ្ញុំស្រឡាញ់កូន និងចៅដូចៗគ្នា ខ្ញុំតែងតែព្រួយបារម្ភនៅពេលពួកគេធ្វើដំណើរចេញទៅក្រៅប្រទេសម្តងៗ៕
Father’s heart !
Before my father passed, he was always waiting for me when I had mission abroad. Sometimes he did not rest until I got home; only then did he stop worrying. Even though he knew I was a powerful leader of the state, he was still worried about our well-being as children. The same thing happened to me now. Though I know my son is holding top power and has any means of transportation, yet I am still concerned about my son’s safety.
I love children and grandchildren alike. I am always worried every time they travel abroad.»។
សូមជម្រាបថា តបតាមការអញ្ជើញរបស់លោក លី ឈាង នាយករដ្ឋមន្ត្រីចិន, សម្តេចមហាប​វរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសចិន កាល​ពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។
នៅយប់ថ្ងៃទី១៧ ខែកញ្ញានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់កម្ពុជា បន្ទាប់ពីបញ្ចប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការ និងការអញ្ជើញចូល​រួមពិ​ព័រណ៍​ចិន-អាស៊ាន​លើកទី២០ នៅក្នុងប្រទេសចិន ប្រកបដោយផ្លែផ្កាខ្ពស់៕

អត្ថបទទាក់ទង