Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យវិស័យរដ្ឋនិងឯកជន រួមគ្នាគាំទ្រផលិតផលក្នុងស្រុកឱ្យបានច្រើនបំផុត

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 236
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យវិស័យរដ្ឋនិងឯកជន រួមគ្នាគាំទ្រផលិតផលក្នុងស្រុកឱ្យបានច្រើនបំផុត សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យវិស័យរដ្ឋនិងឯកជន រួមគ្នាគាំទ្រផលិតផលក្នុងស្រុកឱ្យបានច្រើនបំផុត

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការផលិតទឹកគោនៅគិរីសួគ៌ មានបច្ចេកទេសខ្ពស់ ប្រកបដោយគុណភាព និងអនាម័យខ្ពស់ ជាអ្វីដែលសម្ដេចសង្ឃឹមថា ផលិតផលក្នុងស្រុកជាច្រើននឹងដើរតួនាទីកាន់តែសំខាន់ក្នុងការជំនួសផលិតផលនាំចូលពីក្រៅប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុនខ្មែរហ្វ្រេសមីល ឯ.ក» នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។

សម្តេចធិបតី បានថ្លែងបន្តថា កន្លងទៅរាជរដ្ឋាភិបាល បានដាក់ចេញគោលការណ៍មួយ ដោយបានប្រកាសកាលពីថ្ងៃបិទសន្និបាតក្រសួងពាណិជ្ជកម្ម និងមួយផ្នែកធ្វើលទ្ធកម្មនៃគ្រឿងសង្ហារឹមនៅក្នុងស្ថាប័នរដ្ឋប្រចាំឆ្នាំ ដោយបង្វែរពីការទិញផលិតផលពីខាងក្រៅ មកជាការទិញផលិតផលក្នុងប្រទេសវិញ ពីព្រោះផលិតក្នុងស្រុករួមទាំងគ្រឿងសង្ហារឹម គឺផលិតបានល្អ គុណភាពល្អ ហើយថែមទាំងអាចនាំចេញទៅលក់នៅក្រៅប្រទេសបានទៀតផង។

សម្តេចធិបតី បានគូសបញ្ជាក់ថា ការជួយគាំទ្រទៅតាមអ្វីដែលអាចធ្វើទៅបានទាំងវិស័យរដ្ឋនិងឯកជនព្រមទាំងប្រជាពលរដ្ឋ គឺដោយសារផលិតផលក្នុងស្រុកជាច្រើនអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ជាពិសេសវិស័យកសិកម្ម។ ទន្ទឹមគ្នានេះ យើងចាំបាច់ត្រូវធានាពីគុណភាព និងតម្លៃឱ្យបានសមរម្យ ដោយត្រូវគិតគូរយកចិត្តទុកដាក់ទាំងទៅលើអ្នកហូប និងអ្នកផលិត៕

អត្ថបទទាក់ទង