Grand News Asia Close

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងមិនអាចក្លាយជាព្រំដែនកម្ពុជា-វៀតណាម នោះទេ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 426
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងមិនអាចក្លាយជាព្រំដែនកម្ពុជា-វៀតណាម នោះទេ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងមិនអាចក្លាយជាព្រំដែនកម្ពុជា-វៀតណាម នោះទេ

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ចំពោះគម្រោងព្រែកជីកហ្វូនតេជោ គឺមិនអាចក្លាយទៅជាព្រំដែនរវាងកម្ពុជា និងវៀតណាមនោះទេ។ ការបញ្ជាក់របស់សម្ដេច ធ្វើឡើងក្នុងពេលដែលសម្ដេចថ្លែងសារពិសេស ស្ដីពីព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ។

សម្ដេចតេជោ បានរំលឹកថា នៅក្នុងព្រែកជីកហ្វូណនតេជោ ១៨០គីឡូម៉ែត្រនេះ មាន៨០គីឡូម៉ែត្រសម្ដេចបានដឹកនាំធ្វើរួចទៅហើយ ដែលនៅពេលនោះគឺមាន ឯកឧត្ដម ប៉ុល សារឿន បច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាល បានចូលរួមដឹកនាំធ្វើ ដោយកាលនោះលោក ជាអភិបាលខេត្ដតាកែវ។

សម្ដេចតេជោ ហ៊ុន​ សែន បានបញ្ជាក់ថា ប្រឡាយលេខ១៥ ដែលមានប្រវែង៨០គីឡូម៉ែត្រនេះ បច្ចុប្បន្នប្រើប្រាស់ជាប្រព័ន្ធស្រោចស្រពផង ហើយជាប្រព័ន្ធដឹកជញ្ជូនផង វាគ្រាន់តែត្រូវការពង្រីកវាតែប៉ុណ្ណោះ វានឹងក្លាយទៅជា ប្រព័ន្ធដឹកជញ្ជូនដ៏ល្អ។ ជាមួយគ្នានៅក្នុងឆ្នាំ១៩៩៣ ក៏ក្រុមប្រឆាំងឃោសនាថា ប្រឡាយនេះ គឺជាប្រឡាយព្រំដែនកម្ពុជា-វៀតណាមផងដែរ។

សម្ដេចតេជោ បានចោទជាសំណួរទៅកាន់អ្នកនយោបាយនិរទេសខ្លួននៅក្រៅស្រុកថា បើព្រែកជីកនេះ ក្លាយជាព្រំដែនវៀតណាម-កម្ពុជា ហេតុអ្វី វៀតណាមចាំបាច់កង្វល់? វៀតណាមត្រូវតែស្វាគមន៍ ព្រោះវាបានទឹកដីកម្ពុជាតាំងពីខេត្ដកណ្ដាលទៅ ឬមួយអ្នកមានចេតនាអ្វី អ្នកត្រូវចាំ ផលប្រយោជន៍កម្ពុជាគឺធំណាស់ ដូច្នេះកម្ពុជាត្រូវតែជីកព្រែកនេះឱ្យបាន៕

 

អត្ថបទទាក់ទង