Grand News Asia Close

ប្រជាពលរដ្ឋខ្មែរកំពុងរស់នៅប្រទេសជប៉ុន ប្រតិកម្មនឹងការផ្សាយរបស់ វិទ្យុអាស៊ីសេរី ដែលចោទប្រកាន់អ្នកទៅចូលរួមទទួល សម្តេចធិបតី ហ៊ុន ម៉ាណែត គឺត្រូវបានបង្ខំ ឬទិញទឹកចិត្ត

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 238
ប្រជាពលរដ្ឋខ្មែរកំពុងរស់នៅប្រទេសជប៉ុន ប្រតិកម្មនឹងការផ្សាយរបស់ វិទ្យុអាស៊ីសេរី ដែលចោទប្រកាន់អ្នកទៅចូលរួមទទួល សម្តេចធិបតី ហ៊ុន ម៉ាណែត គឺត្រូវបានបង្ខំ ឬទិញទឹកចិត្ត ប្រជាពលរដ្ឋខ្មែរកំពុងរស់នៅប្រទេសជប៉ុន ប្រតិកម្មនឹងការផ្សាយរបស់ វិទ្យុអាស៊ីសេរី ដែលចោទប្រកាន់អ្នកទៅចូលរួមទទួល សម្តេចធិបតី ហ៊ុន ម៉ាណែត គឺត្រូវបានបង្ខំ ឬទិញទឹកចិត្ត

ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី ៥០ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ធ្នូ ២០២៣ សម្តេចក៏បានឆ្លៀតពេលវេលាដ៏មមាញឹក ដើម្បីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅប្រទេសជប៉ុនផងដែរ។

ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងប្រកបការងារនៅប្រទេសជប៉ុន បានលើកឡើងថាការដែលលោក បានអញ្ជើញចូលរួមទទួលស្វាគមន៍ និងចូលរួមកម្មវិធីជួបសំណេះសំណាល ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាការស្ម័គ្រចិត្ត និងការស្រលាញ់ពេញចិត្ត មិនមានការបង្ខិតបង្គំ ឬទិញទឹកចិត្តដោយប្រាក់ ដូចការលើកឡើងរបស់វិទ្យុអាស៊ីសេរី នោះឡើយ។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសជប៉ុន បានបន្តថា អាស៊ីសេរី ផ្សាយព័ត៌មានបំផុសបំផុល មិនពិតនោះទេ ជាក់ស្តែងរូបគាត់ផ្ទាល់គឺមិនមានបុគ្គលណា មកជួលឱ្យលោកទៅទទួល សម្តេច ឬទៅគាំទ្រនោះទេ។ គាត់បានចាត់ទុកអ្នកផ្សាយព័ត៌មាននោះថា ជាក្រុមឧទ្ទាម ជ្រុលនិយម ដែលមានចេតនាញុះញង់ បំផុសបំផុល ផ្សាយព័ត៌មានបោកប្រាស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស៕

 

អត្ថបទទាក់ទង