Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការរំដោះពីរបបប្រល័យពូជសាសន៍ប៉ុលពត បានជួយឱ្យពលរដ្ឋក្នុងគ្រប់សាសនាទាំងអស់បានរួចរស់ជីវិត

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 220
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការរំដោះពីរបបប្រល័យពូជសាសន៍ប៉ុលពត បានជួយឱ្យពលរដ្ឋក្នុងគ្រប់សាសនាទាំងអស់បានរួចរស់ជីវិត សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការរំដោះពីរបបប្រល័យពូជសាសន៍ប៉ុលពត បានជួយឱ្យពលរដ្ឋក្នុងគ្រប់សាសនាទាំងអស់បានរួចរស់ជីវិត

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការគោរព និងប្រតិបត្តិជំនឿសាសនាផ្សេងៗរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវបានធានាការពារនៅក្នុងលក្ខខណ្ឌដែលមិនធ្វើអោយប៉ះពាល់ដល់ជំនឿ ឬ សាសនាដទៃ ក៏ដូចជាសណ្តាប់ធ្នាប់សង្គម និងសន្តិសុខសាធារណៈ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោដែលបានបិទបញ្ចប់សង្រ្គាមនៅឆ្នាំ ១៩៩៨ បានធ្វើអោយប្រជាពលរដ្ឋគ្រប់សាសនាទាំងអស់រួចផុតពីការស្លាប់។

នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញស្រោចស្រពសុគន្ធវារីប្រគេនព្រះមន្រ្តីសង្ឃជាន់ខ្ពស់ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាចំនួន ១១អង្គ ដែលពីធីនេះប្រារព្ធឡើង នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនៅកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រប់សាសនាទាំងអស់នៅកម្ពុជាបានឆ្លងកាត់នូវស្ថានភាពដូចៗគ្នា ទាំងល្អ ទាំងអាក្រក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅកម្ពុជា មិនមានសាសនាណាមួយដែលប្រកាន់នូវនិន្នាការជ្រុលនិយមនោះទេ៕

 

អត្ថបទទាក់ទង