Grand News Asia Close

អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើរាជរដ្ឋាភិបាល ដោះស្រាយបញ្ហាប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ ដើម្បីអ្វី?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 741
អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើរាជរដ្ឋាភិបាល ដោះស្រាយបញ្ហាប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ ដើម្បីអ្វី? អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើរាជរដ្ឋាភិបាល ដោះស្រាយបញ្ហាប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ ដើម្បីអ្វី?

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា នៅក្នុងបរិបទនៃប្រវត្ដិសាស្រ្ដកម្ពុជា បើយើងពោលអំពីរយ:ពេលជាង២ទសវត្សមកនេះ បន្ទាប់ពីប្រទេសជាតិ បានងើបផុតពីភ្នក់ភ្លើងសង្រ្គាម និងប្រជាជនកំពុងរស់ក្នុងពន្លឺសន្ដិភាព ដ៏ត្រចះត្រចង់យើងឃើញថា មាតុភូមិ និងសេដ្ឋកិច្ចជាតិ មានការអភិវឌ្ឍ​រីកលូតលាស់យ៉ាងខ្លាំង ធ្វើឲ្យជីវភាពរបស់ប្រជាជន មានភាពធូរធារ និងសំបូរថ្កុំថ្កើង​លើ​គ្រប់​វិស័យ​ មានផ្លូវថ្នល់ ស្ពានអាកាស ផ្លូវក្រោមដី ស្ពានធំ- តូច ឆ្លងកាត់សមុទ្រ ទន្លេ ព្រែក ស្ទឹង បឹងបួរ យ៉ាងល្អស្អាតខ្វាត់ខ្វែងនៅទូទាំងប្រទេស ។

ទន្ទឹមនឹងការីរីកចម្រើននេះ បើយើងងាកមកមើលអំពីផ្នត់គំនិតរបស់ប្រជាជនវិញ យើងឃើញថា ការ​អភិវឌ្ឍ​ផ្នត់គំនិត​របស់ប្រជាជនខ្លះ បើកបរនៅតាមដងផ្លូវ ហាក់មានកម្រិត​នៅទ្បើយ បានធ្វើឲ្យប្រមុខរាជរដ្ឋាភិបាលសម្ដេចធិបតី ហ៊ុន ម៉ាណែត មានការព្រួយបារម្ភយ៉ាងខ្លាំងពីសុខទុក្ខរបស់ប្រជាជន និងបានអំពាវនាវ សូមឲ្យប្រជាជនទូទាំងប្រទេស គោរពច្បាប់ចរាចរណ៍ ដើម្បីជៀសវាងនូវការបាត់បង់អាយុជីវិត ឬពិការ បណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍ បង្កទ្បើងនៅតាមដងផ្លូវ ជារៀងរាល់ថ្ងៃ ។

លោក រ័ត្ន សណ្ដាប់ បន្ដថា ចំពោះការអំពានាវរបស់ប្រមុខរាជរដ្ឋាភិបាល ខាងលើនេះ គឺពិតជាបង្ហាញឲ្យឃើញ អំពីការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាល ទៅលើអាយុជីវិតរស់នៅ និងភាពសុខសាន្ដរបស់ប្រជាជន យ៉ាងខ្លាំង។ ព្រោះសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ គឺជាបញ្ហារួមរបស់សង្គមជាតិទាំងមូល ដែលចាំបាច់ទាមទារឲ្យរាជរដ្ឋាភិបាល និងប្រជាជន ចូលរួមសហការគ្នាដោះស្រាយ ដើម្បីកាត់បន្ថយ និងលុបបំបាត់នូវគ្រោះថ្នាក់ចរាចរណ៍ មកលើអាយុជីវិតប្រជាជន នៅតាមដងផ្លូវថ្នល់ ដ៏ធ្ងន់ធ្ងរនេះ។

បើពោលឲ្យចំ ចំពោះវិធានការរបស់រាជរដ្ឋាបាល ឲ្យមានការរឹតបន្ដឹងច្បាប់ចរាចរណ៍ ដើម្បីដោះស្រាយបញ្ហាប្រឈមនឹងគ្រោះថ្នាក់ចរចរណ៍ គឺ៖

