សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិមានឈ្នះឈ្នះ ជានិមិត្តរូបនៃសន្តិភាពសម្រាប់ខ្មែរទាំងអស់គ្នា
ក្នុងពិធីអបអរសាទរការប្រារព្ធខួបលើកទី២៥នៃការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ និងខួប៥ឆាំ្ននៃការកសាងវិមាន ឈ្នះ ឈ្នះ ដែលប្រារព្ធធ្វើឡើងនៅវិមាន ឈ្នះ ឈ្នះ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិមានឈ្នះឈ្នះ ត្រូវបានសង់ឡើងដើម្បីខ្មែរយើងទាំងអស់គ្នា ជានិមិត្តរូបនៃសន្តិភាពសម្រាប់ខ្មែរទាំងអស់គ្នា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការសាងសង់វិមានឈ្នះឈ្នះនេះ ក៏ដើម្បីជាការអបអរសាទរសមិទ្ធផលនៃសុខសន្តិភាពដែលយើងសម្រេចបានរវាងខ្មែរទាំងអស់គ្នា។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ដែរថា ការសាងសង់វិមានឈ្នះឈ្នះនេះ មិនមែនសម្រាប់តែក្រុមណាមួយនោះទេ តែគឺជារបស់រួមសម្រាប់ប្រជាជាតិខ្មែរយើងទាំងអស់គ្នា៕