អ្នកវិភាគសេដ្ឋកិច្ច៖ តើកត្តាអ្វីខ្លះ ជួយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា?
(ភ្នំពេញ)៖ បើយើងមើលនឹងភ្នែកដោយដុំៗ អត្រាភាពក្រីក្រកម្ពុជា ហាក់រងសម្ពាធពីក្រុមអ្នករិះគន់ ប៉ុន្តែបើយើងពិនិត្យមើលនយោបាយសេដ្ឋកិច្ចវិញ គឺពិភពលោកសរសើរកម្ពុជា ដែលកម្ពុជាមានល្បឿននៃការអភិវឌ្ឍលឿននិងសុខុមាលភាពពលរដ្ឋកម្ពុជាកាន់តែប្រសើរ។ បច្ចុប្បន្នចំនួនពលរដ្ឋជាច្រើនលាននាក់បានរួចចាកផុតពីភាពក្រីក្រ តាមរយៈនយោបាយសេដ្ឋកិច្ច និងការអភិវឌ្ឍចំទិសដៅដែលពលរដ្ឋកម្ពុជាត្រូវការ។