Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រជាជនកម្ពុជាគ្រប់ៗរូប មានភាពស្មើគ្នាក្នុងទទួលបានសេវាថែរទាំសុខភាព

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 268
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រជាជនកម្ពុជាគ្រប់ៗរូប មានភាពស្មើគ្នាក្នុងទទួលបានសេវាថែរទាំសុខភាព សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រជាជនកម្ពុជាគ្រប់ៗរូប មានភាពស្មើគ្នាក្នុងទទួលបានសេវាថែរទាំសុខភាព

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ខ្លាំងដល់វិស័យសុខាភិបាល ដែលទាមទារឱ្យមានការពង្រឹងភាពធននៃប្រព័ន្ធសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពីគ្រោះអាសន្ន ផ្នែកសុខភាពសាធារណៈណាមួយ ដែលអាចនឹងកើតមានឡើងជាយថាហេតុនាពេលអនាគត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងសុខាភិបាលលើកទី៤៣ ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។

សម្តេចធិបតី បានថ្លែងបន្តថា ទន្ទឹមនេះ កម្ពុជាក៏មានភាពចាំបាច់នៅក្នុងការពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព មានសុខភាព និងសុខុមាលភាពមាំមួន ដើម្បីធានាលំនឹងជីវភាពប្រជាជនប្រកបដោយសុខភាពល្អ និងលើកកម្ពស់សុខុមាលភាពប្រជាជនគ្រប់ៗរូប ដោយរាប់បញ្ចូលការគ្រប់ដណ្តប់សុខភាពជាសកល ស្របតាមការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ត្រូវបានទុកចោល ដោយមិនបានទទួលបានសេវាថែទាំសុខភាពឡើយ៕

អត្ថបទទាក់ទង