Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បានដាក់ចេញឱ្យអនុវត្តន៍គម្រោងបច្ចេកវិទ្យាមួយចំនួន

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 205
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បានដាក់ចេញឱ្យអនុវត្តន៍គម្រោងបច្ចេកវិទ្យាមួយចំនួន សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បានដាក់ចេញឱ្យអនុវត្តន៍គម្រោងបច្ចេកវិទ្យាមួយចំនួន

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តន៍គម្រោងបច្ចេកវិទ្យាមួយចំនួនដូចជា៖ គ្រប់គ្រងហិវញ្ញវត្ថុសាធារណៈ គម្រោងប្រព័ន្ធបញ្ជរតែមួយជាតិ ប្រព័ន្ធអេឡិចត្រូនិចពន្ធដារ និងគយ

-ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើរពន្ធ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម ផ្តល់អាជ្ញាប័ណ្ណប្រព័ន្ធអប់រំឌីជីថល និងអេឡិចត្រូនិច និងប្រព័ន្ធគ្រប់គ្រងផ្នែកអត្តសញ្ញាណកម្ម ប្រព័ន្ធគ្រប់គ្រងដីធ្លី និងយានយន្តជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange ឬហៅថា CamDX) ដែលជាថ្នាលគន្លឹះមួយត្រូវបាន និងកំពុងប្រើប្រាស់យ៉ាងសកម្មដោយស្ថាប័នសាធារណៈ និងវិស័យឯកជននៅក្នុងការចែករំលែក និងផ្លាស់ប្តូរទិន្នន័យក្នុងប្រព័ន្ធអេកូឡូស៊ីរួម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «ពិធីបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ ២០២៤» នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤៕

អត្ថបទទាក់ទង