ទី១៖ ដើម្បីកាត់បន្ថយ និងលុបបំបាត់ នូវការបាត់បង់អាយុជីវត ឬរបួសពិការ បណ្ដាលមកពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលនាំឲ្យមានការឈឺចាប់មកលើ ប្ដីឬប្រព័ន្ធ ,កូនចៅ, ឪពុកម្ដាយ និងក្រុមគ្រួសារសាច់សាលោហិត ជារៀងរាល់ថ្ងៃ ។

ទី២៖ ដើម្បី​ប្រែក្លាយផ្នត់គំនិតប្រជាពលរដ្ឋខ្មែរខ្លះដែលបើកបរប្រសេចប្រសាច​ ឲ្យងាកមកបើកបរឲ្យមាន​ក្រម​សីល​ធម៌ សុភាពរាបសា គោរពវិន័យ​ ឲ្យសាកសមជាប្រជាជាតិមានភាពស៊ីវិល័យដែលមានអរិយធម៌ដ៏ខ្ពង់ខ្ពស់ឧត្ដុង្គឧត្ដម ជាឈាមចក្រភព។ ព្រោះបើប្រជាជនខ្លះ នៅបន្ដបើកបរ​ ជ្រើម​ជ្រួល​ប្រសេចប្រសាច​ បង្ហាញពីការ​បរាជ័យ​មួយ​ ក្នុង​ការ​កសាង​សន្តិភាព​ផ្លូវចិត្ត​ ។

ទី៣៖ ដើម្បីទាក់ទាញអ្នកវិនិយោគ និងទេសចរណ៍ ព្រោះបរិស្ថានសុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ សំខាន់ខ្លាំងណាស់ សម្រាប់អ្នកវិនិយោគទុន និងទេសចរណ៍នៅទូទាំងពិភពលោក ។

ជាសរុប លោក រ័ត្ន សណ្ដាប់ បន្ដថា ហេតុនេះដើម្បីជៀសវាងប្រជាជនខ្លះ នៅតែ​បន្ដបើកបរ​ប្រសេចប្រសាច​ ដោយ​គ្មាន​សណ្តាប់​ធ្នាប់​របៀបរៀបរយ​ រដ្ឋាភិបាល​គួរ​ជំរុញ​ការ​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ នៅ​តាម​បណ្តាញ​ផ្សព្វផ្សាយ​នានា​ដូចជា​ វិទ្យុ​ ទូរទស្សន៍ បាន​ទូលំទូលាយ​ថែមទៀត ។ ព្រោះប្រជាពលរដ្ឋ​មានភាពស៊ីវិល័យ​ ចូលចិត្ត​ស្វែងយល់​ពី​រឿង​ល្អ​ៗសំរាប់​ខ្លួនឯង​ ព្រោះ​ការ​អភិវឌ្ឍ​ខ្លួនឯង​ គឺជាការស្រទ្បាញ់ជាតិ​ ពិតប្រាកដ​ ។

មួយវិញទៀត បើពោលអំពីប្រវត្ដិនៃចរាចរណ៍ផ្លូវគោកកម្ពុជា គឺចាប់ពីសម័យសង្គមរាស្រ្ដនិយមនៅពេលដែលរថយន្ត កាន់តែមានប្រជាប្រិយភាព រាជរដ្ឋាភិបាលបានបង្កើតច្បាប់ចរាចរណ៍ដើម្បីកំណត់ការប៉ះទង្គិចនិងធានាសុវត្ថិភាពរវាងយានយន្ដ និងយានយន្ដ ឬជាមួយរទេះគោ និងរទេះសេះ ដោយតម្រូវឲ្យម្ចាស់រថយន្តចុះបញ្ជីយានយន្តរបស់ពួកគេ។ រហូតក្លាយជាកាតព្វកិច្ចដែលទាមទារឲ្យមានប័ណ្ណបើកបរ ដើម្បសុវត្ថិភាព និងចាប់​ផ្តើមដំឡើង​ភ្លើង​សញ្ញា​ចរាចរណ៍ រចនា​សម្ព័ន្ធលើទ្រូងផ្លូវ និង​ការកំណត់ល្បឿន បើកបរដើម្បីសុវត្ថិភាព៕

អត្ថបទទាក់ទង