Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទិវានយោបាយឈ្នះ-ឈ្នះ និងការបញ្ចប់សង្គ្រាមនៅកម្ពុជា ២៩ធ្នូ គឺជាទិវាសន្តិភាព

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 412
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទិវានយោបាយឈ្នះ-ឈ្នះ និងការបញ្ចប់សង្គ្រាមនៅកម្ពុជា ២៩ធ្នូ គឺជាទិវាសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទិវានយោបាយឈ្នះ-ឈ្នះ និងការបញ្ចប់សង្គ្រាមនៅកម្ពុជា ២៩ធ្នូ គឺជាទិវាសន្តិភាព

 

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្ដេចមិនបង្កើតទិវាសន្តិភាពទៀតនោះទេ ពីព្រោះទិវានយោបាយឈ្នះ-ឈ្នះ និងការបញ្ចប់សង្គ្រាមនៅកម្ពុជា ដែលប្រារព្ធឡើងនៅថ្ងៃទី២៩ ខែធ្នូនោះ គឺមានអត្ថន័យជាទិវាសន្តិភាពស្រាប់ហើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ២ថ្ងៃទៀត កម្ពុជា ត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី២៥ នៃការសម្រេចបាននូវនយោបាយឈ្នះ-ឈ្នះ និងការបញ្ចប់សង្គ្រាមនៅកម្ពុជា ២៩ធ្នូ១៩៩៨ ដល់ ២៩ធ្នូ២០២៣។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ផលលាភដែលកើតមានរហូតមកដល់ថ្ងៃនេះ គឺបានពីការបញ្ចប់សង្គ្រាមកាលពី២៥ឆ្នាំមុន ហើយបន្តការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរហូតដល់ពេលបច្ចុប្បន្ន។ យើងត្រូវដាក់ទិសដៅថា អ្វីដែលមានដូចសព្វថ្ងៃនេះ ត្រូវតែធានាកុំឱ្យថយទៅរកស្ថានភាពសង្គ្រាមកាលពី៤០ឆ្នាំមុន ពោលគឺត្រូវធានាសុខសន្តិភាពឱ្យបានជាដាច់ខាត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រទេសកម្ពុជាគ្រប់ទីកន្លែងគឺសុទ្ធតែធ្លាប់រងទុក្ខដោយសារសង្គ្រាម ប្រជាពលរដ្ឋរស់នៅវេទនាជូរចត់កាលពីជំនាន់ខ្មែរក្រហម។ នេះគឺជាសច្ចភាពនៃប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដែលយើងគ្រប់គ្នាត្រូវចងចាំ និងត្រូវជៀសវាងកុំឱ្យប្រវត្តិសាស្ត្រដ៏ជូរចត់នោះត្រឡប់មកកើតមានម្ដងទៀត៕

អត្ថបទទាក់ទង