Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន៖ រដ្ឋប្រហារ និងបដិវត្តន៍ពណ៌ គឺជាកត្តានាំប្រទេសជាតិធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម និងអំពើប្រល័យពូជសាសន៍

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 197
សម្តេចតេជោ ហ៊ុន សែន៖ រដ្ឋប្រហារ និងបដិវត្តន៍ពណ៌ គឺជាកត្តានាំប្រទេសជាតិធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម និងអំពើប្រល័យពូជសាសន៍ សម្តេចតេជោ ហ៊ុន សែន៖ រដ្ឋប្រហារ និងបដិវត្តន៍ពណ៌ គឺជាកត្តានាំប្រទេសជាតិធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម និងអំពើប្រល័យពូជសាសន៍

 

ក្នុងពិធីបិទសន្និសីទស្ដីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» ដែលប្រារព្ធនៅសាលយុត្តិតេជោ បញ្ជាការដ្ឋានកងទ័ពជើងគោក នៅព្រឹកថ្ងៃពុធទី២២ ខែឧសភា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីមុន បរទេសនិយមញុះញង់ឱ្យមានរដ្ឋប្រហារដែលត្រូវបានគេអនុវត្តរួចហើយនៅក្នុងឆ្នាំ១៩៧០ រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ដែលបានធ្វើឱ្យប្រទេសជាតិធ្លាក់ក្នុងសង្រ្គាម និងអំពើប្រល័យពូជសាសន៍ ប៉ុន្តែពេលនេះ គេនិយមប្រើប្រាស់ «បដិវត្តន៍ពណ៌» ដែល ចំណុចទាំងពីរនេះ គឺជាកត្តានាំប្រទេសជាតិធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម និងអំពើប្រល័យពូជសាសន៍។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅកម្ពុជា ក៏មានការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌នៅឆ្នាំ២០១៣ម្តង ប៉ុន្តែត្រូវបានសម្តេចទប់ស្កាត់ទាន់ពេលវេលា តាមរយៈការរកឃើញនូវគន្លឹះនៃបដិវត្តន៍ពណ៌ គឺការធ្វើអព្យាក្រឹត្យកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល។

សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកផងដែរថា កងកម្លាំងប្រដាប់អាវុធ មិនអាចអព្យាក្រឹត្យបានឡើយរវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយ បើសិនជាមានការប៉ុនប៉ងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺកងកម្លាំងប្រដាប់អាវុធមានភារកិច្ចបង្រ្កាបទប់ស្កាត់ដើម្បីការពារសន្តិភាពនិងសេចក្តីសុខរបស់ប្រជាពលរដ្ឋ១៧លាននាក់៕

អត្ថបទទាក់ទង