Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ អង្គការចាត់តាំងនយោបាយនិងយោធារបស់ខ្មែរក្រហមត្រូវបានរំលាយទាំងស្រុង តាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះ ជាមួយនិងខ្លឹមសារស្នូលចំនួន ៣

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 289
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ អង្គការចាត់តាំងនយោបាយនិងយោធារបស់ខ្មែរក្រហមត្រូវបានរំលាយទាំងស្រុង តាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះ ជាមួយនិងខ្លឹមសារស្នូលចំនួន ៣ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ អង្គការចាត់តាំងនយោបាយនិងយោធារបស់ខ្មែរក្រហមត្រូវបានរំលាយទាំងស្រុង តាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះ ជាមួយនិងខ្លឹមសារស្នូលចំនួន ៣

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការស្រាវជ្រាវ ចងក្រង និងកសាងវិមានឈ្នះឈ្នះ គឺដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានរៀនសូត្រ ក៏ដូចជាដើម្បីរៀបចំនូវតំបន់ប្រវត្តិសាស្រ្តយោធា ដែលជាតឹកតាងមួយដ៏សំខាន់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា យើងបានបញ្ចប់សង្រ្គាមដ៏រ៉ាំរៃតាមរយៈនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកជាតិពេញលេញ និងឯកភាពទឹកដីទាំងស្រុងចាប់ពីចុងឆ្នាំ១៩៩៨ មក ដោយមានយុទ្ធសាស្រ្ត DIFID (Divide, Isolate, Finish, Integrate, Develop) ដែលជាយុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្រ្តដទៃទៀត ដើម្បីឈានទៅរំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមទាំងស្រុង តាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះជាមួយនឹងខ្លឹមសារស្នូលចំនួន ៣ គឺ៖
-ទី១: ការធានាអាយុជីវិត និងរូបកាយ ដែលជាបញ្ហាដ៏មានសារៈសំខាន់បំផុតចំពោះអ្នកផ្តាច់ខ្លួនចេញពីខ្មែរក្រហម ដោយមិនត្រូវបានគេចាប់ចង និងធ្វើទុក្ខបុកម្នេញនោះទេ ។
-ទី២: ការធានានូវអាជីពនិងមុខរបរ ដោយរាជរដ្ឋាភិបាលបានរក្សាទុកទាំងអស់ដោយគ្មានរុះរើ ឬដកហូតអាវុធ រថក្រោះ ពីអ្នកដែលធ្លាប់ធ្វើជាចៅហ្វាយស្រុក និងគ្រូបង្រៀន និងអ្នកដែលមានតួនាទីក្នុងកងទ័ពរបស់ខ្មែរក្រហម នៅតែបន្តរក្សាដដែល គ្រាន់តែផ្លាស់ប្តូរឯកសណ្ឋានពីខ្មែរក្រហម មកជាឯកសណ្ឋានកងទ័ពរាជរដ្ឋាភិបាល។ សម្ដេចបានបន្តថា លើសពីនេះ ជាជាងការធ្វើផែនការកម្ទេចគ្នា យើងត្រូវរួមគ្នាធ្វើផែនការការពារជាតិ និងមាតុភូមិរបស់យើង។
-ទី៣: ការធានាកម្មសិទ្ធិទាំងចលនទ្រព្យនិងអចលនទ្រព្យ ចំពោះបងប្អូនដែលផ្ដាច់ខ្លួនមកចូលរួមជាមួយរាជរដ្ឋាភិបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធី «ពិធីខួបទី២៥ឆ្នាំនៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា តាមរយៈនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំនៃវិមានឈ្នះឈ្នះ» នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ៕

អត្ថបទទាក់ទង