ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយរបស់កាសែតឌឺខេមបូឌាដេលី ទាក់ទងនឹងគម្រោងព្រែកជីកហ្វូណនតេជោ
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្តីំភ្លឺថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ កាសែតឌឹខេមបូឌាដេលី បានចុះផ្សាយលើគេហទំព័ររបស់ខ្លួន និងគណនីទំព័រហ្វេសប៊ុក “The Cambodia Daily Khmer” ដោយបានលើកឡើងថា “មានមន្ត្រីជាន់ខ្ពស់ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទម្លាយព័ត៌មានថា រដ្ឋាភិបាលកម្ពុជាមិនមែនខ្ចីលុយចិនតែ ១៧០០ លានដុល្លារអាមេរិកសម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោទេ ប៉ុន្តែបានខ្ចីលុយចិនដល់ទៅ ៥ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់ព្រែកជីក និងកំពង់ផែនានា និងដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចកម្ពុជា។”
ពាក់ព័ន្ធនឹងការចេញផ្សាយព័ត៌មាននេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើការច្រានចោលនូវព័ត៌មានខាងលើ ដោយសារជាព័ត៌មានមិនពិត និងគ្មានមូលដ្ឋាន។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមធ្វើ ការបំភ្លឺជូនសាធារណជនឲ្យបានជ្រាប។