Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រជាពលរដ្ឋខ្មែរច្រើនលើសលុប បានជឿជាក់គាំទ្រគណបក្សប្រជាជនកម្ពុជា

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1732
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រជាពលរដ្ឋខ្មែរច្រើនលើសលុប បានជឿជាក់គាំទ្រគណបក្សប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រជាពលរដ្ឋខ្មែរច្រើនលើសលុប បានជឿជាក់គាំទ្រគណបក្សប្រជាជនកម្ពុជា
ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា ប្រមាណ ២៥០០នាក់ នៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ ដែលមានការចូលរួមពីប្រជាជនយ៉ាងច្រើនលើសលុប បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរជឿជាក់ លើគណបក្សប្រជាជនកម្ពុជា ថាជាជម្រើសមួយគត់ដែលធានាបាននូវសន្តិភាព យុត្តិធម៌ ស្ថិរភាព និងប្រសិទ្ធភាព ក្នុងការបម្រើប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើសិនជាប្រជាជនមិនជឿលើការបោះឆ្នោតទេ នោះពួកគាត់នឹងមិនទៅបោះទេ ហើយក៏ពុំមានអ្នកណាទៅបង្ខំគាត់ឱ្យទៅបោះឆ្នោតដែរ ហើយការបោះឆ្នោតនោះទៀតសោត គឺពុំមានការភ័យខ្លាចឡើយ ដែលក្រោយការបោះឆ្នោតហើយប្រជាពលរដ្ឋបាននាំគ្នាទៅដើរលេងនៅកំពង់សោម ដែលប្រការនេះបញ្ជាក់ពីការជឿជាក់ទៅលើស្ថិរភាព ជឿជាក់ទៅលើអនាគតរបស់គាត់ ជឿទៅលើការវិវត្តនៃកម្រិតប្រព័ន្ធប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់យើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋយើងភាគច្រើន ក៏ប្រកាន់នូវជំហរប្រឆាំងការញុះញង់ ឬការប្រព្រឹត្តអំពើហិង្សាណាមួយដែលធ្វើឱ្យបាត់សណ្តាប់ធ្នាប់នៅពេលបោះឆ្នោតនោះឡើយ។
ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ពីការពេញចិត្តរបស់ប្រជាពលរដ្ឋ ហើយនិងភាពជឿជាក់ និងភាពកក់ក្តៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ទៅលើការដឹកនាំរបស់គណបក្ស ជាពិសេសទៅលើសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងការបម្រើប្រជាពលរដ្ឋ ជួយប្រជាពលរដ្ឋនៅក្នុងកាលៈទេសៈលំបាក ជាពិសេសក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ៕
Like

Comment
Share
You’re commenting as Yeng Sreypoch.

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឱកាសការងារមានច្រើន តែសិទ្ធិបំពេញការងារធ្វើគឺជាការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ
==========
សម្តេចធិបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា តើប្រទេសណាដែលមិនមានប្រជាពលរដ្ឋធ្វើចំណាកស្រុក? ការចរចារពាណិជ្ចកម្មសេរី គឺដើម្បីចល័តមនុស្ស ជាការប៉ះប៉ូវគ្នាទៅវិញទៅមក ចំណែកនៅក្នុងប្រទេសយើងវិញ ក៏ត្រូវការបង្កើតការងារឱ្យបានច្រើន ប៉ុន្តែក៏មិនមែនបំបិទសិទ្ធិប្រជាពលរដ្ឋមិនឱ្យទៅធ្វើការនៅក្រៅប្រទេសនោះដែរ។
សម្តេចធិបតីបានថ្លែងដូចនេះ នៅក្នុងឱកាសដែលសម្ដេចអញ្ជើញជួបសំណេះសំណាលជាមួយបងប…

See more

Boost this post to reach up to 38463 more people if you spend $112.

All reactions:

4

30 shares

Like

Comment
Share
You’re commenting as Yeng Sreypoch.

អត្ថបទទាក់ទង