នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅនៅទីស្ដីការក្រសួង។
សន្និបាតនេះ បានដឹកនាំដោយ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានការអញ្ជើញចូលរួមពីមន្ដ្រីបណ្ដារាជធានី-ខេត្ដ សរុប ជិត៥០០នាក់។
សូមជម្រាបថា សន្និបាតនេះ ប្រារព្ធធ្វើឡើងរយៈពេល២ ថ្ងៃទី៩-១០ ខែមករា ឆ្នាំ២០១៩ ដោយថ្ងៃបិតសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅ ឆ្នាំ២០១៩ នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ក្រោមអធីបតីភាពរបស់ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ៕